CCHR ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ អន្តរាគមន៍​បញ្ឈប់​ការបាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014
http://vodhotnews.com

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)​ផ្ញើ​លិខិត​ចំហ​ទៅ​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វា​ត្រា  ដោយ​ស្នើ​ឲ្យមាន​ការស៊ើបអង្កេ​ត និង​បញ្ឈប់​ទៅ​លើ​ករណី​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ទៅ​តាម​អំពើ​ចិត្ត​ជា​បន្តបន្ទាប់ ចំពោះ​អ្នក​កាប់​ឈើ​ខុសច្បាប់​ជា​ពលរដ្ឋ​កម្ពុជា​។​

​ការស្នើ​នេះ ធ្វើឡើង​បន្ទាប់​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក បង្ហាញថា យ៉ាងហោច​ណាស់​ជនជាតិ​ខ្មែរ​ចំនួន​១០៩​នាក់ បាន​សម្លាប់​ដោយ​ទាហាន​ថៃ ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣​។ នៅ​ខែ​មីនា ឆ្នាំ​២០១៤​នេះ ក្នុង​រយៈពេល​មួយ​សប្តាហ៍ ប្រជាជន​ខ្មែរ​ត្រូវបាន​ទាហាន​ថៃ​សម្លាប់​ចំនួន ១៥​នាក់ ក្នុង​នោះ​កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា មាន​ចំនួន​១២​នាក់ ថ្ងៃទី​១៣ ខែ​មីនា មាន​ចំនួន​៣​នាក់ និង​២​នាក់​ទៀត កំពុង​បាត់​ខ្លួន​។​

CCHR សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ការ​បន្ត​សម្លាប់​ដោយ​ទំនើងចិត្ត​ជា​បន្តបន្ទាប់ ទៅលើ​ពល រដ្ឋ​ខ្មែរ​ជា​ជន​ស៊ីវិល​។​CCHR អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ជា​បន្ទាន់​ទៅ​លើ​ករណី​សម្លាប់ និង​ស៊ើបអង្កេត​ជា​សាធារណៈ ដោយ​ឯករាជ្យ និង​ភ្លាមៗ​ទៅ​លើ​ករណី​រំលោភ​សិទ្ធិមនុស្ស ដែល​បាន​រាយការណ៍​នេះ​។

​សេចក្តីថ្លែងការណ៍​របស់ ​CCHR បង្ហាញថា ការបាញ់​ជន​ស៊ីវិល​កម្ពុជា ដែល​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​ជា​ទម្ងន់ បង្កើត​ជា​បទល្មើស​មិន​ស្របច្បាប់ និង​ការរំលោភ​កាតព្វកិច្ច​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​របស់​ថៃ​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ​ផងដែរ គណបក្ស​ជាតិ​និយម ក៏​បាន​ដាក់​លិខិត​ទៅ​ស្ថានទូត​ថៃ​នៅ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ចាត់​វិធានការ​បញ្ឈប់​រាល់​ការបាញ់សម្លាប់​ជនជាតិខ្មែរ ពី​សំណាក់​ទាហាន​ថៃ នៅតាម​ព្រំដែន​។​
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស អង្គការ​លីកាដូ លោក អំ សំអាត លើកឡើងថា ការបាញ់​សម្លាប់​​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ហើយ​តែង​មាន​ការ​កើនឡើង​ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ​។ លោក​បន្តថា ការ​ដាក់​លិខិត​នៅ​ស្ថានទូត​ថៃ ពី​សំណាក់​រដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​ពាក់​ព័ន្ធ​មួយចំនួន គឺ​មិន​ទាន់​ឃើញ​មាន​ការដោះស្រាយ​នៅឡើយ​៕

