​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ប៉ះទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​នៅក្បែរ​ព្រះបរមរាជវាំង​ (មានវីដេអូ)​

ដោយ៖​ ញឹម សុខន​
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ទិដ្ឋភាពនៃការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងប្រជាសហគមន៍បឹងកក់ (រូបថត៖ តាត ឧត្តម)

​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ បាន​ប៉ះទង្គិច​ជាមួយ​កម្លាំង​ចម្រុះ​របស់​ខណ្ឌដូនពេញ និង​សាលា​រាជធានី​នៅក្បែរ​ព្រះបរមរាជវាំង ខណៈ​ពួកគេ​ព្យាយាម​ហែ​ក្បួន​ទៅកាន់​តុលាការ​កំពូល​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់​។​

​នៅ​ព្រឹក​នេះ ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​រួមមាន បឹងកក់ បុរី​កីឡា ថ្មគោល ជាដើម​ដែល​មាន​គ្នា​ជាង​១០០​នាក់ បាន​ហែ​ក្បួន​ឆ្ពោះទៅកាន់​តុលាការ​កំពូល តែ​ត្រូវ​សកមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់​ដាក់​របាំង​បិទ​នៅក្បែរ ដោយ​មិន​ប្រាប់​ពី​មូលហេតុ​។

ពេលនោះ​កម្លាំង​សន្តិសុខ​ខណ្ឌដូនពេញនិង កម្លាំង​រាជធានី​ភ្នំពេញ​បាន​រឹបអូស​យក​ឧបករណ៍​បំពង​សំឡេង និង សម្ភារៈ​ខ្លះ​តវ៉ា​ផ្សេងទៀត ពី​ប្រជា​សហគមន៍​។ ទោះយ៉ាងណា មិនមាន​អ្នករងរបួស ឬចាប់​ខ្លួន​ក្នុង​ហេតុការណ៍​នោះ​ទេ​។​

បើទោះជា កម្លាំង​ថ្នាក់ក្រោម​មិន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបិទផ្លូវ តែ​នៅ​ព្រឹក​នេះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន និងភរិយា​របស់​លោក បាន​ទៅ​ចូលរួម​ទិវា​វប្បធម៌​ជាតិ នៅ​សាលចតុមុខ មាន​ទីតាំង​នៅក្បែរ​តុលាការ​កំពូល ហើយ​សន្តិសុខ​ត្រូវបាន​រឹតបណ្តឹង​៕

សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

5 Responses to "​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ប៉ះទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​នៅក្បែរ​ព្រះបរមរាជវាំង​ (មានវីដេអូ)​"

  1. ង្វៀង ធីទ័រ says:

    សុទ្ធតែពួកចៃសង្គម ពួកកងសន្តិសុខខណ្ឌដូនពេញបង្កើតឡើងដោយខុសច្បាប់!
    តើមានច្បាប់ណាដែលយកមនុស្សពាល បាតផ្សារ អោយទៅបង្ក្រាបពលរដ្ឋស្លូតត្រង់ដៃទទេឥចឹង?

  2. កម្មករ កសិករ says:

    សំដី ហ៊ុន សែន និយាយគ្មានការពិត កុហកបោកប្រាស់ , មានតែឆ្កែ ទេ ដែលជឿនោះ !

  3. khmer says:

    ពួកអាបាតុផ្សាឬពួកបាតុដៃទី​៣វាធ្វើសកម្មភាពវាយប្រជាពលរដ្ឋទៀតហើយ។

  4. dxo says:

    សាលាក្រុងហៅអ្នកបឹងកក់ឲ្យទៅដោះស្រាយរឿងដីធ្លីឲ្យបានចប់ឆាប់មិននាំគ្នាទៅទេគិត
    តែនាំគ្នាមករករឿងអុកឡុកញុះញង់បង្ករហេតុដើម្បីបង្ខូចឈ្មោះរដ្ឋាភិបាលទៅវិញ។គិតទៅ
    ពួកស្រីៗអស់នេះម៉ាថ្ងៃៗបើមិនបានដើរស្រែកអាឡេអាឡូតាមផ្លូវតែ១ថ្ងៃវារមាស់មាត់ងាប់
    មើលទៅ។

  5. ប្រជាពលរដ្ឋ says:

    ពួក អាឆ្កែ សន្តិសុខ អ្ហែង បង្ហាញមុខអោយច្បាស់មក ! ពូកែបានតែជាមួយ ប្រជាពលរដ្ឋ ស្លូតត្រង់ !

    , បើអ្ហែងខ្លាំង ទៅការពារ ព្រំដែន ឬ ទៅចាប់ចោរ ប្លន់ អោយបានភ្លាមៗ ទៅមើល !

    , យីស អាឆ្កែ នេះ អ្ហែងអត់មាន ម៉ែ ឪ ប្រដៅ ទេ ឬ បានជាធ្វើ អំពើ ថោកទាប បែបនេះ !