នាយក​រដ្ឋ​មន្ត្រី​ព្រមាន​ពីការ​យក​កម្មករ​ជា​ចំណាប់​ខ្មាំង​នយោបាយ

Wednesday, 05 March 2014
វង្ស សុខេង Kevin Ponniah
ភ្នំពេញ ប៉ុស្តិ៍

20140305_06

លោក​នាយករដ្ឋ​មន្ត្រី​​នៅក្នុង​វេទិកា​​​​រវាងរដ្ឋាភិបាល​និង​វិស័យ​ឯក​ជន​។ រូប ជីវ័ន

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ប្រើ​ប្រាស់​កម្មករ​ជា​ចំណាប់​ខ្មាំង​នយោបាយ​របស់​ខ្លួន​ទេ និង​ប្រើ​សម្តី​ខ្លាំង​ដោយ​ចាត់​ទុក​ថា ជា​ការ​ឃុប​ឃិត​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​សហជីព​មួយ​ចំនួន​ដើម្បី​បង្ក​បាតុកម្ម។

លោក​នាយក​រដ្ឋ​មន្រ្តី បាន​ថ្លែង​ក្នុង​សុន្ទរកថា​នៅ​វេទិការ​វាង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន លើក ទី១៧ ថា៖ «គណបក្ស​ប្រឆាំង​និង​សហជីព​បាន​ប្រើ​ប្រាស់​ប្រជាភិថុត ដោយ​ប្រើ​កម្មករ​ជា​ឈ្នាន់​នយោបាយ​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​និង​បាតុកម្ម​ខុស​ច្បាប់​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ជា​ផ្នែក​មួយ​នៃ​គោល​បំណង​បំពុល​បរិស្ថាន​វិនិយោគ បំផ្លាញ​ផល​ប្រយោជន៍​កម្មករ និង​ឱកាស​ការងារ​របស់​យុវជន»។

លោក​ថ្លែង​ទៀត​ថា៖ «រាជ​រដ្ឋាភិបាល​សូម​បញ្ជាក់​ជា​ថ្មី​ថា ការ​អនុវត្ត​សិទិ្ធ​សេរីភាព​ត្រូវ​ធ្វើ​ឡើង​អនុលោម​តាម​ច្បាប់…រាជ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​មួយ​យក​កម្មករ និង​រោងចក្រ​កាត់ដេរ​ជា​ចំណាប់​ខ្មាំង​នយោបាយ​របស់​ខ្លួន​ទេ»។

បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​វិស័យ​កាត់ដេរ​ពី ៨០ ដុល្លារ​អាមេរិក​ដល់ ៩៥ ដុល្លារ​នៅ​ថ្ងៃ ទី២៤ ខែ ធ្នូ កម្មករ​កាត់ដេរ​ជាច្រើន​បាន​ចូល​រួម​ក្នុង​បាតុកម្ម​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ចុះ​ពី​តំណែង។

នៅ​ថ្ងៃ ទី២៥ ខែ ធ្នូ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា តំណាង​គណបក្ស​ប្រឆាំង​នឹង​អញ្ជើញ​កម្មករ​ធ្វើ​កូដកម្ម​ឲ្យ​មក​ទីលាន​ប្រជាធិបតេយ្យ ហើយ​ធ្វើ​ការ​ដើរ​ដង្ហែ​ជុំវិញ​ក្រុង។ ពីរ​ថ្ងៃ​មុន ថ្ងៃ​នោះ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​ប្រាប់​កម្មករ​រាប់​ពាន់​នាក់​នៅ​ទីក្រុង បាវិត ឲ្យ​បន្ត​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល ១៦០ ដុល្លារ​អាមេរិក។

លោក សម រង្ស៊ី ថ្លែង​ថា៖ «យើង​ត្រូវ​រួម​គ្នា។ ខ្ញុំ​គាំទ្រ​បង​ប្អូន​ទាំង​អស់​គ្នា រហូត​ទាល់​តែ​បាន​ជោគជ័យ ហើយ​ខ្ញុំ​នឹង​នៅ​ជាមួយ និង​ការពារ​បង​ប្អូន​ទាំង​អស់​គ្នា»។

