គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​បក្ស​ទាំងពីរ នឹង​ជួប​គ្នា​លើកដំបូង នៅ​ថ្ងៃ​ទី​០៣​ខែ​មិនា

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃសុក្រ ទី28 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

​បេក្ខភាព​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​គ្នា​ជា​លើកដំបូង នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ ដើម្បី​ប្រជុំ​កំណត់​អាណត្តិ តួនាទី ភារកិច្ច និង​ផែនការ​សកម្មភាព​របស់​គណៈកម្មការច​ម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឫទ្ធិ ឲ្យដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា ឲ្យា​មាន​ការជួបគ្នា​រវាង​ក្រុម​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​ម្ខាង​៦​រូប នៅ​ថ្ងៃ​ទី​៣ ខែ​មីនា​នេះ វេលា​ម៉ោង​៩​ព្រឹក នៅ​មន្ទីរ​ព្រឹទ្ធសភា​។ លោក​បន្តថា ជំនួប​នេះ នឹង​ផ្តោត​លម្អិត​ទៅលើ​តួនាទី ភារ​កិច្ច ក៏ដូចជា​ផែនការ​សកម្មភាព​របស់​គណៈកម្មការ​នេះ ចំពោះ​ក្របខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត​នាពេល​អនាគត​។​

​សមាស​ភាព​គណៈកម្មកា​រ​កែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សុន ឆ័យ និង​សមាជិក​រួម​​មាន លោក យឹម សុវណ្ណ  លោក គួ​យ ប៊ុន​រឿន លោក អេង ឆៃអ៊ាង លោក ម៉ៅ មុន្នី​វណ្ណ និង​លោក យ៉ែម បុញ្ញ​ឫទ្ធិ​។​

​ក្រុមការងារ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ព្រុំ សុខា ចំណែក​បេក្ខភាព​គណៈកម្មការ​រួម​មាន លោក ប៊ិន ឈិន លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុន​ហុក និង​អ្នកស្រី គ្រួច សំអាន​។​

​កាលពី​សប្តាហ៍​មុន គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​បន្ត​កិច្ច​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ តែ​សំណើ​នេះ មិន​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ទទួលយក​ដោយ​មន្ត្រីជាន់ខ្ពស់​គណបក្ស​នេះ អះអាង ព្រោះ​ភាព​យឺត​យ៉ាវ​​នៃ​ការងារ​បច្ចេកទេស​៕

សរសេរមកកាន់ តាំង វីដា តាមរយៈvida@vodhotnews.com

What Next?

Recent Articles

2 Responses to "គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​បក្ស​ទាំងពីរ នឹង​ជួប​គ្នា​លើកដំបូង នៅ​ថ្ងៃ​ទី​០៣​ខែ​មិនា"

  1. sambo says:

    លោកប្រធាន បើការប្រជុំរៀបចំការបោះឆ្នោតនោះ ហើយមានឈ្មោះបុគ្គល២នាក់នៅក្នុងសមាសភាពគជបថ្មីដែរនោះ មិនបាច់រួមប្រជុំទេលោកប្រធាន ព្រោះចោវានៅតែចោដដែល ហើយប្រ/ជជាង៨០%គេដឹងច្បាស់ណាស់ថាបុគ្គល២នាក់នេះជាចោរលួចសន្លឹកឆ្នោតរបស់ប្រ/ជដែលបោះឪ្យcnrpដើម្បីឪ្យមេបក្សក្បាលដុះស្លែរបានជាប់ឆ្នោតថែម៥ឆ្នាំទៀត ទេព នីថា នឹង អឹម សួរស្តី នៅថ្ងៃណាមួយប្រ/ជនិងអូសកឪ្យសងសន្លឹកឆ្នោតទៅពួកគាត់វិញ ។

  2. Anonymous says:

    បើ មានមនុស្ស លក់ឧត្តមគតិជាតិ នៅតែមាន តំណែងធ្វើនេះ ធ្វើនោះ តើ យុត្តិធម៏ នៅត្រង់ណា !