ដោយ៖ ណុល ដារ៉ា
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ផែនទីទឹកដីខ្មែរកម្ពុជាក្រោម (រូបភាពពី៖ khmerkromngo.org)
ភ្លាមៗក្រោយការស្លាប់បុរសជនជាតិវៀតណាម កើតនៅស្រុកខ្មែរ ក្នុងអំពើហិង្សាមួយ បណ្ដាលពីគ្រោះថ្នាក់ចរាចរណ៍ និងភាពអុងអាត់អាងយ៉ាងរបស់ខ្លួន (ប្រភពពីភ្នំពេញប៉ុស្តិ៍៖ លោក ហ៊ួត វណ្ណា មេប៉ុស្តិ៍រង សង្កាត់ចាក់អង្រែលើ បានថ្លែងថា ជម្លោះបានផ្ទុះឡើងពេលលោក វ៉ាញ ជីញ ចតម៉ូតូហាក់ដូចជាដើម្បីរាំងស្ទះចរាចរណ៍) រដ្ឋាភិបាលវៀតណាមក្រុងហាណូយ ចេញសេចក្ដីថ្លែងការណ៍ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាផ្ដល់យុត្តិធម៌ និងការពារជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជា។
កាសែតញិនហ្សិនវៀតណាម បានស្រង់សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសខ្លួនថា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាឆាប់ផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងជួយការពារសន្តិសុខ និងសុវត្ថិភាពជនជាតិវៀតណាម ដែលរស់នៅកម្ពុជា។ សេចក្ដីថ្លែងការណ៍បន្តថា ការស្លាប់បុរសរូបនេះ ក៏ជាការរើសអើងពូជសាសន៍មួយដែរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់អះអាងថា ជនជាតិវៀតណាមនៅស្រុកខ្មែរមានប្រហែល ១០ ម៉ឺននាក់ ប៉ុន្តែតាមការស្រាវជ្រាវមួយឲ្យដឹងថា មានជនជាតិវៀតណាមនៅកម្ពុជាប្រហែល ១លាន ២សែននាក់ ចំណែកអ្នកនយោបាយបក្សប្រឆាំងថា មានជនជាតិវៀតណាមនៅកម្ពុជាយ៉ាងតិចជាង២លាននាក់ ហើយមានសមាគមតំណាងពួកគេនៅទូទាំងរាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដែលគេព្រួយបារម្ភថា សមាគមទាំងនោះជារដ្ឋាភិបាលស្រមោលរបស់ក្រុងហាណូយ ក្នុងការគ្រប់គ្រងជនជាតិវៀតណាមខុសច្បាប់នៅប្រទេសកម្ពុជា។
តាមទម្លាប់ឲ្យតែមានគណៈប្រតិភូវៀតណាមមកកាន់កម្ពុជាម្ដងៗ បណ្ដាញសារព័ត៌មានក្នុងស្រុកតែងតែបានចុះផ្សាយថា មេដឹកនាំទាំងនោះតែងតែក្រើនរំឭកនៅចំពោះមុខមេដឹកនាំកម្ពុជា មានលោកហេង សំរិន និងលោកហ៊ុន សែនជាដើម ឲ្យជួយការពារសន្តិសុខ សុវត្ថិភាព និងមុខជំនួញជនជាតិវៀតណាមនៅកម្ពុជា។
តាមការស្រាវជ្រាវ មានឯកសារមួយ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចុះលេខ ០៥ សរណន (សារាចរណ៍ណែនាំ) ភ្នំពេញថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ ជាសារាចរណ៍ណែនាំស្ដីពីការអនុវត្តគោលនយោបាយចំពោះអាណិកជនវៀតណាម នៅកម្ពុជា។
