Wednesday, 05 March 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
កំពង់ចាមៈ ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូច ដោយមានលេខកូដ c ៣០០១២៣១ និយាយដោយញ័រដៃនិងមាត់ទទ្រើក លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ត្រពាំងផ្លុង ក្នុងចំណោមជនរងគ្រោះ ២១ នៅក្នុងការបង្ក្រាបរបស់កម្លាំងទាហានឆត្រយោង ៩១១ បាននិងកំពុងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរចំពោះមុខរបួសចាស់ដែលពុំបានទៅជួបគ្រូពេទ្យតាមកំណត់។
ដោយត្អូញពីជំងឺ លោក វន់ ពៅ ថ្លែងថា លោកឈឺផ្តើមចុកចាប់កាន់តែខ្លាំងឡើងៗ ក្នុងរយៈពេល ៣ថ្ងៃ កន្លងមកនេះដែលបានធ្វើឲ្យរូបលោកស្រែកទ្រហោក្នុងបន្ទប់ពន្ធនាគារ។ លោកថា៖ «ពេទ្យនៅក្នុងពន្ធាគារនេះយ៉ាប់ជាងពេទ្យនៅក្នុងសម័យ ប៉ុល ពត ទៀតគឺគ្មានអ្វីទាល់តែសោះ។ គេអាចធ្វើបាបផ្លូវចិត្តនិងរូបរាងកាយរបស់ខ្ញុំ ខ្ញុំអាចនឹងស្លាប់នៅថ្ងៃណាមួយដោយសារជំងឺនេះ ដូច្នេះសូមមេត្តាដោះលែងខ្ញុំ ដើម្បីទៅព្យាបាលគ្រាន់មានជីវិតរស់នៅធ្វើការបម្រើសង្គមក្នុងនាមជាអ្នកតស៊ូមតិផង»។
លោក ពៅ បានរៀបរាប់ថា នៅក្នុងពន្ធនាគារពុំអាចទទួលព័ត៌មានអ្វីទាំងអស់ព្រោះឆ្មាំគុកហាមមិនឲ្យស្តាប់វិទ្យុឬក៏ទទួលព័ត៌មានពីខាងក្រៅនោះទេ។
បន្ទាប់ពីលួចសរសេរសំបុត្រផ្ញើចេញមកក្រៅតាមរយៈភរិយាដើម្បីបង្ហោះនៅលើទំព័រ ហ្វេសប៊ុក សម្តែងនូវការអគុណអ្នកដែលបានគាំទ្ររូបលោកនោះលោក ពៅ ត្រូវបានមន្ត្រីពន្ធនាគារហាមមិនឲ្យកាន់ប៊ិក សៀវភៅតទៅទៀតទេ ហើយមន្ត្រីពន្ធនាគារដែលមានភាពស្និទ្ធស្នាលនឹងរូបលោកក៏ត្រូវបានគេប្តូរចេញដែរ។ លោកថា៖ «សព្វថ្ងៃនេះគេដាក់សម្ពាធផ្លូវចិត្តដល់រូបខ្ញុំ សព្វបែបយ៉ាង។ ខ្ញុំសូមអំពាវនាវឲ្យអាជ្ញាធរមេត្តាដោះលែងរូបខ្ញុំឲ្យបានឆាប់ខ្ញុំគ្មានកំហុសអ្វីនោះទេ»។ លោកបានថ្លែងថា ថ្មីៗនេះទណ្ឌិតទាំងអស់បានកែប្រែតិចតួចចំពោះរបបអាហារ បន្ទាប់ពីលោករិះគន់អំពីការចម្អិនអាហារ ដោយពុំមានម្ហូបអ្វីក្រៅអំពីត្រីស្អុយៗ ហើយប្រៃ ប៉ុន្តែក្រោយមក ក៏ត្រូវបានគេឲ្យហូបត្រីស្រស់វិញបន្ទាប់ពី លោកបានប្រាប់ទៅមន្ត្រីរបស់អង្គការសហប្រជាជាតិដែលបានមកសួរសុខទុក្ខរូបលោក។ «អ្នកទោសស្ទើរតែទាំងអស់ហើម ឈឺស្ពឹកលើសឈាមដោយសារតែពុំបានទទួលអាហារគ្រប់គ្រាន់និងខ្វះជីវជាតិ»។
លោក វន់ ពៅ មិនមានការសោកស្តាយចំពោះអ្វីដែលលោកបានធ្វើនាំឲ្យមានការចាប់ឃុំរូបលោកបែបនេះនោះទេ ដោយថ្លែងថា លោកពុំបានធ្វើអ្វីនាំឲ្យប៉ះពាល់ទៅដល់សង្គមជាតិនោះទេ អ្វីដែលលោកធ្វើគឺដើម្បីឲ្យពលរដ្ឋយល់ដឹងអំពីសិទ្ធិរបស់ពួកគេ តស៊ូមតិ និងចូលរួមឃ្លាំមើលកម្មករធ្វើការទាមទារដំឡើងប្រាក់ខែគោល ១៦០ ដុល្លារប៉ុណ្ណោះ។ «វាអយុត្តិធម៌ណាស់សម្រាប់រូបខ្ញុំក៏ដូចជាអ្នក ២០ នាក់ផ្សេងទៀតពួកយើងជាជនរងគ្រោះ»។
