​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ជួបប្រជុំ​តាម​ការស្នើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃអាទិត្យ ទី16 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​ចូល​តុ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ថ្ងៃទី​១៨ ​ខែ​កុម្ភៈ ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​ដោយ​សន្តិវិធី និងជជែក​ពី​ការបោះឆ្នោត​ឡើងវិញ​មុន​អាណត្តិ​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​គណបក្ស​ង្គ្រោះ​ជាតិ ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ​ បានឲ្យដឹងថា គណបក្ស​នេះ យល់ព្រម​បញ្ជូន​មន្ត្រី​ជំនាញ​របស់​ខ្លួន​ទៅ​ជជែក​ជាមួយ​គណបក្ស​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ថ្ងៃ​ទី​១៨ ​ខែ​កុម្ភៈ​ នៅ​វិមាន​ព្រឹទ្ធសភា​។ ក្នុង​សេចក្តីជូនដំណឹង​បានបញ្ជាក់​ថា ចំណុច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង ​គឺ​ការ​ផ្តាស់​ប្តូរ​សមាសភាព គជប និងរៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​។​

​សមាសភាព​ខាង​គណបក្ស​សង្គ្រោះ​ជាតិ  រួមមាន​លោក សុន ឆ័យ លោក​កួយ ប៉ុន​រឿន និង​លោក យ៉ែម បុញ្ញ​ឫ​ទ្ធិ​។​ ចំណែក​សមាសភាព​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​រួមមាន លោក ព្រុំ សុខា លោក សក់ សេដ្ឋា និង​លោក កើត រិទ្ធ​៕

សូមសរសេរមកលោក ​ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

3 Responses to "​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ជួបប្រជុំ​តាម​ការស្នើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​"

  1. ngor heaw says:

    គណបក្ស​សង្គ្រោះ​ជាតិ​តែង​បាននិយាយថា​ ចរចា​គឺបរាជ័យ

  2. Chourn says:

    យល់ព្រមចរចារទៀតហើយហ្នុងអីអត់មានអង្គការសង្គមសីវិលនិងអន្តរជាតិជាអ្នកអង្កេតការផងមិន ខ្លាចបក្សប្រជាជនបោកយកកូនប្រើទេអី?

  3. Anonymous says:

    គណៈបក្សសង្គ្រោះជាតិចង់ធ្វើអ្វីមួួយត្រូវតែមានភាគីអន្តរជាតិចូលរួមជាខាច់ខាតដើម្បីអោយប្រជាជនមានជំនឿនឹងមានភាពកក់ក្តៅ។