នគរបាល​បន្ត​ស៊ើបអង្កេត​ករណី​អ្នក​កាសែត​បរទេស​បាត់​ខ្លួន​នៅ​សៀមរាប

ដោយ ម៉ម មុនីរតន៍
2014-03-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ចំណែក​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា យល់​ឃើញ​ថា គេ​ពិបាក​ជឿ​ចំពោះ​ការ​ស៊ើប​អង្កេត​ថា អាច​មាន​លទ្ធផល​ណាស់ ហើយ​ប្រសិន​បើ​ការ​បាត់​ខ្លួន​នេះ​មាន​ជាប់​ទាក់ទិន​នឹង​រឿង​នយោបាយ​នោះ​រឹត​តែ​ពិបាក​រក​ឲ្យ​ទៅ​ទៀត។

ក្លឹប​អ្នក​កាសែត​អន្តរជាតិ​ដែល​មាន​ឈ្មោះ​ថា អេហ្វ.ស៊ី.ស៊ី.ធី (FCCT) បាន​ដាក់​ការ​សង្ស័យ​ថា អ្នក​កាសែត​បរទេស និង​ជា​អ្នក​​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​ដែល​បាន​បាត់​ខ្លួន​ដោយ​មិន​ដឹង​ពី​មូលហេតុ​កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ កន្លង​ទៅ​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​ស៊ើប​អង្កេត​របស់​ខ្លួន​អំពី​របប​ខ្មែរ​ក្រហម ហើយ​ការ​ស៊ើប​អង្កេត​នោះ អាច​មាន​ជាប់​សង្ស័យ​នឹង​មន្ត្រី​ក្នុង​បក្ស​កាន់​អំណាច។

ភ្ជាប់​នឹង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក សត ណាឌី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ថា មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​រក​មុខ​សញ្ញា និង​មូលហេតុ​នៃ​ការ​បាត់​ខ្លួន​អ្នក​កាសែត​នេះ​ឃើញ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ទោះ​ជា​យ៉ាង​ណា​នគរបាល​នឹង​បន្ត​ការ​ស្រាវជ្រាវ​របស់​ខ្លួន​បន្ត​ទៀត។

គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល ២​សប្ដាហ៍​មក​ហើយ ចាប់​តាំង​ពី​ការ​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ នៅ​ខេត្ត​សៀមរាប។ លោក ដេវីដ វ៉កឃើ (David Walker) ជា​ជនជាតិ​កាណាដា ហើយ​ក៏​ជា​ផលិត​ករ​ផ្នែក​ខ្សែ​ភាពយន្ត។

កាល​ពី​ថ្ងៃ​អង្គារ ទី​២៥ កុម្ភៈ ក្លឹប​អ្នក​កាសែត​អាស៊ី​អាគ្នេយ៍ បាន​ចេញ​លិខិត​ចំហ​របស់​ខ្លួន​ដោយ​ស្នើ​​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​នគរបាល​ក្នុង​តំបន់ និង​កងកម្លាំង​យោធា បើក​ការ​ស៊ើប​អង្កេត​មួយ​ដ៏​ម៉ត់ចត់ និង​ត្រូវ​ប្រាកដ​ថា ការ​ស៊ើប​អង្កេត​នោះ ត្រូវ​ធ្វើ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម។

លើស​ពី​នេះ ក្លឹប​អ្នក​ឆ្លើយឆ្លង​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ អេហ្វ.ស៊ី.ស៊ី.ធី វិញ បង្ហាញ​ការ​ព្រួយបារម្ភ និង​ដាក់​ការ​សង្ស័យ​ថា ការ​បាត់​ខ្លួន​លោក ដេវីដ វ៉កឃើ នេះ ទំនង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​របស់​លោក​ដែល​ធ្លាប់​បាន​ស៊ើប​អង្កេត​ពី​របប​ខ្មែរ​ក្រហម។ហើយ​ជា​ពិសេស ការ​ស៊ើប​អង្កេត​​របស់​លោក​នេះ មាន​ជាប់​ទាក់ទង​នឹង​មន្ត្រី​គណបក្ស​កំពុង​កាន់​អំណាច​បច្ចុប្បន្ន ហើយ​ធ្លាប់​មាន​សកម្មភាព​នយោបាយ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​៧០ ផង។

