ដោយ៖ ស៊ុន ណារិន
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ពន្យល់ថា កម្ពុជា មិនអាចដូចប្រទេសអ៊ុយក្រែន ដែលប្រជាពលរដ្ឋ បានបណ្តេញមេដឹកនាំប្រទេស ដោយអះអាងថា ការប្រៀបធៀបសភាពការណ៍បច្ចុប្បន្ននៅអ៊ុយក្រែន និង កម្ពុជា គឺជាការស្រមើស្រមៃ និង ជាការប៉ុនប៉ងបោកប្រាស់ប្រជាពលរដ្ឋ។
បទអត្ថាធិប្បាយរបស់អង្គភាព ចេញផ្សាយកាលពីសប្តាហ៍មុន ឲ្យដឹងថា ការលើកយកនូវបទពិសោធន៍នៃការទម្លាក់ប្រធានាធិបតីប្រទេសអ៊ុយក្រែន ចេញពីតំណែង មកប្រៀបធៀបជាមួយនឹងកម្ពុជាសព្វថ្ងៃ គឺជាការប្រៀបធៀបដ៏ខុសឆ្គងបំផុត និងប្រាស់ចាកអំពីស្ថានការណ៍នយោបាយពិតនៅកម្ពុជា និងអាចចាត់ទុកថា ជាចេតនាបំភ័ន្ត បំភ្លើស បំភ្លៃ ញុះញង់សាធារណមតិ ក្នុងគោលដៅបង្កភាពចលាចលវឹកវក្នុងសង្គម។ បទអត្ថាធិប្បាយបន្តថា លោក សម រង្ស៊ី និងលោក កឹម សុខា កាលពី ថ្ងៃទី២៦ ខែកុម្ភៈ បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន នៅស្រុកស្អាង ខេត្តកណ្តាលថា ភាពជ្រួលច្របល់របស់ប្រជាជនស៊ីវិលអស់រយៈពេលជាច្រើនខែ បានជំរុញឲ្យលោក វិកទ័រ អ៊ីយ៉ាណូកូវិច មេដឹកនាំនៃប្រទេសអ៊ុយក្រែន ធ្លាក់ចេញពីតំណែង និងបានហៅជ័យជម្នះនោះថា កើតចេញពីសមាជិកកម្លាំងប្រដាប់អាវុធ លែងធ្វើតាមបញ្ជាឲ្យសម្លាប់ប្រជាជនខ្លួនឯង និងបាននិយាយទៀតថា នៅពេលឆាប់ៗនេះ នឹងដល់វេនជនផ្តាច់ការនៅប្រទេសកម្ពុជាម្តងហើយ។
បទអត្ថាធិប្បាយបន្តថា មេបក្សប្រឆាំងទាំងពីររូប បានប្រើពាក្យសម្តីញុះញង់ ដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យងើបឡើងចូលរួមក្នុងសកម្មភាពតវ៉ា ធ្វើបាតុកម្ម ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ និងថា កម្លាំងប្រដាប់អាវុធនឹងចូលរួមជាមួយអ្នកតវ៉ា ហើយស្ថានភាព នឹងដូចនៅប្រទេសអ៊ុយក្រែនដែរ។បទអត្ថាធិប្បាយឲ្យដឹងថា ការពិតស្ថានការណ៍នយោបាយ សេដ្ឋកិច្ច និងសង្គម នៅក្នុងប្រទេសអ៊ុយក្រែន គឺមានភាពផ្ទុយគ្នាស្រឡះពីប្រទេសកម្ពុជា ដោយសារថា៖នៅពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១០ ក្នុងជុំទីពីរ មានបេក្ខជនប្រកួតប្រជែង២រូប គឺលោកស្រី យូលីយ៉ា ទីម៉ូឆិនកូ បានទទួលសន្លឹកឆ្នោតចំនួន ១១.៥៩៣.០០០ សម្លេង និងលោក អ៊ីយ៉ាណូកូវិច បានទទួលសន្លឹកឆ្នោត ១២.៤៨១.