Wednesday, 19 March 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ព្រះវិហារៈ អង្រឹងជាច្រើនបានចងតម្រៀបគ្នាជាជួរនៅក្រោមតង់ពណ៌ខៀវរួមនឹងផ្ទះខ្ទមមួយចំនួនបានលាក់ខ្លួនកណ្តាលព្រៃស្ថិតក្នុង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ របស់ជនជាតិដើមភាគតិចកួយដែលបាននាំគ្នាក្រោកឈរប្រឆាំងជាមួយក្រុមហ៊ុន ចិន ចំនួន ៥ ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចដាំអំពៅ ដែលកំពុងឈូសឆាយដីព្រៃរបស់សហគមន៍និងប្រាសាទបុរាណនៅក្នុងតំបន់ដោយពលរដ្ឋចោទថា ជាចេតនាបំបាត់សញ្ជាតិដើមរបស់ពួកគេ។
អង្រឹងនិងផ្ទះខ្ទមតូចៗបានលាក់ខ្លួននៅកណ្តាលព្រៃនោះតាំងពីថ្ងៃ ទី២ ខែមករា ប៉ុន្តែពុំមានដំណោះស្រាយអ្វីពីអាជ្ញាធរនោះទេ។ មុខជាំ សក់រួញ អ្នកស្រី ជ័យ ភ័ក្ភ អាយុ ៤៤ឆ្នាំ ជនជាតិគួយ បានថ្លែងឲ្យដឹងថា ពលរដ្ឋបាននាំគ្នាមកដេកនៅក្នុងព្រៃអស់រយៈពេលជិតបីខែទៅហើយ ប៉ុន្តែពុំមាននរណាម្នាក់ចេញមកស្វែងរកដំណោះស្រាយឲ្យនោះទេក្រៅពីឈូសប្រាសាទវប្បធម៌របស់ពលរដ្ឋចោល។
អ្នកស្រីថា៖ «មិនដែលមានអ្នកណាហ៊ានប៉ះពាល់ប្រាសាទដែលជាកន្លែង គោរពបូជា និងព្រៃនៅក្នុងតំបន់នេះទេទើបតែក្រុមហ៊ុន ចិន នេះមកគេបំផ្លាញខ្ទិចខ្ទីគ្មានសល់អីទេ។ ដំបូងគេបំផ្លាញព្រៃនិងដីរបស់យើង ឥឡូវគេចាប់ផ្តើមបំផ្លាញប្រាសាទយើងទៀត។ គេធ្វើយើងនេះគឺចង់កប់យើងទាំងរស់តែម្តងគឺកប់ទាំងវប្បធម៌កប់ទាំងមនុស្ស»។
ថ្លែងនៅលើផ្ទះខ្ទមតូចធ្វើអំពីឈើពុំមានជញ្ជាំងអ្នកស្រីថា ក្រុមហ៊ុននៅពេលដែលឈូសឆាយប្រាសាទហើយពួកគេបានយកទៅទុកនៅក្នុងក្រុមហ៊ុនរបស់គេ ប៉ុន្តែពួកគេបានយកមកដាក់នៅកន្លែងដើមវិញនៅពេលអាជ្ញាធរចុះមកធ្វើការស្រាវជ្រាវ។ អ្នកស្រីថា៖ «អាជ្ញាធរបានទុកដីនៅជុំវិញប្រាសាទ ១ ហិកតាមិនឲ្យក្រុមហ៊ុនធ្វើការឈូសឆាយ ហើយក៏មិនឲ្យពលរដ្ឋប៉ះពាល់ដែរ បើអ្នកណាជីកកន្លែងប្រាសាទបន្ថែមទៀតអ្នកនោះគឺជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់»។
ឈរនៅទីតាំងដែលមានស្នាមផ្សែងហ៊ុយចេញពីការដុតដើមឈើបន្ទាប់ពីក្រុមហ៊ុនបានឈូសផ្តួលរលំ ដោយចងខ្សែពណ៌លឿងជុំវិញដី ១០០ ម៉ែត្របួនជ្រុងនោះ អ្នកស្រីថ្លែងថា ក្រុមហ៊ុនកំពុងតែបំផ្លាញវប្បធម៌របស់ពួកជនជាតិគួយដែលបានថែរក្សាតាំងពីដូនតា។ អ្នកស្រីថ្លែងថា៖ «យើងស្តាយប្រាសាទទើបយើងនាំគ្នាមកដេកយាម»។
