ដោយ ខែ សុណង
2014-03-01
RFA

នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា (GAD/C) អ្នកស្រី រស់ សុភាព ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។ Photo: RFA
បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ ដែលមានអង្គការសង្គមស៊ីវិលចំនួន១២ គាំទ្រ បានស្នើឲ្យមេដឹកនាំគណបក្សធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដាក់សមាសភាពជាស្ត្រីនៅក្នុងគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោត។ ការស្នើឡើងនេះ ពួកគេជឿថា បើមានសមាសភាពស្ត្រីចូលរួម នឹងអាចដោះស្រាយស្ថានភាពជាប់គាំងនយោបាយនៅកម្ពុជា បាន។
ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការឃ្លាំមើលការបោះឆ្នោត និងលើកស្ទួយសិទ្ធិស្ត្រី បានជំរុញឲ្យមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំង រៀបចំគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោតមានសមាជិកជាស្ត្រីចូលរួម ដែលក្រុមការងារបក្សទាំងពីរគ្រោងជួបប្រជុំគ្នាជាថ្មី នៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ។
នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា ហ្គេតស៊ី (Gad C) អ្នកស្រី រស់ សុភាព ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកជាច្រើនក្នុងបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត មានប្រសាសន៍ថា អ្នកស្រីជឿថា បើសិនជាមានការដាក់បេក្ខភាពស្ត្រីនៅក្នុងគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោតនោះ ស្ត្រីនឹងមានសមត្ថភាពក្នុងការរួមចំណែក ក្នុងការចរចាអាចមានច្រកចេញបាន។ អ្នកស្រីបានសម្ដែងការខកចិត្ត ចំពោះការខកខានមិនដាក់បេក្ខភាពស្ត្រីឲ្យចូលរួមចរចា បើទោះជាមានការជំរុញទៅថ្នាក់ដឹកនាំនៃគណបក្សទាំងពីរយ៉ាងណាក្ដី។
«សំឡេង»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដើម្បីឆ្លើយតបចំពោះសំណើរបស់សង្គមស៊ីវិលនេះបានទេ នៅថ្ងៃទី១ មីនា ដោយពុំមានអ្នកទទួលទូរស័ព្ទ។
ប៉ុន្តែ ពីគណបក្សប្រឆាំងវិញ លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងថា គណបក្សសង្គ្រោះជាតិ នឹងលើកយកសំណើនេះទៅពិភាក្សាគ្នា។ លោកថា ស្ត្រីដែលអាចជាសមាជិកត្រូវមានលក្ខខណ្ឌមួយចំនួន ដែលគណបក្សត្រូវជ្រើសរើស។ យ៉ាងណា លោកមិនជំទាស់ចំពោះសំណើនេះទេ។
«សំឡេង»
ក្រៅអំពីការស្នើឲ្យមានបេក្ខភាពស្ត្រីនៅក្នុងគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោតនេះ នៅក្នុងសេចក្ដីថ្លែងការណ៍រួម ដែលចេញផ្សាយដោយបន្ទប់ស្ថានការណ៍ឆ្នាំ២០១៣ ស្ដីពីអនុសាសន៍សម្រាប់កិច្ចប្រជុំនៃក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១ មីនា ដោយមានអង្គការចំនួន១២ គាំទ្រ ក៏បានផ្ដល់អនុសាសន៍ដល់គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ដែលគ្រោងជួបប្រជុំគ្នាជាថ្មី នៅថ្ងៃទី៣ ខែមីនា ថា ដំណើរការនៃគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោតនេះ ត្រូវមានការបើកចំហ និងការផ្ដល់នូវព័ត៌មានជូនសាធារណជន។ ហើយការអនុវត្តផែនការកំណែទម្រង់ការបោះឆ្នោតនេះ គួរធានាឲ្យមានការបោះឆ្នោតឡើងវិញមុនអាណត្តិ យ៉ាងយូរមុនដំណាច់ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- របាយការណ៍ស្ដីពីការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត
- បទវិភាគ៖ តើពេលណាតុលាការកម្ពុជាអាចមានលទ្ធភាពកាត់ទោសមន្ត្រីដូចអ៊ុយក្រែន?
- អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីចោទលោក ហ៊ុន សែន ថាជាមេដឹកនាំពុករលួយស្ទើរផុតលេខ
- អាមេរិកប្ដេជ្ញាដាក់គំនាបលើរដ្ឋាភិបាលណាដែលរំលោភសិទ្ធិមនុស្ស
- លោក ផៃ ស៊ីផាន ប្រតិកម្មនឹងលោក សម រង្ស៊ី ប្រៀបធៀបកម្ពុជាទៅនឹងអ៊ុយក្រែន
- លោក ហ៊ុន សែន អំពាវនាវឲ្យបក្សប្រឆាំងចូលរួមក្នុងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច
- អ្នកវិភាគ៖ លោក ហ៊ុន សែន រក្សាអំណាចបានយូរដោយសារចិននិងវៀតណាមជួយ
- មូលនិធិសង្គ្រោះជាតិជំរុញឲ្យអាមេរិកទប់ទល់សម្ពាធអំណាចរបស់ចិនមកលើកម្ពុជា
- មេដឹកនាំបក្សសង្គ្រោះជាតិជួបអ្នកគាំទ្រនៅខេត្តកណ្ដាលដោយគ្មានការរារាំង
ស្រ្តីត្រូវចូលរួមក្នុងឆាកនយោបាយ ត្រឹមត្រូវ តែមិនមែនថាស្រ្តីខ្លាំងជាងបុរស ១០០ ភាគ១០០ដែរ ។ ពេលខ្លាំងស្រ្តីអាចទាញបុរសឲ្យធ្លាក់ទឹកក៏មានដែរ នេះមិនមែននិយាយអំពី ស្រ្តីចេញច្បាំងដូចបរុសនោះផង ។ កិច្ចការដែលស្រ្តីធ្វើ ពេលខ្លះស៊ាំញាំ ដោះស្រាយមិនចេញ មិនភាពម្ចាស់ការពិតប្រាកដក្នុងខ្លួនឲ្យបានច្បាស់ លាស់ ។ ពេលខ្លះស្រ្តី ធ្វើការចូលចិត្តបើកចំហធ្លុង គ្មានការលាក់លៀម ហើយចូលចិត្ត យករឿងផ្ទាល់ខ្លួន បូកឡូកនិងគំនិតរដ្ឋ ។ មិនមែនឲ្យតម្លៃតិចលើស្រ្តីទេ គ្រាន់តែពេលវេលា នៅក្នងស្ថានភាពជាប់គាំងនយោបាយ ពុំគួរុញស្រ្តីឲ្យធ្វើការណាដែលគ្រោះថ្នាក់ដល់ផលប្រយោជន៌រួមនោះឡើយ ។