ពលរដ្ឋ​បឹងកក់​និង​ព្រះសង្ឃ​ឯករាជ្យ​គ្រោង​រៀប​ចំ​វេទិកា​ពិភាក្សា​នៅ​ថ្ងៃ​១៧​កុម្ភៈ

ដោយ សេក បណ្ឌិត
2014-02-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

តំណាង​អ្នក​បឹងកក់ លោកស្រី ទេព វន្នី ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ក្បែរ​ការិយាល័យ​សហភាព​អឺរ៉ុប (EU) នា​វិមានឯករាជ្យ កាល​ពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១២។ RFA/Vichey Anandh

តំណាង​អ្នក​បឹងកក់ លោកស្រី ទេព វន្នី ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ក្បែរ​ការិយាល័យ​សហភាព​អឺរ៉ុប (EU) នា​វិមានឯករាជ្យ កាល​ពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១២។ RFA/Vichey Anandh

ពលរដ្ឋ​សហគមន៍​បឹងកក់ និង​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម គ្រោង​រៀប​ចំ​វេទិកា​ពិភាក្សា​មួយ ស្ដីពី «តួនាទី​ព្រះសង្ឃ បញ្ញវន្ត និង​សកម្មភាព​នយោបាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ខាង​មុខ។ ចំណែក​អាជ្ញាធរ ហាក់​នៅ​មិន​ទាន់​បើក​ទូលាយ​ចំពោះ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​សម្ដែង​មតិ​លើ​បញ្ហា​អ្វី​មួយ​នោះ​ឡើយ។

អាជ្ញាធរ​សង្កាត់​ស្រះចក និង​អ្នក​បឹងកក់ នៅ​តែ​បញ្ជូន​លិខិត​ជូន​ដំណឹង​ទៅ​វិញ​ទៅ​មក ជុំវិញ​គម្រោង​សុំ​រៀប​ចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល ជូន​ដល់​អ្នក​ស្លាប់​ក្នុង​បុព្វហេតុ​ស្វែង​រក​យុត្តិធម៌ និង​ដើម្បី​ផល​ប្រយោជន៍​ជាតិ​មាតុភូមិ និង​វេទិកា​ជួប​ជុំ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ចៅ​សង្កាត់​ស្រះចក លោក ឆាយ ធីរិទ្ធ បាន​បញ្ជូន​លិខិត​មួយ​មក​អ្នក​បឹងកក់ ដោយ​បាន​បដិសេធ​ចំពោះ​សេចក្តី​ជូន​ដំណឹង​របស់​សហគមន៍ និង​បញ្ជាក់​ថា លោក​មិន​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច ហើយ​ជំរុញ​អោយ​សហគមន៍​ស្នើសុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ ខ្លួន​ឯង​ផ្ទាល់។

ចំណែក​តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី បាន​បញ្ជូន​លិខិត​នោះ​ត្រឡប់​ទៅ​វិញ​ភ្លាមៗ ដោយ​សុំ​លោក​ចៅ​សង្កាត់​ធ្វើ​ការ​តាម​តួនាទី ដោយ​បញ្ជូន​លិខិត​នោះ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន បើ​សិន​ពុំ​មាន​សិទ្ធិ​សម្រេច​នោះ​ទេ៖ «ពួក​ខ្ញុំ​ជូន​ដំណឹង​ទៅ​លើក​ណា ក៏​គាត់​និយាយ​ថា អត់​មាន​សិទ្ធិ​សម្រេច​ទេ គាត់​នៅ​តែ​និយាយ​អ៊ីចឹង បញ្ជូន​ទៅ​សាលា​ក្រុង ប៉ុន្តែ​ពួក​ខ្ញុំ​អត់​ដឹង​ទេ។ ពួក​ខ្ញុំ​ដឹង​តែ​តួនាទី​បញ្ជូន​ទៅ​គាត់​ហើយ ហី​បើ​គាត់​ធ្វើ​ជា​ចៅ​សង្កាត់ គាត់​គ្មាន​សិទ្ធិ​សម្រេច គ្មាន​សិទ្ធិ​ទទួល​ដឹង​ឮ​ការ​ជូន​ដំណឹង​របស់​ប្រជាពលរដ្ឋ​ទេ មិន​បាច់​ឲ្យ​គាត់​ធ្វើ​ការ​ធ្វើ​អី​ទៀត​ទេ មិន​ដឹង​ធ្វើ​ការ​រក​អី​ទៀត​ទេ»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា តាម​គម្រោង​របស់​អ្នក​បឹងកក់ នោះ ម្ចាស់​សំណើ​គួរ​តែ​ស្នើ​មក​សាលា​រាជធានី​ផ្ទាល់៖ «ការ​សម្ដែង​មតិ ឬ​ក៏​ការ​រៀប​ចំ​ណា​ណី ដែល​គាត់​ត្រូវ​ធ្វើ​នៅ​ទី​សាធារណៈ គាត់​ត្រូវ​សុំ​មក ឬ​ជូន​ដំណឹង​មក​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​វិភាគ ត្រួត​ពិនិត្យ​មើល​វាយ​តម្លៃ​ថា ការ​ស្នើសុំ​របស់​គាត់​នោះ តើ​អាជ្ញាធរ​រាជធានី តើ​អាច​អនុញ្ញាត​ជូន​ឬ​ក៏​អត់?»