អង្គុយនៅក្រោមផ្ទះខ្ទមតូចអ្នកស្រី ហ៊ាន សាគន់ អាយុ ២៣ឆ្នាំ ថ្លែងថា តំបន់នោះមានប្រាសាទច្រើនហើយចាស់បុរាណបានដាំដើមឈើនិងដាំឫស្សីនៅពីលើដើម្បីសម្គាល់ ប៉ុន្តែក្រុមហ៊ុនគេមិនស្តាប់ប្រជាពលរដ្ឋគេនៅតែឈូសកាយដីបណ្តាលឲ្យប៉ះប្រាសាទ។ អ្នកស្រីថា៖ «យើងហាមគេមិនឲ្យកាយបន្តវាប៉ះប្រាសាទ ប៉ុន្តែគេនៅតែកាយបន្តទៀតគេធ្វើនោះគឺចង់បំផ្លាញវប្បធម៌របស់ពួកយើងគេចង់បំបាត់ភ័ស្តុតាងទាំងអស់ថាទីនេះគ្មានអីទាំងអស់»។
អ្នកស្រីបានថ្លែងថា មូលហេតុដែលក្រុមហ៊ុនជីករំលើងប្រាសាទដោយសារគេចង់បំបាត់វប្បធម៌របស់ជនជាតិគួយបន្ទាប់ពីពួកគេបានបំផ្លាញដីហើយនិងព្រៃម្យ៉ាងទៀតគេចង់រកអ្វីដែលនៅខាងក្រោមប្រាសាទនេះពីព្រោះ ចាស់ៗពីមុនគាត់ធ្វើគឺតាំងតែដាក់របស់នៅខាងក្រោម។
ក្នុងកាយវិការនិយាយទាំងឡើងសរសៃកជជែកវែកញែកជាមួយអ្នកភូមិដទៃទៀត លោក ខែម ស៊ីថា ដែលបានស្នាក់នៅក្នុងទីតាំងនេះអស់រយៈពេលជិតបីខែមកហើយដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាទំនាស់ដីធ្លីឲ្យពួកគាត់ដែលទាមទារការវាស់វែងជាដីសមូហភាពនោះបានថ្លែងថា ពួកគាត់មិនចង់វាស់ជាដីបុគ្គលនោះទេខ្លាចគេលក់ដីអស់។
លោក ខែម ស៊ីថា បាននិយាយថា៖ «កូនចៅចេះតែកើតច្រើនប្រសិនបើយើងវាស់ជាដី បុគ្គលពួកគេអាចយកទៅលក់បាត់ដីអស់ តើកូនចៅក្រោយបានអី»។
លោកបន្តទៀតថា អាជ្ញាធរធ្លាប់ប្រាប់ពលរដ្ឋថា តើចង់ការពារដីព្រៃនោះទុកធ្វើអីឲ្យគេទៅដើម្បីយកលុយទៅទិញម៉ូតូជិះឈប់ដើរដូចមុនទៀត ហើយឈប់បណ្តើរឆ្កែចូលព្រៃដើម្បីរកសត្វទៀតពីព្រោះការប្រកបរបរបែបនេះគឺគ្រាន់តែជារបរផ្សងព្រេងតែប៉ុណ្ណោះបើស៊ីឈ្នួលឲ្យ ចិន គឺមួយថ្ងៃដឹងតែបានលុយ ២ ម៉ឺនរៀល។
លោកថា៖ «នោះពុំមែនជាវប្បធម៌ជនជាតិគួយទេ គេចង់ឲ្យពូជគួយនោះក្លាយទៅជាខ្ញុំ ចិន ទាំងអស់រួចបំបាត់វប្បធម៌យើងចោលឲ្យយើងក្លាយជាជនជាតិខ្មែរតែម្តង តែគេមិនអាចធ្វើទៅរួចទេ កាលជំនាន់ ប៉ុល ពត សាហាវឃោរឃៅនៅតែបំបាត់មិនបានផងទម្រាំតែជំនាន់នេះទៀតទៅមិនរួចទេ»។
បុន ចាន់ហម រស់នៅក្នុងព្រៃវាលំបាកមិនដូចការរស់នៅក្នុងផ្ទះនោះទេ ប៉ុន្តែពួកលោកត្រូវតែទ្រាំដើម្បីការពារដីនិងព្រៃដែលនៅសល់តិចតួចដើម្បីទុកឲ្យកូននិងក្មេងៗជំនាន់ក្រោយឲ្យគេស្គាល់ថា តើស្អីទៅជាព្រៃអារក្សចម្ការវិលជុំដីកប់ខ្មោច។
លោកថា៖ «បើយើងមិនអាចការពារដីនិងព្រៃនេះបានទេគឺយើងនឹងបាត់វប្បធម៌យើងពីព្រោះប្រាសាទគេឈូសអស់ហើយមានអីសល់ទៀតក្មេងជំនាន់ក្រោយអាចនឹងចេះធ្វើចំណាកស្រុកដូចជនជាតិខ្មែរទៅ ធ្វើខ្ញុំគេ ទោះជាវប្បធម៌ពួកយើងមិនដែលចេញពីភូមិស៊ីឈ្នួលគេក៏ដោយ»។
លោកបានថ្លែងឲ្យដឹងថា ពីមុនចេញពីផ្ទះទៅយកតែអំបិលទៅជាមួយមិនខ្វះម្ហូបទេ តែឥឡូវគ្មានអីទេ។
លោក កាន់ វុទ្ធី អភិបាលរងខេត្តពុំអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ។
