ដោយ៖ ឡុង គីមម៉ារីតា
ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014
http://vodhotnews.com
កម្មកររោងចក្រSL១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យដឹងថា កម្មករប្រមាណជា៣០០០នាក់ ពុំទាន់ទទួលបានប្រាក់ឈ្នួល៥០% តាមការសន្យារបស់រោងចក្រ កាលពីខែធ្នូ ឆ្នាំ២០១៣ ក្រោយពេលកម្មករ បញ្ឈប់ការតវ៉ា ហើយចូលធ្វើការវិញ។
កម្មកររោងចក្រSL បានចាប់ផ្តើមធ្វើបាតុកម្មតាំងពីថ្ងៃទី៨ ខែមីនា រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣។ កម្មករ បានចូលធ្វើការនៅថ្ងៃទី០៤ខែធ្នូ បន្ទាប់ពីមានការចរចាលើចំណុច ដែលពួកគេទាមទារ។ កម្មករ ឲ្យដឹងថា សំណងដែលត្រូវបានផ្តល់នេះ មានតម្លៃប្រមាណជា១លានដុល្លារ។
កម្មករ លើកឡើងថា បន្ទាប់ពីមានការចរចារវាងថៅកែរោងចក្រ ជាមួយមន្ត្រីក្រសួងការងារ កម្មករបានយល់ព្រមចូលធ្វើការវិញ ដោយរោងចក្រសន្យាថា នឹងមានការផ្តល់សំណង ដោយអ្នកបញ្ជាទិញជាអ្នកចេញសងសំណង។
តំណាងកម្មកររោងចក្រ លោក ឈឿន សាបាន ប្រាប់ VOD នៅថ្ងៃចន្ទនេះថា រហូតមកដល់ពេលនេះ កម្មករ មិនទាន់ទទួលបានសំណង ហើយថែមទាំងមានការរឹតត្បិតសេរីភាព និងគំរាមបញ្ឈប់ពីការងារពីលោក មាស សុខថា ដែលត្រូវបានកម្មករអះអាងថាជាមនុស្សមានអំណាច នៅក្នុងរោងចក្រ។ តំណាងកម្មករប្រាប់ថា កម្មករជិត១០នាក់ មិនទាន់បានចូលធ្វើការវិញទេ រហូតមកដល់ពេលនេះ បន្ទាប់ពីរោងចក្រ បានបញ្ឈប់កាលពីកន្លងទៅ។
ទាក់ទងនឹងករណីនេះ លោក មាស សុខថា ដែលកម្មករអះអាងថាជាមនុស្សមានអំណាចក្នុងរោងចក្រ បានបដិសេធការលើកឡើងរបស់កម្មករ។ លោកបន្តថា រោងចក្រ បានដោះស្រាយរួចរាល់ហើយ ហើយបង្វែររឿងនេះទៅអ្នកបញ្ជាទិញសហជីពវិញ។ លោក បដិសេធការរឹតត្បិតសិទ្ធិសេរីភាព របស់កម្មករនៅក្នុងរោងចក្រ។
កម្មករ ស្នើឲ្យមានការដោះស្រាយជាបន្ទាន់ ដោយសារបញ្ហានេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ហើយពួកគាត់ ព្រមានថានឹងធ្វើបាតុកម្ម ប្រសិនបើគ្មានការដោះស្រាយ។
ក្នុងពេលធ្វើបាតុកម្មរបស់កម្មកររោងចក្រSL កាលពីកន្លងទៅ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស ក្នុងការប៉ះទង្គិចរវាងកម្មកររោងចក្រSL និងកម្លាំងសមត្ថកិច្ច នៅត្រង់ចំណុចស្ពានស្ទឹងមានជ័យ រាជធានីភ្នំពេញ៕

ឃើញទេ សំដាច់ ក្រុមប្រែត មើលចុះ ការសន្យាវានៅតែជាសន្យា វាមិនបានដូចសំដីវានិយាយទេ…ពួកអាទេវទត្ត គឺវាឥចឹង ។
លោកប្រែតឋង តឿនអោយ ខាង CNRP ចូលប្រថាប់ត្រាក្នុងសភាអោយវាស្របច្បាប់ រួចបើវាមិនគោរពតាមការសន្យាទេ តើលោកឋងគិតយ៉ាងម៉េចទៅ?