
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃប្រទេសកម្ពុជា (ស្តាំ) អង្គុយក្នុងអំឡុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីបរិស្ថាននៃបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ (កម្ពុជា ឡាវ ចិន មីយ៉ាន់ម៉ា ថៃ និង វៀតណាម) នៅវិមានសន្តិភាពក្រុងភ្នំពេញ។
ម៉ែន គឹមសេង
12 កុម្ភៈ 2014
វីអូអេខ្មែរ
វ៉ាស៊ីនតោន — មេធាវីអន្តរជាតិតំណាងឱ្យជនរងគ្រោះដោយការវាយប្រហារនាពេលថ្មីៗនេះ លើបាតុកម្មអហិង្សារបស់កម្មករកំពុងប្រមូលភស្តុតាងនានាដើម្បីពិចារណាដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក រីឆាដ រ៉ូជឺ (Richard Rogers) មេធាវីនៃ ក្រុមហ៊ុន Global Diligence ដែលត្រូវបានគណបក្សសង្គ្រោះជាតិជួយសម្របសម្រួលឱ្យតំណាងជនរងគ្រោះបានបើកឆាកដោយការផ្ញើសំបុត្រពីរច្បាប់ក្នុងពេលដំណាលគ្នាទៅលោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោករ័ត្ន ស្រៀង មេបញ្ជាការកងរាជអាវុធហត្ថក្រុងភ្នំពេញកាលពីសប្តាហ៍មុន។
លិខិតទាំងពីរដែលបានចែកចាយដល់បណ្តាញឃោសនាដែរបានស្នើសុំព័ត៌មានទាក់ទងនឹងបញ្ជា ដែលឧត្តមសេនីយ៍ទាំងពីររូបបានចេញទាក់ទងនឹងការបាញ់គ្រាប់ពិតលើក្រុមបាតុករ ដែលបានធ្វើបាតុកម្មនៅផ្លូវវេងស្រេងនៅ តំបន់សួនកាណាឌីយ៉ាកាលពីថ្ងៃទី ៣ខែមករា និងការដាក់ពិន័យលើមន្ត្រីរបស់ពួកគេទាក់ទងនឹងការបង្រ្កាបដែលឈានរហូតដល់មានមនុស្សរបួសនិងស្លាប់។
ថ្លែងប្រាប់វីអូអេពីការិយាល័យរបស់លោកនៅទីក្រុងប៉ារីសលោករ៉ូជឺបញ្ជាក់ថា នេះគឺជាការផ្តល់ឱកាសឱ្យកងរាជអាវុធហត្ថបានបំភ្លឺពីតួរនាទី របស់ពួកគេនិងការពារខ្លួនជាមុនដោយសារតែអ្វី ដែលបានកើតមានឡើងត្រូវការឱ្យមានការពន្យល់ឱ្យបានត្រឹមត្រូវ។
លោកបានបន្ថែមថា៖
«អ្វីដែលយើងឃើញគឺថាការវាយប្រហារនាពេលថ្មីៗនេះលើក្រុមអ្នកតវ៉ាជាជនស៊ីវិលនិងការសម្លាប់នានា និងការបាត់ខ្លួនគឺគ្រាន់តែជាបញ្ហាតូចដែលលាក់បាំងបញ្ហាធំតែប៉ុណ្ណោះ។ ការពិតទៅវាគឺជាវគ្គចុងក្រោយរបស់ប្រវត្តិនៃការរំលោភសិទ្ធិមនុស្សដ៏វែងតែប៉ុណ្ណោះ ដែលបានប្រព្រឹត្តឡើងដោយរដ្ឋាភិបាលកម្ពុជា»។
បាតុករយ៉ាងតិចណាស់បួននាក់ត្រូវបានបាញ់សម្លាប់ និងកម្មករជិត៤០នាក់ផ្សេងទៀតបានទទួលរងរបួសនៅក្នុងការបង្ក្រាបដ៏ហិង្សាមួយដោយកងកម្លាំងមានសមត្ថកិច្ចកាលពីថ្ងៃទី៣ខែមករា លើការតវ៉ារបស់កម្មករដែលទាមទារចង់បានប្រាក់ខែចំនួន១៦០ដុល្លារ។ មានយុវជនម្នាក់ទៀតបានបាត់ខ្លួនមិនដឹងថានៅទីណាហើយម្តាយឱពុករបស់គេបានសន្និដ្ឋានថាអាចនឹងស្លាប់បាត់ដែរហើយត្រូវគេយកសាកសពទៅបោះចោលដើម្បីបំបិទភស្តុតាង។
មេធាវីបញ្ជាក់ថាលោកនឹងពិនិត្យមើលផងដែរដល់ការរំលោភសិទ្ធិមនុស្សនានាដែលប្រព្រឹត្តដោយកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០០២មក ដែលក្នុងនោះ មានការចាប់រំលោភយកដីធ្លី ការធ្វើឃាតនយោបាយ ការធ្វើទុកបុកម្នេញដោយសារហេតុផលនយោបាយ និងការធ្វើឃាតក្រោយពីការបោះឆ្នោតនិងការបាត់ខ្លួនពលរដ្ឋជាដើម។
