ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com
បើទោះជាសិល្បៈចម្រៀង និងសម្ដែងនៅក្នុង សង្គមខ្មែរ មានការរីកចម្រើនខ្លាំងក្លាជាងមុន ធៀបនឹង អតីតកាល ក៏ការបោះជំហានមួយនេះ នៅតែមានចំណុចខ្វះខាត និងកម្រិតអវិជ្ជមានលាង មិនជ្រះ។ ហេតុអ្វី សិល្បៈខ្មែរ នៅតែមានកម្រិត និងពិបាកស្មើមុខស្មើមាត់ ធៀបនឹងតារាបរទេសផ្សេង ទៀត?
នេះគឺជាសំណួរមួយ ដែលត្រូវគេឮចោទសួរគ្នាយ៉ាង ផុសផុលបំផុត នៅក្នុងចង្កោមមហាជន។ ចំណោទនៃមន្ទិលដែលពិបាករកចម្លើយពិតប្រាកដទាំងនេះ បានទាំងទាញឲ្យពលរដ្ឋខ្មែរមួយចំនួន មើលរំលងពី ស្នាដៃជនជាតិខ្លួនឯង ហើយបំបុកទៅ គាំទ្រតែសិល្បៈរបស់គេទៀតផង។ ច្រើនណាស់ ដែលគេឮ «រឿងខ្មែរមើលមិនកើត ចម្រៀងខ្មែរនិពន្ធដោយស្នាដៃខ្លួនឯង ស្ដាប់មិនកើត» នាពេលបច្ចុប្បន្ន។ សរុបមក ចំណុចខ្សែនៃភាពយន្តខ្មែរ និងតារាខ្មែរ គឺពិតជាមាន ប៉ុន្តែក៏ដោយសារអារម្មណ៍របស់ទស្សនិកជនភាគច្រើន ខ្វះទំនុកចិត្ត និងការជឿជាក់ ក្នុងការផ្ដល់តម្លៃនោះផងដែរ។ ក្រុមអ្នកវិភាគច្រើន បានប្រដូចថាទង្វើនេះ គឺមិនខុសពីឃ្លានឆ្ងាញ់ស្រឡាញ់ល្អ ដែលមានន័យថា សិល្បៈមកពីក្រៅគឺទោះជាធ្វើអ្វី ឬធម្មតាយ៉ាងម៉ិច ក៏កោតសរសើរ ប៉ុន្តែតារាក្នុងស្រុករបស់ខ្លួនវិញ ទោះជាប្រឹងធ្វើល្អកម្រិតណា ក៏ការគំាទ្រនៅតែមានព្រំដែន។ ប៉ុន្តែតារាខ្មែរភាគច្រើន ក៏បានក្លាយជាស្ដង់ដារនៃការទទួលស្គាល់ផងដែរ ពិសេសចំពោះតារាចម្រៀងល្បីៗដូចជាលោកព្រាប សុវត្ថិ និងតារាសម្ដែងមួយចំនួន ដែលទទួលបានជោគជ័យយ៉ាងលើសលប់ បើទោះជាជោគជ័យនោះ ហាក់នៅយឺតឆ្ងាយបើធៀបនឹងកម្រិតរស់នៅរបស់តារាបរទេសនោះក៏ដោយ។
អ្នកស្រីឌី សាវ៉េត តារាជើងចាស់បានមានប្រសាសន៍ថាហេតុផលមួយដែលធ្វើឲ្យសិល្បៈករខ្មែរទៅមុខមិនរួចពេញលេញ គឺផ្នត់គំនិតមហាជនខ្មែរបច្ចុប្បន្ន បានឲ្យតម្លៃហួសហេតុពេកទៅលើសិល្បៈបរទេស ហើយមើលរំលងចំពោះទឹកដៃ និងស្នាដៃខ្លួនឯង។ ជាក់ស្ដែងស្នាដៃរឿងខ្មែរមួយចំនួន មានផលិតករខ្មែរច្រើនណាស់ បានផលិតឡើងយ៉ាងល្អ ប៉ុន្តែគេនៅតែមើលឃើញថា សន្ទុះនៃការគាំទ្រ និងជោគជ័យក្នុងស្រុក គឺស្ដួចស្ដើង