០០០ សម្លេង គឺខុសគ្នាប្រមាណ៩ សែនសម្លេងប៉ុណ្ណោះ។ អង្គភាព ពន្យល់ហេតុផលមួយទៀតថា ក្នុងចំណាត់ការដោយតឹងតែងបំផុតរបស់លោកប្រធានាធិបតី អ៊ីយ៉ាណូកូវិចនេះហើយ ទើបរដ្ឋសភារបស់ប្រទេសអ៊ុយក្រែន ដោយរួមទាំងសមាជិកសភាជាច្រើនរូបក្នុងគណបក្សរបស់លោកផ្ទាល់ផង ក៏បានចូលរួមបោះឆ្នោតទម្លាក់រូបលោកដែរ ក្នុងសម្លេង ៣២៨ ដោយគ្មានអ្នកជំទាស់ (ចំនួនសមាជិកសភាទាំង ៣២៨ រូប ដែលបានចូល រួមប្រជុំនោះ គឺមានចំនួនលើសពី ២ ភាគ ៣ នៃសមាជិកសភាទាំងអស់ ៤៤៥រូប)។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បន្តថា បញ្ហាក្នុងប្រទេសអ៊ុយក្រែនដូចបានរៀបរាប់មកនេះ បើប្រៀបធៀបនឹងកម្ពុជា គឺកម្ពុជាបានប្រកាន់ យករបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញយ៉ាងច្បាស់លាស់។លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានបើកទូលាយនូវសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងមេដឹកនាំគណបក្សនយោបាយទាំងអស់ ឲ្យធ្វើសកម្មភាព និង បញ្ចេញមតិ ដោយសេរី តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។ អង្គភាពពន្យល់ទៀតថា និយាយអំពីបញ្ហាសេដ្ឋកិច្ចវិញ នៅកម្ពុជាមានការរីកចម្រើនជាលំដាប់ ដែលកំណើនសេដ្ឋកិច្ចក្នុងមួយឆ្នាំៗ កើនឡើងក្នុងរង្វង់ ៧,៥ ភាគរយ រីឯអត្រាភាពក្រីក្របានធ្លាក់ចុះពី៥៣ ភាគរយ មកនៅត្រឹម២០,៥ភាគរយនៅឆ្នាំ២០១១ នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយធនាគារពិភពលោក។
អង្គភាពបន្តថា អ្វីដែលជាការខុសឆ្គងជាងនេះទៅទៀតនោះ គឺ លោក សម រង្ស៊ី តែងតែអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធចូលរួមក្នុងសកម្មភាព ប្រឆាំងដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួនដែលនៅកម្ពុជា «កងកម្លាំងប្រដាប់អាវុធ យោធា នគរបាល» ស្ថិតនៅអព្យាក្រិត ហើយរាជរដ្ឋាភិបាលតែងតែប្រកាន់នូវគោលជំហរច្បាស់លាស់ ចៀសវាងឲ្យបានជាដាច់ខាតនូវអំពើហិង្សាគ្រប់រូបភាព ដើម្បីរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
អង្គភាពបន្តថា ការចាញ់ឆ្នោតជាថ្មីក្នុងអាណត្តិទី៥នេះរបស់គណបក្សប្រឆាំង និងការបដិសេធលទ្ធផលឆ្នោត ថែមទាំងធ្វើពហិកាមិនចូលសភា គឺបានក្លាយទៅជាវប្បធម៌ដ៏ចាស់គំរិល ដែលមេដឹកនាំគណបក្សប្រឆាំង ក្រុមអ្នកគាំទ្រមួយចំនួនតូច ធ្វើសកម្មភាពតវ៉ាដោយគ្មានហេតុផល ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
អង្គភាព បានចាត់ទុកការប៉ុនប៉ងណាមួយរបស់ សម រង្ស៊ី និង កឹម សុខា ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលដោយយកបទពិសោធន៍តាមបណ្តាប្រទេស ផ្សេងៗ ជាពិសេសប្រទេស អ៊ុយក្រែន គឺមានតម្លៃស្មើនឹងការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដែលជាវិធីមិនប្រជាធិបតេយ្យ ហើយក៏ជាការមាក់ងាយទៅលើឆន្ទៈរបស់ប្រជាពលរដ្ឋភាគច្រើនដែលបាន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។ ទង្វើបំពានច្បាប់នានារបស់មេដឹកនាំគណបក្សប្រឆាំង នឹងត្រូវបានទទួលការថ្កោលទោសពីប្រជាពលរដ្ឋខ្មែរ ហើយរាជរដ្ឋាភិបាលកម្ពុជាដែលប្រសូត្រចេញពីការបោះឆ្នោតតាម លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានកាតព្វកិច្ចការពារជាតិ ហើយនឹងប្រកាន់យកគ្រប់វិធានការទាំងអស់ ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងជាពិសេសការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ដូចជាធានានូវប្រក្រតីភាពនៃដំណើរការសង្គម និងសេដ្ឋកិច្ច ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រ កម្ពុជា។
VOD មិនអាចទាក់ទងថ្នាក់ដឹកនាំគណបក្សប្រឆាំង និងមន្ត្រីអ្នកនាំពាក្យ ដើម្បីសុំអត្ថាធិប្បាយលើបញ្ហានេះ បាននៅឡើយទេ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

Most of cambodian people hate yo so much, you are all like a dog, always bark and bite own people. stolen cambodian people vote. fucking
ជំរាបទៅអង្គភាពព័ត៌មានភូតរហ័សរបស់ទីស្តីការគណះរដ្ខមន្ត្រីផងថាបើខ្ញុំអត់ដែលឃើញបក្សប្រឆាំងល្មើសនិងច្បាប់ អីផងតើឲ្យខ្ញុំទៅថ្កោលទោសគេម្តេចនិងកើត? ធ្លាប់ឃើញបក្សប្រជាជនមិនត្រឹមតែល្មើសនិងច្បាប់នោះទេតែថែមទាំង រំលោភច្បាប់ទៀតផងនិងសគ្គ័សមថ្កោសទោសណាស់។ កន្លងមកបក្សប្រជាជនមិនត្រឹមតែរំលោភច្បាប់នោះទេថែម ទាំងរំលោភច្បាប់រដ្ឋធម្មនុញ្ញាដែលជាច្បាប់កំពូលរបស់ជាតិហើយថែមទាំថ្លើមធំហ៊ានរំលោភស្ថាបន័ព្រះមហាក្សត្រ ទៀត។ ដូច្នេះតើត្រូវតថ្កោលទោសបក្សប្រជាជនឬបក្សប្រឆាំង? អ្វីៗមិនអាចលាក់បាំងនិងភ្នែកនិងត្រចៀកមហាជន បាននោះទេ។ យុត្តិធម៌ត្រូវតែមាននៅកម្ពុជាចាប់ពីពេលនេះទៅ មិនអាចទុកពួកអ្នកចូលចិត្តបំភន្ត័ភ្នែកមហាជននេះ ទុក បន្តរអំណាចទៀតបាននោះទេ។ ឃើ់ញប្បាស់ហើយថាបក្សប្រជាជនបានរំលោភខ្លួនឯងដូចជាការសន្យារបស់ហ៊ុន សែនរាប់ភ្លេចពីរឿងកាត់កក្រវាត់ចោលបើមិនបង្ក្រាបការកាប់ព្រៃឈើអនាធិបតេយ្យតែកហ៊ុនសែននៅតែដដែល។ ហើរឿបើកប្រជុំសភានីតិកាលទី៥ក៍ដូច្នេះដែរគឺរំលោភទាំងកណ្តាលវាព្រោះថាការបើកអង្គប្រជុំសភាដំបូងកើតវា ទាល់តែមានសមាជិកសភាចំនួន១២៣ ឬ ១២០យ៉ាងតិចទើបអាចប្រជុំសភាដំបូងបាន ចុះកន្លងមកនេះបក្សប្រជា ជនបានបង្ខំចិត្តបើកប្រជុំសភាដែលមានសមាជិកមានតែពីបក្សប្រជាជនចំនួន៦៨រូបតើនេះរំលោភរដ្ឋធម្មនុញ្ញាឬ អត់? ពួកអាភ្លើ អាឡប់!!!!
យើងចង់ឲ្យទាំងអស់គ្នា ពន្យល់នូវពាក្យថា អ្វីទៅប្រជាធិបតេយ្យ? អ្វីទៅសេរីភាព? អ្វីទៅសិទ្ធិ? និងបង្ហាញពីស្ថានភាពប្រទេសកម្ពុជានាបច្ចុប្បន្ននេះ ថាវាអាក្រក់ប៉ុណ្ណាទៅ?
