ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014, ម៉ោង 08:04 AM
http://vodhotnews.com
ដំណឹងចុងក្រោយដែលVOD ទទួលបានពីលោកសោភ័ណ្ឌ ឡារី និងកូនចៅជំនិតរបស់ អ្នកស្រីនេត្រ ផល្លី ហៅយាយខ្លី និងតារាអាយ៉ៃគឺលោកតាផ្លុង មឿក បានឲ្យដឹងថាស្ថានភាពជំងឺរបស់តារាជើងចាស់ទាំងពីរ កំពុងស្ថិតក្នុងសភាពកាន់តែយ៉ាប់។ បើទោះជាយាយខ្លី នៅក្រោកអង្គុយបាន ឯតាមឿក ក្រោកលែងរួច ប៉ុន្តែសភាពរបស់អ្នកទាំងពីរ បើគ្មានលទ្ធភាពចូលមន្ទីរពេទ្យឲ្យទាន់ពេលវេលាទេ នោះពិតជាមិនអាចបកក្រោយ។
លោកសោភ័ណ្ឌ ឡារី ដែលបានអះអាងថា ទើបវិលត្រឡប់ពីសួរសុខទុក្ខ និងយកថវិកាទៅជូនតារាទាំងពីរ បានប្រាប់VOD កាលពីល្ងាចទី១៣ កុម្ភៈថា សភាពរបស់លោកផ្លុង មឿក កំពុងមានសភាពធ្ងន់ធ្ងរជាងគេ។ មិនត្រឹមតែវង្វេងវង្វាន់ដូចការចុះផ្សាយនាពេលកន្លងមកនោះទេ គឺថែមទាំងក្រោកមិនរួច និងមានសភាពទ្រុឌទ្រោមគួរឲ្យបារម្ភទៀតផង។ លោកទទូចឲ្យក្រុមអ្នកកាសែតជួយចុះផ្សាយដើម្បីស្វែងរកជំនួយសប្បុរសជួយដល់លោកតាឲ្យរួសរាន់ ដោយសារតែយល់ថា ក្នុងចំណោមតារាជើងចាស់ គឺលោកផ្លុង មឿក ហាក់មានសភាពគួរឲ្យសង្វេគជាងគេ។ លោកសោភ័ណ្ឌ ឡារី និយាយថា «បងអើយសូមជួយប្រាប់អ្នកកាសែតផ្សេងទៀត ឲ្យជួយដល់គាត់(លោកតាផ្លុងមឿក)ផង ព្រោះគាត់អត់ណាស់បង ហើយថែមទាំងឈឺធ្ងន់ទៀត បានទៅមើលទើបដឹងថាពិបាក!»។ អ្នកនាំពាក្យរូបនេះ ប្រាប់ថា ប្រមាណជាពីរថ្ងៃហើយ ដែលលោកតាធ្លាក់ខ្លួនក្រោកលែងរួច បន្ទាប់ពីបានវង្វេងវង្វាន់អស់ច្រើនថ្ងៃនាពេលកន្លងមក។
យ៉ាងណាមិញ នៅពេលមានការណែនាំដដែលៗ លោកតាផ្លុង មឿក ក៏អាចនៅស្ងៀមមិនរើ មិនឡូឡា និងយំស្រែកដូចមនុស្សមានស្មារតីប្រក្រតីធម្មតានោះដែរ ដោយគ្រាន់តែត្រូវប្រើពេលលួង និងពន្យល់ក្នុងពេលយូរ។ នៅក្នុងបន្ទប់ផ្ទះជួលតូចចង្អៀត ស្ថិតនៅម្ដុំខណ្ឌពោធិ៍សែនជ័យ លោកសោភ័ណ្ឌ ឡារី ប្រាប់ថា តាមឿក តាំងពីធ្លាក់ខ្លួនវង្វេងវង្វាន់ឈឺកាលថ្ងៃទី១៩ ខែមករាមក ទើបតែពីរបីថ្ងៃនេះទេ ដែលចាប់ផ្ដើមទ្រុឌទ្រោម ហើយ ងើបលែងរួច។ ដូចគ្នានឹងការអះអាងនេះ អ្នកស្រី ផ្លុង សុវណ្ណ កូនស្រីរបស់លោកតាផ្លុង មឿក បានប្រាប់ដែរថា លោកតា ពិតជាស្ថិតក្នុងសភាពគួរឲ្យបារម្ភ ក្នុងអំឡុងពុំមានលទ្ធភាពនាំទៅកាន់មន្ទីរពេទ្យ និងផ្ដល់ថ្នាំសង្កូវឲ្យពិបាកបានទៀងទាត់នោះមែន។ ក្រុមគ្រូពេទ្យបានទទូចឲ្យយកលោកតា ទៅកាន់មន្ទីរពេទ្យឲ្យបានទៀងទាត់ ប៉ុន្តែមកពីអ្នកស្រី ក៏ដូចជាកូនចៅរបស់លោកតាផ្ទាល់តែម្ដង មិនមានលទ្ធភាព ព្រោះក្រីក្រពេក ទើបចូលសម្រាកនៅកាល់ម៉ែត្រ បានតែមួយរយៈ ហើយយកចេញមកវិញ បណ្ដោយឲ្យធ្ងន់ធ្ងរយ៉ាងនេះ។