លោកក៏បានរំឭកនៅក្នុងព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខរោងចក្រ យ៉ាកជីង ថា រូបលោកត្រូវបានសមត្ថកិច្ចវាយយ៉ាងធ្ងន់ធ្ងររួចអូសចូលក្នុងរោងចក្រហើយយកទៅដាក់ឃុំនៅក្នុងការិយាល័យ ៩១១ ហើយដោយសារតែឈាមរបស់លោក ថេង សាវឿន ហូរមិនឈប់ រហូតដល់ពេលល្ងាចគេបានយកទៅព្យួរសេរ៉ូមនៅកន្លែងកងរាជអាវុធហត្ថក្បែរនោះ។ នៅថ្ងៃបន្ទាប់គេបានយកពួកលោកមកសាកសួរនៅសាលាដំបូងរាជធានីប្រមាណម៉ោង ៥ ព្រឹក រួចបញ្ជូនបន្តទៅទៀតដោយមិនបានប្រាប់ថាយកទៅណានោះទេ តែដល់ពាក់កណ្តាលផ្លូវគេប្រាប់ថាយកទៅ ត្រពាំងផ្លុង។
លោកថ្លែងថា៖ «ខ្ញុំតក់ស្លុតថា អាចនឹងត្រូវគេបាញ់សម្លាប់នៅពាក់កណ្តាលផ្លូវដោយសារតែគេឈប់ ហើយកាន់កាំភ្លើងម្នាក់មួយដើម។ ខ្ញុំត្រូវបានគេដាក់ខ្នោះដៃជាមួយលោក សាវឿន ប៉ុន្តែគ្រាន់តែចុះបត់ជើងតូចក៏បន្តដំណើរទៀត។ យើងដល់គុកនេះនៅម៉ោង ៧យប់។ ខ្ញុំមកដល់ទីនេះដំបូងលំបាកបំផុតពីព្រោះគេមិនឲ្យនិយាយស្តីជាមួយអ្នកដែលនៅជាប់ឃុំហើយគេបំបែកមិនឲ្យជួបអ្នកដែលចាប់មកជាមួយនោះទេ»។
នៅមិនឆ្ងាយពីគ្នាប៉ុន្មានហើយស្ថានភាពសុខភាពក៏មិនខុសគ្នាដែរនោះ លោក ថេង សាវឿន មន្ត្រីសម្របសម្រួលបណ្តាញកសិករបានថ្លែងថា បច្ចុប្បន្ននេះក្បាលរបស់លោកដែលត្រូវរបួសដោយទាហានវាយនោះកំពុងតែឈឺចាប់ឡើងវិញ រហូតពេលខ្លះវិលមុខ ចង់ដួលក៏មាន។ ក្នុងពន្ធនាគារពុំមានថ្នាំព្យាបាលអ្វីក្រៅពីប៉ារ៉ានោះទេ។ លោកថា៖ «ខ្ញុំសូមឲ្យតុលាការកំពូលមេត្តាពន្លឿននីតិវិធីការសុំស្នើឲ្យនៅក្រៅឃុំរបស់ពួកខ្ញុំ ដោយសារតែខាងក្រុមហ៊ុនគេបានដកពាក្យបណ្តឹងរួចហើយ ម្យ៉ាងទៀតដើម្បីឲ្យពួកខ្ញុំអាចចេញទៅព្យាបាលជំងឺទាន់ពេល»។
លោកថ្លែងថា នៅក្នុងថ្ងៃនោះលោកពុំបានចូលរួមធ្វើបាតុកម្មនោះទេគឺរូបលោកគ្រាន់តែកាន់កាមេរ៉ាមួយដើម្បីថតរូបប៉ុណ្ណោះប៉ុន្តែបែរជាគេចោទប្រកាន់ថា ពួកលោកប្រើហិង្សានិងបំផ្លាញទ្រព្យសម្បតិ្តគេទៅវិញ។ «វាយុត្តិធម៌បំផុតចំពោះខ្ញុំនិងកម្មករដទៃទៀត គេវាយយើងគេចាប់យើងដាក់គុក ហើយប្តឹងយើងទៀត»។
មន្ត្រីពន្ធនាគារម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក វន់ ពៅ ចាប់ផ្តើមឈឺចុកខ្លាំងក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃនេះ ហើយគាត់ស្រែករោទ៍ដូចគោនៅពេលដែលគាត់ទ្រាំមិនបានជាពិសេសនៅពេលយប់។ «ខ្ញុំអាណិតតែមិនដឹងជួយយ៉ាងម៉េច ម្យ៉ាងខ្លាចមេស្តីឲ្យផង»។
ចំណែកឯម្តាយក្មេកលោក វន់ ពៅ អ្នកស្រី គង់ គឹមសាន បាននិយាយទាំងហូរទឹកភ្នែកនៅពេលដែលមើលរូបថតកូនប្រសាដែលបានព្យួរនៅជញ្ជាំងថា អ្នកស្រីអាណិតកូនជាពន់ពេក ពីព្រោះកូនអ្នកស្រីពុំដែលធ្វើអ្វីប៉ះពាល់ទៅដល់ជាតិ ឬក៏លក់ជាតិបំផ្លិចបំផ្លាញជាតិនោះទេគឺកូនរបស់គាត់ធ្វើការតែសិទ្ធិមនុស្សបែរជាត្រូវបានចាប់ខ្លួន។«បើកូនខ្ញុំធ្វើអីខុសតែបន្តិច ចង់ចោទប្រកាន់ម៉េចក៏ចោទចុះ តែនេះគ្នាគ្មានបានធ្វើអីខុសសោះគ្រាន់តែទៅចូលរួមជួយកម្មករ ត្រូវបានគេចាប់ដាក់ឃុំតើយុត្តិធម៌នៅឯណាទៅ?»។