នៅ​ដើម​ខែ មករា មនុស្ស​យ៉ាង​ហោច ៤នាក់ ត្រូវ​អាជ្ញាធរ​បាញ់​ស្លាប់ បន្ទាប់​ពី​ប៉ះ​ទង្គិច​រវាង​កូដករ និង​កង​រក្សា​សន្តិសុខ។

លោក យឹម សុវណ្ណ កាល​ពី​ម្សិលមិញ​បាន​បដិសេធ​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា គណបក្ស​លោក​ញុះញ៉ង់​និង​បន្ត​ញុះ​ញ៉ង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម និង​បាតុកម្ម។ លោក​បញ្ជាក់​ថា៖ «កម្មករ​បាន​ធ្វើ​បាតុកម្ម​ដោយ​ខ្លួន​ឯង គេ​មិន​អាច​រស់​នៅ​ផ្អែក​លើ​ប្រាក់​ខែ​ទាប​ទេ ដូច្នេះ គេ​ក្រោក​ទាមទារ​ប្រាក់​ខែ​ដើម្បី​រស់​នៅ​ឲ្យ​បាន​សមរម្យ។ យើង​គ្មាន​ពាក់ព័ន្ធ​ទេ»។

លោក​បាន​បន្ត​ថា៖ «យើង​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ភាព​ជាប់​គាំង​នយោបាយ។ អ្វី​ដែល​យើង​ធ្វើ​កន្លង​មក គឺ​ដាច់​ដោយ​ឡែក​ពី​កម្មករ។ គេ​បាន​រៀបចំ​បាតុកម្ម​ដោយ​ខ្លួន​គេ ដើម្បី​គោល​បំណង​ពួក​គេ»។

លោក យឹម សុវណ្ណ បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា គណបក្ស​សង្គ្រោះ​ជាតិ​ខិតខំ​ជំរុញ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ បន្ទាប់​ពី​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​ខ្លួន។

លោក​បន្ត​ថា៖ «យើង​មិន​ញុះញ៉ង់​បាតុកម្ម​ទេ ប៉ុន្តែ យើង​គាំទ្រ​ការ​ទាមទារ​របស់​ពួកគេ ហើយ​ធ្វើ​ការ​វិភាគ ហើយ​ដឹង​ថា យើង​អាច​ធ្វើ​បាន​ដោយ​ទប់​ស្កាត់​អំពើ​ពុករលួយ»។

អ្នក​ស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​ថ្លែង​ថា សហជីព​ដែល​អំពាវនាវ​ឲ្យ​ធ្វើ​កូដកម្ម មិន​គោរព​តាម​គណបក្ស​នយោបាយ​ណា​ឡើយ។ អ្នក​ស្រី​បនុ្ត​ថា៖ «យើង​ធ្វើ​ការ​ដើម្បី​ផល​ប្រយោជន៍​កម្មករ។ យើង​មិន​ចង​សម្ព័ន្ធ​ជាមួយ​នឹង​គណបក្ស​នយោបាយ​ទេ»។

លោក ណាំង សុធី សហ​ប្រធាន​ក្រុម​ការងារ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន ស្តី​ពី​ទំនាក់​ទំនង​ក្នុង​ឧស្សាហកម្ម​បាន​ឲ្យ​ដឹង​ថា៖ «កូដកម្ម​និង​បាតុកម្ម​ខុស​ច្បាប់» នៅ​រោងចក្រ​ក្នុង​ខេត្ត​ចំនួន ៦ រវាង​ថ្ងៃ ទី២៤ ខែ ធ្នូ ដល់​ថ្ងៃ ទី៥ ខែ មករា បាន​បង្ក​ការ​ខូច​ខាត​អស់ ៧៥ លាន​ដុល្លារ​អាមេរិក។

