​ចំនួន​អ្នក​ជិះ​រថយន្តក្រុង​សាធារណៈ​១២ថ្ងៃដំបូងមាន​ចំនួន​១៩២០០​នាក់​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

រថយន្តក្រុងដែលសាលារាជធានីកំពុងសាកល្បងដំណើរការនៅមហាវិថីព្រះមុនីវង្ស (រូបថត៖ ជន ស្រីណុច)

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ឲ្យដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​ថា ចំនួន​អ្នក​ជិះ​រថយន្តក្រុង​សាធារណៈ មាន​ការកើនឡើង​ជា​បន្តបន្ទាប់ បើ​គិត​ពី​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​០៥​ខែ​កុម្ភៈ រហូតមកដល់​ថ្ងៃ​ចន្ទ​នេះ មាន​ចំនួន​ប្រមាណ​១៩២០០​នាក់​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ប្រាប់ ​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ នេះ​ថា ការដាក់ឲ្យ​ដំណើកា​ររថយន្តក្រុង​សាធារណៈ​សាកល្បង នឹង​ប្រកបដោយ​ជោគជ័យ ព្រោះ​ប្រជាពលរដ្ឋ​មាន​ការពេញចិត្ត​យ៉ាងខ្លាំង ខណៈ​ចំនួន​អ្នកជិះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​ការកើនឡើង ពោល​ គឺ​រយៈពេល​១២​ថ្ងៃនេះ មាន​ចំនួន​សរុប​ប្រមាណ​ជា​១៩២០០​នាក់​ បើ​គិត​ជា​ទឹកប្រាក់ ជាង​៧០០០​ដុល្លារ​(​ប្រាំពីរ​ពាន់​ដុល្លារ​អាមេរិក​)​។​

​ក្នុង​ពិធី​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់​រថយន្តក្រុង​សាធារណៈ​សាកល្បង កាលពី​ថ្ងៃ​ទី​ ០៥ ខែ​កុម្ភៈ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស អំពាវនាវ​ឲ្យ​មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ ព្យាយាម​កាត់បន្ថយ​ការធ្វើដំណើរ​ដោយ​ឯកជន ហើយ​បែរ​មក​ជឿទុកចិត្ត លើ​ការធ្វើដំណើរ​តាមរយៈ​រថយន្តក្រុង​សាធារណៈ​វិញ​។ លោក​បន្តថា ការ​ដាក់​សេវា​ដឹកជញ្ជូន​ជា​សាធារណៈ​នេះ គឺ​ដើម្បី​រក្សា​សណ្តា​ប់ធ្នា​ប់ និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​។​

​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​សាកល្បង នៅ​លើ​មហាវិថី​ព្រះមុនីវង្ស រយៈពេល​មួយ​ខែ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​នេះ ដល់​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៤​។ កាលពី​ឆ្នាំ​២០០១ កម្ពុជា បាន​ដាក់ឲ្យ​ប្រើប្រាស់​សេវា​នេះ​ម្តង​រួចមកហើយ តែ​បរាជ័យ​ទៅវិញ ដោយសារ​ការ​មិន​ចាប់អារម្មណ៍ ពី​អ្នកធ្វើដំណើរ និង​កង្វះខាត​ជំនួយ​៕

សរសេរមកកាន់ កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

2 Responses to "​ចំនួន​អ្នក​ជិះ​រថយន្តក្រុង​សាធារណៈ​១២ថ្ងៃដំបូងមាន​ចំនួន​១៩២០០​នាក់​​"

  1. Sen-Gaddafi says:

    បើតាមដឹងគឺមានតែប្រជាជនយួនទេដែលជិះរថយន្តក្រុងនេះនោះព្រោះសំបុកយួនមាននៅផ្សារតូច​ និងផ្សារច្បារអំពៅ។

  2. បរិមី ព្រ:វិហារ says:

    គ្រាន់តែអ្នកជិះរថយន្តក្រុងក៏ដាលថាគ្នាយួនដែរ រឿងបញ្ឆេះកំហឹងស្អប់ខ្ពើមយួននឹងហើយ ដែលចាប់ផ្តើមមានការសំលាប់គ្នាតាមដងផ្លូវបណ្តើៗហើយ គ្រាន់តែឃើញពួកយួនទៅមើលគ្នាវាគ្រោះថ្នាក់ចរាចរ ស្រែកថាយួនវាយខែ្មរៗ ខែ្មរវាយយួនងាប់មួយ តាមដងផ្លូវ ។ នេះជាការតឹកតាងកំពុងការបង្កើនភាព ស្អប់ខ្ពើមនិងរើសអើងជាតិសាសន៍ រឿងនេះនៅមានច្រើនទៀត ហើយបើ CNRP ឈ្នះការបោះឆ្នោត2013កន្លងទៅនេះវិញ ប្រហែលមានមនុស្ស ស្លាប់និងរបួសមិនតិចទេ ចំពោះបុព្វហេតុប្រឆាំងរើសអើសសាសន៍យួននេះ ។
    បើនិយាយពីការចាប់ផ្តើមមានរថយន្តក្រុង គឺជាការសាទរ និងបង្ហាញការបោះឈ្លានរីកចំរើនរបស់ភ្នំពេញ តែប្រៀបធៀបជាមួយប្រទេសនានានោះគឺជារឿង ឈឺសំណើចប៉ុណ្ណោះ ។