Posts by DTN7
February 12, 2014
ចាប់តាំងពីកកើតព្រះរាជាណាចក្រកម្ពុជាទី២នាឆ្នាំ១៩៩៣មក មានរយៈពេលជាង២០ឆ្នាំហើយ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើននាក់បានធ្វើជារដ្ឋមន្ត្រីរហូតទល់បច្ចុប្បន្ន ព្រមទាំងបានឡើងឋានន្តរស័ក្តិជាទេសរដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រីថែមទៀត ជាពិសេសគឺសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល បានធ្វើជានាយករដ្ឋមន្ត្រីរៀងដរាបមិនខ្ចីហត់នឿយ (បើគិតពីបានឡើងធ្វើនាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៨៥នាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺមានរយៈពេលជិត៣០ឆ្នាំ) ។
ការកាន់កាប់អំណាចដុះស្លែយូរយ៉ាងនេះ ធ្វើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាទាំងនោះ ជាអាទិ៍ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង, ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន (ដន្លងដងស្នែងជាមួយបុរសខ្លាំង) ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់, ឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ…។ល។ មានឱកាសកើបភោគផលលុយកាក់យ៉ាងច្រើនក្រាស់ក្រែល ក្លាយជាអ្នកមានទាំងអំណាច ទាំងទ្រព្យសម្បត្តិមហាសាល ដែលការទទួលបាននូវទ្រព្យសម្បត្តិទាំងនេះមិនមែនសំដៅពឹងផ្អែកជាចម្បងទៅលើប្រាក់បៀវត្សរ៍នោះទេ គឺសំខាន់ប្រមូលបានមកពីការប្រព្រឹត្តអំពើពុករលួយ តាមផ្នែក តាមវិស័យ និងតាមជំនាញ ខណៈដែលច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយទើបតែកើតមាននៅឆ្នាំ២០១០ និងចូលជាធរមានអនុវត្តន៍នៅឆ្នាំ២០១១ប៉ុណ្ណោះ ។
ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៤១០/០០៤ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ និងមានអានុភាពអនុវត្តន៍ពេញបរិបូរណ៍នៅគ្រប់ជំពូក និងគ្រប់មាត្រា នៅឆ្នាំ២០១១នោះ បានកំណត់រួចហើយថា "មានវិសាលភាពអនុវត្តន៍ចំពោះអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តក្រោយពេលដែលច្បាប់នេះមានអានុភាពអនុវត្តន៍ ។ " ។ មានន័យថា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនេះមានវិសាលភាពអនុវត្តន៍ទៅលើគ្រប់អំពើពុករលួយដែលបានប្រព្រឹត្តនៅក្រោយឆ្នាំ២០១០-២០១១ ។
