Tuesday, 11 February 2014
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ តុលាការសាលាឧទ្ធរណ៍ កាលពីព្រឹកមិញ បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់ក្រុមមេធាវីការពារ ក្រុមសកម្មជន សិទ្ធិមនុស្ស និងកម្មករទាំង២១នាក់ បើទោះជាមានការស្រែកដាក់សម្ពាធពីសំណាក់ ក្រុមសកម្មជនសិទ្ធិមនុស្សដីធ្លីនិងសហជីពកម្មករព្រមទាំងព្រះសង្ឃប្រមាណជាង ៣០០ អង្គនាក់នៅខាងក្រៅរបងតុលាការសាលាឧទ្ធរណ៍ ដោយទាមទារឲ្យមានការដោះលែងដោយគ្មានលក្ខ័ណ្ឌក្ដី។
ក្រុមសកម្មជន សិទ្ធិមនុស្ស និងកម្មករទាំង ២១ នាក់នោះរួមមាន លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជានិងលោក ចាន់ ពុទ្ធិស័ក្ដិ សកម្មជនសិទ្ធិមនុស្សនៃសហគមន៍ តំបន់បឹងកក់ ព្រមទាំងកម្មករ ១៨ នាក់ផ្សេងទៀតដែលត្រូវបានក្រុមកម្លាំងយោធាឆ័ត្រយោង ៩១១ និងកងរាជអាវុធហត្ថចាប់ខ្លួនក្នុងព្រឹត្តិកាណ៍ផ្ទុះអំពើហឹង្សានៅរោងចក្រ យ៉ានជីន និងតាមបណ្ដោយផ្លូវ វេងស្រេង កាលពីដើមខែ មករា ដោយចោទប្រកាន់ពីបទ «ហឹង្សាដោយចេតនានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ»។
បន្ទាប់ពីសវនាការសភាស៊ើបសួរអស់រយៈពេលប្រមាណជាបីម៉ោងរួចមក លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាអង្គចៅក្រមនៃសភាស៊ើបសួរនៃតុលាការសាលាឧទ្ធរណ៍កាលពីព្រឹកមិញបានប្រកាសច្រានចោលនូវសំណើសុំនៅក្រៅឃុំរបស់ក្រុមមេធាវីការពារ ក្រុមសកម្មជន សិទ្ធិមនុស្ស និងកម្មករទាំង ២១នាក់ ដោយសម្រេចរក្សាតម្កល់ទុកនូវសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរនៃតុលាការសាលាដំបូងរាជធានីភ្នំពេញ។
លោក លាងម៉េង បានថ្លែងថា៖ «ការសម្រេចបដិសេធនេះដោយផ្អែកលើហេតុផលបីសំខាន់ៗដែលរួមមានបទល្មើសមិនទាន់ត្រូវបានតុលាការសាលាដំបូងបើកការស៊ើបសួរនៅឡើយ និង ដើម្បីបង្កាកុំឲ្យមានបទល្មើសដែលត្រូវបានចោទប្រកាន់កើតមានឡើងជាថ្មីទៀត និង ដើម្បីកុំឲ្យមានការត្រូវរូវគ្នារវាងជនជាប់ចោទនិងសាក្សីនិងសហការី»។
លឺថាព្រះអង្គមានព្រះបំណងបូជាព្រះកាយជាមួយព្រះអគ្គី សុំពិចារណា!
ព្រះអង្គសុំទប់ព្រះទ័យ មានអ្នកណាមើលញមចាស់និងញមស្រីៗនៅផ្ទះ កុំមានកំហឹងហួស ដោយគេមិនធ្វើតាមទឹកព្រះទ័យព្រះអង្គ ព្រះអង្គគំរាមដុតព្រះកាយដូចនេះតាមទូលបង្គំដឹង និងព្រះពុទ្ធព្រះសំដែងហាមប្រាមអំពើអត្តឃាតបែបនេះ ជាអំពើដ៍ល្ងង់ខ្លៅបំផុត ព្រះមិនអាចស្រោចស្រង់បានដាច់ខាត ។ ប្រហែលមិនបានបួសរៀនទេបានមិនយល់ ។ តែបើត្រូវតែបូជាព្រះកាយដោយខានមិនបាន សូមរកកន្លែងស្ងាត់កុំឱយមានអ្នករំខាន បើដុតព្រះកាយនៅជិតវិមានឯករាជ្យដុតអាចមិនឆេះសុសល្អ ព្រោះកែ្បរៗនោះមានឡានពន្លត់អគ្គភយ័ កន្លែងល្អគឺអាចនៅផ្ទះសម រង្សី ឬនៅផ្ទះ កឹម សុខា ក៏បាន ដោយសុំចូលបន្ទប់ណាមួយដុតទៅឆេះសុសល្អ ព្រោះមិនសូវមានអី្វរំខាន ហើយទង្វើនេះបង្ហាញភាពក្លាហានជូនលោកប្រធានឃើញផងដែរ ។
The monks want to burn themselves to protest against the court decision not to let the 21 criminals out of jail is unconscionable !!!
Your venerable monks ,please be advised that committing suicide is against the law of the heaven. All religions : Buddhism, Islam ,Hindu Christian are against anyone who committed suicide. His soul cannot be forgiven and he will bear his sin forever.
I believe that your venerable monks know this better than I do.
Please try to calm down and meditate. Do not let the anger push you to the edge Kama (sin)
Khmer in Long Beach Ca USA
Same face for every issue!
ចាប់អ្នកញុះញង់ដាក់គុក តែមិនចាប់អ្នកបាញ់គេស្លាប់ ពិតជាយុត្តិធម៍មែនខ្មែរ នេះហើយប្រទេសដែលពោពេញដោយលទ្ធិប្រជាធិបតេយ្យ។