យ៉ាង​ណា​ក្តី តំណាង​អ្នក​បឹងកក់ អះអាង​ថា គម្រោង​ធ្វើ​បុណ្យ និង​ពិធី​ជួប​ជុំ​ពិភាក្សា​គ្នា​នោះ នឹង​ប្រព្រឹត្តិ​ទៅ​តាម​ការ​គ្រោង​ទុក ពីព្រោះ​ពលរដ្ឋ​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​តាម​ច្បាប់​ត្រឹមត្រូវ​រួច​រាល់​ហើយ៖ «ខ្ញុំ​ថា​គ្មាន​រឿង​អី​ទៅ​ប៉ះពាល់​សាលា​ក្រុង មាន​រឿង​អី ត្រូវ​មិន​អនុញ្ញាត​ផង ព្រោះ​នេះ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​រឿង​ថា ឧទ្ទិស​កុសល​បង្សុកូល​ជូន​ដល់​បុព្វការី​ដែល​ស្លាប់​ទៅ​នោះ សុទ្ធ​តែ​អ្នក​ស្នេហា​ជាតិ ស្រឡាញ់​យុត្តិធម៌ យើង​ទាំងអស់​គ្នា​គិត​ថា ទាំង​អាជ្ញាធរ​រាជធានី ទាំង​រដ្ឋាភិបាល​ហ្នឹង គាត់​អត់​មាន​អី​ត្រូវ​មក​ជំទាស់​មក​ប្រឆាំង​អី​ទេ»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ កន្លង​ទៅ តំណាង​សហគមន៍​បឹងកក់ បាន​ដាក់​លិខិត​មួយ​ទៅ​សាលា​សង្កាត់​ស្រះចក ស្នើសុំ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល និង​វេទិកា​ពិភាក្សា​ស្ដីពី​តួនាទី​ព្រះសង្ឃ បញ្ញវន្ត និង​សកម្មភាព​នយោបាយ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ខាង​មុខ​នេះ នៅ​ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៥​ល្ងាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

9 Responses to "ពលរដ្ឋ​បឹងកក់​និង​ព្រះសង្ឃ​ឯករាជ្យ​គ្រោង​រៀប​ចំ​វេទិកា​ពិភាក្សា​នៅ​ថ្ងៃ​១៧​កុម្ភៈ"

  1. លោកតាពិត says:

    ចៅ​សង្កាត់​ស្រះចក លោក ឆាយ ធីរិទ្ធ បាន​បញ្ជូន​លិខិត​មួយ​មក​អ្នក​បឹងកក់ ដោយ​បាន​បដិសេធ​ចំពោះ​សេចក្តី​ជូន​ដំណឹង​របស់​សហគមន៍ និង​បញ្ជាក់​ថា លោក​មិន​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច ហើយ​ជំរុញ​អោយ​សហគមន៍​ស្នើសុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ ខ្លួន​ឯង​ផ្ទាល់។
    ត្រូវវិញលោកចៅសង្កត់ ប្រទេសយើងជាប្រទេសនីតិរដ្ឋ យើងទាំងអស់គ្នាត្រូវការពាររដ្ឋធម្មនុញ្ញ??????

