​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​៖ ភាគី​ថៃ​អះអាងថា មិន​មាន​ការបាញ់​សម្លាប់​ជនជាតិ​ខ្មែរ​ទេ​​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃអង្គារ ទី18 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ឲ្យដឹងថា ភាគី​ថៃ​ច្រានចោល​ព័ត៌មាន​ជុំវិញ​ការបាញ់សម្លាប់​ជនជាតិខ្មែរ ដែល​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ កាលពីដើម​ខែ​មីនា​នេះ ថា​ជា​រឿង​មិន​ពិត​។​

​ការច្រានចោល​របស់​ភាគី​ថៃ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា កាលពីដើម​ខែ​មីនា​នេះ ជនជាតិ​ខ្មែរ​ចំនួន ១៥​នាក់ ត្រូវបាន​ទាហាន​ថៃ​បាញ់​សម្លាប់ និង​២​នាក់​ទៀត កំពុង​បាត់​ខ្លួន ខណៈ​ដែល​ពួកគេ​ឆ្លងដែន​ដោយ​ខុសច្បាប់ ​ទៅ​រកការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ក្រសួង​មិន​ទាន់​ទទួលបាន​របាយការណ៍​ជាក់លាក់​ណាមួយ ពាក់ព័ន្ធ​នឹង​ករណី​នៃ​ការបាញ់​សម្លាប់​ជនជាតិ​ខ្មែរ​នេះ​ទេ គឺ​គ្រាន់តែ​ដឹង​តាម​សារព័ត៌មាន​ប៉ុណ្ណោះ ហើយ​ឯកអគ្គរាជទូត​ថៃ​បាន​បំភ្លឺ​លើ​ករណី​នៃ​ការបាញ់​សម្លាប់​ជនជាតិ​ខ្មែរ​ ចំនួន​១៥​នាក់ កាលពី​ថ្ងៃ​ទី​៥ និង​ទី​១៣ មីនា កន្លងទៅនេះ ថា​មិន​មាន​ករណី​នេះ​កើតឡើង​ឡើយ​។ លោក​បន្តថា ឯកអគ្គរាជទូត​ថៃ បាន​បកស្រាយ​បន្ថែម​ដោយ​អះអាង​ថា ភាគី​ថៃ​គ្រាន់តែ​ឃាត់ខ្លួន​ជនជាតិខ្មែរ​១៥​នាក់​នោះ ដោយសារតែ​ពួកគេ​បាន​ចូល​ទៅ​តំបន់​ព្រៃ​អភិរក្ស ​របស់​ប្រទេស​ថៃ ប៉ុន្តែ​១១​នាក់​បាន​រត់​មក​កម្ពុ​ជា​វិញ ហើយ​៤​នាក់​ទៀត​ពួកគេ​បាន​បំពេញ​សំណុំរឿង​ ដើម្បីសួរចម្លើយ និង​បញ្ជូន​មក​កម្ពុជា​វិញ​ហើយ​ «​ខ្ញុំ​ក៏​បាន​ខិតខំ​ព្យាយាម ទាក់ទង​ទៅ​តាម​ខ្សែរ​បណ្តោយ របស់​ក្រសួងការបរទេស​គឺ អគ្គ​កង​ស៊ុល​ខ្មែរ​យើង​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ​ជាប់​ព្រំដែន​ខ្មែរ​ថៃ​និង​ហើយ​មិន​ត្រឹម​ប៉ុណ្ណឹង​ទេ យើង​បាន​អញ្ចើង អគ្គរដ្ឋទូត​ថៃ​មក​បំភ្លឺ​បន្ថែម ទៀតផង​ហើយ​ព័ត៌មាន​វា​នៅ​បែប​និង គឺថា​អាការ បាញ់​ជាង​១០​នាក់​នៅ​ថ្ងៃ​ទី​៥ កន្លងមក​និង ទាំង​អគ្គរដ្ឋទូត​ថៃ ទាំង​អជ្ញាធរ​ថៃ នៅ​ជាប់​ព្រំដែន​គេ​ថា​ជា​ព័ត៌មាន​មិន​ពិត​ទេ ហើយ​ព័ត៌មាន​កន្លងមកនេះ​យើង​លឺ​តាម​បណ្តេញ​សារព័ត៌មាន​ខ្មែរ​យើង​»

​ចំណែក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោក​ពុំ​ទាន់​មាន​របាយការណ៍​ជុំវិញ​ករណី​នេះ​ទេ ប៉ុន្តែកម្ពុជា​កំពុង​សហការ​ជាមួយ​ភាគី​ថៃ​ក្នុង​ការស៊ើបអង្កេត​បន្ត​ហើយ​។​