ក្រុមអ្នកជំនាញខាងមុខរបរជំនួញបាននិយាយថា ស្ថានភាពបម្រើការងាររបស់មន្ត្រីរាជការនៅកម្ពុជា គឺបើមានឱកាសប្រព្រឹត្តអំពើពុករលួយត្រឹម២អាណត្តិរយៈពេល១០ឆ្នាំ ក៏អាចក្លាយជាអ្នកមានទ្រព្យសម្បត្តិបានដែរ កុំថាឡើយដល់រយៈពេលជាង២០ឆ្នាំដូចបុរសខ្លាំង គឺប្រាកដក្លាយជាអ្នកមានទ្រព្យសម្បត្តិមហាសាលតែម្តង ។ ដូច្នេះ ក្រុមមន្ត្រីពុករលួយដែលមានប្រភពមកពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិមហាសាលទុកចែកតកូនតចៅរួចរាល់អស់ទៅហើយ នៅមុនពេលច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមានវិសាលភាពអនុវត្តន៍ ពោលគឺសមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជាបាននាំគ្នាតាក់តែង និងអនុម័តច្បាប់ដើម្បីទុកការពារផលប្រយោជន៍អំណាច និងទ្រព្យសម្បត្តិរបស់ខ្លួនដែលរកបានអស់រយៈពេលជាង២០ឆ្នាំកន្លងមក តាមវិធីពុករលួយកុំឲ្យរបូតបាត់បង់ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសបុរសខ្លាំង និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចំនួន១០នាក់ទៀតដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រី គឺបានកាន់មុខតំណែងជាសមាជិករាជរដ្ឋាភិបាល ជាស្ថាប័ននីតិប្រតិបត្តិ និងជាស្ថាប័នព្រះបរមរាជវាំង ប៉ុន្តែមានអភ័យឯកសិទ្ធិសភា ក្នុងនាមជាអ្នកតំណាងរាស្ត្រ ។ ដូច្នេះ ឧបមាថា បុរសខ្លាំងនិងមន្ត្រីចំនួន១០នាក់ទៀតដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រី បានប្រព្រឹត្តអំពើពុករលួយក៏មិនញញើតនឹងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដែរ ដ្បិតគ្មានសំឡេងគ្រប់គ្រាន់ក្នុងរដ្ឋសភាសម្រាប់អនុម័តលើកអភ័យឯកសិទ្ធិសភារបស់បុរសខ្លាំង និងរបស់មន្ត្រីមានឋានៈជាឧបនាយករដ្ឋមន្ត្រីទាំង១០នាក់ទៀត ដើម្បីបើកផ្លូវឲ្យស្ថាប័នតុលាការចោទប្រកាន់ ឃាត់ខ្លួន ចាប់ខ្លួន និងឃុំខ្លួននោះដែរ ។ ម្យ៉ាងទៀត មន្ត្រីកាន់អំណាចគ្រាក់ៗទាំងនោះថ្វីដ្បិតមានឱកាសពុករលួយជាង២០ឆ្នាំរួចហើយក៏ដោយ ក៏នៅតែមិនទាន់បោះបង់មហិច្ឆតាស្កប់ស្កល់នឹងអំណាច និងទ្រព្យសម្បត្តិនៅឡើយ ៕

ពេលពួកវាងាប់ទៅ តើពួកវាអាចយកទៅជាមួយពួគវាទេ?
មើលមុខ ពួក អា គេង ប្រវ័ញ សម្បត្តិជាតិ លុយជាតិ លុយជំនួយ យកទៅធ្វើ មានបានផ្ទាល់ ខ្លួន !
( ពេល ស្លាប់ទៅ យកឈ្មោះ ស្អុយ ទៅជាមួយ ! )
ម៉េចក៏និយាយច្នោះ???
បើប្រសិនបើជាយើងវិញ?? ក្រាញដែរឬយ៉ាងណា?
មុននឹងថា ត្រូវសួរខ្លួនឯងសិន!
បើជំនាន់ ឆ្នាំ១៩៨៥ ដល់ ១៩៩១ គឺជាជំនាន់តែងតាំង, គឺវាត្រូវតែអញ្ចឹង គេមានក្រុមប្រឹក្សារដ្ឋ និងគណៈកម្មាធិការកណ្តាលបក្ស ដែលមានតួនាទីក្នុងការវាយតម្លៃមន្ត្រី។ តែដល់ពីឆ្នាំ ១៩៩៣ មក ការតែងតាំងអាស្រ័យគណៈកម្មាធិការកណ្តាលគណបក្សវាយតម្លៃ ផ្តល់ការទុកចិត្តរួចហើយ តែក៏ត្រូវឆ្លងការបោះឆ្នោតជាសាកលដោយប្រជាពលរដ្ឋ ទៀត។
អានេះវាអាស្រ័យលើលទ្ធផលឆ្នោតរបស់រាស្ត្រទេតើ!
បើជាច្រណែន ត្រូវគិតដល់ខ្លួនសិន។
ឥឡូវឧបមាថា តើគួរតែដូរបេក្ខជនសម រង្ស៊ី ហើយឬនៅ? ចុះសម រង្ស៊ី នេះ នៅអង្គាមតំណែងនាយករដ្ឋមន្ត្រីដល់ណាទៀត ?