នៅក្នុងសារាចរណ៍ចំនួន៤ទំព័រ ចុះហត្ថលេខាដោយលោកហ៊ុន សែន ដែលកាលនោះជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី បានជំរុញឲ្យថ្នាក់មូលដ្ឋានជួយឧបត្ថម្ភដល់ជនជាតិវៀតណាម ឲ្យមានជីវភាពល្អប្រសើរ មានទីលំនៅសមរម្យ ជួយបង្កលក្ខណៈងាយស្រួលដល់អ្នកនេសាទវៀតណាម ត្រូវរៀបចំចុះលេខតាមទូករបស់គេ ត្រូវផ្ដល់លិខិតសម្គាល់ខ្លួន និងប័ណ្ណគ្រួសារ រួមទាំងការជួយចាត់តាំងបង្រៀនភាសាវៀតណាមផងដែរ។
តាំងពីថ្ងៃចេញសារាចរណ៍ណែនាំនោះ មកដល់ពេលនេះមានរយៈពេល២៨ឆ្នាំហើយ ការដឹកនាំនៅកម្ពុជាក៏ផ្លាស់ប្ដូរអស់ពីររបបមកដែរ គឺពីសាធារណរដ្ឋប្រជាមានិត្យកម្ពុជា ទៅជារដ្ឋកម្ពុជា ហើយក្រោយមកទៅជា ព្រះរាជាណាចក្រកម្ពុជា រហូតដល់សព្វថ្ងៃ។ ប៉ុន្តែក្រោមការដឹកនាំរបស់បុគ្គលតែម្នាក់ក្នុងរយៈពេល៣០ឆ្នាំនេះ ការឧបត្ថម្ភគាំទ្រជនជាតិវៀតណាមខុសច្បាប់នៅស្រុកខ្មែរហាក់គ្មានអ្វីប្រែប្រួល ជាហេតុធ្វើឲ្យពួកអាណិកជនខុសច្បាប់ទាំងនោះ អុងអាត់អាងយ៉ាងខ្លាំងឡើងៗ បង្កហេតុរហូតនាំឲ្យមានអំពើហិង្សានោះឡើង។
ឧត្តមប្រឹក្សាព្រះមហាក្សត្រ លោកស៊ឺន ស៊ូប៊ែរ យល់ថា សេចក្ដីថ្លែងការណ៍របស់ក្រុងហាណូយ បញ្ជាក់ពីទំនាក់ទំនងមិនស្មើភាពរវាងរដ្ឋាភិបាលវៀតណាម និងកម្ពុជា «រំលោភសិទ្ធិរបស់រដ្ឋាភិបាលខ្មែរ រួចលោករដ្ឋាភិបាលខ្មែរគួរណាស់លើកបញ្ហា ដែលគេធ្វើបាបខ្មែរក្រោម។ ស្អីៗអស់ហ្នឹង ហើយជាពិសេសដូចខ្លួនខ្ញុំផ្ទាល់ ដែលអង្កាល់ខ្ញុំសុំច្បាប់គ្រប់គ្រាន់តាមច្បាប់ទម្លាប់ហើយ សុំទៅទស្សនកិច្ចនៅប្រទេសវៀតណាម គេអត់ឲ្យចូលហ្នឹងទៀតហ្ន៎»។
លោកស៊ឺន ស៊ូប៊ែរ បន្ថែមថា ការវាយគ្នារហូតដល់ស្លាប់ កើតមានជាទូទៅក្នុងសង្គមខ្មែរ មិនថារឿងគ្រោះថ្នាក់ចរាចរណ៍ ឬចោរលួច ចោប្លន់នោះទេ។ ដូច្នោះរឿងនោះវាមិនទាក់ទងនឹងការរើសអើងជាតិសាសន៍នោះឡើយ។
អ្នកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច យល់ថា សេចក្ដីថ្លែងការណ៍របស់ក្រុងហាណូយ មិនបញ្ជាក់ពីភាពជាម្ចាស់អាណានិគមមកលើកម្ពុជាទេ ប៉ុន្តែវាបញ្ជាក់ពីភាពរឹងមាំរបស់រដ្ឋាភិបាលវៀតណាម ដែលយកចិត្តទុកដាក់ចំពោះជនជាតិរបស់គេ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជា គួរតែរៀនធ្វើតាមរដ្ឋាភិបាលវៀតណាម មិនត្រូវព្រងើយកន្ដើយចំពោះការស្លាប់របស់ជនជាតិខ្មែរមិនថានៅក្នុងប្រទេស ឬក្រៅប្រទេសឡើយ «រៀនសូត្រតាមគេវិញ កុំឲ្យប្រជាជនខ្មែរយើងងាប់ហើយ យើងអត់មានអ្នកណាទទួលខុសត្រូវ ហើយឧទាហរណ៍ខ្មែរកម្ពុជាក្រោមអីហ្នឹង គាត់ជាខ្មែរដែរ ប៉ុន្តែស្លាប់ដោយឥតមានអ្នកណាទទួលខុសត្រូវ។ អ៊ីចឹងឃើញរដ្ឋាភិបាលគេ គេឲ្យយើងរកអ្នកទទួលខុសត្រូវ ឲ្យយើងទទួលខុសត្រូវ។ ចុះយើងគ្រាន់តែហែព្រះត្រៃបិតក ដែលជាព្រះពុទ្ធសាសនា គេមិនទាំងឲ្យហែចូលផង។ យើងយកញត្តិទៅឲ្យស្ថានទូត គេមិនចេញផង។ អាហ្នឹងហើយ យើងអត់មានជាតិនិយម យើងអត់មានស្អប់រើសអើងទេ គឺតួនាទីភារកិច្ចរបស់ជាតិសាសន៍មួយ»។
លោកបណ្ឌិតសុខ ទូច ក៏សង្កត់ធ្ងន់លើទំនាក់ទំនងមិនស្មើភាពរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជាផងដែរ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក លោក នី ចរិយា យល់ថា រដ្ឋាភិបាលវៀតណាមអាចធ្វើសេចក្ដីថ្លែងការណ៍ស្នើឲ្យកម្ពុជារកយុត្តិធម៌បាន ក្នុងន័យការគោរពសិទ្ធិមនុស្ស ដូចករណីសម្លាប់បាតុករជាដើម ប៉ុន្តែមិនមែនបង្ខំឲ្យរកយុត្តិធម៌ឲ្យតែជនជាតិវៀតណាមម្នាក់ តែជនជាតិខ្មែរស្លាប់មិនរកយុត្តិធម៌ឲ្យនោះទេ។ លោកបន្ថែមថា បើរដ្ឋាភិបាលកម្ពុជាធ្វើតាមសេចក្ដីថ្លែងការណ៍នោះមែន វាធ្វើឲ្យខូចកិត្តិយសប្រទេសផង និងបញ្ជាក់ថា ខ្មែរបាត់បង់អធិបតេយ្យភាពផងដែរ «រឿងនេះជារឿងតុលាការកម្ពុជាសុទ្ធសាធ ដែលវៀតណាមអាចមានសិទ្ធិស្នើ ក៏ប៉ុន្តែមិនមែនមានសិទ្ធិក្នុងការបង្ខំឲ្យគេធ្វើអ្វីទៅតាមអំពើចិត្តរបស់ខ្លួនទេ ព្រោះថានេះជារឿងអធិបតេយ្យភាពនៅក្នុងប្រទេសរបស់ខ្លួន ហើយមួយទៀតគឺថា ប្រទេសកម្ពុជាហ្នឹង រដ្ឋាភិបាលកម្ពុជាត្រូវតែហ៊ានធ្វើការឆ្លើយតប អំពីការរក្សានូវអធិបតេយ្យភាពរបស់ខ្លួន បង្ហាញអំពីអំណាចរបស់ខ្លួនដែរ»។
លោកហង្ស ពុទ្ធាបន្ថែមថា បើសិនជាយើងរកយុត្តិធម៌ឲ្យជនជាតិវៀតណាមកាត់ខ្មែរម្នាក់ កើតនៅស្រុកខ្មែរ បានលឿនជាងរកយុត្តិធម៌ឲ្យជនជាតិខ្មែរ នោះវាបញ្ជាក់ពីការរើសអើងជាតិសាសន៍លើជាតិសាសន៍ខ្លួនឯងហើយ។
ទោះបីជាទាំងសង្គមស៊ីវិល ទាំងអ្នកវិទ្យាសាស្ត្រនយោបាយមិនបានបញ្ជាក់ថា សេចក្ដីថ្លែងការណ៍នោះមានលក្ខណៈដូចការបង្គាប់បញ្ជាពីម្ចាស់អាណានិគម ទៅដែនដីអាណានិគមរបស់ខ្លួនក៏ដោយ ក៏លោកយល់ស្របនឹងគ្នាថា វាបញ្ជាក់ពីទំនាក់ទំនងមិនស្មើភាពរវាងរដ្ឋាភិបាលក្រុងហាណូយ និងក្រុងភ្នំពេញ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
មិនបាច់បញ្ឈិតបញ្ឈៀងស្អីទេ ការពិតនៅតែការពិត…គឺអាខ្វាក់វាជាឆ្កែកញ្ជះយួនយ៉ាងពិតប្រាកដហើយ…!
អ្នកដឹកនាំ ជាង 30 ឆ្នាំមកនេះ បំរើ នយោបាយ យួន . បំផ្លាញ ខ្មែរ ខ្លួនអែង ដោយឆ្កួត អំណាច លីលា !