ប៉ុន្តែ លោក ខេន លូ អគ្គ​លេខា​សមាគម​រោងចក្រ​កាត់ដេរ​នៅ កម្ពុជា បាន​និយាយ​ថា សមាគម​យល់​ស្រប​តាម​លោក ហ៊ុន សែន ហើយ​បាន​បង្ហោះ​វីដេអូ​ភ័ស្តុតាង​របស់​លោក សម រង្ស៊ី ញុះញង់​កម្មករ​នៅ​ក្រុង បាវិត លើ​គេហទំព័រ​របស់​ខ្លួន។

វីដេអូ​ថ្ងៃ​ទី ២៥ ខែ ធ្នូ បង្ហាញ​ឲ្យ​ឃើញ​ថា លោក សម រង្ស៊ី នៅ​ទី​បរិវេណ​រោងចក្រ ហើយ​បើ​ទោះ​ជា​គាត់​ហាក់​ដូច​ជា​មិន​អំពាវនាវ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ផ្ទាល់​ក៏​ដោយ ក៏​ប៉ុន្តែ គេ​ឃើញ​សន្តិសុខ​របស់​លោក​ព្យាយាម​បន្លាស់​ទី​អ្នក​គ្រប់​គ្រង​រោងចក្រ​ដោយ​បង្ខំ។

លោក សម រង្ស៊ី មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ តែ​ក្នុង​បទ​សម្ភាស​ក្នុង​កាសែត​ភាសា ចិន Sin Chew Daily ខែ មករា ថ្លែង​ថា លោក​ចូល​ទៅ​ក្នុង​រោងចក្រ​តែ​ម្នាក់​ឯង បន្ទាប់​ពី​ឮ​ថា គេ​ចាក់​សោ​បង្ខាំង​កម្មករ​នៅ​ខាង​ក្នុង​រោងចក្រ៕ TK


What Next?

Recent Articles

18 Responses to "នាយក​រដ្ឋ​មន្ត្រី​ព្រមាន​ពីការ​យក​កម្មករ​ជា​ចំណាប់​ខ្មាំង​នយោបាយ"

  1. អាសូរខ្មែរ says:

    ចុះសម្តេចឃុបឃិនគ្នាលក់ដីរដ្ឋនោះ គេហៅអ្វីវិញទៅ? ហើយយកលុយទាំងនោះទុកជាសម្បត្តិផ្ទាល់ខ្លួននោះ ពេលនេះពលរដ្ឋខ្មែរបានដឹងកានតែច្រើនឡើងៗហើយ សម្តេចកុំភ័យខ្លាចអី

  2. you says:

    i think that man should be like Gadaffi

  3. Chourn says:

    បើលោកមិនចង់ឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិធ្វើបាតុកម្មដើម្បីទាមទារសិទ្ធិរស់នៅសមរម្យទេនោះ លោកមានសិទ្ធិបង្ក្រាបឬបាញ់អ្នកទាំងនោះចោលតើ។ តែមិនដឹងថាមានរឿងអ្វីកើតឡើងទៀតនោះ ទេបន្ទាប់ពីសំលាប់ហើយសំលាប់ទៀតនោះ។ អាចល្បីពាសពេញពិភពលោកទៀតហើយមើលទៅ។

  4. eclipse says:

    កម្មករគឺជាគន្លឹះធ្វើឲ្យរសើបដល់កិត្តិយសរបស់គាត់។ គាត់ជាអ្នកកាន់កាប់រដ្ឋអំណាច មានតែអំណាច

    តែប្រទេសជាតិនៅតែក្រីក្រ។ បើសិនជាគាត់សម្រេចតម្លើងប្រាក់ខែគោលជូនកម្មករកាត់ដេរទាំងអស់

    បាន កងកម្លាំងក្របខណ្ឌរដ្ឋទូទាំងប្រទេសកម្ពុជាក៏ទាមទារតម្លើងប្រាក់ខែយ៉ាងតិចម្នាក់ៗ មួយលាន

