សកម្មជន​បន្ត​តវ៉ា ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​២១​នាក់​នៅ​ត្រពាំង​ផ្លុង

Monday, 03 March 2014
ភ្នំពេញប៉ុស្តិ៍

IMG_9934

ស្ត្រីម្នាក់រងរបួស ឈាមច្រមុះ ក្រោយពេលសមត្ថកិច្ចមករារាំងមិនឲ្យមានការជួបជុំ។ រូបថត ផា លីណា

ភ្នំពេញៈ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ជាប់​ ចោទ​ទាំង ២១​នាក់​​នោះ ក្រុម​សកម្ម​ជន​រួម​មាន ព្រះសង្ឃ ​សហជីព​កម្មករ សហគមន៍​តវ៉ា​ដីធ្លី​បឹង​កក់ ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​មក​តវ៉ា នៅ​មុខ​តុលា​កំពូល​នៅ​ព្រឹក​ថ្ងៃ​​ចន្ទ​នេះ​ទៀត ដើម្បី​បន្ត​ការ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង អ្នក​ជាប់​ឃុំ​ទាំង ២១ នាក់ មុន​បណ្តឹង​សារ​ទុក្ខ​របស់​សវនាការ​តុលា​ការ​កំពូល​ធ្វើ​ឡើង។

ការ​​តវ៉ា​នេះ​ ក៏​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​បន្តិច ដែល​បាន​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស ខណៈ​ពេល ក្រុម​សកម្មជន​ទាំង​នោះ បាន​នាំ​គ្នា​ឈរ លើក​បដា ស្រែក​​​ដាក់​បណ្តាសា និង​រៀបចំ​ពីធី​ទុស្សស្កូល​ទាម​ទារ​យុត្តិធម៌

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃ ទី០៧ ខែ កុម្ភៈ កន្លង​ទៅ​នេះ តុលាការ​សាលា​ដំបូង បាន​សម្រេច​ឲ្យ​កម្មករ​ពីរ​នាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧ឆ្នាំ និង​ឈ្មោះ ផុន សុខជា អាយុ ១៧ឆ្នាំ នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ អ្នក​ទាំង ២៣នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ និង​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​មុខ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវ វ៉េងស្រេង និង​នៅ​មុខ​រោងចក្រ យ៉ាកជីង ខណៈ​ដែល​ពួកគេ​ចូល​រួម​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០ ដុល្លារ ដល់​កម្មករ។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។

បន្ទាប់មក កាល​ពី​ថ្ងៃ​១១ ខែ​កុម្ភៈ​​ សាលា​ឧទ្ធរណ៍​បាន​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ជាប់​ចោទ​ទាំង ២១​នាក់​​ ដោយតម្កល់​សេចក្តី​សម្រេច​របស់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដោយ​សារ​សំណុំ​រឿង​មាន​សហចារី​ច្រើន​អាច​ប៉ះពាល់​ដល់​ ដំណើរការ​សវនាការ​និង​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។


What Next?

Recent Articles

5 Responses to "សកម្មជន​បន្ត​តវ៉ា ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​២១​នាក់​នៅ​ត្រពាំង​ផ្លុង"

  1. កូនខ្មែរ says:

    ខ្ញុំ សុំសួរ ទៅ ក្រុម អ្នកធ្វើ បាតុកម្ម ក្រុម អ្នកដឹក នាំធ្វើបាតុកម្ម ទាមទា អោយដោះលេង អ្នកជាប់ ចោទថា តើអ្នកយល់ដឹង អំពី ច្បាប់ រឺ អត់ តើអ្នកដឹង ថា ការដោះលេង អ្នក ជាប់ ចោទ មានធ្វី ជាសំអាង? តើ ច្បាប់ បានចែងថា ការធ្វើបាតុកម្ម អាចដោះលេង រឺ អនុញ្ញាត អោយដោះលេង ជន សង្ស័យ ដែរ រឺ មានភ័ស្តុតាង ត្រឹមត្រូវ ទើប ដោះលេង បាន ? សូមកុំមើលងាយច្បាប់ ស្រុកខ្មែរ តាម រយៈ ទឹក ប្រាក់ ដុល្លាអាមេរិក ពេក ។

  2. វាសនាខ្ញុំ អនាគតខ្ញុំ says:

    មើល ស្ត្រីម្នាក់រងរបួស ឈាមច្រមុះ ក្រោយពេលសមត្ថកិច្ចមករារាំងមិនឲ្យមានពួកគាត់ជួបជុំ តើគាត់សប្បាយចិត្តទេនឹងទង្វើរបស់មេដឹកនាំសព្វថ្ងៃនេះ???ឬគាត់ថ្កោលទោសបក្សប្រឆាំង???

  3. ប្រជាពលរដ្ឋ says:

    , , . កូន ខ្មែរ ក្លែងក្លាយ ក្បត់យុត្តិធម៏ ក្បត់សច្ចះធម៏ និយាយគ្មានការពិត !

    ( ប្រទេសខ្មែរ ជា ប្រទេស លទ្ធិប្រជាធិបតេយ្យ មិនមែន ផ្តាច់ការកុម្មុយនីស្ត ទេ ! )

  4. អាសូរខ្មែរ says:

    តុលាការស្រុខខ្មែរខួរឆ្កែ វាដោះស្រាយតែពួកគ្នាវាតែប៉ុណ្ណោះ អ្នកក្រចាំតែទឹកភ្នែកទៅ ថ្ងៃណាអ្នកក្រទ្រាំអត់បានដុតផ្ទះវាអោយអស់ តើវាបានសុខដល់ទៀត ព្រោះអ្នកក្រច្រនរួមគ្នា ពួកវានឹងមិនបានសុខឡើយ

  5. sambo says:

    មិនមើលងាយច្បាប់នៅស្រុក៉ខ្មែរទេ តែពួកអាកាន់អំណាចវារំលោភលើច្បាប់ បាញ់សម្លាប់ប្រជារាស្ត្រ វាយដំច្រំធាក់អាងតែពួកវាមានអាវុធ ដំបងនៅដៃក្នុងឯកសណ្ថានជាកងប្រដាប់អាវុធ ហើយការធ្វើបាតុកម្មទាំងនោះ ពួកគេគ្រាន់តែសុំឪ្យបានប្រាក់ខែសំរម្យដើម្បីរស មានគេទៅសុំលុយម៉ែឪវាឯណាគឺគេសុំពីក្រុមហុ៑ន រឿងអីវាបាញ់សម្លាប់ ហើយចាប់គេដាក់គុគ អាឈគួតឯងត្រូវចេះវិភាគឪ្យបានត្រឹមត្រូវផង។