ថាអាយ៉ង គឺអាយ៉ងមែន មានអីខុស ។
អត្ថបទប្រៀបដូចរឿងនិយាយលេងសើចតាមផ្លូវថា ពួកបង្ករឿង អាអត់រឿងក៏ចង់ឱយមានរឿងដែរ បញ្ហាខ្លះតូចប៉ុនសត្វសុច មកពង្រីកឱយប៉ុនសត្វដំរី រីឯរឿងខ្លះប៉ុនភ្នំ ខំប្រឹងបង្រួមមកប៉ុនសុច ។ រឿងមេបក្សប្រឆាំងរើសអើងជាតិសាសន៍អាចបង្កវិនាសកម្មធំធេងដល់ជាតិ និងប្រជាជន ពួកនេះមិនដែលលើកយកមកសំដែងមតិទេ ។ មកដល់ម៉ោងនេះហើយអ្នកណាធ្វើអាណានិគមអី គ្មានអីអាទ៍ិកំបាំងទៀត រឿងកម្ពុជាធ្វើប្រធានអាស៊ាន ករណីជំលោះសមុទ្រចិនខាងត្បូង ។ល។ សុទ្ធបង្ហាញភាពឯករាជ្យភាពកម្ពុជា ។ ឱយសម រង្សី ធ្វើសេ្តច កឹម សុខា ធ្វើ នាយករដ្ឋមន្ត្រី សីន សុបែរ្តិ ធ្វើប្រធានព្រឹទ្ធិសភា ប្រពន្ធ័ រង្សីធ្វើ ប្រធានសភា និងកូនសម រង្សីរដ្ឋមន្ត្រីមហាផ្ទៃ និងកូនកឹម សុខា រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅកម្ពុជាបានឯករាជ្យពិតប្រកដហើយ ។
អា បរមី ព្រះវិហារ និយាយគ្មានសច្ចះធម៏ ម្តងណាឡើយ ! អានេះ វា ឆ្កួតជ្រូកហើយ !
Stupid analisist.
មានខ្លះនិយាយថាកម្ពុជាសព្វថ្ងៃក្រោមកាដឹកនាំរបស់ហ៊ុនសែនគឺមិនត្រឹមតែស្ថិតនៅក្រោមអាណា និគមន៍របស់ប្រទេសវៀតណាមនោះទេតែថែមទាំងស្ថិតនៅក្រោមក្តិដយួនតែម្តង។
បរិមី ព្រ:វិហារ
March 3, 2014 at 2:13 pm
អត្ថបទប្រៀបដូចរឿងនិយាយលេងសើចតាមផ្លូវថា ពួកបង្ករឿង អាអត់រឿងក៏ចង់ឱយមានរឿងដែរ បញ្ហាខ្លះតូចប៉ុនសត្វសុច មកពង្រីកឱយប៉ុនសត្វដំរី រីឯរឿងខ្លះប៉ុនភ្នំ ខំប្រឹងបង្រួមមកប៉ុនសុច ។
……………………………………………………………………………………………………………………………..
លោកបរមីព្រះវិហារ ពាក្យថា “បញ្ហាខ្លះតូចប៉ុនសត្វសុច មកពង្រីកឱយប៉ុនសត្វដំរី រីឯរឿងខ្លះប៉ុនភ្នំ ខំប្រឹងបង្រួមមកប៉ុនសុច ” តើលោកចង់សំដៅ លើអ្វី? សូមជួយពន្យល់ផង!!!!
ហ៊ុន សែន ខ្លាចយួន ដូច ខ្លា ! មិនដែល ស្តី ជេរ អោយយួន ម្តងណាឡើយ ហើយបើ យួន ចង់បាន
អី ធ្វើតាមយួន ទៀត !
មេដឹកនាំយួនតែងតែក្រើនរំឭក = បញ្ជាក្បាលនៅចំពោះមុខមេដឹកនាំកម្ពុជា មានអាកញ្ជះដាច់ថ្លៃ ហ៊ុន សែនជាដើម ។ល។
ឲ្យជួយការពារសន្តិសុខ សុវត្ថិភាព និងមុខជំនួញជនជាតិចោរប្លន់ទឹកដីយួននៅកម្ពុជា។
ពិតណាស់រដ្ឋាភិបាលយួនបញ្ជាក្បាលឆ្កែពួកវាតាមចិត្តមែន ហើយអាឆ្កែអស់នោះក៍ប្រឹងត្របាក់ខាំប្រជាជនខ្មែរខំផ្គាប់ចិត្តរដ្ឋបាល
យួនបញ្ជាក្បាលពួកវាដែរ ។
រដ្ឋាភិបាល ហ៊ុន សែន កញ្ជះយួន ថាមិនកញ្ជះយួន !
បើវាមិនកញ្ជះយួន ក៍យួនមិនអាចស្ដោះទឹកមាត់លើក្បាលបញ្ជាពួកវាបានដែរ !