    រៀលផងដែរ។ ដូច្នេះគាត់ពិតជាគ្មានសមត្ថភាព។ វិធីទប់ទល់របស់គាត់គ្មានអ្វីជម្រើសក្រៅពីបញ្ជាទៅ

    កងកម្លាំងផ្តាច់ការឲ្យ វាយបង្ក្រាប ចាប់ចង និងបាញ់សម្លាប់ចោល។

  5. បរិមី ព្រ:វិហារ says:

    សហជីពមានចំនួនជាង 2800សហជីព រោងចក្រមានតែជាង 600 ទេ ដូចនេះរោងចក្រមួយមានសហជីព 4-5 គ្រាន់តែក្រុមសហជីពមិនត្រូវគ្នា ក៏រោងចក្រវេទនារកសីុ មានសហជីពច្រើនពូកែនាំគ្នាបាតុកម្មបែបនេះ នៅតែជារបបផ្តាច់ការ ចុះទំរាំរបបសេរីពិតប្រកដវិញមានសហជីពចំនួនប៉ុន្មានទៅណ៎!?

  6. bol says:

    JRING NEUNG A JKORT A KVAK DOL HEUY

  7. ។។ says:

    ទៅចាំបាច់ព្រមានអីច្រើនសម្ដេច។អ្នកណាគួរដកតំណែង
    ដកតំណែង នរណាគួរដាក់គុក ដាក់គុក នរណាគួរពស់ចឹក ពស់ចឹក(បាញ់ចោល)អស់តែ2, 3ទៅវារាងចាលមិនខាន។​សម្ដេចព្រមានៗដដែលៗគ្មាននរណាខ្លាចទេ។សម្លាប់មាន់
    បំភ័យស្វា មានប្រសិទ្ធភាពបំផុត​នៅដំណាក់កាលនេះ។

  8. ប្រជាពលរដ្ឋ says:

    , បើ អោយប្រាក់ខែ គាត់សមរម្យ ក៏គ្មានអ្នកណា គេទៅ បាតុកម្ម ទាមទារ ទៀត ទេ !

    ឧទាហរណ៍ = ដូចនៅប្រទេស ថៃ ( ប្រាក់ខែ កម្មករ កម្មការីនី 300 $ ក្នុង 1 ខែ មាន កន្លែង

    ស្នាក់នៅ ភ្លើង ទឹក ប្រើប្រាស់ មិនគឹតលុយ . ) ក៏ គ្មានអ្នកណា គេ បាតុកម្ម ទាមទារ ទៀតដែរ !

    , ធ្វើ មនុស្ស និយាយអោយមាន សច្ចះធម៏ ផង . កុំ អាងអំណាច កាំភ្លើងមិនអាចដោះស្រាយបញ្ហា

    បានយូរ នោះទេ ! ចិត្ត គេ ចិត្តយើង ត្រូវចេះ គឹតប្រយោជន៍ ទូរទៅ បានមានសេចក្តី សុខ យូរ រហូត !

  9. ប្រជាពលរដ្ឋ says:

    ប្រជាពលរដ្ឋខ្មែរ ស្លូតណាស់ ប៉ុន្តែ មេដឹកនាំ ខ្មែរ ចេះតែបំពាន កេងប្រវ័ញ អាងអំណាចកាំភ្លើង គំរាម

  10. o says:

    A KVAK A JOY MRAY PUJ A THORK TEARB A KBOT JEATH

  11. សែនសែន says:

    ចុះអាតេជោចោរក្បត់ជាតិឯងឃុបឃឹតជាមួយយួន កាត់កោះត្រល់ឱ្យយួននោះ
    ហើយថ្មីៗនេះឃុបឃឹតជាមួយយួនកេងចំណេញនយោបាយចោទគេរើសអើង
    ពូជសាសន៍ទាំងឆ្កួតៗដោយសាគ្រោះថ្នាក់ចារាចរ ម៉េអាចុយម៉ាយហែងអត់និយាយផង ។