លោករីឆាដ រ៉ូជឺបានពន្យល់ពីរបៀបដែលថ្លឹងថ្លែងលើមូលដ្ឋានពាក្យបណ្តឹងរបស់លោកដោយបញ្ជាក់ថាវិធីដែលគេពិចារណាពីការរំលោភសិទ្ធិមនុស្ស គឺ ប្រៀបដូចជាការពិចារណានៅលើជញ្ជីងមួយដែលត្រូវថ្លឹងថ្លែងរវាងការរំលោភសិទ្ធិមនុស្សដែលហួសពីនិយាមអន្តរជាតិនិងការរំលោភដែលមានទំហំជាបទឧក្រិដ្ឋអន្តរជាតិហើយបទល្មើសកន្លងមកអាចដាក់កម្ពុជាស្ថិតនៅចន្លោះណា។
លោកបានបន្ថែមថា៖
«ហើយអ្វីដែលយើងរកឃើញគឺផលប៉ះពាល់ដែលមានកាន់តែច្រើនឡើងៗនៃឧក្រិដ្ឋកម្មទាំងអស់នោះ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមើលទៅ ដូចជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។
ចាប់តាំងពីមានរលកហិង្សាឡើងវិញនៅក្រោយពីការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣មកមានពលរដ្ឋខ្មែរយ៉ាងហោចណាស់៦នាក់ត្រូវបានបាញ់សម្លាប់និងរងរបួសរាប់សិបនាក់ព្រមទាំងបង្កការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនជាច្រើននៅក្នុងការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលនិងក្រុមបាតុករដែលនិយមគណបក្សប្រឆាំងនិងក្រុមកម្មករដែលចង់បានប្រាក់បៀវត្សរ៍សមរម្យ។ រដ្ឋាភិបាលបានបើកការស៊ើបអង្កេតរាល់ពេលអំពើហិង្សាបានបញ្ចប់ប៉ុន្តែការស៊ើបអង្កេតទាំងនោះទទួលរងការរិះគន់ថាធ្វើឡើងគឺដើម្បីរកវិធីដាក់កំហុសលើជនរងគ្រោះ ជាជាងរកអ្នកបាញ់ពលរដ្ឋ។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ ធំមួយក្នុងប្រទេសកម្ពុជាបានដាក់ខ្លួនឱ្យនៅឆ្ងាយបន្តិចពីការងាររបស់មេធាវីនោះ។
កញ្ញាកឹម មនោវិទ្យា អគ្គនាយករងផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិដែលកំពុងតែធ្វើដំណើរជួបជាមួយនឹងអ្នកគាំទ្រនៅក្នុងសហរដ្ឋអាមេរិកបានបញ្ជាក់ថាគណបក្សនេះមិនមានជាប់ពាក់ព័ន្ធក្នុងការប្តឹងផ្តល់នេះទេ គឺគ្រាន់តែជាអ្នកជួយរកមេធាវីឱ្យជនរងគ្រោះនោះតែប៉ុណ្ណោះ។
នាងបានពន្យល់ថាហេតុអ្វីបានជាគណបក្សនេះសម្រេចឈានមកពឹងពាក់មេធាវីក្រៅប្រទេសដើម្បីតំណាងឱ្យជនរងគ្រោះដោយមិនប្រើប្រាស់យន្តការក្នុងស្រុក។
«មិនមែនតែគណបក្សសង្គ្រោះជាតិទេសូម្បីតែប្រជាពលរដ្ឋខ្មែរទូទៅជាពិសេសប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះ នៅក្នុងរបបសព្វថ្ងៃនេះគឺយើងទាំងអស់គ្នាគ្មានជំនឿទៅលើប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃទេ។ យើងឃើញជាក់ស្តែងនាពេលថ្មីៗនេះមានការរំលោភបំពានទៅលើសិទ្ធិរបស់ជនរងគ្រោះតាមរយៈអាជ្ញាធរដោយប្រើប្រាស់ប្រព័ន្ធយុត្តិធម៌នេះមកបង្រ្កាបមកសំឡុតមកបំភ័យប្រជាពលរដ្ឋខ្មែរទៅវិញ។ ឧទាហរណ៍ដូចជាការចាប់ដាក់គុកដោយខុសច្បាប់ដោយបំពានទៅលើជនរងគ្រោះក្នុងរយៈពេលមួយខែពីរខែកន្លងមកនេះឬក៏ដូចជាការកោះហៅថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិឯកឧត្តមសម រង្ស៊ី ឯកឧត្តមកឹម សុខាឡើងតុលាការពីខែមុននោះ ទាំងនេះហើយបានសរបញ្ជាក់ថាតុលាការនៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាគឺមិនអាចជឿទុកចិត្តបានទេក្នុងការរកយុត្តិធម៌ពិតប្រាកដ។ វាគ្រាន់តែជាឧបករណ៍ប្រើប្រាស់របស់គណបក្សកាន់អំណាចសព្វថ្ងៃតែប៉ុណ្ណោះ»។