ហើយបើធៀបនឹងរឿងល្អៗនាំចូលពីបរទេសដូចគ្នា គឺមិនទាន់ដាក់បញ្ចាំងផង មានគេតម្រង់ជួរចាំមើលបាត់ទៅហើយ។ មួយបញ្ហាទៀត គឺបណ្ដាលមកពីសិល្បៈករខ្មែរ ទាំងចម្រៀង និងការសម្ដែងភាពយន្ត ត្រូវគេមើលឃើញថា បានក្លាយជាតារាសិល្បៈ ដោយឆ្លងកាត់ការហ្វឹកហាត់នៅក្នុងសាលាវិចិត្រសិល្បៈ ដែលផ្ដល់គ្រឹះដ៏ធំ មានចំនួនតិចតួច។ អ្នកស្រីបន្តថា តារាភាគច្រើន ចូលតាមខ្សែ តាមឱកាស ឬការប្រឡងសម្រស់តិចតួច ដែលធ្វើឲ្យពួកគេមិនបានយល់ដឹងពីគ្រឹះនៃការសម្ដែងពេញលេញ សម្រាប់យកមកប្រើក្នុងការសម្ដែងកុន។
កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០០៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការចាក់បញ្ចាំងគ្រប់ខ្សែភាពយន្តថៃ នៅគ្រប់ស្ថានីយ ទូរ ទស្សន៍ខ្មែរទូទាំងប្រទេសកម្ពុជា បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា ផ្ទុះហិង្សាដុតស្ថានទូតថៃប្រចាំនៅកម្ពុជា ព្រមទាំងវាយកម្ទេចសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ដែលមានថៅកែជាជនជាតិ ដោយសារ តារាសម្តែងថៃដ៏មានប្រជាប្រិយភាពម្នាក់ ឈ្មោះ កុបស៊ុបវ៉ា គុនឃុនយីង ហៅផ្កាយព្រឹក និយាយថា ប្រាសាទអង្គរវត្ត ជាកម្មសិទ្ធិរបស់ថៃ។ តែទោះជាយ៉ាងណា នៅអំឡុងចុងឆ្នាំ២០១៣ កន្លងទៅនេះ គេសង្កេតឃើញស្ថានីយ៍ទូរទស្សន៍ប៉ុសិ៍្តលេខ៥ បានចាប់ផ្តើមចាក់បញ្ចាំងខ្សែភាពយន្ដថៃឡើងវិញ។បន្ទាប់ពីបិទភាពយន្តថៃ ភាពយន្តកូរ៉េ និងចិន បានចាប់ផ្តើមចាក់បញ្ចាំងជាបន្តបន្ទាប់។
រដ្ឋលេខាធិការប្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរសត្យា មានប្រសាសន៍ថា ក្រសួងមិនបានចេញសេចក្តីណែនាំ ឬអនុញ្ញាតឲ្យស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ចាក់បញ្ចាំងខ្សែភាពយន្ដរបស់ថៃទេ។ លោកថា បើមានករណីនេះកើតឡើង គឺជារឿងខុសទៅនឹងបទបញ្ញាតិរបស់ក្រសួង ហើយក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ទៅលើស្ថានីយ៍ទូទស្សន៍នោះ« ទទួលព័ត៌មានពីអ្នកសារព័ត៌មាន ក៏ដូចជាមហាជន យើងនឹងយកជម្រាបទៅលោកជំទាវរដ្ឋមន្ត្រីប្រធានស្ថាប័ន ដើម្បីឲ្យសូមឲ្យគាត់ផ្តល់អនុសាសន៍ ក្នុងការដឹកនាំឬក៏មានវិធានការណាមួយ ដោយយោងទៅលើលិខិតបទដ្ឋានចាស់ ដែលមានហើយ»។
