ដោយ៖ ឃុត សុគន្ធ
ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014
http://vodhotnews.com
មន្ត្រីខុទ្ទកាល័យសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ នៅរសៀលថ្ងៃចន្ទនេះ បានដាក់លិខិតជាផ្លូវការទៅក្រសួងមហាផ្ទៃហើយ ដើម្បីសុំបង្កើតគណបក្សនយោបាយ ដែលមានឈ្នោះថា «សង្គមរាស្ត្រ រាជាធិបតេយ្យ» ។
លោក អានន្ត ដាយ៉ាត នាយកខុទ្ទកាល័យសម្តេចក្រុមព្រះ ប្រាប់VODថា លិខិតសុំបង្កើតគណបក្សថ្មីរបស់សម្តេចក្រុមព្រះ ត្រូវបានដាក់ទៅក្រសួងមហាផ្ទៃរួចជាផ្លូវការហើយ នៅម៉ោង៣និង៣០នាទី ដោយក្រសួងមហាផ្ទៃ បានទទួលយកលិខិតនោះ។
កាលពីថ្ងៃអាទិត្យ ម្សិលមិញ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ មានបន្ទូលថា ទ្រង់បានឡាយព្រះហស្ថលេខា លើលិខិតសុំបង្កើតគណបក្សនយោបាយ ដែលមានរូបទ្រង់ផ្ទាល់ និងប្រជាពលរដ្ឋ ៩៩នាក់ បានឯកភាពគ្នាផ្តួចផ្តើមបង្កើត គណបក្សដែលមានឈ្មោះថា «សង្គមរាស្ត្រ រាជាធិបតេយ្យ» ដោយសរសេរអង្ករកាត់(ស.រ.រ)។ ក្នុងលិខិតនេះ បានភ្ជាប់នូវឯកសារពាក់ព័ន្ធ មួយចំនួនរួមមាន ពាក្យសុំបង្កើតគណបក្សនយោបាយ ប្រវត្តិរូបសង្ខេប បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរចំនួន ៩៩នាក់ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រួមនឹងគណៈកម្មាធិការបណ្តោះអាសន្ន ដែលមានសមាសភាព ៧រូបផងដែរ៕
សូមសរសេរមកលោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com
សូមថ្វាយព្រះពរព្រះអង្គ សូមបានជោគជ័យក្នុងអាជីពថ្មី។
ទូលព្រះបង្គំសំណូមពរ ដើម្បីភាពថ្លៃថ្នូរក្នុងនាមជាអ្នកនយោបាយ សូមព្រះអង្គ ៖
១) បើទុកជាគណបក្សព្រះអង្គ ប្រកាសជាគណបក្សរាជា និយមក៏ពិតមែន តែកុំប្រើព្រះបរមនាមព្រះអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ឬក៏ព្រះបរមនាមព្រះមហាក្សត្របច្ចុប្បន្ន ឲ្យសោះ ។
ត្រូវព្រះតម្រិះថា បើគណបក្សរបស់ព្រះអង្គបានជោគជ័យ នុះ មានន័យថា ប្រជារាស្ត្រគាំទ្រព្រះមហាក្សត្រ ដែលមានព្រះអង្គជាតំណាង ជាអ្នកការពាររាជបល្ល័ង្គ។ តែចុះបើគណបក្សព្រះអង្គ មិនទទួលបានការគាំទ្រ សូម្បីមួយអាសនៈ នុះមានន័យយ៉ាងណា? គឺមានន័យថា គេពុំថា ប្រជារាស្ត្រមិនគាំទ្រព្រះអង្គទេ តែគេនឹងគេនឹងបង្ហាញទស្សនៈថា ប្រជារាស្ត្រចង់បានរបបសាធារណរដ្ឋ (ដូចព្រះអង្គចោទ កឹម សុខាអញ្ចឹង)។ ក្នុងន័យនេះ គឺធ្ងន់ធ្ងរណាស់។ យើងត្រូវតែទទួលស្គាល់ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ឬនិយាយឲ្យចំ គឺគណបក្សប្រជាជនតែម្តង បានប្រកាន់យកនូវនយោបាយរាជានិយមយ៉ាងមុតមាំ រួចទៅហើយ ដែលយើងមិនគួរប្រជែងតាំងខ្លួន ជាអ្នកស្នេហារាជានិយមជាងនេះទៀតឡើយ។ ដូចជាប្រទេសជប៉ុន