មានក្រុមគ្រួសារជនរងគ្រោះមួយចំនួនបានទាមទាររកយុត្តិធម៌សម្រាប់កូន ម្តាយនិងប្តី របស់ពួកគេដែលបានស្លាប់បាត់បង់ជីវិតប៉ុន្តែហាក់មានការស្ទាក់ស្ទើរក្នុងការដាក់ពាក្យប្តឹងទៅតុលាការក្នុងស្រុក។
ក្នុងពេលជាមួយគ្នានោះ ដែរសហគមន៍ខ្មែរក្នុងនិងក្រៅប្រទេសបានតវ៉ាទាមទារជាច្រើនរហូតដល់មានបង្កើតជាយុទ្ធនាការឱ្យនាំយកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាដើម។
រដ្ឋាភិបាលកម្ពុជាបាននិយាយជាច្រើនដងថាពួកគេមិនខ្វល់នឹងការប្តឹងផ្តល់នោះទេហើយថាឧក្រិដ្ឋកម្មកន្លងមកស្ថិតនៅក្រៅយុត្ថាធិការរបស់តុលាការអន្តរជាតិ។
យ៉ាងណាក៏ដោយ មេធាវីជើងចាស់ដូចលោកសុខ សំអឿន ដែលជាប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានមើលឃើញ ពីផលប៉ះពាល់វិជ្ជមានដល់ការពង្រឹងនីតិរដ្ឋនៅកម្ពុជានិងស្ថានភាពសិទ្ធិមនុស្សសម្រាប់ពលរដ្ឋកម្ពុជា។
លោកបានបញ្ជាក់ថា៖
«ទោះបីជាបានផលឬមិនបានផលក្តី ក៏ អាចធ្វើឱ្យអាជ្ញាធរយើងមានការប្រុងប្រយ័ត្នហើយចាប់ផ្តើមយល់ដឹងថាអ្វីដែលធ្វើនោះមិនមែនចេះតែធ្វើសេ្រចចិត្តដោយ តាមទំនើងចិត្តបានទេ ទោះបីជាវាមិនស្ថិតក្នុងច្បាប់ក្នុងស្រុកក៏ វាអាចពាក់ព័ន្ធនឹងច្បាប់អន្តរជាតិដែរ។ ដូច្នេះអ្វីដែលលោកមេធាវីគាត់ធ្វើនេះក៏ អាចជាការពញ្ញាក់ដល់ការអនុវត្តច្បាប់ក្នុងស្រុកយើងដែរ»។
កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានទទួលស្គាល់ថាលិខិតនោះបានទៅដល់ដៃរបស់កងរាជអាវុធហត្ថហើយប៉ុន្តែមិនចាត់ការទេព្រោះ វាជាកិច្ចការរបស់ ក្រសួងការពារជាតិឬក៏ រាជរដ្ឋាភិបាល។
លោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថជាតិបានបញ្ជាក់ការពារចំណាត់ការកន្លងមកថា៖
«តួរនាទីរបស់កងរាជអាវុធហត្ថក្រៅពីអនុវត្តតាមច្បាប់ អនុវត្តតាមបទបញ្ជាគឺយើងធ្វើតែតាមតួរនាទីភារៈកិច្ចដែលកងរាជអាវុធហត្ថមានដូច្នេះការដែលបង្រ្កាបហើយនឹងការប៉ះទង្គិចនោះ គឺជាតួរនាទីរបស់កងរាជអាវុធហត្ថដែលត្រូវតែធ្វើហើយ។ អនុវត្តតាមតួរនាទីរបស់យើងប៉ុន្តែមានការប៉ះទង្គិចជាមួយពួកអាណាធិបតេយ្យដែលបង្កឱ្យមានអំពើហិង្សាហ្នឹង»។
កងរាជអាវុធហត្ថក្រោមការដឹកនាំរបស់លោករ័ត្ន ស្រៀង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញបានដឹកនាំការបង្រ្កាបនៅពេលនោះ។
លោក មេធាវី រីឆាដ រ៉ូជឺ បានបញ្ជាក់ថាលោកមានគម្រោងផ្ញើលិខិតស្រដៀងគ្នានេះទៅមេបញ្ជាការកងទ័ពឆ័ត្រយោង៩១១ផងដែរដោយសារតែការសង្ស័យថាពួកគេមានជាប់ពាក់ព័ន្ធនៅក្នុងអំពើហិង្សាក្នុងពេលកន្លងមក។
ក្រុមមេធាវីរំពឹងថាការប្រមូលភស្តុតាងនឹងចប់សព្វគ្រប់ដែលផ្តល់លទ្ធភាពឱ្យពួកគេអាចដាក់ពាក្យបណ្តឹងនៅខែមេសាខាងមុខ៕
ពួកអាពតកាលវាសំឡាប់ខ្មែរជិត២លាននាក់ក៏វាថាការពារអង្គការវាដែរ!!!!