វាខុសពីសម័យសង្គមរាស្រ្តនិយម ដែលតារាសម្ដែង និងតារាចម្រៀងភាគច្រើន សុទ្ធតែមានគ្រូ និងមានសាលា ទម្រាំតែអាចក្លាយខ្លួនជាតារាល្បី។ ប៉ុន្តែសម័យនោះ ក៏បណ្ដាលមកពីសង្គមខ្មែរ មិនមានការបើកទូលាយឲ្យខ្សែរឿងបរទេសហូរចូលគគ្រឹកគគ្រេងដូចបច្ចុប្បន្ន រហូតធ្វើឲ្យផ្នត់គំនិតកូនខ្មែរខ្លួនឯង មើលរំលងពីស្នាដៃក្នុងស្រុករបស់ខ្លួននោះផងដែរ។ សំខាន់មួយទៀត គឺតម្លៃខ្លួនរបស់សិល្បៈករខ្មែរ ដែលមិនអាចធ្វើឲ្យពួកគេមានលទ្ធភាពទៅបង្កើនគុណភាពឲ្យបានពេញលេញបានដូចតារាក្រៅស្រុក។ សម្ពាធនេះហើយ ដែលគេឃើញតារាខ្មែរភាគច្រើន ងាយរអិលធ្លាក់ក្នុងការប្រមាញ់របស់មន្ត្រីធំៗ ឬអ្នកជួញតារា ជាថ្នូរនឹងភាពហ៊ឺហារឲ្យសមនឹងកេរ្តិ៍ឈ្មោះល្បី តែមិនសូវសំបូរប្រាក់នោះ។ តារាភាគច្រើន ត្រូវគេឃើញប្រើតែរូបសម្រស់ឈោងយកភាពល្បី ដែលផ្ទុយពីតារាបរទេសដែលគេមានគំនិតទៅបំបែកសមត្ថភាពបានរស់រវើក និងប្លែកៗរហូត ដោយសារតែប្រាក់ចំណូលដែលគេទទួលបានពីសិល្បៈ ធ្វើឲ្យគេស្កប់ស្កល់នឹងគិតតែពង្រឹងសមត្ថភាពតែមួយមុខ។ គាប់ជួនជាផលិតកម្មចម្រៀង និងខ្សែរឿងរបស់គេ មានការចំណាយទុនធំ និងប្រើសុទ្ធតែបច្ចេកវិទ្យាទំនើបផង ទើបរឹតតែធ្វើឲ្យវិស័យនោះ ដើរលឿនទៅមុខ។អ្នកស្រីឌី សាវ៉េតប្រាប់ថា ជំហាននោះគឺបណ្ដាលមកពីប្រជាជនរបស់គេ ទុកចិត្តស្នាដៃរបស់គេ ដែលជំរុញឲ្យផលិតករ និងតារាសម្ដែង មានទឹកចិត្តក្នុងការពង្រឹងគ្រប់វិនាទី។
ផលិតករភាគច្រើនបានត្អូញត្អែរថា ការបញ្ចេញស្នាដៃ គឺជារឿងពិបាកណាស់ ក្នុងការចំណាយទុនខ្ពស់ ព្រោះទី១ទោះជារឿងល្អ និងរឿងមិនល្អ ក៏ការកើបចំណូលហាក់មិនសូវមានភាពខុសគ្នា និងទី២ដោយសារតែកត្តាលួចចម្លងនោះតែម្ដង។
លោកហ៊ន សុមាល័យ ចាងហ្វាងផលិតកម្ម One Channel Media ដែលបានផលិតរឿង«ចង្រិតដែកស្លាបមាស»មានប្រសាសន៍ថា នេះគឺជាបញ្ហាដែលនាំផលិតកម្មភាគច្រើនដួលរលំ បូករួមទាំងផលិតកម្មចម្រៀង ដែលប្រកាន់ជំហរ មិនចម្លងបទពីបរទេសផង។
