ស្ត្រី​ចំណាស់​ម្នាក់​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​ក្រោយ​ចាញ់​ក្ដី​រឿង​ដី​នៅ​ព្រះវិហារ

ដោយ ហង្ស សាវយុត
2014-02-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បណ្ដេញ​ចេញ ព្រះវិហារ ៦១០
ប៉ូលិស​ខេត្ត​ព្រះវិហារ បី​ស្ត្រី​ចំណាស់​ឈ្មោះ ឈាវ លៀង ចាក​ចេញ​ពី​ផ្ទះ ដាក់​បញ្ចូល​ក្នុង​ឡាន​នាំ​យក​ទៅ​ទីស្នាក់ការ​ប៉ូលិស នៅ​ពេល​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​រឹប​អូស​ដី កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ Adhoc Photo

សាលា​ដំបូង​ខេត្ត​ព្រះវិហារ បាន​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយ​រឹប​អូស​យក​ដី ព្រម​ទាំង​បណ្ដេញ​​​ប្រជាពលរដ្ឋ ២​គ្រួសារ​ ក្នុង​ភូមិ​អណ្ដូងពោធិ៍ ឱ្យ​ចាក​ចេញ​​ដោយ​បង្ខំ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhco) បាន​មើល​​ឃើញ​ការ​អនុវត្ត​សាលដីកា​នោះ​ថា គឺ​ជា​ការ​ដាក់​បន្ទុក​កាន់​តែ​ធ្ងន់​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ធ្លាប់​តែ​មាន​ដី​​និង​ផ្ទះសំបែង​រស់​នៅ​ឱ្យ​ក្លាយ​ទៅ​ជា​ជន​អនាថា​គ្មាន​ទីជម្រក។

ស្ត្រី​ចំណាស់​ម្នាក់ ក្នុង​ចំណោម​គ្រួសារ​មួយ​ទៀត កំពុង​ក្លាយ​ខ្លួន​ទៅ​ជា​ជន​គ្មាន​ទីជម្រក ហើយ​​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​ក្នុង​ទីក្រុង​ព្រះវិហារ។ ការ​ធ្លាក់​ខ្លួន​ក្នុង​សភាព​បែប​នេះ បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​ព្រះវិហារ បាន​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល រឹប​អូស​យក​ដី​ទៅ​ប្រគល់​ឱ្យ​មន្ទីរ​សុខាភិបាល​ គ្រប់គ្រង​ជា​សម្បត្តិ​របស់​រដ្ឋ​មក។

ស្ត្រី​ចំណាស់ អាយុ ៧០​ឆ្នាំ នៅ​ភូមិ​អណ្ដូងពោធិ៍ នៃ​សង្កាត់​កំពង់ប្រណាក គឺ​អ្នកស្រី ឈាវ លៀង។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​​អាទិត្យ ទី​១៦ ខែ​កុម្ភៈ ថា តុលាការ​កំពូល​បាន​សម្រេច​ឱ្យ​​គាត់​និង​​គ្រួសារ ហួត វណ្ណា ដែល​នៅ​ជាប់​គ្នា​ចាញ់​ក្តី​មន្ទីរ​សុខាភិបាល​នៃ​ខេត្ត​ព្រះវិហារ។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ កន្លង​ទៅ សាលាដំបូង​បាន​ចុះ​​អនុវត្ត​សាលដីកា​ដោយ​រឹប​អូស​យក​​ដី​ទាំង​​ពីរ​ប្លង់ ដែល​គាត់​ធ្លាប់​កាន់​កាប់​ជិត ៣០​ឆ្នាំ​មក​ហើយ ព្រម​ទាំង​បណ្ដេញ​ឱ្យ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​ទៀត​ផង។

អ្នកស្រី ឈាវ លៀង បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​អាជ្ញាធរ​បណ្ដេញ​គាត់​ចេញ​ពី​លំនៅឋាន គឺ​គាត់​ពុំ​មាន​កន្លែង​ផ្សេង​រស់​នៅ​ទេ មាន​តែ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាមួយ​នឹង​ចៅ​ម្នាក់៖ «ខ្ញុំ​បោះ​តង់​នៅ! ពិបាក​មហា​សែន​ពិបាក​ហើយ នៅ​តាម​ចិញ្ចើម​ផ្លូវ ខ្វះ​ទឹក ខ្វះ​កន្លែង​បត់ដៃ​បត់​ជើង ណា​ជីវភាព​ក៏​វា​ខ្វះ​ខាត​មួយ​ចប់​នេះ តែ​អត់​ទ្រាំ​ទៅ»

