ស្ត្រីម្នាក់អាយុ៤៤ឆ្នាំ ត្រូវបានគ្រឿងចក្រកិនស្លាប់ កាលពីថ្ងៃអាទិត្យ ក្នុងពេលកំពុងធ្វើការនៅចម្ការអំពៅមួយនៅខេត្តកំពង់ស្ពឺ ដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ដែលនេះជាករណីស្លាប់យ៉ាងតិចទី២នៅចម្ការនេះ បើគិតតាំងពីខែធ្នូមក។
លោក ស សុខ ជំទប់ទី២នៅឃុំអមលាំង ស្រុកថ្ពង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យី មុំ ដែលមកពីខេត្តកណ្តាល ត្រូវបានគ្រឿងចក្រប្រមូលផលអំពៅកិនស្លាប់ បន្ទាប់ពីក្រុមការងាររបស់អ្នកស្រីបានសម្រាកពីការងារ ដើម្បីរង់ចាំឲ្យគ្រឿងចក្រនោះត្រូវបានជួសជុល។
លោក ស សុខ បានមានប្រសាសន៍ថា “គាត់ស្លាប់ដោយសារតែគ្រឿងចក្រប្រមូលផលអំពៅបានកិនពីលើ។ មុនពេលឧបទ្ទេវហេតុបាននេះបានកើតឡើង គាត់បាននៅជាមួយអ្នកផ្សេងទៀតដែលមានគ្នាជាង២០នាក់ធ្វើការនៅចម្ការនេះ ហើយបានដើរពីក្រោយគ្រឿងចក្រនោះ ដើម្បីប្រមូលអំពៅ។
គាត់បានត្អូញត្អែរថា គាត់មិនសូវស្រួលខ្លួនទេ ហើយនៅពេលគ្រឿងចក្រមិនធ្វើការ កម្មករក៏បានសម្រាក ហើយគាត់ក៏បានទៅកន្លែងមួយ។ បន្ទាប់ពីគ្រឿងចក្រនោះត្រូវបានជួសជុលរួចហើយចាប់ផ្តើមដំណើរការឡើងវិញ កម្មករក៏រកគាត់មិនឃើញ ហើយគិតថា គាត់ប្រហែលជាត្រឡប់ ទៅផ្ទះវិញ ដើម្បីសម្រាកដោយសារតែប្តីរបស់គាត់រស់នៅក្បែរចម្ការនោះផងដែរ”។
លោក សុខ បានឲ្យដឹងទៀតថា ប្តីរបស់អ្នកស្រី យី មុំ គឺជាទាហានដែលមានប៉ុស្តិ៍ធ្វើការនៅក្បែរចម្ការនោះ ហើយអ្នកស្រីក៏សម្រេចចិត្តធ្វើការនៅទីនោះ បន្ទាប់ពីបានមកសួរសុខទុក្ខប្តីរបស់គាត់កាលពីប៉ុន្មានខែមុន។
លោក សុខ បានឲ្យដឹងទៀតថា ចម្ការដែលទទួលបានហិរញ្ញវត្ថុពីធនាគារអេអិនហ្សិតរ៉ូយ៉ាល់ (ANZ Royal Bank) បានចូលរួមចំណែកមួយលានរៀល ឬក៏ប្រហែល២៥០ដុល្លារ សម្រាប់ចំណាយទៅលើការរៀបចំពិធីបុណ្យសព និងមានផែនការផ្តល់ប្រាក់បន្ថែមដល់គ្រួសារសព។
លោក អុ៊ង សុឃីម នាយរងនគរបាលប៉ុស្តិ៍បានបញ្ជាក់ច្បាស់ពីករណីស្លាប់នេះ។ លោកបានមានប្រសាសន៍ថា “ យោងតាមសាក្សីបានបញ្ជាក់ថា វាមិនមែនជាករណីសម្លាប់ដោយចេតនាទេ។ ស្ថានភាពមានការរវល់ខ្លាំង ទើបគ្មាននរណាម្នាក់ឃើញជនរងគ្រោះ”។ លោក សុឃីម បន្តទៀតថា លោកមិនបានទទួលពាក្យបណ្តឹងអំពីករណីស្លាប់នេះទេ ហើយលោកបានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយថា តើនគរបាលនឹងស៊ើបអង្កេតករណីនេះបន្តទៀត ឬយ៉ាងណាទេ។
លោក សេង ញា៉ក់ នាយកគ្រប់គ្រងក្រុមហ៊ុនចម្ការអំពៅភ្នំពេញ និងត្រូវជាកូនប្រសាររបស់លោក លី យ៉ុងផាត់ បានលើកឡើងថា ករណីស្លាប់នេះគឺជាហេតុការណ៍អកុសល ហើយស្ត្រីរងគ្រោះបានបំពានគោលការណ៍ក្រុមហ៊ុនដោយគេងលក់នៅចម្ការ។
លោក សេក ញ៉ាក់ បានមានប្រសាសន៍បន្ថែមថា“ គាត់កំពុងដេកនៅក្នុងចម្ការអំពៅ ហើយកម្មករដែលកំពុងប្រមូលផលមិនបានដឹងថា គាត់នៅទីនោះទេ។ យើងណែនាំច្បាស់ដល់កម្មករមិនឲ្យនៅក្នុងចម្ការអំឡុងរដូវប្រមូលផល…។ យើងនឹងអនុវត្តគោលការណ៍នេះ”។
លោក វុន អា៊ញហេង មន្ត្រីផ្នែកច្បាប់នៅអង្គការសិទ្ធិសមធម៌កម្ពុជាបានលើកឡើងថា នេះគឺជាករណីស្លាប់ទី២បានកើតឡើងនៅចម្ការនេះក្នុងរយៈពេលបួនខែកន្លងមក។