ដើម្បីឲ្យសិល្បៈខ្មែររីកចម្រើនឡើងវិញ តើចាំបាច់ត្រូវបិទខ្សែរឿងពីបរទេស និងបំបាត់ការហូរចូលវប្បធម៌ពីបរទេសឬយ៉ាងណា? នោះមិនមែនជាដំណោះស្រាយទេ ប៉ុន្តែអ្វីដែលគួរធ្វើ គឺត្រូវចាត់វិធានការបង្រ្កាបការលួចចម្លងឲ្យមានប្រសិទ្ធភាពសិន។ មួយទៀតគឺត្រូវបង្កើនចំនួនស្នាដៃរបស់ខ្មែរ ហើយលើកទឹកចិត្តឲ្យស្នាដៃទាំងនោះមានម៉ោងដាក់ផ្សាយព្រមគ្នានៅលើកញ្ចក់ទូរទស្សន៍ឲ្យបានស្រុះគ្នា។ ជាឧទាហរណ៍ នៅក្នុងប្រទេសខ្លះ គេមិនអនុញ្ញាតឲ្យតារាខុសពីជនជាតិរបស់គេ ផ្សាយស្ពតនៅលើកញ្ចក់ទូរទស្សន៍នោះទេ ដើម្បីទី១លើកតម្លៃតារារបស់គេ។ ដោយឡែកចំពោះការ ចាក់ផ្សាយរឿងបរទេសរបស់ប្រទេសទាំងនោះ ក៏កំណត់ឲ្យក្នុងម៉ោងមិនមានអាទិភាពដូចខ្សែរឿងដែលគេផលិតខ្លួនឯងនោះដែរ។ ផលិតកររឿង«ចង្រិតដែកស្លាបមាស» ប្រាប់ថា បើស្នាដៃខ្មែរគ្មានការលួចចម្លង ហើយមានការគាំទ្រខ្ពស់ នោះតម្លៃខ្លួនតារាខ្មែរនឹងខ្ពស់ ហើយការចំណាយទុនក្នុងការផលិតក៏ខ្វះអ្នកហ៊ានបោះទុននោះដែរ។
ប្រធានសមាគមសិល្បៈខ្មែរ លោក សុះ ម៉ាច យល់ឃើញថា ការលំហូរចូលភាពយន្ដបរទេសច្រើនហួសហេតុ អាចធ្វើប៉ះពាល់ដល់ការផលិតខ្សែភាពយន្តខ្មែរ និងអាជីពរបស់តារាក្នុងស្រុក។ លោកសុះ ម៉ាច បានអំពាវនាវឲ្យស្ថានីយ៍ទូរស្សន៍ក្នុងស្រុកទាំងអស់ បន្តចាក់បញ្ចាំងភាពយន្ដខ្មែរ ដើម្បីលើកតម្កើងវប្បធម៌ និងវិស័យសិល្បៈខ្មែរ ឲ្យមានភាពរីកចម្រើនទៅមុខដូចបណ្តាប្រទេសដទៃទៀត៕
សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

ចំពោះរឿងសៀមវិញ ចេញភ្លាមខ្មែរប្រែភ្លាម មើលព្រាតបាត់ទៅហើយ ពួកអាចោរលួចចំលងពីគេ
បញ្ហានេះ បណ្តាលមកពីអភ្លើមេដឹកនាំល្ងង់ មិនចេះមើលគេ អាពួកែធ្វើខ្វាក់។
Very true I agree
អ្នកស្រីឌី សាវ៉េត តារាជើងចាស់បានមានប្រសាសន៍ថាហេតុផលមួយដែលធ្វើឲ្យសិល្បៈករខ្មែរទៅមុខមិនរួចពេញលេញ គឺផ្នត់គំនិតមហាជនខ្មែរបច្ចុប្បន្ន បានឲ្យតម្លៃហួសហេតុពេកទៅលើសិល្បៈបរទេស ហើយមើលរំលងចំពោះទឹកដៃ និងស្នាដៃខ្លួនឯង។ ជាក់ស្ដែងស្នាដៃរឿងខ្មែរមួយចំនួន មានផលិតករខ្មែរច្រើនណាស់ បានផលិតឡើងយ៉ាងល្អ ប៉ុន្តែគេនៅតែមើលឃើញថា សន្ទុះនៃការគាំទ្រ និងជោគជ័យក្នុងស្រុក គឺស្ដួចស្ដើង ហើយបើធៀបនឹងរឿងល្អៗនាំចូលពីបរទេសដូចគ្នា