ដោយ ហ៊ុំ ចំរើន
2014-03-02
RFA
ប្រជាពលរដ្ឋឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង អះអាងថា មន្ត្រីខ្មែរធ្វើស្ពាននៅអ្នកលឿង មានសន្តិសុខ អ្នកបើកឡាន និងវិស្វករផង បានរួមដៃជាមួយអាជ្ញាធរប៉ូលិសប៉ុស្តិ៍ព្រែកខ្សាយ (ក) សហការគ្នាជាប្រព័ន្ធលួចសាំងធ្វើស្ពានយកទៅលក់រៀងរាល់យប់។
ប្រជាពលរដ្ឋថ្លែងក្នុងលក្ខខណ្ឌសុំមិនឲ្យបញ្ចេញឈ្មោះ នៅថ្ងៃទី២ ខែមីនា ថា រថយន្តដែលលួចដឹកសាំងជារថយន្តប្រភេទតូយូតា កាមរី (Toyota Camry) គេច្រើនធ្វើសកម្មភាពពេលយប់ គឺចាប់ពីម៉ោង ១០យប់ រហូតដល់ម៉ោង ៤ទៀបភ្លឺ ដោយគេដឹកសាំងប្រមាណពី ៣ពាន់ ទៅ ៤ពាន់លីត្រក្នុងមួយយប់ យកទៅលក់ឲ្យឈ្មួញទិញសាំងនានានៅម្ដុំផ្សារអ្នកលឿង។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីសន្តិសុខនិងអ្នកធ្វើការសំណង់ស្ពានអ្នកលឿងដើម្បីសុំការពន្យល់ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២ មីនា ឆ្នាំ២០១៤។
ប៉ុន្តែប្រធានប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកខ្សាយ (ក) លោក លី ចន្ថា មានប្រសាសន៍បញ្ជាក់ថា ប៉ូលិសគោរពច្បាប់ត្រឹមត្រូវ ពុំបានពាក់ព័ន្ធនឹងការលួចសាំងនៅស្ពានអ្នកលឿងនោះទេ។
ស្ពានអ្នកលឿងពេលសង់រួចរាល់ជាស្ពាន នោះនឹងក្លាយជាស្ពានដែលវែងជាងនៅគេក្នុងប្រទេសកម្ពុជា មានប្រវែងប្រមាណជិត ៣គីឡូម៉ែត្រ និងទទឹងស្ពានប្រវែង ១២ម៉ែត្រ។ ស្ពាននេះត្រូវចំណាយទឹកប្រាក់សាងសង់សរុបប្រមាណជាង ១៣០លានដុល្លារអាមេរិក ជាជំនួយរបស់រដ្ឋាភិបាលប្រទេសជប៉ុន ដោយចាប់ផ្ដើមសាងសង់ពីឆ្នាំ២០១១។ គម្រោងសាងសង់នេះនឹងត្រូវបញ្ចប់នៅឆ្នាំ២០១៥ ហើយសព្វថ្ងៃស្ពាននេះសាងសង់បានប្រមាណ ៦០ភាគរយហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- យោធិនពិការនិងយោធិនចូលនិវត្តន៍ត្អូញរឿងបើកប្រាក់ខែយឺត
- អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីចោទលោក ហ៊ុន សែន ថាជាមេដឹកនាំពុករលួយស្ទើរផុតលេខ
- ប៉ូលិសធ្វើអត្តសញ្ញាណប័ណ្ណនៅសៀមរាបរងការចោទថាទារលុយពីពលរដ្ឋ
- អ្នកទោសនៅបន្ទាយមានជ័យប្ដឹងឆ្មាំយាមគុកថាបង្ខំឲ្យអ្នកទោសជួលទូរស័ព្ទ
- សាលាដំបូងខេត្តស្វាយរៀងឃុំខ្លួនក្រឡាបញ្ជីម្នាក់បណ្ដោះអាសន្នពីបទពុករលួយ
- ពលរដ្ឋនៅសៀមរាបត្អូញពីអាជ្ញាធរឃុំសង្កាត់យកតម្លៃសេវាសាធារណៈថ្លៃ
- អំពើពុករលួយក្នុងការផ្ដល់សំណងប៉ះពាល់ពីគម្រោងសង់ទំនប់វារីអគ្គិសនីសេសាន
- កសិករនៅព្រៃវែងអំពាវនាវឲ្យទប់ស្កាត់ការដាក់កុងត្រូលយកលុយពីឈ្មួញទិញស្រូវ
- អធិការនគរបាលនៅសៀមរាបរងការចោទថាយកឡានជនចាប់ចោទទៅកែច្នៃប្រើផ្ទាល់ខ្លួន
ធើ្វកន្លែងណា គឺលួចកន្លែងហ្នឹង អាខ្មែរមាយាទថោក!