តើប្រទេសកម្ពុជា និងអ៊ុយក្រែននោះ វាដូចគ្នាឬទេ?
ហើយក៏សួរថា តើរបបដឹកនាំមុន និងលោកប្រធានាធិបតីអ៊ុយក្រែនកាលនោះ វាអាក្រក់ប៉ុណ្ណោទៅ?
និងសួរថា កាលបណ្តេញលោកប្រធានាធិបតីចាស់ ចេញពីតំណែងនោះ តើវាត្រឹមត្រូវដែរឬទេ? ហើយតើពេលនេះ អ៊ុយក្រែនកំពុងដើរទៅណា?
ពេលនេះមហាអំណាចកំពុងប្រជែងគ្នាក្នុងការប្រើឥទ្ធីពលខ្លួនលើអ៊ុយក្រែន ហើយ។ ចុះកម្ពុជា ចង់ឲ្យដូចអ៊ុយក្រែន ឬយ៉ាងណា?
ចម្លើយត្រូវតែឆ្លើយថា កម្ពុជាកំពុងឈរនៅលើសន្តិភាព ឯកភាពជាតិ មានឯករាជ្យ មានសន្តិសុខ គ្មានចម្បាំង ក៏ពុំមានការប្រយុទ្ធអ្វីមួយសោះតែម្តង គឺពុំមានកម្លាំងឧទ្ទាមទេ។ តែពេលនេះ ក៏មានអ្នកចង់បង្កើតកម្លាំងឧទ្ទាមផងដែរ!! តែរដ្ឋាភិបាលនឹងស្វាគមន៍ឲ្យបានពេញចិត្ត បើសិនជា ក្រុមនោះគេសម្រេចតំណាក់កាលនោះ បានមែន!
បើយើងសង្កេតមើលនៅក្នុងពិភពលោកនាបច្ចប្បន្ននេះ ដោយសួរថា តើមានឬទេ សេចក្តីសុខរបស់ប្រទេសនិមួយ ? ដូចជាថៃ ហ្វីលីពីន … ជាដើម? ចម្លើយគឺ គ្មានទេសេចក្តីសុខ បើមិនមានជម្លោះប្រដាប់អាវុធ ក៏ជម្លោះដណ្តើមអំណាចតាមរយៈការតតាំងនយោបាយ ការអូសទាញកម្លាំងគាំទ្រ ជាប្រជាជន ឬក៏ជាអ្នករដ្ឋការ ផងដែរ ដើម្បីវាយប្រហារលើរដ្ឋាភិបាល។
នៅថៃ គឺ ស៊ូថេបឌឿកសាបាន ឯនៅខ្មែរ គឺសម រង្ស៊ី កឹម សុខា។ ពួកនេះ សុទ្ធតែបានរំលោភច្បាប់ ប៉ុន្តែរដ្ឋាភិបាលពិបាកនឹងអនុវត្តច្បាប់ ព្រោះពួកនេះ យកប្រជាជនជាខែល។ តែសួរថា ពួកនេះត្រឹមត្រូវឬទេ? មិនត្រឹមត្រូវទេ។ សរុបមកវិញពួកនេះ កំពុងតែធ្វើឲ្យប្រទេសកំពុងមានសន្តិភាព ធ្លាក់ចូលក្នុងភាពច្របូកច្របល់ អសន្តិសុខ និងអាចមានសង្គ្រាមស៊ីវីលហើយ។ បើរដ្ឋាភិបាលគ្រប់គ្រងមិនបានទេ បណ្តែតបណ្តោយឲ្យពួកនេះគ្រប់គ្រងសភាពការណ៍បាន នោះ មហាវិនាសកម្មនឹងកើតមានជាថ្មីនៅកម្ពុជា ហើយដែលមិនអាចរំលត់បានឡើយ។ ដូចនេះ រាជរដ្ឋាភិបាល មានតែខិតខំធ្វើយ៉ាងណា ឲ្យកម្ពុជាដើរក្នុងផ្លូវប្រជាធិបតេយ្យគោរពលទ្ធផលឆ្នោតរហូតដល់អាណត្តិ ២០១៨។