គឺមិនទាន់ដាក់បញ្ចាំងផង មានគេតម្រង់ជួរចាំមើលបាត់ទៅហើយ។ មួយបញ្ហាទៀត គឺបណ្ដាលមកពីសិល្បៈករខ្មែរ ទាំងចម្រៀង និងការសម្ដែងភាពយន្ត ត្រូវគេមើលឃើញថា បានក្លាយជាតារាសិល្បៈ ដោយឆ្លងកាត់ការហ្វឹកហាត់នៅក្នុងសាលាវិចិត្រសិល្បៈ ដែលផ្ដល់គ្រឹះដ៏ធំ មានចំនួនតិចតួច។ អ្នកស្រីបន្តថា តារាភាគច្រើន ចូលតាមខ្សែ តាមឱកាស ឬការប្រឡងសម្រស់តិចតួច ដែលធ្វើឲ្យពួកគេមិនបានយល់ដឹងពីគ្រឹះនៃការសម្ដែងពេញលេញ សម្រាប់យកមកប្រើក្នុងការសម្ដែងកុន។
______________________
យើងគាំទ្រប្រសាសន៍អ្នកស្រី ឌី សាវ៉េត។ យើងក៏មានការកត់សំគាល់ដូចអ្នកស្រីដែរ។ ដោយខ្ញុំសុំជួយខ្លះឡើចំណុចដូចតទៅ៖
១) គេត្រូវយល់ថា សម័យនេះ ជាសម័យវិទ្យាសាស្ត្រ IT ។ វិសាលភាព និងប្រសិទ្ធិភាពនៃការផ្សាយ គឺទូលំទូលាយ និងរហ័សណាស់ ព្រមទាំងពុំមានព្រំដែន ទៀតផង ។ ពុំមាននរណារាំងស្កាត់ រលកធាតុអាកាសបានទេ។ ដូចនេះ ភាពយន្តក៏ដោយ ផ្ទាំងទស្សនីយភាពអ្វីក៏ដោយ វប្បធម៌ល្អ និងអាក្ក់ វាចូលមកដល់កញ្ចក់ទូរទស្សន៍ផ្ទះយើងតែម្តង។ ពីដើម សម័យឆ្នាំ ៦០ យើងទៅប្រជ្រៀតគ្នាទិញសំបុត្រ មើលកុនរឿង លាហើយដួងតារា ឬរឿង វិលវិញណាបង , ហើយយើងគ្មានឱកាសមើលរឿងអ្វី ដែលគេមិនដាក់បញ្ចាំងតាមរោងលក់សំបុត្រនោះទេ។
មានន័យថា ទាំងអស់គ្នាបានឃើញអ្វីៗទាំងអស់លើពិភពលោក គឺពិភពលោកស្ថិតនៅក្នុងដៃ ក្នុងភ្នែករបស់យើង។ ដូចនេះ គេឃើញមែន ឃើញថា បរទេស មិនថា អាមេរិក បារាំង អាល្លឺម៉ង់ ចិន ឬកូរ៉េទេ ដែលគេល្អជាងយើង សូម្បី ថៃ វៀតណាម ក៏គេល្អជាងយើងមែន។ នៅទៀត នៅ សាំងហ្កាពួរទៀត។ វាក៏នៅមានប្រទេសដែលមានជាងខ្មែរដែរ ដូចជា ឥណ្ឌូណេស៊ី ជាដើម។
យើងមិនមើលងាយខ្មែរទេ តែយើងសុំឲ្យអ្នកនិពន្ធ អ្នកដឹកនាំ និងតួសំដែង ត្រូវទទួលស្គាល់ការពិត។
យើងទទួលស្គាល់ថា រឿងវាមាន២ ផ្នែក គឺ ៖ ទី ១ អារម្មណ៍និយមរបស់មនុស្សគឺអ្នកទស្សនា ទី២ សមត្ថភាព និងលទ្ធភាពផលិតរឿង គឺជារឿងរបស់អ្នកផលិត។ តាមពិត មហាជនមិនថាទេ ហើយគេក៏សរសើរទៀតផងពីការតស៊ូរបស់អ្នកទាំងនោះ។ តែកំហុសត្រង់ថា អ្នកទាំងនោះ បានអួតខ្លួន និងមានជំនឿលើខ្លួនខ្លាំងពេក នៅលើកញ្ចក់ទូរទស្សន៍។ មហាជន អ្នកទស្សនា ដឹងៗ ថា យើងមិនអាចប្រៀបធៀបនឹងគេបានទេ។ ហើយក៏មានអ្នកខ្លះ បែរជាយកភាពខ្វះខាតរបស់យើងនេះទៅបន្ទោសរដ្ឋាភិបាល ក្នុងបរិបថនយោបាយ ទៅវិញ ។ គឺវាខុស។