ងាកមកកាន់តារាកំប្លែងអ្នកស្រី នេត្រ ផល្លី ហៅយាយខ្លី ឯណេះវិញ ក៏ស្ថិតក្នុងសភាពគួរឲ្យបារម្ភដូចគ្នា បន្ទាប់ពីអ្នកស្រីបានធ្លាក់ខ្លួនឈឺធ្ងន់នាពេលចុងក្រោយ។ លោកសោភ័ណ្ឌ ឡារី ដែលបាននាំជំនួយយកទៅជូនដូចគ្នាបានប្រាប់ឲ្យដឹងថា អ្នកស្រីដ្បិតថានៅរំកិលខ្លួនបាន និងក្រោករួច ប៉ុន្តែសភាពជំងឺគឺមិនមែនធម្មតាឡើយ ដោយសារបញ្ហាលើសឈាម ពុកឆ្អឹង និងជំងឺទឹកនោមផ្អែម ធ្វើទុក្ខធ្ងន់ ព្រោះតែគ្មានប្រាក់ទិញថ្នាំសង្កូវគ្រប់គ្រាន់ និងគ្មានលទ្ធភាពនាំទៅពិនិត្យនៅមន្ទីរពេទ្យ។ អ៊ីចឹងហើយ ទើបអ្នកស្រី មិនមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ ឡើងកំប្លែងជាមួយនាយកុយអស់រយៈពេលយូរ។ អ្នកលើកទូរស័ព្ទជំនួយអ្នកស្រីខ្លីនិយាយថា ម្ដាយរបស់ខ្លួនមានសភាពធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី៥ មីនា ២០១៣មកហើយ ដោយបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត្របានប៉ុន្មានថ្ងៃ ប៉ុន្តែដោយសារកូនចៅអត់លុយផង និងមើលទៅមានសភាពធូរស្រាលផង ក៏ដឹកត្រឡប់មកវិញ និងបានឡើងលេងកំប្លែងបានមួយរយៈ។ មកទល់ពេលនេះ អ្នកស្រីកាន់តែទ្រុឌទ្រោម ដោយមិនអាចឡើងលេងកំប្លែងបានដូចមុនទេ បើទោះជាជីវភាពស្ថិតក្នុងសភាពផ្គង់ផ្គង់មួយផ្នែកពីអាជីពកំប្លែងរបស់អ្នកស្រីនោះក៏ដោយ។ លោកសោភ័ណ្ឌ ឡារី ប្រាប់ថា លោកយាយខ្លី រស់នៅក្នុងផ្ទះជួលស្ថិតនៅម្ដុំអង់តែនទួលគោក ដោយគ្មានសេសសល់ទ្រព្យសម្បត្តិអ្វីជាដុំកំភួនឡើយ ក្នុងរយៈពេលធ្លាក់ខ្លួនឈឺធ្ងន់នេះ។ អ៊ីចឹងហើយ ទើបលោកស្នើឲ្យមានជួយសង្គ្រោះក្នុងដំណាក់កាលនៅមិនទាន់ហួសពេលខ្លាំងនេះ។
ប្រភពផ្លូវការឲ្យដឹងថា លោកតាផ្លុង មឿក វ័យ៨០ឆ្នាំ កំពុងមានជំងឺវង្វេងវង្វាន់ បន្ថែមពីលើជំងឺចាស់ជរាដែលកំពុងទ្រុឌទ្រោម ដោយសារតែលោកតាពិបាកចិត្តរឿងជីវភាព និងបញ្ហាធ្វើទុក្ខបុកម្និញពីសំណាក់កូនប្រុសដែលស្រវឹងប៉ោឡែម្នាក់។ ចំណែកអ្នកស្រីនេត្រ ផល្លី ហៅយាយខ្លី ក្រៅពីមានជម្ងឺក៏យ៉ាប់យឺន ក៏មានសម្ពាធខ្វះមុខខ្វះក្រោយ និងរឿងកូនចៅសុទ្ធតែក្រពឹងពាក់មិនបាននោះផងដែរ៕
សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

សូមគោរពសរសើរ និងជូនពរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែម សំអន ដែលលោកមានចិត្តសប្បុរស ជួយដល់លោកតា ៣០០ ដុល្លា។
យើងក៏សូមអំពាវនាវដល់ថ្នាក់ដឹកនាំជាតិ ទាំងអស់ មេត្តាជួយដល់លោកតា មឿក និងយាយខ្លីបន្ថែមទៀតផង។
សូមមេត្តាជួយគាត់ផង ដើម្បីកុសលផលបុណ្យ។
មិនថាតែថ្នាក់ដឹកនាំរដ្ឋាភិបាល ឬឧកញ៉ា និងមហាជននោះទេ សូមអស់លោក សម រង្ស៊ី ឬកឹម សុខា ផង ។ មិនខាតទេ បើអស់លោកធ្វើយ៉ាងនេះ។
តែដូចជាមិនឮសម្លេងអ្វីពីសមាគមសិល្បករសោះ ។ ឯជំទាវ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ក៏មិនឮសូរ ថាគាត់មានប្រតិកម្ម សោះដែរ។
អាណិតណាស់ គាត់ចាស់ហើយ។ ជួយយកតែបុណ្យទៅ!