លោក ប៉ា ងួនទៀង នាយក​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ឬ​ហៅ​ថា ស៊ី. ស៊ី.អាយ.អឹម (CCIM) អះអាង​ថា អំពើ​និទ្ទណ្ឌភាព ឬ ភាព​គ្មាន​ទោស​ពៃ ចំពោះ​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ប្រឆាំង​អ្នក​ការពារ​​សិទ្ធិ​មនុស្ស និង​អ្នក​កាសែត នៅ​បន្ត​រស់​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ ហើយ​ជីវិត​អ្នក​តស៊ូ​មតិ និង​អ្នក​សារព័ត៌មាន​នៅ​តែ​មាន​ភាព​ផុយ​ស្រួយ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ។

លោក​បន្ត​ថា គេ​ហាក់​ពុំ​មាន​ជំនឿ​សោះ​ឡើយ​ថា ការ​ស៊ើប​អង្កេត​អាច​នាំ​អ្នក​ប្រព្រឹត្ត​បទល្មើស​យក​មក​ផ្ដន្ទាទោស​បាន ជា​ពិសេស​បើ​សំណុំ​រឿង​នេះ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទៀត​នោះ។

មាន​អ្នក​កាសែត​កម្ពុជា មិន​តិច​ជាង ១០​នាក់​មក​ហើយ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់ ហើយ​សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​អ្នក​ប្រព្រឹត្ត​បទល្មើស និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។

លោក ប៉ា ងួនទៀត ចាត់​ទុក​ថា មាន​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​សម្រាប់​ទិដ្ឋភាព​នៅ​ក្នុង​សង្គម​កម្ពុជា។ បរិបថ​ទី​មួយ​បើ​រឿង​នោះ ជា​ចំណុច​រសើប​របស់​រដ្ឋាភិបាល គេ​សង្កេត​ឃើញ​ថា ចំណាត់​ការ​ដ៏​លឿន​ដូច​ផ្លេកបន្ទោរ នឹង​អាច​វែក​មុខ​សញ្ញា​អ្នក​ប្រព្រឹត្ត​បទល្មើស​បាន​ភ្លាមៗ តួ​យ៉ាង​ដូច​សំណុំ​រឿង​របស់​លោក ហេង ពៅ និង​លោក លី រ៉ាស៊ី ជាដើម។

ក៏​ប៉ុន្តែ​បើ​វិវាទ ឬ​សំណុំ​រឿង​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ឬ​អ្នក​កាសែត និង​សកម្មជន​ដីធ្លី ឆន្ទៈ​ក្នុង​ការ​ស៊ើប​អង្កេត​នឹង​ពុំ​អាច​ទៅ​រួច​ឡើយ ទោះ​ជា​ចំណាយ​ពេល​វេលា​ នៃ​ការ​ស៊ើប​អង្កេត​នោះ​យូរ​យ៉ាង​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

8 Responses to "នគរបាល​បន្ត​ស៊ើបអង្កេត​ករណី​អ្នក​កាសែត​បរទេស​បាត់​ខ្លួន​នៅ​សៀមរាប"

  1. ?? says:

    NO doubt about the disappearing of DAVID WALKER was a political reason . that this GOV was always again whit foreigners. CANADIAN. GOV will find out this cases in the nares future

  2. BaBaBoo says:

    Impunity culture left from Vietnam’s ivasion still hide in Cambodia to comitt crime against the WESTERN. They operate secretley behind curently government to demobolish any objective against the mentality of father founder Indochina Federation. Vietnam’s spies are controling Cambodia, act and think like Cambodia, to eliminate one by one to those destroy Cambodia-Viet’s policy.

