អាជ្ញាធរ​ចាប់​ខ្លួន​អតីត​អ្នក​បឹង​កក់​៣​នាក់

ដោយ អ៊ួន ឈិន
2014-03-05
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អតីត​អ្នក​បឹងកក់ ៦១០
អតីត​អ្នក​បឹងកក់ ៣​នាក់ ត្រូវ​បាន​ដោះ​លែង​មក​វិញ នៅ​វេលា​ម៉ោង​ជិត ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១៤។ RFA/Uon Chhin

កង​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​ចាប់​ខ្លួន​អតីត​អ្នក​បឹងកក់ ៣​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៥ មីនា នៅ​ពេល​ពួក​គាត់​ឡើង​មក​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​សំណង​មួយ​ចំនួន​បន្ថែម​លើ​គោល​នយោបាយ​ដែល​សាលា​រាជធានី​ភ្នំពេញ​ផ្ដល់​ឲ្យ នៅ​ពេល​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​បង្ខំ​ឲ្យ​ចេញ​ពី​លំនៅឋាន។

អតីត​អ្នក​បឹងកក់ ជាង ២០​នាក់ បាន​ត្រឡប់​ទៅ​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​វិញ ទាមទារ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ បំភ្លឺ​ចំពោះ​ករណី​ដែល​មន្ត្រី​ស្នងការ​រាជធានី​ភ្នំពេញ បង្ខំ​ឲ្យ​ពួក​គាត់​ផ្ដិត​ម្រាម​ទាំង ១០ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ពី​ស្នងការដ្ឋាន។

អតីត​អ្នក​បឹងកក់ អ្នកស្រី ស៊ា ណារ៉េត ដែល​ត្រូវ​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា មាន​ប្រសាសន៍​ថា ពួក​គាត់​ត្រូវ​បាន​មន្ត្រី​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ចាប់​ខ្លួន នៅ​ពេល​ដែល​ពួក​គាត់​ទៅ​សាលា​រាជធានី ទាមទារ​សំណង​មួយ​ចំនួន​បន្ថែម​លើ​គោល​នយោបាយ​ដែល​សាលា​រាជធានី​ភ្នំពេញ​ផ្ដល់​ឲ្យ កាល​ពី​ឆ្នាំ​២០០៩ លុយ ៨.៥០០​ដុល្លារ។ ហើយ​នៅ​ពេល​នោះ ក្រុមហ៊ុន​ស៊ូកាគូ បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​ពួក​គាត់ ទើប​ពួក​គាត់​ចាក​ចេញ​ដោយ​បង្ខំ។ អ្នកស្រី​បន្ត​ថា មន្ត្រី​ស្នងការ​រាជធានី​ភ្នំពេញ បាន​បង្ខំ​ឲ្យ​ពួក​គាត់​ផ្ដិត​ម្រាម​ទាំង​១០ រួច​ដោះ​លែង​វិញ។ អ្នកស្រី​បារម្ភ​ថា គេ​នឹង​យក​ស្នាម​ម្រាម​ដៃ​ទាំង​នេះ​ទៅ​ប្រើប្រាស់​ក្នុង​ខ្លឹមសារ​ផ្សេង។

«សំឡេង»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​មន្ត្រី​ស្នងការ​រាជធានី​ភ្នំពេញ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ តែ​មិន​អាច​ទាក់ទង​បាន។

ពាក់ព័ន្ធ​បញ្ហា​នេះ អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) លោក ណៃ វ៉ង់ដា មាន​មតិ​ថា នេះ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ ជា​ពិសេស​ស្ត្រី​ដែល​ចេញ​តវ៉ា​ពី​សិទ្ធិ​លំនៅឋាន។

«សំឡេង»

ស្ត្រី​អតីត​អ្នក​បឹងកក់ ទាំង ៣​នាក់​នោះ មាន​ឈ្មោះ អ្នកស្រី ស៊ា ណារ៉េត និង​អ្នកស្រី សាត ថា និង​កញ្ញា អ៊ីម ស្រីទូច។ អ្នក​ទាំង​បី​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី នៅ​ម៉ោង​ជាង ៨​ព្រឹក នៅ​ពេល​ដែល​ពួក​គាត់​ទៅ​សាលា​រាជធានី សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ដោះស្រាយ​ផ្ដល់​ផ្ទះ​សម្បែង និង​មុខ​របរ​នៅ​ក្នុង​ក្រុង​ឲ្យ​ពួក​គាត់ ដើម្បី​រស់​នៅ​ប្រកប​ជីវភាព​ចិញ្ចឹម​ជីវិត។ ហើយ​អ្នក​ទាំង ៣​នាក់ ត្រូវ​បាន​ដោះ​លែង​វិញ នៅ​ម៉ោង​ប្រមាណ​ជិត ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ដដែល​បន្ទាប់​ពី​ធ្វើ​កិច្ច​សន្យា និង​ឲ្យ​ផ្ដិត​ម្រាម​ដៃ​ទាំង​១០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "អាជ្ញាធរ​ចាប់​ខ្លួន​អតីត​អ្នក​បឹង​កក់​៣​នាក់"

  1. iphone5 says:

    those girl keep making troubles , making problems everyday, they deserved to be arrested.
    why ? authority let them do that every day ??? don’t u guy getting sick of this ???