ឥឡូវពួកអាពាងវាសំលាប់ប្រជាជនខ្មែរការពាររដ្ឋាភិបាលក្បតើជាតិវាដែរ!!!
ចេះតែប្រឹងទៅ!
បើអញ្ចឹងគ្រប់គ្នា គេលែងហ៊ានធ្វើនាយករដ្ឋមនត្រីអស់មួយពិភពលោកទៅហើយ?
រឿងយ៉ាងម៉េចខ្លះ ដែលតុលាកាអន្តរជាតិ គេធ្វើការពិចារណាជាមួយ?
ចាំដាក់ពាក្យប្តឹងពីសម រង្ស៊ី ដែលបង្កចលាចលក្នុងប្រទេសវិញទើបត្រូវ។ សម រង្ស៊ី កឹម សុខានេះហើយ ដែលបានរុញមនុស្ស បោកប្រាសលើកទឹកចិត្តកម្មករ កសិករស្លូតត្រង់ ឲ្យមកប្រព្រឹត្តហឹង្សា អនាធិបតេយ្យ ប្រឈមនឹងច្បាប់ ទើបមានបញ្ហា។
កុំឆ្កួតពេក ICC មិនចេះតែតាមពួកអាឆ្កួតប៉ុន្មានក្បាលហ្នឹងទេ!
bol = crazy doggy viet shit. your boss will not stay long..!
យើង ធ្លាប់ឃើញមុខ លោក ខេង ទីតូ មិនសមជាមនុស្សអាក្រក់ , យើងសង្ឃឹមថា លោក ខេង ទីតូ
កុំ ការពារ មនុស្ស អាក្រក់ នាំអោយខូច ឈ្មោះ ខ្លួនអែង !
( សមត្ថកិច្ច អាក្រក់ ឃោរឃៅ បាញ់កម្មករ កម្មការីនី ដែលគ្មានអាវុធ ធ្វើអោយ ស្លាប់ និង របួសធ្ងន់
សមត្ថកិច្ច ថ្លៃថ្នូរ ល្អ ត្រូវចាប់ យកមកកាត់ទោស ដើម្បី កុំអោយ ខូចឈ្មោះ សមត្ថកិច្ច ល្អ ! )
HUN SEN reserving capital penitentiary from ICC. he does not know how powerful ICC is. because he just like frog in a small pone . did HUN SEN knew how many genocide leaders have been convicted in this international curt. if this cases going to ICC we will see how strong HUN SEN can be. he was so happy to be a powerful leader but when he see coffin he will cry like a baby. peace for all CAMBODIA
បណ្តឹងចូលអៃស៊ីស៊ីគឺបណ្តឹងលើមេដឹកនាំណាដែលមានបាតដៃប្រលាក់ឈាមជាឧក្រឹតជនដែល
តុលាការអាយ៉ងក្នុងស្រុកនោះមិនអាចរកយុត្តិធម៍ជូនជនរងគ្រោះបាន។អោយយល់អត្ថន័យនិងអត្ថ
ប្រយោជន៏ICCទើបយើងខាំមិនមិនចាកប្រធាន??
គឺជារឿងដ៏អាម៉ាស់មុខបំផុតសំរាប់មេដឹកនាំក្នុងអណត្តិដែលត្រូវប្រជាជនខ្លួនអែងប្តឹងទៅតុលាការ
ICC!!