  2. sarika says:

    បញ្ញវ័ននិងព្រះសង្ឃគឺជាអ្នកដែលបានរៀនសូត្រវែងឆ្ងាយ ត្រូវតែជាមនុស្សឈានមុខក្នុងវិស័យនយោបាយ។

  3. ង្វៀង ធីទ័រ says:

    ចុះគ្រាន់តែគេសុំធ្វើវេទិការ ពិភាក្សា សំដែងមតិ មេ៉ចមិនអោយគេទៅ…ចាំបាច់រិតត្បិត លេសនេះ លេសនោះ មិនចេះចប់ ពួកអាទេវទត្តនេះ…យ៉ាប់មែន?

  4. Sva watpnom says:

    បឹទទ្វារវ៉ៃឆ្កែទៀតហើយ។

  5. dxo says:

    គ្នីគ្នាមួយដំបរស្វាចេះតែយកឈ្មោះអ្នកភូមិបឹងកក់រាបពាន់នាក់មកពាក់ពន្ធ័ជាមួយខ្លួន
    យកល្អដាក់ឈ្មោះខ្លួនឯងឲ្យវាចំៗឈ្មោះទៅដូចជាយោមបុប្ផាទេពវន្នីអីជាដើម។ល។
    យើងឃើញច្បាស់ហើយថាពួកនេះគឺក្រុមអ្នកនយោបាយអុកឡុកគ្រប់សាច់រឿងបង្កើតហេតុកាណ៏
    ក្នុងគោលបំណងឲ្យរដ្ឋាភិបាលប្រើវិធានការក្តៅទៅលើពួកគេអស់ហ្នឹងបន្តាប់មកគេថត
    សកម្មភាពទាំងនេះទៅចុះផ្សាយថារដ្ឋាភិបាលហ្នឹងប្រើអំពើហឹង្សាបំបិទសិទ្ធិសេរីភាពប្រជាពល
    រដ្ឋដើម្បីឲ្យប្រជាជនឬអន្តរជាតិដែលគាត់ខ្វះការវិនិច្ឆយ័បានត្រឹមត្រូវស្អប់ខ្ពើមនិងថ្កោលទោស
    លើរដ្ឋាភិបាល។យើងជឿជាក់ថាសកម្មភាពច្រំដែលៗនេះនឹងលែងមាននយ័គ្មានការគាំទ្រ
    តទៅទៀតនាពេលឆាប់ៗខាងមុខនេះជាមិនខាន។

  6. I,Khmer says:

    Tep Vonny and Tom Bopha, you both are good!!! I’m so proud of you two. You are better then all the dumb frogs CPP supporter that never want to come out from the well and see how big the sky is. They just eat, work, sleep, fuck their wife and die!!! Those are the coward fuck. Vonny and Bopha both of you are my hero and I salute you!!!

  7. Communist says:

    ធើទៅ!!!ក្រែងគេមិនហានបង្រ្កាប ព្រោះខ្លាចក្រុមសមរង្សុីទាត់ចោលការ
    ចរចាថ្ងៃទី18 ក្រុមណាពួកណា សហជីព សមាគម។់…ស្រុះគ្នាធើថ្ងៃ
    17ទៅ ទោះគេមិនអនុញ្ញាតិកដោយ…ហេស ហេស នេះបានចំ…………
    ល្មមហើយពួកនេះ….ល្មមរដ្ឋាភិបាលយកទៅឆ្លាក់ធ្វើវត្ថុសក្ការះហើយ
    !!!!!

  8. Kmeng Peal says:

    គ្នាអត់មានអាវុធបាញ់តបនឹងពួកទមិឡ ដូច្នេះមានតាការធ្វើនេះនោះអញ្ចឹងហើយដើម្បីដាស់សតិដ៍គំរក់នៃពពួកខ្វាក់អោយបានភ្លឺខ្លះ។

  9. Terminator III says:

    Protecting constitution or unconstitutional power grabbing ?