  12. Sva watpnom says:

    ខ្លាចស្រមោលខ្លួនអែង ជឹតដល់ពេលហើយ។

  13. ?? says:

    a massage to HUN SEN please review your political agenda. be for this nation get in this kind of political ware. we just review a few months be for 2013 national election the first question is what was the request from international community asking for. 1st return of opposition leader,2nd reform electoral and electorate,3rd every party have a fare game of their political proposal to the whole nation through out media in the country. this three main request have been put to CPP to maintaining be for election. UNITED STATE, EU. and some of Asian leaders. was agree with these proposal. for my understanding I would like all of those people who concerning about the future of this nation. try to fine out what was the face of this intellection that was happen and still can not fine the way out. the face are still be the face you can not cross it out. the whole world are keep their eyes on every step that these leaders are going to do in the future. the whole world they care about the people they only support the leader that caring of their own nation . please do not poring more gasoline into a burning fire. it will be a consequence. if any returning of conflict appeal shot while ago

  14. Sambo says:

    Mr. HUN SEN you are almost time to run away from Cambodia, or people will pull you down.
    you are stupid leader.

  15. Rayuth says:

    It is super fantastic! What a fantastic Prime Minister Hun Sen of the kingdom of wonder (អីក៏អស្ចារ្យម្លេះលោកនាយករដ្ឋមន្រ្តី Hun Sen នៃព្រះរាជាណាចក្រអច្ឆរិយ: រឺព្រះរាជាណាចក្រឆ្ងល់)!!!! Is Cambodia lucky to have such a Prime Minister??? It looks that he likes to speak about nonsense. He likes VIOLENCE. He likes to flex muscle with the civilians. It looks that he has gene of violence from birth. He is nothing with the people besides intimidating and threatening the unarmed civilians.

    Brothers and sisters! It looks that the Hun Sen-led government is not knowledgeable of solving the problem. But, they are talent to violently crackdown, intimidate, threat, or obstruct, warn of arrest or detain anyone who have different thoughts or protest his government actions or do anything that affect his group’s interests. Obviously, early January 2014, thousands of the garment workers hit the street to demand justice and wage rise. Resultantly, Mr. Hun Sen and his entourages did nothing to find an appropriate solution for the workers. Rather, Hun Sen commanded the government armed forces/security forces to violently disperse and crackdown on the striking garment workers causing injuries and deaths and 23 protesters have been detained. This showed that the government hates any group of civilians who use their rights and freedoms to protest or demand justice and wage rise. The workers just demanded an increase of wage properly, not a luxury car or house. Why can’t this demand be settled? Why need to use armed forces to make war with them?