ពាក្យបណ្តឹងទី២នេះវាមិនសូវល្អមើលប៉ុន្មានទេ។ ពាក្យបណ្តឹងទីមួយដែលប្តឹងហ៊ុន សែន
ពីការជ្រៀតជ្រែកនិងបង្អាក់ដំណើរការតុលាការខ្មែរក្រហមឯណោះទេដែលល្អមើល។
រាល់ថ្ងៃនេះហ៊ុន សែន តែងតែយករបបខ្មែរក្រហមមកធ្វើដើមទុននយោបាយក៏ប៉ុន្តែហ៊ុន សែន
និងបក្សពួករបស់ខ្លួនតែងតែជ្រៀតជ្រែកដល់ដំណើរតុលាការមួយនេះ។ ដូចនេះហ៊ុន សែន និងបក្ស
ពួករបស់ខ្លួននឹងហើយដែលមានការពាក់ពន្ឋ័ទៅនឹងការស្លាប់របស់ប្រជាជនជាង២លាននាក់។
ក្នុងសម័យកាលឌីជីថលនេះហើយក៏នៅមានមនុស្សដែលអេបអបមួយចំនួនដែលនៅតែស្រែក
គាំ ទ្រពួកឃាតករទាំងអស់នោះទៀត។
តើអស់លោកដឹងថាប្រជាជនរបស់អស់លោកដែលស្លាប់ទាំងអស់នឹងដោយសារនណាទេ?
ជារឿងដ៏អាម៉ាស់មុខបំផុតសំរាប់មេដឹកនាំ Cambodia ក្នុងអណត្តិដែលត្រូវប្រជាជនខ្លួនអែងប្តឹងទៅតុលាការ
ICC!!
> .. រយះកាល កន្លងមក ប្រជាជនខ្មែរ ស្លាប់ ដោយសារ យួន ប្រើល្បិច អោយខ្មែរ សម្លាប់ គ្នា
មកដល់សព្វថ្ងៃនេះ !
« ល្បិច យួន ជ្រៅណាស់ បើយើងមើល សើរ ៗ មិនដឹងនោះឡើយ ! »
…….. សូម អញ្ជើញមើល ប្រវត្តិសាស្ត្រ តាមអិនធីណេត . ! !!!!
តាមការប្តឹងនេះខ្ញុំគិតថាមិនអាចទៅរូចទេហើយតុលាការ ICCក៏គ្នាន
សមត្ថភាពអីសំរាបចាត់ការរដ្ឋាភិបាលកម្ពុជាដែលពីព្រោះកន្លងមក
រដ្ឋាភិបាលកម្ពុជាមិនចាប់អារម្មណ៏និងតុលាការមួយនេះទេ។
I do expected that the spirit of Khmer elite will be come to help Khmer citizen to have a good primister to find peace for our country.
> . មើលមុខ នាយកមន្ត្រី បាតដៃ ប្រលាក់ឈាម !
ព័ត៌មាន Cam News ថា: “បាតុកម្មអហិង្សារ”។ ប៉ុន្តែគេបានឃើញបាតុករចោលដុំថ្មនិងដបប្រេងសាំងមានអណ្ដាតភ្លើងនៅលើពួកទាហាន។ តើនេះគឺជា”បាតុកម្មអហិង្សារ”ឬ? តើពួក Cam News នេះ ស៊ីលាមកឬអ្វីដែល?
អាបាតុករ ប្រើហឹង្សា គឺគ្នាអា CPP វាជួលមក ដើម្បិធ្វើលេស បង្ក្រាប ស្មានតែប្រជាពលរដ្ឋភ្លើ មិនដឹង ស្អីសោះ ។ ពួកអា CPP ពួកអាឃាតករ ពួកអាត្រី ប្រឹងអរទៅ ទាន់ទឹកមិនទាន់រីង ។ តែទឹករីង ………………..
បើ ធ្វើតាមផ្លូវច្បាប់ គ្មានយុត្តិធម៏ , អីឡូវ ធ្វើតាម ជនពាល តាម សងសឹក សម្លាប់ វិញ ទៅ រួចគ្នា !
រយះកាល កន្លងមក នៅឆ្នាំ 1979 ប្រជាជនខ្មែរ ស្លាប់ ដោយសារ យួន ប្រើល្បិច អោយខ្មែរ សម្លាប់ គ្នាឯង។ បានលោកសមរង្ស៊ីជួយ ទើបខ្មែរបានរស់ រហូតដល់ឥឡូវនេះ។
ប្រវត្តិសាស្ត្រតាមអិនធីណេត តើបក្សណាផ្សាយចេញ??
ប្រវត្តិសាស្ត្រ
រយះកាល កន្លងមក នៅឆ្នាំ 1979 ប្រជាជនខ្មែរ ស្លាប់ ដោយសារ យួន ប្រើល្បិច អោយខ្មែរ សម្លាប់ គ្នាឯង។ បានលោកសមរង្ស៊ីជួយ ទើបខ្មែរបានរស់ រហូតដល់ឥឡូវនេះ។
ប្រវត្តិសាស្ត្រតាមអិនធីណេត តើបក្សណាផ្សាយចេញ??
