​អ្នកគាំទ្រ ស្រែក​ទ្រ​ហោ​យំ បន្ទាប់​ពី​តុលាការ​បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​របស់​មនុស្ស​២១​នាក់​​

ដោយ៖​ ឡាយ សា​មាន​​
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ប្រជាសហគមន៍អ្នកមានជម្លោះដីធ្លី ស្រែកទ្រហោយំនៅមុខសាលាឧទ្ធរណ៍ (រូបថត៖ តាំង វីដា)

ប្រជាពលរដ្ឋ​មកពី​ហគ​មន៍​បឹងកក់ បុរី​កីឡា អ្នក​ភូមិ​ថ្មគោល និង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ប្រមាណ ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រមូលផ្តុំ​នៅ​មុខ​សាលា​ឧទ្ធរណ៍​ដើម្បី​រង់ចាំ​ស្តាប់ ការសម្រេច​របស់​សាលាឧទ្ធរណ៍ លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​២១​នាក់​។​

​បន្ទាប់ពី​ដឹង​ថា​ចៅក្រម​សាលាឧទ្ធរណ៍ លោក ឃុន លាង​ម៉េង  បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក វ​ន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន ប្រធាន​បណ្តាញ​កសិករ លោក ចាន់ ពុទ្ធិ​ស័ក្ត សកម្មជន​ដី​បឹងកក់​នោះ និង​កម្មករ​ផ្សេង​ទៀត​នោះ ក្រុម​អ្នកគាំទ្រ បាន​ខកចិត្ត​ជាខ្លាំង ចំពោះ​សេចក្តីសម្រេច​នេះ​។ ប្រជា​សហគមន៍​ដីធ្លី បាន​ទ្រហោ​រយំ បោក​ក្បាល​នឹង​ការ៉ូឡា និង​ស្រែក​ខ្លាំងៗ ថា <<​អយុត្តិធម៌​>> និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​នោះ ឲ្យមាន​សេរីភាព​វិញ និង​គ្មាន​លក្ខខណ្ឌ​។

​ស្របពេល​នោះ​ដែរ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បាន​ព្រមាន​បូជា​ព្រះកាយ​នៅមុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​២១​នាក់​នោះ និង​ទាមទារ​ឲ្យ​បញ្ឈប់​ការប្រើ​ឥទ្ធិពល​នយោបាយ​ទៅលើ​តុលាការ។

​ចំណែក ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ មានប្រសាសន៍ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍​នៅពេលនេះ  អយុត្តិធម៌​សម្រាប់​ជនរងគ្រោះ។ លោកបន្តថា ក្រុម​សហជីព​នឹង​ពិចារណា ដាក់​បណ្តឹងទាស់​តុលាការ​កំពូល ហើយ​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​។

បច្ចុប្បន្ននេះ នៅសល់​សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​ចំនួន​២១​នាក់​ទៀត កំពុង​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ និង​កងកម្លាំងប្រដាប់អាវុធ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង និង​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង ខណៈ​ដែល​ពួកគេ​ចូលរួម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ ដល់​កម្មករ​៕​

សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

7 Responses to "​អ្នកគាំទ្រ ស្រែក​ទ្រ​ហោ​យំ បន្ទាប់​ពី​តុលាការ​បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​របស់​មនុស្ស​២១​នាក់​​"

  1. ហុង(LDP) says:

    សម្រែកយំស្រែកគួរឲ្យសង្វេគ។ប៉ុន្ដែពាក្យចាស់ថាការពារប្រសើរជាងព្យាបាល។
    បើមុននឹងចេញទៅបាតុកម្ម ចេះគិតថាអាចនឹងមានលទ្ធផលដូចថ្ងៃនេះ នោះ
    ប្រហែលជាគ្មានសោកនាដកម្មដូចថ្ងៃនេះទេ។ការទាមទារប្រាកខែគោល១៦០ដុល្លា
    ពិតជាមិនច្រើនទេ វាក៏មិនធ្វើឲ្យកម្មកររស់នៅបានសមរម្យឡើយ។ប៉ុន្តែតើនរណាអាច
    ឡើងប្រាកខែ១០០%បានភ្លាមៗទៅ????លើពីភពលោកនេះគ្មានសោះឡើយ។បងប្អូនអាងលេស
    ថាបើរដ្ឋាភិបាលមិនអាចធ្វើបានទេ សូចចុះចេញទៅទុកឲ្យអ្នកថ្មី សម រង្ស៊ី កឹម សុខាគេធ្វើម្ដងទាំងមិន
    ដឹងថាតើគាត់អាចធ្វើបានឬអត់ផង។មកដល់ត្រង់នេះពិតណាស់បងប្អូនយំ ស្រែក ក្ដៅក្រហាយ
    នឹងតុលាការ តើមានបានពិចារណាថាតើមូលហេតុអ្វីដែលជម្រុញឲ្យស្ថានការណ៍ធ្លាក់ដល់ដំណាក់
    កាលនេះដែរឬទេ?គឺបងប្អូនជឿតាមការញុះញង់របស់សម រង្ស៊ី កឹម សុខានោះឯង។បើបងប្អូនបន្ទោស
    សម រង្ស៊ី កឹម សុខាក៏បាន បន្ទោរដ្ឋាភិបាលក៏បាន បន្ទោសតុលាការក៏បាន ។តែវាមិនមែនជាផ្លូវចេញសមស្របសម្រាប់បងប្អូននោះទេ។អ្វីដែលត្រូវបន្ទោសនោះគឺ
    បន្ទោសខ្លួនឯងថាម្ដេចក៏ខ្លួនអញ ម្ដេចក៏បងប្អូនអញវាភ្លើម្ល៉េះ ម្ដេចក៏គិតមិនឃើញត្រង់ចំ
    ណុចនេះ?ម្ដេចក៏មិនស្ដាប់មនុស្សដែលខិតខំពន្យល់បងប្អូនមិនឲ្យទៅបាតុកម្មហើយត្រូវ
    បងប្អូនដៀលថាពួកអាយ៉ងយួន ពួកអាលក់ក្បាលឲ្យគណបក្សប្រជាជន?ពេលនេះឃើញអាមេៗ
    វាអំពាវនាវឲ្យទៅបាតុកម្មទៀតហើយ។ហក់សាកមើលទៅ!!!ចូលតិចងាប់តិច ចូលច្រើនងាប់
    ច្រើន។បើ២១នាក់នេះមិនសមល្មមធ្វើគំរូឲ្យបងប្អូនឃើញទេ ចូលថែមទៀតទៅ!!ទៅតាមការញុះ
    ញង់ទៀតទៅ!!!

  2. CHEA says:

    it just like what I said CAMBODIA is very unfortunate country. this nation broken a part was the main problem in this society . CAMBODIAN use to be a great cultured. the culture of loving each other in long history of this nation. how ever this nation have been braking a part since 1970 because of political interference from their neighboring country. the policy of elimination of other nation from communist HOCHIMIN . UNITED ENDOCHEN was hiding behind the close door. and CAMBODIAN leaders had a bad habit of loving their powers instate of loving their nation. expressly right now the government that lead by HUN SEN is fitting with his own peoples to stay in powers. without thinking the future of their nation. every time that this kind of pigheaded leader come in powers they wanted to stay until he going in to the coffin . it is the last chance for this nation to get away from their problem maker. peace to all CAMBODIAN

  3. អ្នកធ្វើស្រែ says:

    រង្វះមាត់ដូចត្រីសណ្ដាយ បង្ហូរទឹកភ្នែកក្រពើដើម្បីសម្ដែងល្ខោនដូរយកអង្ករកំប៉ុង។គួរឲ្យចង់សើចដែរ!!!

  4. BaBaBoo says:

    កម្ពុជាបានដើរជាន់កែងប្រវត្តិសាស្រ្តហើយ អ្នកជំនាន់ក្រោយដែលមិនបានដឹងពីទុក្ខខ្មែរ ក្រោមកាលពីមុនអតិតកាល អាចមើលនិងសភាពការណ៌សព្វថ្ងៃនៅកម្ពុជា ។ អធិរាជហូ ជី មិញ ដែលជាគ្រូធំ សម្តេច ហ៊ូន សែន កំពុងអនុវត្តន៌ស្រមើលអន្ធកាល ។ បន្តិចទៀត និងមានឆាក់ប្រយុទ្ធកាប់ចាក់គ្នាបង្ហូឈាមគ្នាតាមស្រុកភូមិ និងមានការបែងចែកបក្ស ពួកគ្នា ហើយសូម្បីតែព្រះសង្ឃក៏និងក្រោកច្បាំង តតាំងជាមួយអាជាធរដែនដី ។ នៅទី បំផុតយួនបញ្ចូលទ័ពស៊ីវិល ដូចពួកកន្សែងក្រហម កន្សែងស…។ល។ បន្ទាំយទ័ពយួន ដ៏ធំជាងគេនៅខេត្តរតនគីរី និងចេញព្រមគ្នាជាក់ជាមិនខាន នៅពេលណាដែលសម្តេច ហ៊ុន សែនធ្លាក់ចេញពីតំណែង….. ។ សូមកុំការនោះជាការពិតទៅចុះ! ។