ជឿចុះ ពុំមាននរណាម្នាក់ចង់ជិះឡាន Corolla ទេ! ធ្លាប់ដេកពូកហើយ ក៏ពុំមាននរណាគេចង់ដេកកន្ទេលដែរ ! អ្នកដេកកន្ទេល គឺមនុស្សជិតស្លាប់។
if corruption 30year hoey , this is time for neak phseng do it ma dong , just corrupt that is no matter but give land tov ke nos , vea yang del ?
ថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋាភិបាលមានឱកាសពុករលួយជាង៣០ឆ្នាំហើយ
តើពេលណាទើបចុះ ទុកឲ្យពួកខ្ញុំមានឱកាសបានពុករលួយខ្លះផង ព្រោះពួកខ្ញុំខ្លះចាស់ៗជិតងាប់ហើយ ឃ្លានខ្លាំងណាស់។
អ្នកទាំងអស់គ្នាសុទ្ធតែនិយាយត្រូវ
អាទាខ្វៃ, កម្មករ កសិករ និយាយត្រូវ មនុស្សកើតមកគ្មានអ្វីយកមក ដល់ពេលស្លាប់ក៏គ្មានយកអ្វីទៅ
ដែរ តែបន្សល់នូវកេរ្តិ៍ឈ្មោះ ។
មើលទៅនគរខ្មែរយើងពុំមានមេដឹកនាំដែលគិតដល់ជាតិ និងប្រជាជនជាធំនោះទេ
ហ៊ុនសែន សមរង្ស៊ី កឹមសុខា រណ្ណឬទ្ធិ ។
Bol និយាយត្រូវខ្លះ ខុសខ្លះ ។ បើរាស្រ្តបោះឆ្នោតអោយ ចង់បដិសេធមិនធ្វើនាយករដ្ឋមន្រ្តីមិនកើត
តែធ្វើយ៉ាងណាទើបដឹងថា សំលេងរាស្រ្តមិនត្រូវបានបន្លំ?
បើកាន់អំណាចហើយ ម្តេចក៏មិនធ្វើអោយបានល្អ អនុវត្តច្បាប់ ពង្រឹងប្រព័ន្ធយុត្តិធម៍ លុបំបាត់ជនអន្តោប្រវេស្តន៍ខុសច្បាប់ កំចាត់មន្រ្តីអសកម្ម និងពុករលួយ ពង្រឹងប្រព័ន្ធអប់រំ ដើម្បីបង្កើធនធានមនុស្ស សំរាប់ទ្ររទ្រង់ប្រទេសជាត់តទៅពំមួយជំនាន់ទៅមួយជំនាន់ ????
បើមានបាន ធនធានបរិបូរណ៍ហើយ គួរតែ និងត្រូវតែដល់ពេល បញ្ចេញស្នាដៃគិតពីប្រទេសជាតិហើយ ???????
ឬក៏ចង់ដែរតែធ្វើមិនរួចដោយសារ បំពង់ករ របស់ខ្លួនបែរជាស្ថិតនៅក្នុងកណ្តាប់ដែខ្មាំង?????
គិតទៅពុករលួយលុយជាតិដែលជាលុយរបស់ប្រជាជនខ្មែរទូទៅយកទៅចិញ្ចឹមប្រពន្ធកូនរបស់វា ហើយទុកឲ្យប្រពន្ធកូនរបស់គេវេទនាតើវាចេះខ្មាស់គេដែរឬទេ? ពួកអាស្វារអស់នេះវាយកប្រទេស ជាតិធ្វើជាដើមទុនសម្រាប់ធ្វើមានបានតែគ្នាវាមួយក្រុមតូតទៅកើតតើពួកអាស្វារឯងមានដែលគិត ទេថាលុយដែលបានដោយមិនចាប់ប្រឹងនោះវាមានតម្លៃសម្រាប់ខ្លួនជាមនុស្សដូចគេឯងដែរឬទេ? មុនពេលពួកអាស្វាឯងចាយលុយនោះមានដែលគិតថាលុយនោះជាលុយរបស់ប្រជាជនខ្មែរទូទាំង ប្រទេសដែរឬទេ?