សង្គមខ្មែរអាចកើតមានវិបត្តិកាន់តែខ្លាំងថែមទៀតក្រោយពេល ហ៊ុន សែន ដំឡើងតំណែងមន្ត្រីនគរបាលនិងយោធា
ឃាតករ សម្លាប់ មនុស្ស ត្រូវ ទទួស ទោស ! បើ មិនដូច្នេះ ទេ ប្រជាពលរដ្ឋខ្មែរ នឹង មានកំហឹង ទៅ
លើ ហ៊ុន សែន គ្មាន ថ្ងៃ បញ្ចប់ បានឡើយ !
ពួកអាថោកcam news គ្មានពតមានណាមួយដែលពួកវាយកមកpostដោយមិនញុះញុងទេពួកអាខ្មែរក្រហមរត់ចោលស្រុកអញសុំអង្វរអោយខ្មែរបានសុខហាស!អាសមរង្សីនិងអាកឹមសុខាអញចង់តែ!!!!!!
ដើម្បីជ្រាបខ្លាំងអំពីកលល្បិចសម្លាប់និងលេបទឹកដីខ្មែរ សូមស្វែងរកសឿវភៅដែលនិពនដោយ យាយទឿង ” អង្គការជានរណា? ” មកអាននោះយើងនឹងបានជ្រាបច្បាស់កាន់តែខ្លាំងឡើង។
សូមកំនាំគ្នាវិភាគ និងបកស្រាយនៅក្នុង Camnews អី សូមរងចាំស្តាប់លទ្ធផលនៅ ICC នាអំឡុងខែ មេសា ឧសភា២០១៤វិញទើបប្រសើ។ ICC មិនមែន Cambodia court ទេ។
when demonstration march to government ,the represent of governemnt or the factory onwers should come out and talk peacefully but they ignore people try to survive and living good condition,that some young people coudnt stand it and bocome moor violent after that security shoot them.the order of militery for using live ammunation is wrong, so this responsibility of the leader of militery police or police.i hope this case will fully coperate with i c c.this is against civilian.only i c c can help.GOD bless all cambodian people.
ង
All the dumb old generation monkey CPP official, you need to go study English as a second language ( ESL) and then go to Internet place type in word ” YouTube ” and then type ” execution ” on top right corner. And choose how all you scumbag want to die??! If I were you I will choose like the italian guy whose corrupted and murdered of thousand of innocent people like all you fuck did. He so brave by jumped of the truck and chose the easy way to die by sitting in chair backward to the executioner so he let them shoot his back instead of his face or his chest which is so painfull.
The highest you go up………..the worse down fall you will come!!! All you fuck remember my word ” AS THE WORLD TURN…EVERYTHING WILL CHANGE! ” and all you traitors liver are tastier then the crazy dog liver……..finger licking good !!! With My Country….My Beer…….ANGKOR !!!
ខ្ញុំសូមគាំទ្រសម្តេចដើម្បីអោយតុលាការអន្តរជាតិអូសក្បាលសម្តេចទៅកាត់ទោស។
នយោបាយក្អេងក្អាងដូចកូនក្អាត់នៅក្នុងក្អមដូចហ៊ុនសែននេះអន្តរជាតិគេមិនចង់លូកដៃជ្រៅនោះ ទេគឺគេគ្រាន់តែលូកដៃរាក់ៗនិងដោយប្រយោលនោះវារលំគ្រាំងបាត់ទៅហើយ។ មិនបាច់ប្រៀប ធៀបហ៊ុនសែនទៅនិងប្រទេសលីប៊ីដែលមហាខ្លាំងជាងកម្ពុជានោះទេ។ តើហ៊ុនសែនបានសន្សំ លុយពុករលួយបានប៉ុន្មានពាន់លានហើយរយះពេលជាង៣០ឆ្នាំកន្លងមកនេះ។ មិនស្មើរនិងការ កល់ប្រេងរបស់កាដាហ្វីមួយថ្ងៃផង។ ដូច្នេះមិនពិបាកនោះទេដែលអន្តរជាតិប្រើវិធីគាស់រំលើង និង សែងហ៊ុនសែនជាពិសេសត្រកូលហ៊ុនសែនចេញពីអំណាចនិងបំផ្លិចបំផ្លាញប្រទេសជាតិបន្តរទៀត នោះ។ ក្រឡាអុករបស់ហ៊ុនសែនឥឡូវកំពុងតែអាប់ក្រឡា ព្រោះតែកូនកអុកចំរុះកំពុងតែពទ្ធ័កូន អុករបស់ហ៊ុនសែនជុំជិតអស់ហើយ។ ក្រឡាដែលហ៊ុនសែនដែលសល់អាចដើរបាននោះគឺមាន តែចិន យួន និងឡាវតែប៉ុនណ្ណោះ។
កន្លងមក ពេលមានរឿងដូច្នេះ មេដឹកនាំធំៗ ទាំងសងខាង តែងតែផ្សះផ្សាសំរុះសំរួលគ្នា ដក
ពាក្យបណ្តឹង ដើម្បីដំកល់ផលប្រយោជន៏ជាតិ ជាធំ។ ប៉ុន្តែមកដល់វគ្គលើកនេះ គឺមិនមែនដូច
គ្នានឹងពេលមុន។ កុំទាន់អាល មើលងាយសាច់ការ សូមរងចាំ មើលវាសិន។
tov a BOL , a reng ning chon cheat youn ey ah! ban som dey a reng knean poch pong sos , hey a dog nis, Pouk a reng teal tel ke yok dii and home a reng men te!