សព្វថ្ងៃនេះ ពួកសមរង្ស៊ី និងសម្ពន្ធមិត្តបានស្រែក ពន្យុះប្រជាជនទន់ខ្សោយ ឲ្យឃើញថា ត្រូវតែបណ្តេញរដ្ឋាភិបាលតាមរយៈមហាបាតុកម្ម និងកុប្បកម្ម តែម្តង។ ជាមួយនេះ ពួកនេះ ចេះណាស់ ចេះដឹកនាំសម្តែងតួក្នុងបាតុកម្ម ឬកាតវ៉ាផ្សេងៗ។ យើងបានឃើញ និងត្រូវដឹងថា «ពុំមែន អ្នកបង្ហូរទឹកភ្នែក ឬក្រាបសំពះតាមផ្លូវចំពោះមុខសមត្ថកិច្ចនោះ ជាអ្នកកំពុងបាត់បង់អ្វីៗរបស់ខ្លួនឡើយ» នោះគឺគ្រាន់ជាការសម្តែងសោះ។ ទាំងនោះគឺជាល្ខោនរបស់ក្រុមមនុស្សមួយក្រុម ដែលអាចសំដែងបាន បន្ទាប់ពីបានទទួលនូវឥទ្ធិពលដ៏ងប់ងល់ជាមួយនឹងពាក្យញុះញង់ ពាក្យសន្យា ពាក្យប្រាស់ផ្សេងៗរបស់ពួកនយោបាយខូចខិល ជាឈ្មួញបាតុកម្ម រួមជាមួយពួកសម្ព័ន្ធមិត្ត និងម្យ៉ាង គឺអ្នកទាំងនោះ កំពុងតែប្រឈមនឹងបញ្ហាជាមួយនឹងចំណុចខ្សោយរបស់ខ្លួនក្នុងសង្គម។
ពាក្យថាចំណុចខ្សោយរបស់តួយំស្រែកនោះគឺអ្វី? ចំណុចខ្សោយទាំងនោះ មានជាមូលដ្ឋាន ដូចជា ៖ អ្នកទាំងនោះកំពុងប្រឈមនឹងការបាត់បង់ផលប្រយោជន៍ដោយសារខ្លួនរស់នៅ ឬប្រកងរបរអ្វីមួយក្នុងស្ថានភាពរំលោភច្បាប់ ឬល្មើសច្បាប់ ដូចជាពួកញានល្បែង ពួករស់នៅលើដីកម្មសិទ្ធិរដ្ឋ ឬកម្មសិទ្ធិឯកជន របស់គេ, ជំពូកជនប្រឈមនឹងការផ្តន្ទាទោស ឬជាពិរុទ្ធជន ឬ ធ្លាប់ជាប់ពន្ធនាគារ បានរួចពីពន្ធនាគារ ដោយសារករណីផ្សេងៗ រួមទាំងពួកមានបទល្មើសនេសាទ ឬបទល្មើសព្រៃឈើជាដើម។ អ្នកអាក់អន់ចិត្តក្នុងការងាររដ្ឋ ឬការងារឯកជន ពិសេស គឺក្នុងការងាររដ្ឋ អ្នកមាកំពុងមានចិត្តច្រណែន រង់ចាំឱកាស, ឬជា ប្រជាជនធម្មតា ដែលរស់នៅក្នុងជីវភាពជាកម្មករម៉ូតូឌុប រ៉ឺម៉ក ឬអ្នកលក់ដូរខ្លះៗ ដែលតែងប្រឈមនឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈរបស់សមត្ថកិច្ច។ សូម្បីតែ ប៉ូលីសឃាត់អប់រំ ឬផាកពីបទល្មើសចរាចរណ៍សោះ ក៏ស្អប់សង្គម ដែរ។ ក៏នៅមានមនុស្សក្នុងមជ្ឈដ្ឋានជាច្រើនទៀត ដូចជា សិស្ស និស្សិត ឬក៏មនុស្សជាយុទ្ធជនកងទ័ព នគរបាលមួយចំនួនផងដែរ និងព្រះសង្ឃខ្លះទៀត ដែលតែងតែងកើមានការអាក់អន់ចិត្តជាមួយនឹងភាពទុទិដ្ឋិនិយម មិនដែលឃើញរដ្ឋាភិបាល ល្អទេ ។
តែសូមជឿចុះថា មនុស្សប្រភេទនេះ នៅក្នុងសង្គមណាក៏ដោយ ក៏មិនដែលបើភ្នែក មើលឃើញពីសុទិដ្ឋិ ទេ។ ហើយមនុស្សប្រភេទនេះ គឺជាមុខសញ្ញាអូសទាញរបស់ ពួកប្រតិកិរិយា សម រង្ស៊ី និងសម្ព័ន្ធមិត្ត។