លោកបានឲ្យដឹងទៀតថា ជនរងគ្រោះម្នាក់អាយុ១៧ឆ្នាំក៏ត្រូវបានគ្រឿងចក្រប្រមូលផលអំពៅកិនស្លាប់ផងដែរ កាលពីខែធ្នូឆ្នាំមុន នៅពេលជនរងគ្រោះសម្រាកនៅក្នុងចម្ការ ពេលទទួលទានអាហារថ្ងៃត្រង់ នេះបើយោងតាមសាច់ញាតិរបស់ជនរងគ្រោះ។
លោកបានឲ្យដឹងបន្ថែមទៀតថា យោងតាមអ្នកភូមិ បុរសវ័យកណ្តាលម្នាក់បានស្លាប់នៅចម្ការនោះបន្ទាប់ពីធ្លាក់ពីលើរថយន្តដឹកអំពៅរបស់ក្រុមហ៊ុននេះ កាលពីខែកុម្ភៈ។
លោកបានឲ្យដឹងបន្តទៀតថា គ្រួសារសពទាំងពីរទទួលបានប្រាក់ក្នុងចន្លោះពី១.០០០ដុល្លារមក៧៥០ដុល្លារពីក្រុមហ៊ុនចម្ការអំពៅនោះ បន្ទាប់ពីគ្រួសារទាំងនេះបានយល់ព្រមមិនដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុននេះ។
លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា បានលើកឡើងថា ករណីស្លាប់ជាច្រើនក្នុងរយៈពេលប៉ុន្មានខែនេះ បញ្ជាក់ថា លក្ខខណ្ឌសុវត្ថិភាពនៅចម្ការអំពៅនេះមិនមានចំណុចគ្រប់គ្រាន់ទេ។
លោកអា៊ង វុទ្ធី បានលើកឡើងបន្ថែមថា “ ខ្ញុំមិនគិតថា វាមានសុវត្ថិភាពគ្រប់គ្រាន់ទេ ប៉ុន្តែមនុស្សនេះមិនស្លាប់ដោយសារម៉ាស៊ីនទេ។ ចាំបាច់មានការណែនាំ់អំពីសុវត្ថភាពឲ្យច្បាស់លាស់”។ ប្រសិនបើវិធានសុវត្ថិភាពទាំងនោះមិនត្រូវបានអនុវត្តទេ មនុស្សនឹងស្លាប់ទៀត។
លោក សេក ញ៉ាក់ នាយកផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុនចម្ការអំពៅ បានលើកឡើងថា បុរសអាយុ១៧ឆ្នាំរូបនេះបានស្លាប់ នៅពេលបងប្អូនប្រុសរបស់ខ្លួន ដែលធ្វើការនៅក្នុងចម្ការអំពៅនេះដែរបានរត់មកជួយគាត់ជាមួយរថយន្តមួយគ្រឿង និងបានបដិសេធថា គ្មាននរណាម្នាក់ស្លាប់នោះទេកាលពីក្នុងខែកុម្ភៈ។
ក្រុមហ៊ុនចម្ការអំពៅនេះ ស្ថិតក្នុងចំណោមក្រុមហ៊ុនចម្ការអំពៅមួយចំនួនក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការស៊ើបអង្កេតដោយក្រុមហ៊ុនកូកាកូឡា ដែលមានប្រភពស្ករសពីប្រទេសនេះជុំវិញការចោទប្រកាន់ជាយូរមកហើយអំពីការបណ្តេញកសិករចេញពីដីពួកគាត់។
អង្គការសិទ្ធិមនុស្សចោទប្រកាន់ក្រុមហ៊ុនស្ករសភ្នំពេញថាបានទន្ទ្រានដី២.០០០ហិកតាជារបស់ប្រជាពលរដ្ឋ១.០០០គ្រួសារ និងចង់ឲ្យសហភាពអឺរ៉ុបព្យួរការរួចពន្ធទៅកាន់អឺរ៉ុប ដែលក្រុមហ៊ុននេះបច្ចុប្បន្ននេះធ្វើការនាំចេញ។ពួកគេក៏ចង់បានធនាគារ អេអិនហ្សិតជាសាខារបស់ធនាគារ ANZ របស់ប្រទេសអូស្ត្រាលីដែលផ្តល់ហិរញ្ញវត្ថុឲ្យក្រុមហ៊ុនស្ករស ភ្នំពេញ ដើម្បីដាក់គំនាបដល់ក្រុមហ៊ុនចម្ការកៅស៊ូឲ្យជួយគ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ផងដែរ។ ធនាគារ ANZ បានលើកឡើងថា ខ្លួនបានស្នើក្រុមហ៊ុនចម្ការកៅស៊ូឲ្យចចារជាមួយសហគមន៍៕ សុធា
(រាយការណ៍បន្ថែមដោយ Sani Sinary)
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
យើងគិតថា រឿងឧបទ្ទវហេតុ ឬការធ្វសប្រហែសក្នុងការងារគឺជារឿងធម្មតា ដែលបណ្តាលឲ្យមានគ្រោះថ្នាក់។
ប៉ុន្តែបើនិយាយដូចលោកនាយកក្រុមហ៊ុននោះ មានន័យថា ជីវិតអ្នកក្រីក្រដែលជកម្មកររបស់យើងនោះ បីដូចជាជីវិតសត្វ ដែលស្លាប់អូសយកទៅកប់ចោល នោះឬយ៉ាងណា?