ពួកអាចោរក្បត់ជាតិ ហ៊ុន សែន ប្រជាជនខ្មែរជេរប្រទេចពួកអាក្បត់ជាតិអស់ឯងមិនខុសទេ ។
បរិមី ព្រ:វិហារ
March 3, 2014 at 2:13 pm
អត្ថបទប្រៀបដូចរឿងនិយាយលេងសើចតាមផ្លូវថា ពួកបង្ករឿង អាអត់រឿងក៏ចង់ឱយមានរឿងដែរ បញ្ហាខ្លះតូចប៉ុនសត្វសុច មកពង្រីកឱយប៉ុនសត្វដំរី រីឯរឿងខ្លះប៉ុនភ្នំ ខំប្រឹងបង្រួមមកប៉ុនសុច ។ រឿងមេបក្សប្រឆាំងរើសអើងជាតិសាសន៍អាចបង្កវិនាសកម្មធំធេងដល់ជាតិ និងប្រជាជន ពួកនេះមិនដែលលើកយកមកសំដែងមតិទេ ។ មកដល់ម៉ោងនេះហើយអ្នកណាធ្វើអាណានិគមអី គ្មានអីអាទ៍ិកំបាំងទៀត រឿងកម្ពុជាធ្វើប្រធានអាស៊ាន ករណីជំលោះសមុទ្រចិនខាងត្បូង ។ល។ សុទ្ធបង្ហាញភាពឯករាជ្យភាពកម្ពុជា ។ ឱយសម រង្សី ធ្វើសេ្តច កឹម សុខា ធ្វើ នាយករដ្ឋមន្ត្រី សីន សុបែរ្តិ ធ្វើប្រធានព្រឹទ្ធិសភា ប្រពន្ធ័ រង្សីធ្វើ ប្រធានសភា និងកូនសម រង្សីរដ្ឋមន្ត្រីមហាផ្ទៃ និងកូនកឹម សុខា រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅកម្ពុជាបានឯករាជ្យពិតប្រកដហើយ ។
__________________
ពិតជាត្រឹមត្រូវណាស់។
អាណានិគមន៍ ឬឯករាជ្យអាស្រ័យតែលើខ្មែរទេ។
បើខ្មែរធ្វើឲ្យខ្លួនជាប្រទេសក្រោមអាណានិគមន៍នោះ គឺវាពិតជាក្រោម។
តែបើប្រទេសធម្មតាសោះ តែយើងលាបពណ៌ខ្លួន ដើម្បីវាយប្រហារគ្នា យើងនឹងបែកបាក់។ ពេលនោះ កម្ពុជា នឹងវិលទៅដល់សម៍យមុនព្រះបាទអង្គឌួងហើយ។
សូមអរគុណអាណានិគមន៍បារាំង ដែលធ្វើឲ្យដីខ្មែរសល់ប៉ុណ្ណេះ គ្រាន់នឹងឈ្លោះគ្នា។
ខ្ញុំសុំអោយខ្មែរ សាមគ្គីគ្នាពង្រឹង ភាពខ្លាំង និង សុំអោយផ្លាស់ប្តូរ មេដឹកនាំចេញដើម្បីប្រជាតិបតេយ្យ
ពិតណាស់ដូរហ៊ុនសែនចេញឆាប់ខែរមានសេរី
Chea ka pit khnom tloap choup pi dong mok heuy del knhom klourn eng kheunh neung phnek ter mdong keu yourn vea ong at pek heuy vea tveu khos teang srong chis moto khnong psa samaki kom pong ter chang eat mok kea khmer yeung bis doul heuy vea cher kumream khmer rok veay khmer tiet nhom chor meul priteka nis dol chop heuy nhom kor ban triem chet chea srach tha beu vea hean mok veay khmer champous muk nhom tvey tbet nhom chea srey nhom neug veay vea venh heuy kroup leuk del nhom kheunh yourn vea ong at rohot khmer yeung khnea min heant top vea ter prous klach anha thor pleu robas yeung vea kan cheung yourn klach tleak pi dom neng.pheap yutethoir chom pous khmer nov trong na? som chouy bam pleu.
អាបរិមី(ពាយបាតវិហារអើយមតិហែងថោកជាងអាច់ទៀតហាស់។។។
មតិហែងយួនមែនហាស់អានេះវ៉ី។។
កម្ពុជាក្រោមនឺងកម្ពុជា គឺរស់នៅ ក្រោមអាណានិគមយួន មិនមែនប្រទេសយួនទេ។
តើរដ្ឋាភិបាលkampuchiaដែលហ៊ានស្រែកឲ្យគេជួយរកយុត្តិធម៏ជូនខ្មែរណាស្លាប់នៅកម្ពុជាឬកម្ពុជាក្រោមដែរឬទេ????