ដោយ៖ ពៅ មេត្តា
ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ស្រ្តីដែលជាសកម្មជនអ្នកមានជម្លោះដី ក្នុងសកម្មភាពដើម្បីសិទ្ធិមនុស្សនាពេលកន្លងមក (រូបថត៖ តាត ឧត្តម)
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍ និងជាអ្នកវិភាគបញ្ហាសង្គមលោក កែម ឡី ហៅ ស្ត្រីបឹងកក់ និងស្ត្រីនៅតំបន់បុរីកីឡា ដែលកំពុងតវ៉ាទាមទារសិទ្ធិសេរីភាព យ៉ាងស្វិតស្វាញក្នុងរឿងជម្លោះដីធ្លីថា ជាស្ត្រីក្លាហានជំនាន់ទី៣។
ក្នុងពិធីបង្សុកូល និងវេទិកាសាធារណៈ ស្តីពីតួនាទីរបស់ព្រះសង្ឃ និងនិស្សិត បញ្ញាវន្ត ក្នុងការចូលរួមនយោបាយ ដែលរៀបចំដោយប្រជាសហគមន៍បឹងកក់នៅព្រឹកនេះ លោក កែម ឡី ជាវាគ្មិនបានថ្លែងថា បច្ចុប្បន្នស្ត្រីកំពុងធ្វើសកម្មភាពយ៉ាងសកម្មទាមទារសិទ្ធិសេរីភាព ក្នុងជម្លោះក្នុងរឿងជម្លោះដីធ្លីទាំងនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ពិសេសស្ត្រីនៅតំបន់បឹងកក់ និងនៅតំបន់បុរីកីឡា។
លោក កែម ឡី លើកឡើងថា ស្ត្រីក្លាហានជំនាន់ទី១គឺស្ត្រីចូលរួមសកម្មភាពជាមួយសម្តេចសីហនុបណ្តេញអាណានិគមបារាំងចេញពីប្រទេស ស្ត្រីក្លាហានជំនាន់ទី២ នៅសម័យខ្មែរក្រហមនៅពេលប្តីស្លាប់ ឬមានជំងឺ ហើយស្ត្រីបានចេញមុខតស៊ូ ដើម្បីគ្រួសារ និងសង្គមជាតិ ចំណែកស្ត្រីក្លាហានជំនាន់ទី៣ លោក សំដៅដល់ស្ត្រីដែលកំពុងចេញមុខតវ៉ាប្រឆាំងក្រុមហ៊ុន ដើម្បីការពារសិទ្ធិដីធ្លីរបស់ពួកគេពេលបច្ចុប្បន្ន។
លោក កែម ឡី ក៏បានបញ្ជាក់ដែរថា ពេលនេះ លោកកំពុងចងក្រងឯកសារស្តីពីស្ត្រីក្លាហានទាំងបីជំនាន់នេះ។
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
Bravo Mr. Kem Ley
Yes,I accept ur classified “Tep Vanny is woman’s leader of 3rd generation… Good idea…!!!
ឈ្មោះដែលគេចារលើថ្ម លើជញ្ជាំង នៅថ្ងៃណាមួយគេអាច
វាយបំបែកបំបាក់ចោលបាន។ បើចង់ធ្វើឲ្យប្រជាជនចងចាំ
ឈ្មោះជារៀងរហូត គួរតែខំប្រឹងធ្វើយ៉ាងណាចារឈ្មោះខ្លួន
ឯងនៅក្នុងបេះដូងរបស់ប្រជាជន។ ឈ្មោះដែលចារនៅក្នុង
ចិត្តគឺតាំងនៅជារៀងរហូត។
good recommend to the third elite woman, I accepted it.