  5. iPad4 says:

    Silly n weird ladies, LOL

  6. វាសនាខ្ញុំ អនាគតខ្ញុំ says:

    សកម្មជន​ដែល​ប្រមូលផ្តុំ​គ្នា​ដើម្បី​ឃ្លាំមើល​សវនាការ​អសាធារណៈ​លើ​សំណុំរឿង​លោក វន់ ពៅ ក៏ដូចជា​ជនស្លូតត្រង់​ទាំង​២០​នាក់​ផ្សេងទៀត ដែល​សុំ​នៅក្រៅ​ឃុំ បាន​លើកឡើងថា ការរួបរួម​គ្នា​របស់​អ្នកតស៊ូ​ដើម្បី​សិទ្ធិសេរីភាព​និង​យុត្តិធម៌​សង្គម ធ្វើ​ឲ្យ​បាន​ព្រមៗ​គ្នា​គង់តែ​ថ្ងៃមួយ​យើង​ទទួលបាន​ជោគជ័យ​។ សកម្មជន​ក៏បាន​លើកឡើង​អំពី​ករណី​ទាហាន​ឆ័​ត្រ​យោង​៩១១ ថា​តើ​ពួកគេ​មាន​សមត្ថកិច្ច​អ្វី​ត្រូវយក​កាំភ្លើង​ដែល​សម្រាប់​ការពារ​ទឹកដី ការពារ​ព្រំដែន យកមក​វាយប្រហារ​បា​ញ់​គំរាម​ប្រជាពលរដ្ឋ​ស្លូតត្រង់ ព្រោះ​កម្មករ​គ្រាន់តែ​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ចំនួន​១៦០​ដុល្លារ ដើម្បី​មាន​ជីវភាព​រស់នៅ​សមរម្យ​ជា​បញ្ហា​ក្រពះ​សុទ្ធសាធ ហេតុអ្វី​ត្រូវ​ប្រើ​កម្លាំង​ទាហាន​វាយ​បង្ក្រាប​ដោយ​ហិង្សា ឈានដល់​ការចាប់ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​យកទៅ​ធ្វើ​ទារុណកម្ម និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដោយសារតែ​ពួកគេ​បាន​ជួយ​កម្មករ កម្មការិនី ក្នុងការ​ទាមទារ​ដំឡើង​ប្រាក់ខែ​ដោយ​សន្តិវិធី​ទៅវិញ​។

  7. bol says:

    នេះមកពីយើងបានផ្តើមគំនិត និងបង្កើតរឿងឲ្យចូលគុក ដូចនេះ។ សូមពិនិត្យខ្លួនឯងឡើងវិញ ថាមកពីអ្វី? កន្លងមកក្រុមយើងបានរំលោភសិទ្ធិគេច្រើនណាស់ ហើយថ្ងៃនេះ ចូរឈប់បន្តទៀតទៅ!
    អ្នកជាប់គុក វាពិតជាជាប់ហើយ តែមិនជាប់មួយជីវិតទេ។ ឲ្យវាជាប់សិនទៅ ដើម្បីបានរៀនសូត្រខ្លះពីសិទ្ធិមនុស្ស កុំឲ្យចេះតែគិតថា មានតែឯងទេដែលមានសិទ្ធិនោះ!
    យើងមានសិទ្ធិវាយបំផ្លាញគេ ដូចនេះយើងក៏មានសិទ្ធិចូលគុកដែរ។ យើងមានសិទ្ធិបិទផ្លូវសាធារណៈ ដូចនេះយើងក៏ត្រូវមានសិទ្ធិឡើងតុលាកាដែរ។ នេះហើយសិទ្ធិមនុស្ស។ ឲ្យរៀន ៦ ខែអីសិនទៅ។