ដោយ៖ តាំង វីដា
ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ការទាមទារឲ្យដោះលែងអ្នកទាំង២៣ ដែលសង្គមស៊ីវិលបានធ្វើកន្លងមក ដោយដើរដាក់ញត្តិនៅតាមស្ថានទូតនានា (រូបថត៖ តាត ឧត្តម)
សហជីពធំៗ និងអង្គការសង្គមស៊ីវិល គ្រោងធ្វើយុទ្ធនាការផ្សេងៗ និងកូដកម្មទ្រង់ទ្រាយធំទូទាំងប្រទេសជាថ្មីទៀត ដើម្បីដាក់សម្ពាធប្រព័ន្ធតុលាការ ផ្តល់យុត្តិធម៌ និងដោះលែងជនជាប់ឃុំ ២១នាក់ ព្រមទាំងទម្លាក់បទចោទលើជនទាំង២៣នាក់ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២ និងទី៣ខែមករា។
ការបង្ហាញជំហរនេះ ធ្វើឡើងនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ កាលពីថ្ងៃម្សិលមិញ បានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកទាំង២១នាក់ ដោយសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ថាទុកជាបានការ។ ករណីនេះ ត្រូវបានសហជីពបណ្តាញពហុវិស័យ និងអង្គការសង្គមស៊ីវិល ចាត់ទុកថា ប្រព័ន្ធតុលាការ សម្រេចសេចក្តីមិនឯករាជ្យ ស្ថិតក្រោមសម្ពាធនយោបាយ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក សរ ម៉ូរ៉ា ឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែកុម្ភៈនេះ សហជីព និងសមាគមធំៗចំនួន១៦ នឹងជួបពិភាក្សា កំណត់ថ្ងៃ និងពេលវេលា ធ្វើកូដកម្មទូទាំងប្រទេសជាថ្មី ក្រោមរូបភាពដាក់គំនាបនានា ដែលមានទ្រង់ទ្រាយធំជាងពេលមុនៗ ហើយមានរយៈពេលវែង ដើម្បីបន្តការទាមទាររកយុត្តិធម៌ដល់សកម្មជនសិទ្ធិមនុស្ស សិទ្ធិការងារ សិទ្ធិដីធ្លី និងកម្មករទាំង២៣នាក់។ លោកថា ការប្តេជ្ញាចិត្ត គឺសហជីព ក៏ដូចជាកម្មករ មិនខ្លាចនូវការបង្ក្រាបរបស់សមត្ថកិច្ចនោះឡើយ។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលរួមគ្នាជាង ១៤០អង្គការ នឹងសាមគ្គីគ្នាបន្តយុទ្ធនាការ គ្រប់រូបភាព នៅពេលឆាប់ៗខាងមុខនេះ ដើម្បីរកអន្តរាគមន៍ ដាក់សម្ពាធទៅរដ្ឋាភិបាល បញ្ឈប់ការដាក់សម្ពាធលើប្រព័ន្ធតុលាការ ដើម្បីផលប្រយោជន៍នយោបាយ ដែលជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
សម្រាប់ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតេញ មានសង្ឃដីកាថា ក្នុងយុទ្ធនាការទាមទារយុត្តិធម៌ដល់អ្នកទាំង២៣នាក់ ព្រះអង្គ នឹងបន្តការតស៊ូធម្មយាត្រា ធម្មទេសនាផ្សេងៗ ដើម្បីពន្យល់ដល់មនុស្សលោកយល់ច្បាស់ពីសច្ចៈភាព និងតថភាពសង្គម ដើម្បីសេចក្តីសុខដល់ខ្មែរទាំងពួង។ ព្រះតេជគុណ មានសង្ឃដីកាជូនដំណឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ ព្រះអង្គ នឹងចាប់ផ្តើមយុទ្ធនាការទាំងនេះ នៅសហគមន៍បឹងកក់ វេលាម៉ោង៩ព្រឹក។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ សហគមន៍ជាតិ និងអន្តរជាតិ ជៀសវាងការប្រមូលផ្តុំ ឬធ្វើបាតុកម្មនានា។ លោកថា អាជ្ញាធរ នឹងបន្តអនុវត្តបម្រាប បំបែករាល់ការប្រមូលផ្តុំនានា ដោយសារស្ថានការណ៍កម្ពុជា នៅមិនទាន់វិលទៅរកប្រក្រតីភាពពេញលេញនៅឡើយ។ សំឡេង៖