​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស ​អាដហុក លើកឡើងថា ការបាញ់សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ដែល​រាជរដ្ឋាភិបាល គួរ​ស៊ើបអង្កេត និង​ចាត់វិធានការ​លើ​ករណី ដើម្បី​កុំឲ្យ​មាន​ការបាញ់​សម្លាប់​ពលរ​ដ្ឋ​ខ្មែរ នៅតាម​ព្រំដែន ពី​សំណាក់​ប្រទេសជិតខាង​ «​ពាក់ព័ន្ធ​ទៅ​និង ការកាប់​ព្រៃឈើ​នៅក្នុង​ប្រទេស​ថៃ អា​និង​ត្រូវតែ​ផ្ដន្ទាទោស ទៅ​តាម​ប្រទេស​ថៃ ដែល​គេ​មាន​ចែង​ជា​ធរមាន មិន​ត្រូវ​បាញ់សម្លាប់​អញ្ចិងទេ ហើយ​ការបាញ់សម្លាប់​នេះ យើង​សុំ​ធ្វើការ​ថ្កល់​ទោស ព្រោះថា​ជា​រឿង​រំលោភ​សិទ្ធមនុស្ស​ធ្ងន់ធ្ងរ​ណាស់​ទាក់ទង​ទៅ​និង​ការបាញ់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​នេះ​»​

​កាលពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​គណបក្ស​ជាតិ​និយម បាន​ដាក់​លិខិត​ដាក់​ដោយឡែក​ពីគ្នា តាមរយៈ​ស្ថានទូត​ថៃ​នៅ​កម្ពុជា ទៅកាន់​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ដោយ​ទាមទារ​ឲ្យ​លោកស្រី​យកចិត្តទុកដាក់ និង​ចាត់​វិធានការ​បញ្ឈប់​រាល់​ការបាញ់សម្លាប់ជ​ន​ជាតិខ្មែរ ដែល​បាន​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ពី​សំណាក់​ទាហាន​ថៃ​។​

​បើ​តាម​របាយការណ៍រ​បស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក យ៉ាងហោច​ណាស់​ជនជាតិ​ខ្មែរ​ចំនួន​១០៩​នាក់ បាន​សម្លាប់​ដោយ​ទាហាន​ថៃ ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣៕

សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

3 Responses to "​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​៖ ភាគី​ថៃ​អះអាងថា មិន​មាន​ការបាញ់​សម្លាប់​ជនជាតិ​ខ្មែរ​ទេ​​"

  1. bol says:

    ធម្មតាទេ ប្រជាជនដែលគាត់រកស៊ីខុសច្បាប់ គឺប្រឈមនឹងការមិនទទួលដឹងឮ ឬមិនទទួលខុសត្រូវ ពីអាជ្ញាធរឡើយ ព្រោះរឿងនេះ គេពុំបានឃើញ។
    ហើយការស្លាប់របស់យើងក្នុងរបរទុច្ចរិត សូម្បីតែធ្វើបុណ្យសព ក៏អាចមិនហ៊ានធ្វើដែរ, ចុះទម្រាំ រឿងអីមករាយការណ៍ប្រាប់សមត្ថកិច្ច??
    ដើម្បីកុំឲ្យមានរឿងដូចនេះ សូមបងប្អូនឈប់ទៅ ! គឺឈប់ប្រកបរបរទុច្ចរិតនេះទៅ!
    បងប្អូនខំបញ្ចេញកម្លាំងលីក្រញូងមួយដើមទម្ងន់រាប់គិឡូក្រាម ប្រឈមនឹងសេចក្តីស្លាប់ យកមកឲ្យគេ តើទទួលបានប្រាក់ប៉ុន្មាន តែពួកឈ្មួ្ញទុច្ចរិតយកឈើបងប្អូនទៅលក់ ក្នុងមួយគីឡូប៉ុន្មានដុល្លា? សូមគិតទៅ!

  2. Basac says:

    អាជ្ញាធរកម្ពុជាត្រូវធ្វើការស៊ើបអង្កេតឲ្យបានម្មត់ចត់ សូមកុំជឿលើការអះអាងរបស់ថៃ។ ក្នុងករណី

    ដែលទាហានបាញ់មែនក៏គេមិនប្រាប់ដែលប្រសិនបើអាជ្ញាធរកម្ពុជាមិនធ្វើការស៊ើបអង្កេតឲ្យបាន

    ដិតដល់។ ទោះបីរបររបស់គាត់លោក BOL គិតថាទុច្ចរិតមែន តែក្នុងនាមយើងជាអាជ្ញធរខ្មែក៏មិន

    ត្រូវទុកជីវិតប្រជាជនខ្មែរ ដូចសត្វធាតុទេ។

  3. yuon១ says:

    bol = អាឆ្កែយួន