ក៏មនុស្សប្រភេទនេះហើយ ដែលពួកប្រឆាំងតាមបណ្តាប្រទេសនានា បានប្រើប្រាស់ ដូចជានៅអ៊ុយក្រែន នៅទុយណេស៊ី នៅអេហ្ស៊ីប ស៊ីរី ជាដើម។ គិតទៅ វាដូចតែគ្នានៅក្នុងរបើបបង្កើតចលនា ប្រឆាំង។
ត្រង់នេះ ត្រូវគូសបញ្ជាក់ថា កុំថាដល់កម្រឹតប្រទេសមួយ រដ្ឋមួយ សូម្បីតែនៅអង្គភាព ស្ថាប័ន តូចមួយ មានគ្នា បីនាក់ឡើងនោះ គឹបង្កើតបាន ២ បក្សហើយ, គឺបក្សនិយមមេ និងបក្សប្រឆាំងនឹងមេ ដែលចិញ្ចឹមចិត្តទម្លាក់មេចេញ ដើម្បីដណ្តើមបុណ្យសក្តិ។ សូម្បីតែក្នុងគ្រួសារ ក៏ដូចគ្នា។
មានរឿងច្រើនណាស់ដែល គេអាចអូសទាញមនុស្សយើង ឲ្យក្លាយទៅជាឧបករណ៍របស់គេ និងបញ្ជោរឲ្យទៅស្លាប់ជំនួសគេបាន។
គេត្រូវតែមើលឃើញថា ប្រទេសណា ក៏ដូចជាប្រទេសណាដែរ។ ក្នុងប្រទេសមួយ ឬក្នុងសង្គមមួយ វាមិនដែលមានការរួបរួមសាមគ្គីគ្នាក្នុងទស្សនៈនយោបាយតែមួយទេ។ វាគ្រាន់តែ អាចរស់នៅជាមួយគ្នាបាន ដោយសារទស្សនៈជាតិ និងច្បាប់ រួមទាំងផលប្រយោជន៍ផង។ គ្រាន់តែថា នៅបណ្តាប្រទេស ដែលមនុស្សភាគច្រើនយល់ដឹងពីច្បាប់ ពិតប្រាកដភាគច្រើន ហើយក្រុមប្រឆាំងមានការគោរពច្បាប់ត្រឹមត្រូវ ដឹកនាំការប្រឆាំង ឬតវាតាមបែបច្បាប់ នោះ វាគ្មានអ្វីដែលរដ្ឋាភិបាល ត្រូវប្រើអាជ្ញាអ្វីមួយ នាំឲ្យមានកើតចេញជាបាតុភាព ដែលគេហៅថា «រំលោភសិទ្ធិមនុស្ស » នោះឡើយ។ តែបើធ្វើហួសព្រំដែន គឺរដ្ឋាភិបាលក៏ដូចគ្នា សូម្បីអាមេរិក បារាំង អាល្លឺម៉ង់ អេស្ប៉ាញ….. ដូចគ្នា។ គេមិនទុកឲ្យ អនាធិបតេយ្យទេ។
ត្រូវដឹងថា រដ្ឋាភិបាលកម្ពុជា ក៏ដូចនេះដែរ។ រដ្ឋាភិបាល មិនចង់ឲ្យមានបាតុភាពណាមួយដូចខាងលើឡើយ។ តែហេតុអ្វី ទើបមាន?? ត្រូវដឹងថា
នោះគឺជាចេតនា គឺជាគោលដៅចុងក្រោយបំផុតរបស់ពួក សមរង្ស៊ី និងកឹមសុខា រួមទាំងសម្ព័ន្ធមិត្តរបស់គេ។ ពួកនេះ វាដឹង ៗ ថា ពេលណាមួយ ដែលអស់ទ្រាំ នោះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើសិទ្ធិការពារផលប្រយោជន៍សង្គមទាំងមូល ដើម្បីមនុស្សរាប់លាននាក់ ដែលកំពុងត្រូវការរដ្ឋាភិបាល។ ឃើញទេ តើរដ្ឋាភិបាលចាំផ្ទះរបស់លោកស្រីយីងឡាក់កំពុងធ្វើអ្វី? នេះត្រឹមជារដ្ឋាភិបាលចាំផ្ទះ? ចុះ រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលស្របច្បាប់ ? តើមានអ្វីដែលត្រូវធ្វើ?