គណបក្សណាជាប់ឆ្នោត គឺ ព្រះចៅអធិរាជ ក៏នៅតែព្រះចៅអធិរាជ ដដែល។ យើងត្រូវតែធ្វើការតាមគម្រូជប៉ុន គឺកុំប្រើឲ្យសោះនូវព្រះបរមនាមព្រះមហាក្សត្រ។ បើព្រះអង្គនៅតែប្រើ គឺគេនឹងឃើញថា ព្រះអង្គជាមនុស្សអន់ណាស់ អន់ជាទីបំផុត ហើយមិនត្រឹមតែប៉ុណ្ណេះ ព្រះអង្គបានទាញឋានៈដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រមកជាល្បែងនយោបាយរបស់ព្រះអង្គ។
ទី២) គួរតែព្រះអង្គព្រះតម្រិះថា ប្រវត្តិដើម គឺជាប្រវត្តិអាស្រូវយ៉ាងសែនអាម៉ាសជាទីបំផុត ដែលមិនគួរលើកឡើងឲ្យគេស្តាប់ទៀតឡើយ។ ដូចនេះ សូមឈប់មានបន្ទូលពីរឿងប្រវត្តិដើមរបស់ព្រះអង្គក្នុងទំនាក់ទំនង បង្កើតរាជរដ្ឋាភិបាល ពីឆ្នាំ ១៩៩៣ មក។ហើយ រឿងព្រះអង្គធ្លាប់តស៊ូក្នុងព្រៃក៏ពុំមែនជាប្រធានបទសម្រាប់ការឃោសនាទៅមុខនោះដែរ។ ព្រះអង្គត្រូវយល់ថា មនុស្សសព្វថ្ងៃនេះ គេមិនសូវខ្វល់ពីរឿងគុណសម្បត្តិយើងកន្លងមកទេ គឺគេមើលតែរឿងបច្ចុប្បន្នរបស់យើង និងគម្រោងទៅអនាគត របស់យើងទេ។ មិនខុសពីទស្សនៈប្រជាជនលើគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងរឿង ៧ មករា ឡើយ។ ការខិតខំលើករំលឹកពី ៧ មករា ចេះតែធ្វើទៅ តែថា ទទួលបានលទ្ធផលប៉ុណ្ណា ពិបាកនឹងប្រមាណណាស់។ ហើយ ព្រះអង្គក៏ត្រូវឈប់មានបន្ទូលពីរឿង ថា «ធម្មតា សំណង់អាគារធំមួយ វាមានគ្រឹះ ដែលគ្មាននរណាដឹងនោះទៅ»។ តាមពិតទៅ ជួនកាលព្រះអង្គចេះតែមានបន្ទូលតាពីសតាពាសថា អ្នកនេះក្បត់ អ្នកនោះមិនស្មោះត្រង់ ហើយជួនកាលព្រះអង្គមានបន្ទូល ប៉ះពារលើលោកហ៊ុនសែនក្នុងបរិបថទំនាក់ទំនងបុគ្គលក៏មាន ដែលជាប្រការឆ្គាំឆ្គង មិនគួរមានឡើយ។ ព្រះអង្គក៏ត្រូវឈប់អួតពីគុណសម្បត្តិព្រះអង្គដោយអង្គឯង ទៀតទៅ ។
ទី៣) អញ្ចឹងតើព្រះអង្គអាចធ្វើអ្វីកើត?
គឺព្រះអង្គត្រូវនិយាយតែពីរឿងថ្ងៃស្អែក គណបក្សព្រះមានគោលនយោបាយអ្វីល្អជាងគណបក្សប្រជាជន និងគណបក្សដទៃទៀត។ ព្រះអង្គត្រូវបង្ហាញពីយុទ្ធសាស្ត្រនិង វិធីដោះស្រាយ រួមជាមួយនឹងសមត្ថភាពរបស់គណបក្សក្នុងការអនុវត្តយុទ្ធសាស្ត្រសម្រេចគោលនយោបាយនោះ។
សួរថា តើត្រូវជេរគណបក្សប្រជាជន ឬជេរប្រមាថថ្នាក់ដឹកនាំជាតិសព្វថ្ងៃ ដែរឬយ៉ាងណា? នេះជាការយល់ឃើញរបស់ព្រះអង្គ។ តែយើងយល់ថា ក្នុងសីលធម៌ជាអ្នកនយោបាយដើម្បីជាតិមួយរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យនិងមានសន្តិភាព ស្ថេរភាពសង្គមជានិរន្ត សូមព្រះអង្គកុំប្រើពាក្យណាមួយដែលជាឈ្នួនបង្កាត់ភ្លើងគំនំ បង្កើតចិត្តច្រណែនឈ្នានិះ ការរើសអើង ឲ្យសោះ។ សូមព្រះអង្គកុំប្រើវិធីរបស់លោកសម រង្ស៊ី និង កឹម សុខា ឲ្យសោះ។ វិធីនេះ នឹងនាំឲ្យប្រទេសធ្លាក់ក្នុងរណ្តៅអនាធិបតេយ្យជាពុំខាន។
អាចមានសំណូមពរច្រើនទៀត តែសុំតែប៉ុណ្ណឹងសិនចុះ៕
អាអាចម៏ ។