កម្ពុជា​បញ្ជូន​យន្តហោះ​និង​នាវា​ទៅ​ជួយ​​​រក​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់

ដោយ វណ្ណ វិចារ
2014-03-18
RFA

ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ RFA/Den Ayuthyea

ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ RFA/Den Ayuthyea

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កាល​ពី​ថ្ងៃ​អង្គារ ទី​១៨ មីនា មាន​ប្រសាសន៍​ថា កម្ពុជា​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ចំនួន ៤​គ្រឿង និង​នាវា​ពីរ​គ្រឿង​ទៅ​ជួយ​រក​យន្តហោះ​ប្រភេទ Boeing ៧៧៧ ជើង​ហោះ​ហើរ​លេខ ៣៧០ របស់​ម៉ាឡេស៊ី ដែល​បាន​បាត់​ដំណឹង​ជាង ១​សប្ដាហ៍​កន្លង​ទៅ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ក៏​បាន​ចេញ​បញ្ជា​គ្រប់​អង្គភាព​ចំណុះ​កងទ័ព​ជើង​គោក ជើង​ទឹក ជើង​អាកាស អង្គភាព​តាម​បណ្ដា​កោះ​នាវា​ល្បាត​ក្នុង​ដែន​ទឹក អ្នក​ប្រកប​របរ​នេសាទ កំពុង​ស្វែង​រក​សញ្ញា​នានា ពាក់ព័ន្ធ​នឹង​ការ​បាត់​បង់​យន្តហោះ​នេះ។

នាវា​ទាំង​ពីរ​ដែល​ចេញ​ទៅ​ជួយ​ស្វែង​រក​យន្តហោះ​នោះ ផ្ទុក​កងទ័ព​ជើង​ទឹក​ចំនួន ២៥​នាក់ ក្នុង​១​នាវា។ ក្រុម​រុករក​របស់​កម្ពុជា នឹង​ធ្វើ​ការ​ល្បាត​នៅ​តាម​បណ្ដា​ដែន​កោះ និង​ដែន​សមុទ្រ​ជាប់​ព្រំដែន កម្ពុជា-​វៀតណាម។ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ ទៅ​កាន់​ទីក្រុង​ប៉េកាំង ដោយ​ផ្ទុក​អ្នក​ដំណើរ និង​បុគ្គលិក​ចំនួន ២៣៩​នាក់ ហើយ​បាន​បាត់​ដំណឹង​សូន្យ​ឈឹង​តាំង​ពី​ថ្ងៃ​សោរ៍ ទី​៨ ខែ​មីនា កន្លង​ទៅ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "កម្ពុជា​បញ្ជូន​យន្តហោះ​និង​នាវា​ទៅ​ជួយ​​​រក​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់"

  1. killer says:

    ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ពេលក្របីដើរចេញ បងដេញអោយស្រីមើល យុទ្ធសាស្ត្រអាខ្វាក់

  2. ក្បាច់សាមកុក says:

    គ្រួសារទា អោយពេញសមុទ្រឯងដឹងទេ?

  3. boys says:

    រកអី??បងណាំហុង??

  4. boys says:

    រកអី??បងទៀបាញ់??

  5. កូនខ្មែ says:

    រក អី​បងអើយ គេរកអស់ចិត្តហើយ ទុកសាំងលក់វិញទៅ

  6. you says:

    please help your own country better before helping other, Fucking

  7. eclipse says:

    មកពីពួកគាត់ចង់បង្អួតនឹងគេ ឲ្យគេដឹងថា កប៉ាល់ហោះគាត់មិនមែនជាកប៉ាល់ហោះចុះឡើងត្រូវ

    តែចាក់សាំងដបដែលដាក់លក់នៅតាមផ្លូវនោះទេ។