Monday, 03 March 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ : មិនមែនលើកដំបូងឡើយចំពោះឱកាសធ្វើជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីទូរទស្សន៍សម្រាប់តារាសម្តែង និងម៉ូដែលនាង ព្រះកាយច័ន្ទ បើទោះជានាងហាក់មិនមានភាពលេចធ្លោក្នុងអាជីពនេះប៉ុន្មានក្ដី។ យ៉ាងណាក៏ដោយ ក៏នៅមិនអស់សង្ឃឹមដែរ ពេលនេះនាងកំពុងញញឹមបិទមាត់មិនជិត និងរំពឹងជោគជ័យយ៉ាងមុតមាំ ខណៈបានកា្លយជាពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលជាទ្រនំ ថ្មីរបស់នាងនោះ។
ក្រៅពីការសម្តែងនិងដើរម៉ូដទទួលបានការចាប់ អារម្មណ៍ច្រើនគួរសមពីសំណាក់ទស្សនិកជនផងនោះ សិល្បការិនី ដែលមានជំនាញជាគ្រូបង្ហាត់របាំក្នុងមណ្ឌលកុមារកំព្រាកញ្ញា សារាយ ព្រះកាយច័ន្ទ ក៏ធ្លាប់បានធ្វើជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ ដូចជា កម្មវិធីប្រឡងជ្រើសរើសកញ្ញា ប្រ៊ីសស្តុន ផ្សាយក្នុងកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៩ កម្មវិធីរបស់ទូរទស្សន៍អប្សរា និងកម្មវិធីចាក់ផ្សាយក្នុងកញ្ចក់ទូរទស្សន៍MyTVជាដើម។ ប៉ុន្តែប្រជាប្រិយភាពផ្នែកអត្ថាធិប្បាយរបស់នាង ហាក់ពុំទទួលបានភាពលេចធ្លោគួរឲ្យកត់សម្គាល់ឡើយ ក្នុងអាជីពនេះ។
ស្វាគមន៍ដើមឆ្នាំ២០១៤ និងដើមខែមីនានេះ រាសីនាង ព្រះកាយច័ន្ទ បានផុសអណ្តែតឡើង ដែលខ្លួនឯងក៏ស្ទើរតែមិនជឿ ខណៈក្តីប្រាថ្នាបែរជាទទួលបានដល់ដៃទាំងមិនបាច់ប្រឹងនោះ។ ពីថ្ងៃទី៣ ខែមីនានៅរៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ វេលាម៉ោង១១ដល់ម៉ោង១១ និង៣០នាទីថ្ងៃត្រង់កញ្ញា ព្រះកាយច័ន្ទនិងលេចវត្តមាននៅក្នុងកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេឃ៍ ជាមួយ លោក រតនៈ ពិសិដ្ឋ ក្នុងកម្មវិធី (ខ្ញុំដឹងអ្នកដឹង) ជំនួសឲ្យពិធីករពិធីការិនីចាស់ កាលពីកម្មវិធីនោះចាក់ផ្សាយនៅស្ថានីយទូរទស្សន៍អប្សរា។
ព្រះកាយច័ន្ទ ប្រាប់ថា៖ «កម្មវិធីដែលខ្ញុំចេញមុខជាមួយលោក រតនៈ វិសិដ្ឋនោះ គឺជាកម្មវិធី កម្សាន្ត និងផ្ដល់ជូននូវចំណេះដឹងដ៏សម្បូរបែប ដែលខ្ញុំមិនធ្លាប់ធ្វើក្នុងអាជីពជាពិធីការិនីកន្លងមក។ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងនេះទៀត គឺកម្មវិធីធ្វើការចាក់ផ្សាយនៅលើប៉ុស្ដិ៍ធំ ដែលចាក់ជារៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រាល់វេលាម៉ោង១១ព្រឹកដល់១១ និង៣០ព្រឹក ដែលពិតជាធ្វើឲ្យមានអ្នកទស្សនាកម្មវិធីក្នុងទ្រង់ទ្រាយច្រើន»។
ទាក់ទិន នឹងប្រធានបទដែលដំណើរការចាក់បញ្ចាំងបើកទំព័រក្នុងកញ្ចក់ ទូរទស្សន៍អាស៊ីអាគ្នេឃ៍ថ្ងៃដំបូង ពិធីការិនីវ័យក្មេង ដែលរងការរិះគន់រឿងថាហ៊ានដោះខោអាវមុខឪពុករបស់ខ្លួននាង ព្រះកាយច័ន្ទ បានឲ្យដឹងថា៖ «នៅដើមខែមីនា ថ្ងៃទី៣នេះ កម្មវិធីនឹងបង្ហាញពីជីវប្រវត្តិតស៊ូរបស់តារាសម្តែងលោក សាយ សៀរ៉ា ដែលជាតារាសម្ដែងកំពុងលេចធ្លោ និងជីវប្រវត្តិលម្អិតរបស់អ្នកនាង យក់ ឋិតរដ្ឋា ដែលជាតារាចម្រៀងរបស់ផលិតកម្មហង្សមាស»។
ពិធីការិនី ដែលមិនទាមទារការចុះកុងត្រាជាមួយស្ថាប័នទូរទស្សន៍ ដោយយកតម្រាប់តាមពិធីការិនីឯករាជ្យ ឌួង ហ្សូរីដា នាង ព្រះកាយ ច័ន្ទ អះអាងពីការរំពឹងយ៉ាងមុតមាំថា នឹងប្រកដជាអាចទាញប្រជាប្រិយភាពបានខ្ពស់ពីអ្នកទស្សនា។
តារាស្រី មានកេរ្តិ៍ឈ្មោះល្បីបង្គួររូបនេះបានលើកឡើងថា៖ «កម្មវិធី ខ្ញុំដឹងអ្នកដឹង នឹងក្លាយជាកម្មវិធីតែមួយគត់ ដែលជួយឲ្យខ្ញុំលេចធ្លោសម្រាប់ឆ្នាំ២០១៤នេះ ក្នុងពេលដែលកម្មវិធីកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដែលកាន់តែទទួលការពេញនិយមក្នុងចំណោមអ្នកទស្សនា»៕
ជោកមុខ៕
ញញឹមបឹតមាត់មិនជិត គឺត្រូវប៉ានអាចម៍អាដុំនឹងអុកញ៉ានឹងអាកញ្ជ្រោងកញ្ញារឹតបឺតជញ្ជក់ទៀតហើយ………………………….
ឈ្មោះហួសមាឌ គួរតែដាក់ឈ្មោះផ្កាទៅ បើចង់បានអោយល្អនឹងពិរោះ………..គឹតថាខ្លួនដាក់ឈ្មោះខ្លួនឯងបានខ្ពស់ប៉ុន្តែនៅតែត្រូវមន្តអារាហ៊ូកញ្ញារឹតអញ្ចឹង.
មាត់អូនធំអញ្ចឹងស្រួលបឺតណាស់ណា៎អូន បងបឺតហើយជញ្ជក់អោយដល់កម្រឹតដែលអូនចង់……………..!
I have to say She is hot but not her teeth. They turn me off.
ជោគលើ(បុស។។
ខ្ពើមអាចម៍ធ្មេញណាស់ជញ្ជក់ម៉េចទៅ?
o my GOD all comments make me laugth non stop mans .it not good for the lady.