ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
សហព័ន្ធសហជីពចំនួន១៦ គ្រោងនឹងដាក់លិខិតអញ្ជើញមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន នៅក្នុងសប្តាហ៍នេះ ដើម្បីទៅឆ្លើយបំភ្លឺចំពោះមុខកម្មករ និងមន្ត្រីរាជការ ក្នុងវេទិកាសាធារណៈមួយ ជុំវិញករណីបង្ក្រាប ការចាប់ខ្លួន និងការមិនព្រមដំឡើងប្រាក់ខែគោល ១៦០ដុល្លារជូនកម្មករ ទៅតាមការទាមទារ។
វេទិកាសាធារណៈនោះ គ្រោងធ្វើឡើងនៅថ្ងៃទី០៨ខែមិនា ខាងមុខនេះ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលជាសហជីពមួយក្នុងចំណោមសហព័ន្ធសហជីពទាំង១៦ មានប្រសាសន៍ប្រាប់វីអូឌីនៅព្រឹកថ្ងៃចន្ទនេះថា លិខិតអញ្ជើញរបស់សហព័ន្ធសហជីពនឹងត្រូវដាក់ក្នុងសប្តាហ៍នេះ ដោយអញ្ជើញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ប្រចាំការទទួលបន្ទុកបេសកកម្មពិសេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ មកធ្វើការបំភ្លឺជុំវិញករណី នៃការបង្ក្រាប ការចាប់ខ្លួន និងការមិនព្រមដំឡើងប្រាក់ខែសម្រាប់កម្មករ កម្មការិនី។
VOD មិនអាចទាក់ទងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ដែលសហព័ន្ធសហជីពគ្រោងនឹងអញ្ជើញទៅឆ្លើយបំភ្លឺនោះបានទេនៅព្រឹកថ្ងៃចន្ទនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា យោងតាមផ្លូវច្បាប់ អ្នកដែលអាចអញ្ជើញទៅបំភ្លឺបានមានតែសភាប៉ុណ្ណោះ សហជីពមិនអាចអញ្ជើញរដ្ឋមន្ត្រី ឬទេសរដ្ឋមន្ត្រីទៅបំភ្លឺបានទេ លុះត្រាតែសហជីពនោះធ្វើតាមរយៈសភា ដែលមានគណបក្សសង្គ្រោះជាតិជាអ្នកចូលរួម។
ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក មឿន តុលា យល់ថា ការដាក់លិខិតអញ្ជើញថ្នាក់ដឹកនាំ នេះជាយុទ្ធសាស្ត្រថ្មី និងល្អ ដើម្បីឲ្យថ្នាក់ដឹកនាំបានដឹងពីសុខទុក្ខ និងយកចិត្តទុកដាក់ក្នុងការឆ្លើយតបជាវិជ្ជមានមកកាន់ប្រជាពលរដ្ឋវិញ។
ខណៈដែលសហជីពធំៗ និងសមាគមចំនួន១៦ គ្រោងនឹងដាក់លិខិតអញ្ជើញ រដ្ឋមន្ត្រីក្រសួងដែលពាក់ព័ន្ធមួយចំនួន មកបំភ្លឺជុំវិញករណី នៃការបង្ក្រាប ការចាប់ខ្លួន និងការមិនព្រមដំឡើងប្រាក់ខែនេះ បណ្តាសហជីពទាំង១៦ ដដែលនោះ ក៏នឹងចាប់ផ្តើមចែកខិត្តប័ណ្ណពីថ្ងៃទី១៩ ខែកុម្ភៈ ដល់កម្មករ កម្មការនី ឲ្យចូលរួមធ្វើកូដកម្មទូទាំងប្រទេស ដើម្បីទាមទារដោះស្រាយបញ្ហារបស់កម្មករ ដំឡើងប្រាក់ខែគោល និងទាមទារឲ្យដោះលែងអ្នកជាប់ទាំង២១នាក់ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម បន្ទាប់ពីការដោះស្រាយមិនទទួលបានប្រសិទ្ធភាពក្នុងរយៈកាល កន្លងមក៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
Hun Sen government has never implemented an assembly people even the Cambodia Constitutional law said there are two times per year to help an assembly people.
Hun Sen government was very scared people asking them questions related to the socio-economic issues. In the democracy country there is no one bigger than people. You see in Cambodia after they got a power, they always saying like this.
——————————————————————————————————————–
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា យោងតាមផ្លូវច្បាប់ អ្នកដែលអាចអញ្ជើញទៅបំភ្លឺបានមានតែសភាប៉ុណ្ណោះ.
When they need your voting, they come to your door house. This is Khmer society style.
If Hun Sen government did the good thing, they would be not scared their people.
If the parents do the good thing for children, they will not be afraid their children.
រឿង អំពើ អយុត្តិធម៏ នៅលើ ហ៊ុន សែន ជាអ្នក បញ្ជា ! រឿង អី អោយអ្នកផ្សេង គាត់មកនោះ !
មាន តែហៅ ហ៊ុន សែន មក បំ ភ្លឺ ទើបត្រូវ !