  3. ប្រទេសកម្ពុជាមានកងកម្លាំងចារកម្មសម្ងាត់នៅក្រោមឥទ្ធិពលអ្នកដឹកនាំប្រទេសកុម្មុយនិស្តមាន

    ជាអាទិ វៀតណាម ចិន និងរុស្ស៊ី។ រាល់មុខសញ្ញាដែលធ្វើអោយគ្រោះថ្នាក់ដល់នយោបាយនៃការ

    ដឹកនាំរបស់គេ ពួកគេបានចងក្រងធ្វើជាបញ្ជីឈ្មោះមានលក្ខណៈទំនាក់ទំនងជាប្រព័ន្ធនៅក្នុងប្លុក

    ប្រទេសកុម្មុយនិស្ត។ ពួកគេតែងតែបញ្ជូនសារទៅវិញទៅមកជាអក្សរសម្ងាត់ក្នុងតំបន់ និងអក្សរ

    សម្ងាត់អន្តរជាតិប៉ែកខាងប្រទេសប្លុកកុម្មុយនិស្ត។ ក្រុមការងារនៃអ្នកបញ្ជូនសារជាអក្សរសម្ងាត់

    ត្រូវពួកគេយកចិត្តទុកដាក់បំប៉នសមត្ថភាពយ៉ាងហ្មត់ចត់។ បើសិនជាប្រទេសកម្ពុជាមានការអនុវត្ត

    យ៉ាងដូច្នេះ គឺពួកគេមានកិច្ចសហប្រតិបត្តិការណ៏ជាមួយនឹងប្រទេសកុម្មុយនិស្តនៅក្បែរខាង។

    វាអាចជាការបញ្ជាអោយធ្វើនៅពីក្រោយរបស់ថ្នាក់អ្នកជំនាញចារកម្មអន្តរជាតិដែលនៅបង្កប់ខ្លួន

    បំពាក់ដោយឧបករណ៏បច្ចេកវិទ្យា ស្ថិតនៅពាសពេញក្នុងផ្ទៃប្រទេសកម្ពុជា។

     

  4. .. says:

    នេះជាដំណើរឣត់ព្រំដែន! ដល់បាត់ដានតាំងចង់ចោតគេចោតឯង! យ៉ាប់ហើយកំពូល
    ចារកិច្ច! មនុស្សលោកបច្ចុប្បន្នច្រើនភេ្លចខ្លួន ព្រោះមានឣាង។

  5. ពួកគេជាយុវជនស៊ីវិលខ្មែរជំទង់ៗ មានរាងរៅរូបសម្បត្តិកម្ពស់តូចទាបមាឌល្អិតៗមុខមាត់មិនសូវស្អាត

    បាត ច្រើនធ្វើសកម្មភាពជាក្រុម មានកាសតូចអត់ខ្សែ ដាក់កប់នៅក្នុងរន្ធត្រចៀក។ គេត្រូវតែអនុវត្តធ្វើ

    តាមការស្រែកបញ្ជា ដែលមិនអាចនិយាយតប ឆ្លើយឆ្លងទៅនឹងការបញ្ជាទៅវិញបានឡើយ។

  6. Ratha says:

    ការតាមដានព្រឹត្តិការណ៍នានាអំពីសិទ្ធិមនុស្សទាក់ទងរឿងខ្មែរក្រហមប្រហែលជាទៅពាកព័ន្ធ
    អ្នកនយោបាយក្នុងបក្សកាន់អំណាចសព្វថ្ងៃ ក្រែងមានការលេចធ្លោការពិតនាពេលក្រោយនិង
    បណ្ដាលឲថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាលបច្ចុប្បន្នខូចកេរ្ដិឈ្មោះទើបចាំបាច់កំចាត់លោកដេវីត​ រ៉កឃើ
    ជាមុន ដើម្បីរក្សាកិត្តិយសរបស់ក្រុមខ្លួនទុកឲបានយូរអង្វែង បើយើងសន្និដ្ឋានអំពីមូនហេតិក្រៅ
    ពីនេះដូចជាគ្មានឡើយ។

  7. Ratha says:

    កែពាក្យ អំពីមូលហេតុក្រៅ
    ពីនេះដូចជាគ្មានឡើយ។

  8. khmer angkor says:

    need to send more CIA and FBI to find out in cambodia otherwise no way for people who lost track.i wish GOD protech him.