ដោយ៖ ជន ស្រីណុច
ថ្ងៃអាទិត្យ ទី2 ខែមិនា ឆ្នាំ2014
http://vodhotnews.com
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លើកឡើងថា កម្មករកម្ពុជា នឹងក្លាយជាជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ ប្រសិនបើសហជីពនៅតែបន្តការតវ៉ាទាមទារប្រាក់ឈ្នួលកម្មករ១៦០ដុល្លារ ដែលប្រកបទៅដោយអំពើហិង្សាកើតឡើងជាបន្តបន្ទាប់នោះ។
សេចក្តីប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ចុះថ្ងៃទី០២ ខែមីនានេះឲ្យដឹងថា ក្រុមសហជីពសំឡេងភាគតិច និងបង្កហិង្សា បន្តដាក់ សម្ពាធលើ វិស័យ កាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងនេះ ឲ្យស្ថិតក្នុងភាពមិនប្រាកដប្រជា និងភាពមិន អាចទស្សន៍ទាយបាន ដោយការបន្តទាមទារការដំឡើងប្រាក់ឈ្នួលបន្ថែមទៀត តែវិស័យនេះមិនអាចមានលទ្ធភាពផ្តល់ឲ្យបាន។
សេចក្តីប្រកាសព័ត៌មានបន្តថា មានរោងចក្រជាច្រើនត្រូវបានរាយការណ៍មកថា មានការធ្លាក់ចុះនៃការបញ្ជាទិញ ចាប់ពីខែមេសា ឆ្នាំនេះតទៅ ប្រសិនបើការតវ៉ានៅតែបន្តកើតមានជាបន្តបន្ទាប់ ព្រោះការតវ៉ានេះបានប៉ះពាល់ដល់ការងារកម្មករ និងរោងចក្រយ៉ាងខ្លាំង។
ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា យល់ថា ការដែលសមាគមរោងចក្រកាត់ដេរ លើកឡើងបែបនេះ គឺមិនត្រឹមត្រូវទេ ព្រោះសហជីពគ្រាន់តែទាមទារផលប្រយោជន៍ជូនកម្មករ ហើយមិនដែលប្រើហិង្សា ដូចការចោទនោះទេ។ លោកបន្តថា ការដែលGMAC លើកឡើងយ៉ាងនេះ គឺគ្រាន់តែជាលេសគេចវេសមួយ មិនចង់ដំឡើងប្រាក់ឈ្នួលដល់កម្មករ ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈក្រសួងការងារអំពាវនាវ កុំឲ្យកម្មករ-កម្មការិនី ចូលរួមធ្វើកូដម្មជាមួយសហជីព និងសមាគមទាំង១៨ ដែលទាមទារឲ្យដោះលែងអ្នកជាប់ឃុំ២១នាក់ និងដំឡើងប្រាក់ឈ្នូលកម្មករដល់១៦០ដុល្លារ ដោយការអំពាវនាវនេះធ្វើឡើង ស្របពេលសហជីព និងសមាគមចំនួន១៨ ចែកខិតប័ណ្ណ ទៅដល់កម្មករ ដើម្បីចូលរួមធ្វើកូដកម្មទូទាំងប្រទេស ចាប់ផ្តើមពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
> . អ្វីៗ រឿង រ៉ាវ កើតឡើងដោយសារ ភាពមិនស្មោះត្រង់ នៃ រដ្ឋាភិបាល ពុករលួយ !
> . ចេញ ពី របប ប៉ុល ពត មក បាតដៃទទេ ទាំងអស់គ្នា អីឡូវ នេះ មន្ត្រី ដែល ពុករលួយ មានលុយ
សល់ រាប់ពាន់ លានដុល្លារ , សម្ភារះ ប្រើប្រាស់ ទំនើបៗ ថ្លៃៗ , ស៊ីផឹក ស្រីស្រា ចាក់ច្រាស់ !
> . ចំពោះកម្មករ កម្មការីនី សម្ភារះធម្មតា ថោកៗ មិនគ្រប់ប្រើ , ស៊ីចាយ ខ្វះមុខ ខ្វះក្រោយ !
កុំថាតែកម្មករសូម្បីព្រះឥន្ទ្រក៏ដោយឲតែភ្លើ ឲ្យ
តែល្ងង់ហើយមុខតែត្រូវគេបោកប្រាស់តែរហូតហ្នឹង។
សូមប្រាប់ទៅ GMAC ថាបើល្ងង់ទេកុំនិយាយ…ការធ្លាក់ចុះនៃការបញ្ជាទិញដោយសារតែរដ្ឋាភិបាលមិនដោះស្រាយបញ្ហារបស់កម្មករនេះឋង ព្រោះBuyers គេមកជួបរដ្ឋាភិបាលពិភាក្សារឿងកម្មករធ្វើបាតុកម្ម តែវាមិនចេញទៅជួបគេទេ គេមកដល់ផ្ទះហើយ គេចវេះ ក្រអឺតក្រទម…នេះជាលទ្ធផលធ្វើអោយការបញ្ជាទិញធ្លាក់ចុះ…!
ចំនែករឿង ពួកថៅកែបង្វែរទិសទៅប្រទេសជិតខាង វាមិនអាចទេ ព្រោះខ្មែរយើងមានឱកាសល្អ១ដែលខាងសហគមអឺរ៉ុប,USA …គេលែងពន្ធនាំចូលទីផ្សារគេ…តែរឿងដែលថៅកែឈឺក្បាលនោះគឺលុយទឹកតែ លុយក្រោមតុ ទៅវិញទេដែលថៅកែគេព្រួយបារម្ភនោះ…!
ម៉េចយល់ហើយនៅ GMAC ?ឬមួយដឹងហើយធ្វើភ្លើ?