មានប្រឡាយទើបទឹកហូរមានសំរាមទើបឆ្កែជុះ
មេដឹកនាំរដ្ផល្អជាទីគោរពសំរាប់មហាជនទូទៅដឹកនាំប្រទេសប្រកបដោយគតិនិងចុះចេញប្រកប
ដោយកត្តិយសនិងសេចក្តីថ្លៃថ្នូរ។
ចុះមេដឹកនាំខ្មែរវិញបែរជាត្រូវប្រជាជនខ្លួនប្តឹងទៅតុលាការអៃស៊ីស៊ីទៅវិញ??
តើមេដឹកនាំខ្មែរជាមនុស្សប្រភេទណា??
សម្តេចមិនខ្វល់នោះទេ អាមេរិកកាត់ជំនួយក៍មិនខ្វល់ អន្តរជាតិរិះគន់ក៍មិនខ្វល់ ពលរដ្ឋខ្លួនធ្វើបាតុកម្ម ឲ្យចុះចេញពីអំណាចក៍មិនខ្វល់ ក្រុមហ៊ុនឯកជនប្លន់ដីនិងដុតផ្ទះរាស្ត្រឆេះអស់ក៍មិនខ្វល់ ជនបរទេសមកបំផ្លាញធនធានធម្មជាតិខ្មែរខ្ទេចខ្ទីរអស់ក៍មិនខ្វល់ ចង់ប្តឹងទៅតុលាការ IIC ក៍មិនខ្វល់ បើតុលាការ ក្នុងស្រុកមិនខ្លាច ផង នោះ ហើយបើទោះបីជា ចុះមកចាប់ខ្លួនយកទៅកាត់ទោសនៅ ICCក៍មិនខ្វល់ ទៅក៍ទៅ សព្វថ្ងៃ ខ្វល់តែមួយមុខគត់គឺតើធ្វើយ៉ាងណាបន្តរអំណាចទៅមុខបានទៀត។
,,,,, សូម យល់ស្រប លោក , Chourn , និយាយ គឺជាការពិត !
លោក រីឆាដ រ៉ូជឺអើយ តើលោកយល់ថាស្រុកខ្មែរខ្ញុំជារបស់អ្នកឬ?ស្រុកខ្មែរខ្ញុំមានអាយុច្រើនជាងប្រទេសរបស់អ្នកឆ្ងាយណាស់ហើយក៏មានអ្នកចេះច្បាប់អន្តរជាតិដែរណា!
កុំឆ្កួតពេក ICC មិនចេះតែតាមពួកឆ្កួតប៉ុន្មានអ្នកហ្នឹងទេ!
Khmer form Washington អាងាប់ ខ្មាស់គេចេះចុយម្រាយឯងអី បាញ់មនុស្សឆៅ ច្បាប់អន្តរជាតិបាញ់មនុស្សឆៅចឺង អាងាប់ … អាខ្វាក់ មានមនុស្សដូចអាឯងជាអ្នកចេះច្បាប់អន្តរជាតិបាញ់មនុស្សឆៅ ណាស់…?
គួរអោយចង់សើច!!!ចាំសេះដុះស្នែង ត្រីអណ្ដែងដុះស្រកា បានចេញរួច!!!ហាសហាសហាហាហាសហាសហា!!!!!!!!!!!!!!