២) យើងបានឃើញថា (ដូចបរិបថខាងលើដែរ) គឺអ្នកនិពន្ធយើង អ្នកដឹកនាំរឿង និងតារារបស់យើង ទាំងកុន និងចម្រៀង ក៏ដូចជាទស្សនីយភាពកំប្លែងជាដើម ចូលចិត្តលើកតម្កើងខ្លួន ថា «ចេះគ្មានគ្រូ គឺជាឧបនិស្ស័យរបស់ខ្លួន»។ នេះហើយ ដែលនាំឲ្យសិល្បៈខ្មែរ វាចេះតែមានទំនោរទៅគ្រប់ប៉ូលដែលខ្លាំងទៅ។ ខ្លះទៀត បានតាំងខ្លួនជាគ្រូ បើកក្លឹបសិល្បៈបង្រៀនតាពីតាពាសទាំងគ្មានតម្រា ក្បួនខ្នាតសោះតែម្តង។ យើងមិនប្រកាន់ទេ គឺដើម្បីជីវភាព ចេះតែធ្វើទៅ ។ តែទង្វើរបស់យើងមិនគួរប្រើពាក្យ ខ្លួនធ្វើដើម្បីការងារវប្បធម៌ជាតិទេ។ ដូចជាក្រុមខ្លះ សំដែងល្ខោនបាសាក់ទាំងគ្មានក្បួនតម្រា ចេះតែស្រែកតាមកញ្ចក់ទូរទស្សន៍។ ត្រង់នេះ គឺដូចជាប្រសាសន៍អ្នកស្រី ឌី សាវ៉េត ដែលថា ចេះដោយមិនបានចូលសាលា។ ជួនកាលគេត្រូវរៀបចំ concert មួយដ៏ធំ ស្រាប់តែគេនាំគ្នាយកឆាកហ្វឹកហ្វឺន ៣ ឬ ៤ ថ្ងៃមុនមកឃោសនា ឲ្យឃើញថា គេកំពុងខិតខំសមជើងយីកេ ល្ខោនបាសាក់ ឬក៏របាំអ្វីដែលជាប្រពៃណីខ្មែរ។ ត្រង់នេះ យើងចាប់អារម្មណ៍ណាស់ថា ដូចជានៅសាកលវិទ្យាល័យវិចិត្រសិល្បៈ គេត្រូវចំណាយពេលរាប់ឆ្នាំ (ពី ៥ ទៅ ១០ឆ្នាំ) ដើម្បីរៀនរាំ រៀនសំដែង តែផ្ទុយទៅវិញ ក្រុមនាងយុគ ចិន្តា ថា គេរៀនតែ ៧ ថ្ងៃ។ គួរឲ្យស្តាយនូវការនិយាយ បែបនេះ។
យើងមិនមែនអភិរក្សទេ , ដូចប្រសាសន៍តេជោសែន ថា ភាពទន្ទ្រាំនៅនឹងកន្លែង ) តែ សុំឲ្យប្រយ័័ត្ន។
៣) រឿងលួចចម្លងសិល្បៈរបស់ជាតិគេ វាមានរឿងខ្លះ ដែលគេហៅថា «ជាសាកល» នោះមិនជាអ្វីទេ។ តែរឿងនេះ ធ្វើអ្វីក៏ធ្វើទៅ។ តែរឿងដែលត្រូវតែកុំរំលោភ គឺការយកចម្រៀងចាស់ពីជំនាន់ ឆ្នាំ ៦០ និង ៧០ មកកាឡៃ ទាំងទំនុកច្រៀង និងសាច់ភ្លេង ជាដើម ដោយពុំហ៊ានបញ្ចេញឈ្មោះម្ចាស់ដើមនៃចម្រៀង។ នេះគឺជាកំហុសមួយដ៏ធំ។ សំណាងណាស់ ដែលសព្វថ្ងៃ វាមានបច្ចេកវិទ្យាទំនើបរក្សាច្បាប់ដើមជាប្រវត្តិសាស្ត្រ កុំអី អ្វីៗៗ ជាស្នាដៃព្រាប សុវត្ថទាំងអស់។