ជាការឆ្លើយតបទៅនឹងការលើកឡើងអំពីបញ្ហាគ្រូពេទ្យនោះលោក គៀ សុវណ្ណា ប្រធានពន្ធនាគារមណ្ឌលអប់រំកែប្រែ ទី៣ ត្រពាំងផ្លុង ថ្លែងថា ក្នុងពន្ធនាគាររបស់លោកមានគ្រូពេទ្យប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង ហើយមានថ្នាំព្យាបាលគ្រប់មុខ។«យើងមិនត្រឹមតែព្យាបាលទណ្ឌិតទេ យើងព្យាបាលពលរដ្ឋនៅក្រៅទៀតផង»។
លោកបន្តថា ទាក់ទិនករណីដែលគាត់ពុំទទួលបានព័ត៌មានដោយសារតែពួកគាត់ចៅក្រមពុំទាន់បញ្ចប់ការស៊ើបអង្កេតនៅឡើយ ប្រសិនបើពួកគាត់ត្រូវបានបិទនូវការស៊ើបអង្កេតពួកគាត់អាចចេញមកក្រៅអានសៀវភៅនៅបណ្ណាល័យដូចទណ្ឌិតដទៃទៀតដែរ។
កាលពីថ្ងៃ ទី១១ ខែ កុម្ភៈ សាលាឧទ្ធរណ៍បានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់ជនជាប់ចោទទាំង ២១ នាក់ ដោយសំអាងថា បទល្មើសមិនទាន់ត្រូវបានតុលាការសាលាដំបូង បើកការស៊ើបអង្កេតនៅឡើយ។ អ្នកទាំងនោះត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្រោយពីសមត្ថកិច្ចចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវ វេងស្រេង និងនៅមុខរោងចក្រ យ៉ាកជីង ខណៈដែលពួកគេចូលរួមតវ៉ាទាមទារដំឡើងប្រាក់ខែគោល ១៦០ ដុល្លារ ដល់កម្មករ។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បាន ថ្លែងថា ជាទូទៅនៅក្នុងពន្ធនាគារទូទាំងប្រទេសគឺមានមន្ទីរពេទ្យនៅក្នុងនោះ ប៉ុន្តែពេទ្យនោះមានថ្នាំសង្កូវមិនគ្រប់គ្រាន់ទេ។«ក្នុងករណីសកម្មជនសិទ្ធិមនុស្ស កម្មកទាំងនោះទាក់ទងទៅនឹងរឿងនយោបាយដូច្នេះក្នុងការសម្រេចចិត្តអ្វីមួយប្រធានពន្ធនាគារត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុត បើមិនដូច្នេះទេ វាអាចមានបញ្ហាដល់រូបគាត់»៕
អាណិតដែរ តែធ្វើម៉េច? អ្នកណាជួយបាន ? គឺមានតែច្បាប់ទេ!
ច្បាប់នឹងអាចចេញនៅក្រោយពេលការស៊ើងអង្កេតចប់សព្វគ្រប់។
វាអាចដែរថា ប្រហែលជាមានអ្នគជាប់គុក ៦ ខែ , ១ឆ្នំា , ២ ឆ្នាំ , ៣ ឆ្នាំ, ឬអាចព្យួរទោស។
ទ្រាំទៅ បើគុក វាដូចផ្សារ City Mall គេលែងនាំមនុស្សទៅ គុកទៀតហើយ។
ប៉ុន្តែ កុំភ្លេចសួរខ្លួនឯងផងថា រឿងអី? អញបានធ្វើអ្វីខុស ? តើគេខុសអី បានជាអញទៅដឹកនាំកម្លាំងទៅបំផ្លិចបំផ្លាញគេ?
ត្រូវសួរថា អញមានសិទ្ធិប៉ុណ្ណា គេមានសិទ្ធិប៉ុណ្ណា បានជាអញទៅបិទផ្លូវឡានគេ?
ចុះបើគេខឹងខ្លាំង ហើយគេបាញ់អញរយះក្បាលទៅ តើអញបានមានសំណាងមកដេកគុកឬទេ?
bol, i think you come a cruel family
a bol chang righ , a dog
I will kill all ur family, a dog