សម័យដែកជោគ្មាននរណាក្រទេកុំចេះតែនិយាយនោះ
សម័យដែកជោគ្មាននរណាក្រទេកុំចេះតែនិយាយនោះ។នេះជាសម្តីពួកអាផ្កាប់មុខcppតែអីលូវសូម្បីអ្នកកំផ្លែងដែលសំដែងបក្សប្រឆាំងក៍រកលុយព្យាបាលជំងឺមិនបានផងចុះអ្នកជនបទវិញតើយ៉ាងណា?ដូច្នេះអស់លោកអ្នកកំប្លែងល្មមឈប់កំប្លែងបំរើនយោបាយទៀតទៅ ល្មមភ្ញាក់រលឹកមានខួរក្បាលខ្លះផង ពួកអ្នកកំផ្លែងផ្កាប់មុខអើយ ដូចក្រុមអាក្រឹម ក្រុមអាសានម៉ៅជាដើម
Hope Calmette Hospital or other public hospitals would give them free treatment.
That whore Men Som Onn have more than 3 millions dollars by selling the land near Naga casino. And she gave them $300 …????? Yeah, keep going to Wat Lanka for blessing bathe…..and you gonna get pregnant soon…….bitch!!!
Larry, keep up the good work! I’m so proud of you…….
និយាយក្រុមកំប្លែងអាក្រឹម និង អាសានម៉ៅចប់ នៅតាមជនបទអោយតែបើកឃើញមុខពួកវាឆាប់ប្តូរ
ប៉ុស្តិជាបន្ទាន់
យាយខ្លីសម្តែងរឿងជួយសំដាច់ ច្រើនណាស់ សូមលោកយាយទៅសុំលុយសំដាច់ របស់លោក យាយ ទៅ ។
ពិតមែនហើយ ដោយសារអ្នកដឹកនាំល្អ បានជាអ្នកមានចំណេះដឹងខាងសិល្បះ ពេលធ្លាក់ខ្លួនឈឺម្តងៗ គឺគ្មានសល់អីទេ សូម្បីតែរាស្រ្តសាមញ្ញក៏ដោយខំរកលុយដោយយ៉ាប់យើន គ្រាន់ទុកពេលមានជំងឺ នេះរបបដឹកនាំរបស់សំដាច់ជោរ….
អ្នកខ្លះភ្លេចខ្លួនព្រោះតែលាភសក្ការះបន្តិចបន្តួច ខំលេងសម្តែងលើកជើងសម្តេចណាស់ ទីបំផុតងាប់ដូចសត្វ គ្មាននរណាអើពើទេ? ជួយប្រាប់នាងម្នាក់នៅ TV Apsara ផង ថាមិនត្រូវថា ពួកគាត់សម្តែងធ្វើឈឺផង ក៏មិនដឹង? យ៉ាប់ណាស់ បើប្រៀបធៀបជាមួយតារាបរទេស ច្រៀងតែ១បទៗ លក់លុយរាប់លានដុល្លារ!!!!
អែណាទៅជំទាវបណ្ឌឹតចំតឹតកាកបាតក្រហមឆ្អិនឆ្អៅ ល្មមមកជួយយាយនឹងតាផង។យកលុយ
កាកបាតទៅអែណាអស់ហើយ?។