មន្ត្រី​សាលា​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា បើ​ទោះ​បី​ជា​តុលាការ​បាន​អនុវត្ត​សាលដីកា​រឹប​អូស​យក​ដី​របស់​ប្រជាពលរដ្ឋ​ទាំង ២​គ្រួសារ​នោះ​ក៏ដោយ ក៏​អាជ្ញាធរ​មិន​ព្រងើយកន្តើយ​ក្នុង​ការ​រក​ដី​ថ្មី​ប្រគល់​ជូន​អ្នក​ទាំង​ពីរ​នោះ​ទេ។

នាយក​ខុទ្ទកាល័យ​សាលា​ខេត្ត​ព្រះវិហារ ​លោក ខូយ ឃុនហ៊ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​ខ្នះខ្នែង​ក្នុង​រឿង​ផ្ដល់​ដី​ថ្មី​នៅ​ក្នុង​ទីក្រុង​សម្រាប់​គ្រួសារ​ទាំង​ពីរ​នេះ ក៏​ប៉ុន្តែ​គ្រួសារ​ទាំង​ពីរ​បាន​បដិសេធ​មិន​ព្រម​យក៖ «ក្រោយ​ពី​អនុវត្ត​មក យើង​ទៅ​ជួប​គាត់​ទៀត យើង​នាំ​ទៅ​បង្ហាញ​ដី​អី​ណេះ ណោះ​ដែរ ឱ្យ​គាត់​នៅ តែ​គាត់​មិន​យក។ គាត់​ឆ្លើយ​ជាមួយ​អ្នក​ព័ត៌មាន​ថា ខេត្ត​មិន​រក​ឱ្យ។ ឥឡូវ​យើង​នៅ​តែ​ព្យាយាម​សួរ​គាត់ ហើយ​គាត់​នៅ​តែ​ធ្វើ​អ៊ីចឹង ឱ្យ​យើង​ធ្វើ​យ៉ាង​ម៉េច?»

ក្រុម​ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ព្រះវិហារ ដែល​ឃើញ​ព្រឹត្តិការណ៍​អនុវត្ត​សាល​ដីកា​រឹប​អូស​យក​ដី​កាល​​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ នោះ​ថា មាន​ភាព​សង្វេគ ដោយ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ចាប់​ដូន​ចាស់​រុញ​បញ្ចូល​ក្នុង​ឡាន និង​ស្រ្តី​អ្នក​តវ៉ា​ខ្លះ​ទៀត​ត្រូវ​គេ​ចាប់​ដាក់​ខ្នោះ​ដៃ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​មាន​ប្រសាសន៍​ថា លោក​ទើប​តែ​បាន​ទៅ​សួរ​សុខទុក្ខ​ស្ត្រី​ចំណាស់ អាយុ ៧០​ឆ្នាំ បន្ទាប់​ពី​តុលាការ​រឹប​អូស​យក​ដី​នោះ។ គាត់​គ្មាន​ផ្ទះសម្បែង​រស់​នៅ​ផ្សេង​ទេ គឺ​កំពុង​រស់​នៅ​លើ​ចិញ្ចើម​ផ្លូវ ក្រោម​កំដៅ​ថ្ងៃ​ក្ដៅ​ហែង ដោយ​ខ្វះ​ទឹក និង​ម្ហូប​អាហារ​គួរ​ឱ្យ​សង្វេគ។

លោក ឡោ ចាន់ បាន​រិះគន់​ថា ការ​អនុវត្ត​ច្បាប់​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់​ដី​និង​ផ្ទះ ហើយ​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ​នេះ គឺ​វា​ផ្ទុយ​ពី​គោលការណ៍​របស់​រដ្ឋាភិបាល ដែល​តែង​អះអាង​ថា កំពុង​បំបាត់​ភាព​ក្រីក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

13 Responses to "ស្ត្រី​ចំណាស់​ម្នាក់​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​ក្រោយ​ចាញ់​ក្ដី​រឿង​ដី​នៅ​ព្រះវិហារ"

  1. ង្វៀង ធីទ័រ says:

    លោកហុ៊ន សែន ខ្វាភ្នែកម្ខាងមើលមិនឃើញ ហើយអាភ្នែកម្ខាងមើលឃើញនោះ ត្រូវមន្រ្តីឡេមឡឺមយកដៃបាំងមិនអោយមើលឃើញនូវទង្វើអាក្រក់ដូចករណីអនុវត្តន៍សាលដិការសាលាកំពូលនៅខេត្តព្រះវិហារនេះឥចឹង…!
    ដូចនេះហើយទើបចុះពី៩០មកនៅ៦៨កៅអី នេះមិនទាន់ពីគិត កិបកេង លួច ប្លន់ ផងទេ បើពិតប្រកដ ប្រហែលសល់ត្រឹម ៣០ទៅ៤០កៅអីទេ…ឥចឹងហើយទើបមិនហ៊ានអោយរាប់ឆ្នោត និង បោះឆ្នោត ឡើងវិញនោះ…!
    ថ្ងៃក្រោយ បើមានគជប ឋករាជ្យ ហើយគជប ប្រកាសថា CNRP ឈ្នះ នោះCPP និងធ្វើរដ្ឋប្រហារឬធ្វើអបគមន៍ ដូចឆ្នាំ៩៣ឥចឹង ចាំមើលទៅ…! ពួកអាទេវទត្តនេះ វសកំពុងត្រូវបណ្តាសារ ប្រជាពលរដ្ឋគ្រប់ទីកន្លែង…!