កន្លងមក ប្រជាសហគមន៍ដីធ្លី សកម្មជនសិទ្ធិមនុស្ស សហជីព និងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ បានធ្វើយុទ្ធនាការនានា និងបានដាក់ញត្តិទៅស្ថានទូតបរទេសប្រចាំប្រទេសកម្ពុជា ដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំង២១នាក់ និងទម្លាក់បទចោទទៅលើអ្នកទាំង២៣នាក់ ដោយឥតលក្ខខណ្ឌ។ តែទោះយ៉ាងណា កាលពីថ្ងៃអង្គារម្សិលមិញ សាលាឧទ្ធរណ៍ បានសម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់ពួកគេ ហើយក្រោយការប្រកាសសេចក្តីរបស់សាលាឧទ្ធរណ៍ ក្រុមមេធាវី១០រូបរបស់អង្គការសង្គមស៊ីវិល និងសហជីព បានដាក់បណ្តឹងសារទុក្ខទៅតុលាការកំពូល នៅម៉ោង៣រសៀលថ្ងៃដដែល ដោយបញ្ជាក់ថា ការសម្រេចរបស់សាលាឧទ្ធរណ៍ ទៅលើបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកទាំង២១នាក់នោះ មិនមានលក្ខណៈត្រឹមត្រូវទៅតាមមាត្រាច្បាប់ ក្នុងការសំអាងហេតុ៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com
ទៅធ្វើទៅ!ស្អែកដោះលែងហើយ។ធ្វើបាតុកម្មទាមទារប្រាក់ខែ១៦០ដុល្លា មន្ត្រីរាជការទាមទារ១លានរៀល តើបានហើយ
នៅ?មិនត្រឹមតែមិនបានទេ តែថែមទាំងមានងាប់ របួស ជាប់គុក បាត់ខ្លួនទៀត។ដល់ឥឡូវនាំគ្នា
ទៅបាតុកម្មដើម្បីរំដោះអ្នកទាំង២១នាក់។ខ្ញុំថាបែបរដោះមិនបានហើយថែមទាំងមានងាប់ របួស
ឬជាប់គុករាប់មិនអស់ទៀតផង។ទៅសាកមើលទៅ !ចូលតិចងាប់តិច ចូលច្រើនងាប់ច្រើន។
ថ្ងៃដែលគេបង្ក្រាបនៅលានប្រជាធិបតេយ្យចុងក្រោយ ពួកអាមេៗវាដែលធុំក្លិនមុនបាត់ក្បាល
អស់រលីង។វាដឹងមុនហើយរត់ចោលដោយមិនបានប្រាប់បងប្អូនឲ្យទៅជាមួយនោះទេ។តើ
បងប្អូនយល់ច្បាស់ពីសន្ដានចិត្តពួកវាច្បាស់លាស់ហើយនៅ???ឥឡូវវាមក
ដឹកនាំធ្វើបាតុកម្មទៀតហើយ។បងប្អូនគួរចូលរួម ឬមិនចូលរួមស្រេចលើបងប្អូនទេ។បងប្អូន
មើលឃើញគេបោក ឬមើលមិនឃើញក៏ស្រេចលើភ្នែករបស់បងប្អូនដែរ។ល្ខោនគេសម្ដែង
បើកឆាកហើយ។មើលឃើញឬមិនឃើញអាស្រ័យលើបងប្អូនទាំងអស់គ្នាហើយ។
សម្រាប់ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតេញ មានសង្ឃដីកាថា ក្នុងយុទ្ធនាការទាមទារយុត្តិធម៌ដល់អ្នកទាំង២៣នាក់ ព្រះអង្គ នឹងបន្តការតស៊ូធម្មយាត្រា ធម្មទេសនាផ្សេងៗ ដើម្បីពន្យល់ដល់មនុស្សលោកយល់ច្បាស់ពីសច្ចៈភាព និងតថភាពសង្គម ដើម្បីសេចក្តីសុខដល់ខ្មែរទាំងពួង។ ព្រះតេជគុណ មានសង្ឃដីកាជូនដំណឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ ព្រះអង្គ នឹងចាប់ផ្តើមយុទ្ធនាការទាំងនេះ នៅសហគមន៍បឹងកក់ វេលាម៉ោង៩ព្រឹក។
______________________
សង្ឃនេះ ក្រែងបានព្រមានថា នឹងបូជាព្រះកាយ មែនទេ?
ថ្ងៃណា? ប្រញាប់ដោះដៃម៉េះ?
កុណាមានសាំង! ចង់បានព៉ុន្មានលីត្រ សមល្មម?
សូមជំរាបថាលោកតុលាការគាត់បានសារភាពថាគាត់គ្នានសិទ្វ
អ្វីដើម្បីដោះលែងជនជាប់ចោទទេគឺអាស្រយ័លើសម្តេចរបស់គាត់ទេ
ដូច្នេះសូមសាច៉ញាតិជនរងគ្រោះកុំខឹងនិងតុលាការអី។
កុំភ្លេចបបួលអារ៉ុងឈុនផង ព្រោះវាមិនទាន់លឺគេវ៉ៃក្តារមឈូស
វាមិនទាន់ស្រក់ទឹកភ្នែកទេ ហើយអាមួយថាត្រៀមដុតព្រះកាយ
នោះ ជួយរំលឹកវាផង ក្រែងវាភ្លេច យមរាជ យមភូបាលចាំងាប់
ហើយបើវាភ្លេចការប្តេជ្ញាចិត្តនោះ…