តាំង ពី មេដឹកនាំ ខ្មែរ យើងទាក់ទង យួន អោយ មកជួយ ធ្វើសង្គ្រាម នៅឆ្នាំ 1970 រហូត មកដល់
អីឡូវនេះ យួន វា ចំណេញ ដី ព្រំដែន កោះត្រល់ ជ័យភ័ណ្ឌជាតិ ទ្រព្យសម្បត្តិជាតិ តម្លៃ
រាប់កោដ្ឋ លានដុល្លារ ជញ្ជូន ទៅស្រុក យួន ធ្វើអ្នកមាន ជាងខ្មែរ វិញ !
( ពីមុន យួន ក្រ ជាង ខ្មែរ , អីឡូវ យួន មានជាងខ្មែរ ) !
អីឡូវ នេះ ផែនការ យួន ខ្មោច ហូ ជីមិញ រៀបចំយក ប្រទេសខ្មែរ ធ្វើជាអាណានិគម របស់ វា ទៀត
ដោយ បញ្ជូន ជនជាតិ យួន មកនៅ ដីខ្មែរ គ្រប់ រូបភាព ! ( ល្បិចយួន ជ្រៅណាស់ ត្រូវ គឹតផង ! )
,,,,, សូមមើលប្រវត្តិសាស្ត្រ តាមអិនធីណេត , !
សូមជួយផ្ញើពាក្យបណ្ដឹងនោះតាមយានអវកាសដាក់នៅលើឋានព្រះច័ន្ទផងណា!!!
ប្ដឹងវាឱ្យវាចុយម្រ៉ាយវាទៅ ហាស់ ហាស់ ហា ។
ត្រូវហើយ រងចាំមើលបន្ដេចទៀត ថាតើហ៊ុន សែនអាចនៅក្អេងក្អាងបានប៉ុនណាទៀត
គេនឹងអូសកយកទៅ
CHOUM every word you said is very true.it is the finger pointing right on for had of Mr HUN SEN. and his slavery. I tell you the true some time I feel I do not care about CAMBODIA any more because me and my families not living in CAMBODIA. but what kind of spirit that still keep my mind to CAMBODIAN in the country. all I want to see is all CAMBODIAN have happy smiling face. living like all those peoples in the country I’m in. what can I do in some time I jus donate some money to helping when flooding in CAMBODIA.I’m wishing all the best to all CAMBODIAN.
The Cambodian people will organize very very big celebration if Hun Sen die by nowadays istuation.
You have to know PM HS.
អាKdorTom!បើពួកវាCPPជួលមកបង្កហឹង្សា CPPចាប់ដាក់គុក តាមតែគ្នាវា
ទៅ ម៉េចពួកអាដែងឈឺក្បាលហាលងៀតអី?មានអាស្រែកយំ មានអាទៅជួបក្រៅ
គុក មានអាប្តឹងបន្ត។់់ល។….ស្ទើរភ្លើងណាស់ អាងាប់មុនអាយុអើយ…ចង់ទាញ
ស្រុកខ្មែរអោយក្រឡាប់ចក្រ ទៅមិនរួចទេ កុំខំប្រឹងអី!!!!!!!!!!!!!!!!!!!!!!!!!!!!
I read the Khmer Language newspaper name Angkor News. The editor name Ly Diep from 1990 -91 in Lon Beach.
He is a Khmer Krom. The Tittle Who is the Angkar ? By Madame Tieng.
She wrote a bout the Vietnamese ‘ambition to annex Cambodia. The story is not telling every thing a bout the killing fields. She wrote that they the Vietnamese are behind the killing fields that Khmers are killing Khmers. For me I believe that the Khmer is always kill each other from generation to generation because of power struggle. We must accept the truth that we are the ones who are killing each other and never admit our faults at all.
I had lived in the killing fields of Cambodia from 1975 to 1979 I saw only Khmers with dark skin to kill their own races because Pol Pot is so paranoid. He never trusts anyone. He always
believes that there is the enemy from within would be someday rising up and overthrow his revolution. Indeed, there was a coup against Pol Pot in 1977 but he successfully suppressed that movement and killed hundred of thousand of the counter revolutionary groups.
From then on Pol Pot held his grips very tight by sending his secret agents to arrest innocent Khmer people and executed them every night by accusing them as the C I A of America , KGB of Russia and Vietnamese agents of Viet Nam.Any time they aimed at the Vietnamese but they kill only Khmer that’s why I don’t want to see Khmer people killing each other enough is enough!!!!!
The story of Madame Tieng is the story of anti Hun Sen Government that supported by the Vietnamese Army in Cambodia. The story is more politics to me. This is not the real history that some groups pointed out.The author ‘s motivation is a bout war. she wants us to fight until the last Khmer!!!! To me I don’t buy this story at all because I had experience living in the killing fields and I had read so many books and documentaries related to Cambodia from so many sources and many foreign correspondents.
Khmer in Long Beach Ca USA