  2. Sen-Gaddafi says:

    ពួកអាតិរច្ឆានកុំគ្រាន់បើពេកសូមឈប់បំរើឲ្យនយោបាយហ៊ុនសែនមានចរិកព្រៃផ្សៃនេះទៀតទៅ។ សូមអស់លោកសមត្ថកិច្ចមេត្តាភ្ញាក់ខ្លួនឡើង បើដឹងថាទង្វើរនោះមិនសមរម្យចំពោះមនុស្សចាស់​ ហើយនោះកុំឆ្កួតតាមហ៊ុនសែនបញ្ជារពេក។

  3. goddy says:

    chheur chab nas mel tov a HUN SEN eoy !! kon choa a reng kmean khvol pi ka ros nov ro bos reas khmere te, a dog dog die kmean dii kob.

  4. I,Khmer says:

    CPP…..step down , mother fucker…..you are INCOMPITENCE !!?

  5. khmer angkor says:

    poor woman, they should care for her she cant live too long ,why bloody judge so cruel to older lady,if happen to judge”mother how he feel ? bloody no heart.GOD will purnish bad people soon.

  6. pok says:

    ទាល់តែអញ្ជើញ តុលាការមុខដែក លោក ប៉ាវ ចិន ទើបរការពិតដឹង និង​កាត់ទោសមន្រ្តីខិលខួចបាន…

  7. Holli says:

    ដូចបុរសមុខលុយផៃ ស៊ីផាននិយាយអញ្ចឹង អោយតែមានលុយមានអំណាច គឺជាអ្នកឈ្នះ
    អ្នកក្រីក្ររ ល្អិតល្អោចដូចយើងអញ្ចឹង គ្មានទេយុត្តិធម៏ កុំសង្ឃឹមថាអាតុលាកាវារកយុត្តិធម៏ឃើញឱយសោះ

  8. Sight says:

    ជួយបោះឆ្នោតឲ្យគណៈបក្សប្រជាជន លទ្ធផលបានមកវិញគឺអស់ដំបូលជ្រក

  9. CHEA says:

    did you see this…. that right I felling so sad . so sad that I was born as one of your blood nation. peace to all Cambodian

  10. CHEA says:

    I see these two polish man is felling sad too by looking at their face. for who ever having this kind of love I like them all except some evil. peace for all Cambodian

  11. Terminator III says:

    This is injustice and inhumane. The real life of the poor are miserable than expected.
    By looking at the above picture, we can tell that those two police officers are heart breaking with emotional feeling toward the victim of home eviction. They can do nothing to help an old lady, but to comply with the order from the upper level. In a country of despotism, the poor and powerless are normally victimized by the rich and powerful.

  12. Chourn says:

    កាអភិវឌ្ឃនប្រទេសនៅស្រុកខ្មែរគឺមានលក្ខណះសាហាវនិងយង់ឃ្នងអញ្ចឹង។ ដំបូងគេប្រើរូបភាព ដេញ ហើយពេលដេញមិនចេញគេប្រើរូបភាពតុលាការ ហើយបើនៅតែមិនចេញពីដីនោះទៀតគេ ប្រើជនបាទដៃទី៣ ទៅបំភិតបំភ័យសំលុតគំរៀមគំហែង បើនៅតែមិនចេញទៀតគេរុះរើផ្ទះនិងដុត ចោល នៅពេលដែលដុតចោលហើយនៅតែនៅទីនោះទៀតទីបញ្ចប់គេគេយកខ្នោះមកដាក់ហើយ បើចាស់ៗវិញគេសែងគាត់ឲ្យចេញពីដីដែលធ្លាប់រស់នៅនោះ។ យីអស្ចារ្យណាស់ការអភិវឌ្ឃនៅសម័យ នេះមានលក្ខណះឃោឃៅនិងយង់ឃ្នងជាងសម័យណាៗទាំងអស់។

  13. k says:

    Badly justice officers make happy with poor khmer people’ tear. This is Hun Sen’s era.