ដោយ ឡេង ម៉ាលី
2014-02-16
RFA

អ្នកនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោក នេត្រ ភក្ត្រា ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៣ តុលា ឆ្នាំ២០១៣។ RFA
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ប្រតិកម្មទៅនឹងខ្លឹមសារអត្ថបទរបស់ទស្សនាវដ្ដី ថាម (Time Magazine) សហរដ្ឋអាមេរិក ដោយថ្លែងថា សាលាក្ដីខ្មែរក្រហមកំពុងបំពេញការងាររបស់ខ្លួនបានល្អ និងស្របតាមច្បាប់។
ប្រតិកម្មរបស់លោក នេត្រ ភក្ត្រា គឺបន្ទាប់ពីទស្សនាវដ្ដី ថាម បានសរសេរអត្ថបទរបស់ខ្លួនដោយដាក់ចំណងជើងថា “ភាពបរាជ័យរបស់សាលាក្ដីខ្មែរក្រហមគួរឱ្យភ្ញាក់ផ្អើល” ហើយស្រង់សម្ដីពីកិច្ចសម្ភាសន៍ជាមួយមេធាវីសិទ្ធិមនុស្ស សេង ធារី ដែលថា សាលាក្ដីនេះលែងជាសាលាក្ដីស្រប់ច្បាប់ទៀតហើយ។
ទាក់នឹងការលើកយកបញ្ហាចាយលុយអស់ប្រមាណ ២០០លានដុល្លារក្នុងរយៈពេល ៨ឆ្នាំ ហើយចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហមបានចំនួនតិច បើប្រៀបធៀបទៅនឹងតុលាការអន្តរជាតិដទៃទៀតនោះ លោក នេត្រ ភក្ត្រា ថ្លែងថា គេមិនអាចប្រៀបធៀបបានទេ ព្រោះតុលាការទាំងនោះ ចាយលុយច្រើនជាង និងប្រើពេលវេលាយូរជាងសាលាក្ដីខ្មែរក្រហម។
រីឯបញ្ហាពុករលួយ និងការជ្រៀតជ្រែកផ្នែកនយោបាយរបស់រដ្ឋាភិបាលទៅក្នុងកិច្ចការសាលាក្ដីខ្មែរក្រហម លោកថា គ្រាន់តែជាការរិះគន់របស់បុគ្គល ប៉ុន្តែការស៊ើបអង្កេតមិនរកឃើញបញ្ហាទាំងនេះទេ។
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា គឺលោក វីកទ័រ កូប៉េ (Victor Koppe) ប្រាប់ទស្សនាវដ្ដី ថាម ថា រដ្ឋាភិបាលចង់ឱ្យចោទតែ ៥នាក់ទេ បើលើសពីនេះ មន្ត្រីរដ្ឋាភិបាលអាចនឹងត្រូវជាប់ចោទក្នុងឧក្រិដ្ឋកម្មខ្មែរក្រហមដែរ។ អត្ថបទបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យតុលាការនៅកម្ពុជា និងជាផ្នែកមួយរបស់រដ្ឋាភិបាល គឺងាយស្រួលជ្រៀតជ្រែកផ្នែកនយោបាយ។
សាលាក្ដីខ្មែរក្រហមបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០០៦ ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងប្រល័យពូជសាសន៍ ហើយនាំមកកាត់ទោសជនទាំងឡាយណាដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនោះ។ រហូតមកដល់ពេលនេះ អតីតមេដឹកនាំខ្មែរក្រហម ៥ រូបត្រូវបានចោទប្រកាន់ ហើយម្នាក់ចំណោម ៥នាក់នោះ ត្រូវបានកាត់ទោសដាក់គុកមួយជីវិត ម្នាក់ស្លាប់ ម្នាក់មានជំងឺ និងពីរនាក់ទៀត កំពុងប្រឈមការជំនុំជម្រះក្នុងសំណុំរឿងលេខ ០០២ វគ្គទី ១ និងទី ២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីបើកសវនាការទាក់ទងនឹងសំណុំរឿងក្ដីលេខ០០២ វគ្គ២
- សាលាក្ដីខ្មែរក្រហមនឹងបើកកិច្ចប្រជុំរៀបចំសវនាការលើសំណុំរឿង០០២នៅថ្ងៃទី១១
- មេធាវីជនជាប់ចោទសំណុំរឿង០០៤បារម្ភពីការកាត់ក្ដីមិនយុត្តិធម៌
- ព្រឹត្តិការណ៍សំខាន់ៗទាក់ទងដំណើរការសាលាក្ដីខ្មែរក្រហមឆ្នាំ២០១៣
- ជនរងគ្រោះជំរុញឲ្យសាលាក្ដីខ្មែរក្រហមពន្លឿនការជំនុំជម្រះក្ដី
- សាលាក្តីខ្មែរក្រហមនឹងវិនិច្ឆ័យសំណុំរឿង០០២/០២
- អង្គការយុត្តិធម៌អន្តរជាតិជំរុញឲ្យកាត់ក្ដីមេដឹកនាំខ្មែរក្រហមបានឆាប់
- សាលាក្ដីខ្មែរក្រហមប្រកាសតែងតាំងសហព្រះរាជអាជ្ញាអន្តរជាតិថ្មី
- ខ្មែរក្រោមជាង៥០នាក់ទៀតចង់ក្លាយជាដើមបណ្ដឹងរដ្ឋប្បវេណីសំណុំរឿង០០៣-០០៤
បើមិនដាស់វានៅតែដេក ដេកមិនភ្ញាក់។ជឿគេខ្លះទៅ កុំខ្វាក់ពេក។
អ្នកនិយាយបានតែនិយាយ អ្នកធ្វើនៅតែធ្វើ។ ចុះប្រទេសលត្ថលេខី នឹងអង្គការសហប្រជាតិអីក៏ល្ងង់ម្លែះ ហេតុអ្វីត្រូវអនុញ្ញាតិអោយកើតមានក្នុងស្រុកខ្មែរ?ឬមួយមិនដឹងថាថ្នាក់ដឹកនាំខ្មែរគឺពាក់ព័ន្វនឹងការកាប់សំលាប់មនុស្សក្នុងសម័យនោះ? ឬក៏ដឹងដែរតែនាំគ្នាឃុបឃិតប្រម៉ែប្រមូលលុយគេមករាប់សិបលានដុល្លារចែកគ្នាចាយ?
បើដូច្នេះមែន សម្តេចខ្ញុំពិតជាមនុស្សឆ្លាតលើលោកហើយ។
នេះគេហៅថាប្រាក់បង់ថង់ក៏ដាចហើយ៕
ខ្ញុំមិនដែលឃើញមេដឹកនាំខ្មែរ តាំងពីលើដល់ក្រោម ទទួលស្គាល់នូវការរិះគន់ទាំងឡាយពីសាធារណ:មតិ ជាតិ អន្តរជាតិ ឬក៏សារភាព ទទួលស្គាល់ការពិត ម្តងណាសោះ ពីបក្សប្រឆាំង ពីNGO’s ក្នុងស្រុក ឬក្រៅស្រុក…វាជាវប្បធ៍មបដិសេធទៅហើយ ដូចជាអង្គភាពរបស់ ផៃ សីុផេះ ត្រូវពលរដ្ឋប្រសិទ្ធនាមអោយថា អង្គភាពរហ័សកម្ម និង បដិសេធរហ័ស…!!!