សមរង្ស៊ី ចង់ណាស់ គឺចង់ឲ្យមានការប៉ះទង្គិច, ដូចនេះ ទើបបានខំដុតរោល បង្កើតចលនាគ្រប់រូបភាពក្នុងទីក្រង រហូតដល់តាមជនបទ និងខេត្ត រួមទាំងខេត្តសៀមរាប ទៀត។ គេដឹង គឺកាលណាមានប៉ះទង្គិច ហើយមានអ្វីៗជារឿងចាប់ខ្លួនចោទប្រប្រកាន់ ឬជាការទប់ស្កាត់ ការបង្រ្កាប ជាដើម ពេលនោះហើយ គេមានលេស ដែលពួកនេះចំណេញសំរាប់ការញុះញង់ពង្រីកបញ្ហាផ្ទៃក្នុងផង និងបំពុលបរិយាកាសក្នុងមតិអន្តរជាតិមួយចំនួននោះ ផង។ បំណងពិតរបស់សម រង្ស៊ី កឹម សុខា នៅពេលនេះ ក៏ដូចជាកន្លងមកដែរ មិនខុសពី ស៊ូថេបឌឿកសាបាន ឡើយ។ ពួកនេះ មិនចង់ប្រើយន្តការបោះឆ្នោតទេ។ ពួកនេះ មានចេតនារំលំរាជរដ្ឋាភិបាលតាមរយៈការបង្កើតនូវចលនាបាតុកម្ម កុប្បកម្មអនាធិបតេយ្យ ឲ្យពេញទាំងផ្ទៃប្រទេស, តែធ្វើមិនបាន ព្រោះប្រជាពលរដ្ឋខ្មែររាប់លាននាក់ , ក្នុងនោះ មានទាំងម្ចាស់ឆ្នោត របស់ CNRP ផង គេមិនគាំទ្រនូវឧបាយកលរបស់ពួកសម រង្ស៊ី កឹម សុខា និងសម្ព័ន្ធមិត្ត ឡើយ។
គេដឹងថា សម្រាប់ខ្មែរ, ចលនានេះ វាអាចជាមធ្យោបាយមួយមាន ប្រសិទ្ធិភាពណាស់ ក្នុងអារម្មណ៍សមាសភាពមួយចំនួននៃប្រជាជនទាំងមូល, ទោះបីជាថា ទាំងអស់គ្នា ប្រហែលជាមិនទៅតាមមែន តែគេត្រូវតែសាកល្បង។ ព្រោះតែចរិត ព្រោះកម្រិតនៃការអប់រំយល់ដឹងពីច្បាប់ និងកង្វះខាតនានាក្នុងជីវភាព មនុស្សមួយភាគនោះ នឹងចូលរួមជាមួយ ដើម្បីសម្រេចបំណងពួកមេដឹកនាំនេះជាពុំខាន។
ដូចនេះហើយ បានជា សម រង្ស៊ី ខំលើកពីគម្រូនៃប្រទេសអ៊ុយក្រែន មក ពន្យុះទឹកចិត្តប្រជាជនកម្ពុជា។
ខ្ញុំ និយាយនេះ ប្រហែលជាអាក្រក់ជាឯកឧត្តម ផៃ ស៊ីផាន ទៀតក៏មិនដឹង? តាមពិត ឯកឧត្តមនេះ ត្រូវពួកអាប្រតិកិរិយា វាជេរខ្លាំងណាស់។
សភាពការណ៍ពិត
បើបក្សប្រជាជនជាអ្នកល្អត្រឹមត្រូវចាំបាច់ភ័យស្លន់ស្លោធើអីវើយ! ! គេគ្រាន់តែថាទេតើ!តែបើសិនជា
ពិតមែនវិញនោះ តើពួកឯងគឹតនាំគ្នារត់ទៅច្រកណា? ជាពិសេស ផៃ សីុផាន និង ជៀម យៀប ប្រ
ហែលជាចូប្រទេសអាមេរិកលែងបានទៀតហើយ។
ប្រជាជនមិនឲ្យតំលៃទៅអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនោះទេ។ប្រជាជនយល់ដឹងច្បាស់លាស់ណាស់នរណាជួយពួកគាត់និងនរណាធ្វើបាបពួកគាត់។មានតែទង្វើបំពានច្បាប់នានារបស់មេដឹកនាំរដ្ឋាភិបាលសព្វថ្ងៃតែដែលប្រជាជននឹងត្រូវថ្កោលទោសពីប្រជាពលរដ្ឋខ្មែរ ជាពិសេសសហគមន៍អន្តរជាតិ កុំថាគេមិនដឹងនោះ???អស់ក្រឡាភូតភរគេហើយ អាវង សេក សារិកា អើយ!!