រាជរដ្ឋាភិបាឡ ឬក្រសួងមានសមត្ថកិច្ច ត្រូវតែមើលលើគ្រប់ក្រុមហ៊ុនទាំងអស់ដែលមានប្រើប្រាស់កម្លាំងមនុស្ស ត្រូវតែមានគោលការណ៍លក្ខន្តិកៈច្បាស់លាស់អំពីគោលការណ៍បន្ថែមលើគោលការណ៍ប្រាក់ឈ្នួល គឺ ថែទាំសុខភាព ការព្យាបាលធម្មតា ការសង្គ្រោះឬព្យាបាលដោយសារគ្រោះថ្នាកការងារ ( មិនថាមានកំហុសបច្ចេកទេសមិនគោរពបទដ្ឋានការងារ ឬគោរព នោះទេ) សំណងសម្រាប់ការស្លាប់។
បើធ្វើដូចជានាយកក្រុមហ៊ុន បាននិយាយនេះ មានន័យថា បើក្រុមហ៊ុនមិនឲ្យលុយក៏មិនខុសដែរ ឬ? ហើយការចំណាយលុយ ២៥០ ដុល្លា គឺជាគុណរបស់ក្រុមហ៊ុន??
សូមលោកឧកញ៉ាលីយ៉ុងផាត់មេត្តាគិតផង នៅពេលដែលលោកកំពុងអង្គុយលើកៅអីច្បាប់ តែពុំមានចិត្តអាណិតអ្នកក្រ យ៉ាងនេះ។ មនុស្សស្លាប់ហើយ តែឲ្យគ្នាទទួលកំហុសទៀត???
យើងការពារគណបក្សប្រជាជន ទើបយើងនិយាយយ៉ាងនេះ!
ពួកអាថោក ។ ចូរទៅបើកភ្នែក
សំលឺងមើលចំការអំពៅនៅខេត្តឧត្តរមានជ័យទៅមើលដែលវាជារបស់ក្រុមចិន តើ
វានឹងមានអ្វីកើតឡើងនៅទីនោះ? ។ បើយើងពិនិត្យរួបភាពខាងក្រៅ គឺយើងពឹតជាឃើញគេដាំអំពៅ បានយ៉ាងច្រើនហិចតាមែន ក៏ប៉ុន្តែបើ សិនជា យើង អាចមានសំណាងបានចូលជ្រៅទៅដល់រោងចក្រ
របស់គេមែននោះ ទើបយើងដឹងស្រុកខ្មែរពឹតជានឹងត្រូវ វិនាសព្រៃឈើនៅពេលអនាគតដ៏ខ្លីនេះយ៉ាងពឹតប្រាកដ ពីព្រោះឈើរាប់ពាន់មែត្រគូបត្រូវបានស្តុកទុកនៅទីនោះ
យើងឃើញមានទាំងឧកញ៉ា គ្រាគ់ៗ ខ្មែរ ទាំង យួនទាំងចិននាំគ្នាពពាក់ពពួននាំឈើចេញទាំងកែរច្នៃរួច
នឹងមិនទាន់ ដាក់ក្នុងឡាន ទំនើប និង ឡានយីឌុប យ៉ាងគគ្រឹគគ្រេងស្ទើរតែមិនគួរជឿ។
កាស្លាប់មនុស្សនៅកន្លែងធ្វើការមិនមែនជាកិច្ចការសម្របសម្រួលគ្នាហើយចប់នោះទេ។ រឿងនេះគឺ ពាក់ពន្ធ័និងជីវិតមនុស្សដូច្នេះត្រូវតែទទួលខុសត្រូវតាមច្បាប់និងផ្តល់សំណងឬដាក់ទោសទណ្ឌសម រម្យបំផុត។ នណាក៍ដោយត្រូវតែនៅក្រោមច្បាប់និងគោរពច្បាប់។
នេះក៏ពួកអាថោករបស់អាសែនដែរ៕។