ការឆ្លើយតបរបស់មន្រ្តីរដ្ឋាភិបាល

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួង មានប្រសាសន៍ថា កន្លងមក​លោក​តែងតែ​ឮ​សារព័ត៌មាន​ចុះផ្សាយ ពី​ករណី​ទាហាន​ថៃ​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ខែ្មរ ប៉ុន្តែ​នៅពេលដែល​លោក​ទាក់ទង​ទៅ​អគ្គ​កុងស៊ុល​ខ្មែរ គឺ​មិន​មាន​ដូច​ការចុះផ្សាយ​នោះទេ «​ខ្ញុំ​លឺ​តែ​តាម​បណ្តាញ​សារ​ពត៏មាន​ដែរ ហើយ​ខ្ញុំ​បាន​ទាក់ទង ខាង​អគ្គ​កងពល យើ់ង​នៅ​ខេត្ត​ស្រះកែវ គាត់​តែងតែ​ផ្ទៀងផ្ទាត់​ពត៏មាន​និង​ជាមួយនិង​អាជ្ញាធរ​ថៃ ហើយ​ខាង​ភាគី​ថៃ​ថា​គាត់​មាន​ពត៏មាន​និង រហូតមកដល់​ពេលនេះ ខ្ញុំ​ឥត​មាន​ពត៏មាន​ផ្លូវការ​ណាមួយ ដែល​បញ្ជូន​មក​ក្រសួងការបរទេស ថា​ពិតជា​មាន​ហេតុ​ការ អញ្ចិង បាទ​ហើយ​ខាង​អគ្គ​កងពល តែងតែ​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ផ្ទៀងផ្ទាត់ ជា​ខាង​ភាគី​ថៃ គាត់​ឥត​មាន​ពត៏មាន​បែប​និង​ទេ​»​។​

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "CCHR ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ អន្តរាគមន៍​បញ្ឈប់​ការបាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​​"

  1. you says:

    Fucking your group is , many khmer most often, what did your group respond? NGO responding instead of you ,guys! how ashame you are all? what you foolish of you can are kill its own people, grab own people land, do corruption, let vietnamese come its own country freely, cut its own land to vietname and thai, How stupid the leader IS?

  2. ហុង(LDP) says:

    មិនចាំបាច់អំពាវនាវទៅរដ្ឋាភិបាលថៃទេ។គេអត់ស្ដាប់
    យើង អត់ធ្វើតាមយើងទេ។ពួកអ្នកដែលត្រូវថៃបាញ់ងាប់
    វាមិនមែនមិនដឹងឯណាថាថៃបាញ់ ប៉ុន្តែ​វានៅតែនាំគ្នាជ្រួលជ្រើម។ពួកនេះពេញចិត្តធ្វើផ្ទាំងស៊ីបឲ្យគេបាញ់ តាមតែពួកវាទៅ។ថៃបាញ់ងាប់រាប់រយទៀតក៏មិនអស់ពូជឈាម
    ថោកដែរ រឿងនេះCCHRមិនបាច់ភ័យទេ។ពួកយើង(LDP)ខំប្រាប់ ខំពន្យល់ហេតុផលដើម្បីឲ្យពួកនេះពិចារណាចូលរួមគ្នា
    ដោះស្រាយបញ្ហា​ប្រទេសជាតិដែលជាបញ្ហាទាំងអស់គ្នា
    វាទៅជានាំគ្នាសើចចំអក មើលងាយដៀលថាពួកយើងអាយ៉ង
    លក់ក្បាល….។ផ្លូវ​រស់មិនចេញ នាំគ្នាទៅខាងខាងតែផ្លូវងាប់។ងាប់ឲ្យស្រឡះទៅ ព្រោះមិនព្រមប្រើខួរគិតពិចាណាសោះ។មាននរណាជួយ
    បានបើមិនចេះជួយខ្លួនឯង?ដឹងហើយឮហើយថាបើទៅគឺមានគ្រោះថ្នាក់ វានៅតែនាំគ្នាទៅ។ងាប់វាសមហើយទៅបន្ទោសអ្នកបាញ់
    តែម្ខាងមិនយុត្តិធម៌ទេ បន្ទោសទាំងអ្នកដែលចូលទៅឲ្យគេបាញ់ផង ទើបមានភាពយុត្តិធម៌។