គិតទៅអាផៃ សុីផោម ល្មមប្តូរឈ្មោះអង្គភាពនេះចេញទៅ ដូទៅជា អង្គភាពបោកប្រាស និង បដិសេធរហ័សវិញ ព្រោះមិនដែលឃើញអាខ្មៅទាំងឆ្អឹងនិយាយសារភាពម្តងណាឡើយ។
ចំនែកប្រជាធិបតេយ្យ សេរី ពហុបក្ស របស់អាខ្មៅទាំងឆ្អឹង វាបើកសភាឋកបក្សមានតែ៦៨ក្បាលហ្នឹង ត្រូវតាមរដ្ឋធម្មនុញ្ញដែរ?មើលរាស្រ្តមិនដឹង នេះគេហៅថា ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញហើយៗបានយកស្តេចធ្វើចំនាប់ខ្មាំងថែមទៀតផង។
ចំនែកថា ប្រជាពលរដ្ឋលែងគាំទ្រ ទើប CNRP កើនពី២៩ ដល់៥៥កៅអី នេះមិនទាន់គិត ពួកអាទេវទត្តលួចបន្លំ លុបឈ្មោះ អោយយួនជួយបោះផង កុំអីឡើងដល់៨០ឋណោះ…!
អា បុល ខំ និយាយ ហូរហែរ តាប៉ែ លតបំភ្លៃ ការពិត តើក្នុងចិត្ត ខ្លួនអែងបានប្រព្រឹត្តអ្វីខ្លះ ? !
= វ៉ៃ បាញ់ សម្លាប់មនុស្ស អស់ប៉ុន្មាននាក់ ? ចាប់ឃាតករ បានហើយ ឬ នៅ ? ( បើ ឃាតករ
ខ្លះចាស់ជិតជិតស្លាប់ទៅវិញ ហើយនោះ ! ) « អ្នកធ្វើខុស មិនចាប់ រួចខ្លួនរហូត ! »
= ចាប់មនុស្ស គ្មានកំហុស រាប់មិនអស់ ដាក់គុកលេង រួចបានលែងវិញ ( ដូច លោក ប៊ន
សំណាងសុខ សំអឿន ) ! « ស ទៅជា ខ្មៅ ខ្មៅ ទៅជា ស ! »
= រំលោភ ដីធ្លី គ្រប់ទិសទី យកដីអោយជនបរទេស ដេញប្រជាពលរដ្ឋ ខ្លួនអែងចេញ !
= បញ្ហា ក្នុងសង្គម អយុត្តិធម៏ ជាច្រើនទៀត …………………….. !!
Press and Quick Reaction Unit Please do not trying to poring more gasoline into burning fire. We can not take . stop it please………………………….
ជិតដល់ថ្ងៃអន្សាពួកអាក្បត់ជាតិចង់ធ្វើធំលើខ្មែរ ធ្វើឆ្កែចំរើនចោរយួនហើយ
ប្រជាជនខ្មែរបានស្គាល់គំនិតទាបថោក មាយទអាក្រក់ ពួកអាក្បត់ជាតិ
ពុករលួយ ចោរលួចជាតិ ហ៊ុន សែន អស់ហើយ ។
ពួកអ្នកធ្វើការក្នុងជួរ ច្រើនតែពួកឧិកាសនិយម រត់ចេញពីបក្សមួយ ចូលបក្សមួយទៀតដើម្បី????????