កម្មករ​ជិត​៧​ពាន់​នាក់ នៅ​រោងចក្រ​វី​ង​ស្តារ​កំពង់ស្ពឺ បន្ត​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​​

ដោយ៖​ ណាត សុភាព​
ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014
http://vodhotnews.com

កម្មកររោងចក្រវីងស្តារខេត្តកំពង់ស្ពឺ តវ៉ានៅព្រឹកថ្ងៃពុធនេះ ទាមទារលក្ខខណ្ឌការងារ (រូបថតដោយណាត សុភាព)

កម្មកររោងចក្រវីងស្តារខេត្តកំពង់ស្ពឺ តវ៉ានៅព្រឹកថ្ងៃពុធនេះ ទាមទារលក្ខខណ្ឌការងារ (រូបថតដោយណាត សុភាព)

​កម្មករ​ប្រមាណ​ជា​៧០០០​នាក់ នៅ​រោងចក្រ​ដេរ​ស្បែកជើង​វី​ង​ស្តារ ក្នុង​ភូមិ​អង្គ​សុគន្ធា សង្កាត់​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បន្តធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​២០​ចំណុច​។​

​កម្មករ បាន​តវ៉ា​៣​ថ្ងៃ​មក​ហើយ រហូតមកដល់​ពេលនេះ​។ លក្ខខណ្ឌ​ការងារ ដែល​កម្មករ​ទាមទារ រួម​មាន​ចង់​ឲ្យ​ក្រុមហ៊ុន សម្រួល​ច្បាប់​ឲ្យមាន​ភាពងាយស្រួល សុំ​ឲ្យ​ផ្តល់​លុយ​បន្ថែម​មួយ​ម៉ោង​ចំនួន​២​ពាន់​រៀល​ដំឡើង​ប្រាក់​លើកទឹកចិត្ត​ចំនួន​១៥​ដុល្លារ​ក្នុង​មួយខែ រៀបចំ​ថ្នាំពេទ្យ​ឲ្យបាន​គ្រប់គ្រាន់ កែប្រែ​ប្រធាន​ក្រុម និង​ប្រធាន​ចិន ដែល​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​លើក​ម្មករ ដំឡើង​លុយ​ស្នាក់​នៅ​ចំនួន​១៥​ដុល្លារ​ក្នុង​មួយខែ កុំ​ឲ្យ​ក្រុមហ៊ុន​ឈប់​បង្ខំ​កម្មករ​ឲ្យធ្វើ​ការហួស​ម៉ោង ឈប់​កាត់​ប្រាក់ខែ អំឡុងពេល​ធ្វើ​កូដកម្ម ដក​សន្តិសុខ​បុរស​ចេញពី​កៅ​បន្ទប់ទឹក​ស្ត្រី​ក្នុង​រោងចក្រ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​លុយ​បាយ​ថ្ងៃត្រង់​ចំនួន​៥​ពាន់​រៀល​ជាដើម​។​

​កម្មករ អះអាងថា ពួក​នឹងមិន​ចូល​ធ្វើការ​ទេ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ពួកគាត់​នឹង​បន្ត​តវ៉ា​ទៀត​។​កម្មករ​ឲ្យដឹងថា រោងចក្រ បាន​បដិសេធ​ទទួល​លិខិត​ស្នើ​សុំ​ទាមទារ​លក្ខខណ្ឌ​របស់​កម្មករ​។ កម្មករ ព្រមាន​ធ្វើ​កូដកម្ម​បន្តទៀត​រហូត​មាន​ដំណោះស្រាយ​៕

​សរសេរ​មកកាន់ លោក ណាត សុភាព តាមរយៈ​sopheap@vodhotnews.com

What Next?

Recent Articles

3 Responses to "កម្មករ​ជិត​៧​ពាន់​នាក់ នៅ​រោងចក្រ​វី​ង​ស្តារ​កំពង់ស្ពឺ បន្ត​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​​"

  1. ង្វៀង ធីទ័រ says:

    ត្រូវតែប្រឹងប្រឹង តស៊ូ តវ៉ា ទាមទារ សិទ្ធិ សេរីភាព ការស់នៅថ្លៃថ្នូរ…វាមិនអាចធ្លាក់ពីលើមេឃដោយឋកឋងបានទេ…!?

  2. បិទផ្លូវ គឺបិទឈាមខ្លួនឯង! ត្រូវតែបង្រ្កាបជាដាច់ខាត ! មិនអាចយកផ្លូវ និងអ្នកធ្វើដំណើរលើដងផ្លូវធ្វើជាចំណាប់ខ្មាំងដើម្បីផលប្រយោជន៏ខ្លួនឯងបានឡើយ!!!!!!!

  3. you says:

    if you want work condition better , must team up the whole country, not just one Factory