៤) សុំក្រសួងវប្បធម៌ ដែលមានលោកស្រី ភឿន សកុណា មេត្តាជួយមើលផង។ យើងមិនដឹងថា តើក្រុមតន្ត្រី ឬក្រុមសំដែងទស្សនីយភាពដែលកំពុងឡើងឆាករាល់ថ្ងៃនេះ ដូចជាក្រុមនាយពែរមី ជាដើម មាន អាជ្ញាប័ណ្ណសំដែងអ្វីមួយ ឲ្យចំ នោះទេ? ឬក៏ក្រុម នាយខាត់ចំរើន ជាដើម?
ដូចនេះហើយ ទើវាកើតមានបទចម្រៀង « ពោកអូន ប៉ុណ្ណា»។ ឬក៏ចាំដល់គេច្រៀងឲ្យច្បាស់ជាងនេះ។
តែក៏ម្យ៉ាងដែរ ព្រោះចរិត និងចំណូលចិត្តខ្មែរយើងភាគច្រើន វាទាល់តែអាសអាភាស ដូចលោកព្រហ្ម ម៉ាញ ទើបចូលចិត្ត។
អាបុលនិយាយត្រូវដូចទើបបង្ហើយនំបញ្ចុក កុំរិៈគន់ ព្រាប សុវ៉ាត់ ព្រោះដើម្បីល្បីនឹងលុយជាសំខាន់………………..
we cant competed the other country because we were in the war and now we are in the progress.during 60-70 we were better then next door thailand and veitname.
សូមគាំទ្រលោក bol ត្រង់ចំណុចទី៣ !!!
Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
—————————————————————
sl
Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:
Ah norouk Hun Neang
Mi norouk Di Pok
Ah norouk Phdey mi kanhchas Bun Seng Ly
Mi kanhchas jit ngoab Bun Seng Ly
Ah chhker kvac Hun Sen
Mi mok khmouch chhao reu sat chomlek Bun Sam Heng
Ah chhker Mi chhker kon chao vea teng oss
Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss
ហឺុ!ព្ញតែព្រាបសុវត្ថិ ដូចឈឺ..១០០បទមានប្រមាណ២,៣បទប៉ុណ្ណោះដែលពិរោះ បើរឿងស្រែកបានលេខ១ ។មានបងប្អូនខ្លះអោយពិន្ទុព្រាបសុវត្តិប្រហាក់ប្រហែលទៅលោកសុិនសុីសាមុត គួរអោយស្តាយបងប្អូនទាំងនោះមិនបានមើលនឹងស្តាប់អោយបានសុីជំរៅ។
រឿងដេលល្បិជំនាន់៦០មុនរឿងលាហើយដួងដារា,វិលវិញណាបងគឺ ដានព្រានល្បាស់ព្រិច ដែលមានតួរប្រុសសំដែងដោយលោកនរឹទ្ធីយ៉ា បញ្ចាំងនៅរោងកុនកាពីតូល។
i like PREAB SO VATH song…big..big
មានតែពួកahcrazyទេគាំ(ទចំណុចទី3នោះ។។។
មិតិមួយចំនួនថោកដូចអាច់។។។
វាហាក់ដូចជាធ្វើនំមិនឆ្ងាញ់ហើយបង្ខំអោយគេស៊ីអញ្ចឹង។