    Brothers and sisters! Do you know that who is responsible for the violence causing fatalities and fears among Cambodian citizens? WHO IS HE? If our country is democratic and is ruled by the law, the violence committed against the civil protest or demonstration must thoroughly be investigated by the domestic independent committee that is not under the political influence of any politicians or the country leaders, in order to find that who caused the violence on the striking garment workers and the opposition organized demonstration leaving injuries and deaths and fears among the citizens. This has to include violent disperse by the security forces at Khbal Thnarl and the violent crackdown by the government armed forces or security force under the command of the Prime Minister Hun Sen (The strongman) at Veng Sreng Street and at the Freedom Square. Why there were demonstrations demanding for justice? Why there was the garment workers’ protest? Why there were a series of civil rallies demanding fairness, equality, and justice, etc.? Why Cambodian politicians and leaders like to use WILD LAW (ច្បាប់ព្រៃ) to solve the problem rather than using non-violent or lawful means? In this world, the wild law was seen to be used by some of the dictators and the group of communists such as Former notorious president of Indonesia Surhato, The former Junta government leader of Myanmar Than Swe, the Chinese communist leader (1989 bloody crackdown), former president of the Philippines Ferdinand Marcos, etc. Under the leadership of these notorious leaders, armed forces are biased and are an effective tool for them to suppress the opposition and any group who openly oppose to their leadership and performance.
    In democracy, anyone who commanded armed forces/security forces to disperse or crackdown on civil rallies or demonstration causing fatalities and fears among Cambodians and bring the damage to the Country’s reputation must be responsible for their violent actions and undesired decision. If find guilty, these violent politicians or leaders must be punished by the law or the independent court. What about Cambodia? Have there any investigation into the political violence conducted by the independent human rights and judicial committee? Have any of politicians or the country leaders been apprehended and punished for their criminal actions since 1995? How many political activists, politicians, journalists, environment and human rights activists/advocate and union leaders have been assassinated and injured since the year of 1994? Have the brainless killers and the person who commanded the assassination and violence on the innocent been investigated and arrested to receive punishment?
    Besides, I would like to list down some of actual issues remains unsettled, including Cambodian people (villagers and farmers) has been victimized by the government economic land concession to the private and foreign companies for many years without proper solutions, many people were forcibly evicted from their residence under the pretext of development while many farmers lost their farmland to the private and foreign companies because the so-called economic land concession, etc. This made Cambodians cry everyday. Millions of tears of Cambodians continued to drop out because of no social justice.
    I wish that the current leaders and politicians give up the nature of violence and gene of brutality!
    Under the leadership of Mr. Hun Sen, natural resources is almost depleted, unpreventive deforestation/illegal logging, land grabbing and conflict and forced eviction from residence by the government under the pretext of development, prevailing systematic corruption, extra-judicial killing and political and wealthy-affiliated judiciary, violation of human rights and rights and freedoms of citizens, etc. These remain unsettled and really affect the living condition of people. Mr. Hun Sen and his government are look like a group of medical doctors whose reputation and confidence has gradually been eroded because they have been curing the social disease for over 20 years, but the illness are still staying. People lost everything included time, energy, wealth, etc. because of these unskilled and incapable doctors. Even though the patients has not died, but they have been affected by the chronic disease remained uncured effectively. Thus, it is time for Mr. Hun Sen to stop his proudness and demagoguery.

    Should Mr. Hun Sen go because of inability to deal with the social issues? Mr. Hun Sen knows well that he is unable to handle the issue. He has no intention and commitment to find a solution for the worker. He has no intention to increase wage for the factory worker. He is proud of using armed forces and the politically-motivated court to suppress and crackdown on the opposition and the factory workers, if they are courageous to protest or organize any public rally to demand a wage rise. My beloved factory/garment workers! Mr. Hun Sen does not really care about your working situation and living condition while price of goods at the market are soaring. Your monthly income does not consistent with the current market inflation (ប្រាក់ចំណូលប្រចាំខែរបស់កម្មករ⁄កម្មការនីមិនស៊ីនឹងអតិផរណាទីផ្សារ)។ Mr. Hun Sen cares only about the interest of his group and his relatives.

    Because of the systematic corruption, the owner of factories operating business in Cambodia has no ability to increase wage for the garment and shoe workers. If there is no corruption, the businessmen would be able to deal with demand of the workers. Bribe and under table payment to the government officials are well-known in Cambodia. Is Hun Sen a good leader while he is still having gene of violence and never care about suffer and living condition of the workers?

  16. o says:

    A SAM DACH JKORT JRUK A SAM ACH KO ACH KRO BAY SDACH JKORT EIY A LOP NIS

  17. ក្បាច់សាមកុក says:

    ប្រជាពលរដ្ឋ ល្អណាស់​ និយាយមានមូលហេតុ … ច្បាស់ណាស់មានពួកមិនចេះស្តាប់ គឺអ្នកគាំទ្រនោះឯង

  18. កម្មករ កសិករ says:

    ហ៊ុន សែន មនុស្ស គ្មាន សមត្ថភាព តម្លើងប្រាក់ខែ ! បើ ធ្វើមិនកើត សូមអញ្ជើញ

    អែបទៅកៀនជញ្ជាំងទៅ កុំ នៅអោយគេ ជ្រិញ មុខ !