ដោយ៖ ឡាយ សាមាន
ថ្ងៃសៅរ៍ ទី15 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍នេះ ឲ្យដឹងថា ក្រុមការងារបច្ចេកទសរបស់ខ្លួនសម្រេចកំណត់យកថ្ងៃទី១៨ ខែកុម្ភៈ ជាថ្ងៃចរចាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំបង្កើតយន្តការកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។
សេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ចេញផ្សាយនៅថ្ងទី១៥ ខែកុម្ភៈ នេះឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាកំណត់យកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង៩ព្រឹក នៅវិមានព្រឹទ្ធសភាសម្រាប់ការជួបគ្នា ជាមួយក្រុមការងារគណបក្សសង្គ្រោះជាតិ។ សេចក្តីជូនដំណឹង ឲ្យដឹងថា សមាសភាពរបស់គណបក្សប្រជាជនកម្ពុជារួមមាន លោក ព្រុំ សុខា លោក សក់ សេដ្ឋា និងលោក កើត រិទ្ធ។
ជាការឆ្លើយតប អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ ប្រាប់ VOD ឲ្យដឹងថា ខាងគណបក្សសង្គ្រោះជាតិ កំពុងតែពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ខ្លួនលើចំនុចដូចជា ដូរ គជប ពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត និងកំណត់ថ្ងៃបោះឆ្នោតឡើងវិញ។
សមាសភាពខាងគណបក្សសង្គ្រោះជាតិ រួមមានលោក សុន ឆ័យ កួយ ប៉ុនរឿន និងលោក លោក យ៉ែម បុញ្ញឬទ្ធិ។
សេចក្តីជូនដំណឹងដដែលឲ្យដឹងទៀតថា ជំនួបចរចាជាមួយគណបក្សសង្គ្រោះជាតិ គឺដើម្បីរៀបចំបង្កើតយន្តការកំណែទម្រង់ការបោះឆ្នោតពេលខាងមុខ ស្របតាមស្មារតីសេចក្តីប្រកាសរួមនៃជំនួបកំពូល រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

CPP must keep their promise if they really want national reconciliation and unity, despite ruling party power consolidation or otherwise, the current political deadlock will cause more social unrest and turmoil without clear solution. Any attempts with negotiation, CNRP should also be cautious with their policies and agenda at their stand point as promised to the people. hopefully, both winning parties will reach an agreement and compromise for the sake of our nation and the people’s interest. Good luck !
សូមសា្វគមន៏ចំពោះការស្វែងរកដំណោះស្រាយជូនប្រទេសជាតិដ៏កំសត់របស់យើង។
យើងចង់ឲ្យប្រទេសខ្មែរមានសុខសន្តិភាពសុខដុម្តរមនាជាគ្រួសារមួយបានយូរអង្វែង
រាប់រយឆ្នាំតទៅមុខទៀត។
WE are khmer the same
ថាគ្មានអ្វីល្អជាងនិយាយគ្នាទេ ការគំរាមកំហែងដោយយកដងផ្លូវក្តី រោងចក្រក្តី និងទីលានសាធារណះក្តី ជាយុទ្ធសា្រស្តទាមទារអំណាចនោះគ្មានអ្វីល្អនោះទេ ។ ចង់កំចាត់គណះបក្សប្រជាជនតាមកំលាំងបាយ នឹងមិនអាចទៅរួចទេ ជាក់សែ្តងបក្សហ៊ុនសីុបិុចមានកំលាំងទព័ មានអំណាចរដ្ឋបាលសីុវិលក៏គង់មិនអាចស៊ូទៅមិនរួច ទំរាំ CNRPចង់សាកយក people power មកធើ្វជាកំលាំងផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយហ៊ុន សែននោះ ពិតជាគ្មានផ្លូវឈ្នះបក្សប្រជាជនឡើយ ហើយយុទ្ធសាស្ត្រអាង ICC បង្កើតបុព្វហេតុ ICC ដើម្បីប្រើវិធីបើកកោដ្ឋបញ្ឆោតនាងសេដានោះ ហួសសម័យសំរាប់ដំណាក់កាលនេះហើយ។ សម រង្សីុ និង កឹម សុខា ត្រូវប្រឈមមុខបន្តភូតភសមាជិកខ្លួនទៀតទៅទើបដោះខ្លួនរួចទាមទារឱយបោះឆ្នោតមុខអណតិ្ត!?ថាម៉េចថាទៅឱយតែ យល់ថាបោកប្រាស់រាស្ត្រមួយចំនួនបាន !?