លោក អ៊ុង វីរៈ អនុប្រធានមន្ទីរវប្បធម៌ខេត្តថ្លែងថា ចំពោះករណីកម្មករឈូសប៉ះពាល់ប្រាសាទនោះលោកបានចុះទៅ ស្រាវជ្រាវនិងដោះស្រាយរួចហើយដោយកំណត់ដី ១០០ ម៉ែត្របួនជ្រុងមិនឲ្យប៉ះពាល់។ លោកថា៖ «តាមពិតកម្មករគ្មានចេតនាឈូសបំផ្លាញនោះទេប៉ុន្តែឈូសទៅវាប៉ះគ្មានអ្នកណាចង់ទៅបំផ្លាញអត្តសញ្ញាណគាត់នោះទេ»។
តាមការស្រាវជ្រាវរបស់អង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុន ចំនួន ៥ ដូចជាក្រុមហ៊ុន ឡាន ហ្វេង ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត ក្រុមហ៊ុន រូយ ហ្វេង ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត ក្រុមហ៊ុន ហេង យូ ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត ហេង រូយ ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត និង ក្រុមហ៊ុន ហេង ណុង គឺជាក្រុមហ៊ុនតែមួយដោយសារតែអាសយដ្ឋានរបស់ក្រុមហ៊ុនស្នើសុំទៅរដ្ឋបាលព្រៃឈើតែមួយ។
លោក XIE KANQING អគ្គនាយកក្រុមហ៊ុន ឡាន ហ្វេង ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ។
យោងតាមសៀវភៅរាជកិច្ចដែលបានចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា ចាប់តាំងពី ឆ្នាំ២០០៩ រហូតដល់ដើម ឆ្នាំ២០១៤ រដ្ឋាភិបាល កម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួន ២២៧ ០០០ ហិកតា ទៅឱ្យក្រុមហ៊ុនឯកជនចំនួន ៣៤ នៅក្នុង ខេត្តព្រះវិហារ ដើម្បីធ្វើការវិនិយោគលើដំណាំកសិ-ឧស្សាហកម្ម។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានចុះអង្កេតដល់កន្លែងតែម្តងនោះបានថ្លែងឲ្យដឹងថា អ្វីដែលលោកឃើញជាក់ស្តែងគឺលោកមានការកណ្តោចកណ្តែងដោយសារតែជនជាតិគួយទាំងអស់នោះការពារដីនិងព្រៃបានចាកចេញពីផ្ទះមកដេកក្នុងព្រៃ។ ចំណែកឯអាជ្ញាធរវិញពុំបានផ្តល់យុត្តិធម៌ណាមួយសម្រាប់ពួកគាត់ ប៉ុន្តែបែរជាធ្វើមិនឃើញដើម្បីបើកដៃឲ្យក្រុមហ៊ុនកាប់បំផ្លាញព្រៃដើម្បីយកដី សូម្បីតែប្រាសាទបុរាណក៏ក្រុមហ៊ុននេះឈូសបំផ្លាញ។
លោក ចាន់ សុវេត បានបន្ថែមថា៖ «អាជ្ញាធរមិនបានផ្តល់យុត្តិធម៌ដល់ពួកគាត់នោះទេគឺហាក់បីដូចជា ជីកកប់ពួកគាត់ចោលកណ្តាលព្រៃដូចដែលក្រុមហ៊ុនជីកកកាយប្រាសាទបុរាណរបស់ពួកគាត់អញ្ចឹងដែរ។ យើងមើលទង្វើរបស់អាជ្ញាធរគឺដូចជាចង់បំបាត់អត្តសញ្ញាណជនជាតិគួយពួកគាត់តែម្តង»៕

yol sr0b chea mouy Veng Sreng
————————————————
Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
—————————————————————
sl
Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:
Ah norouk Hun Neang
Mi norouk Di Pok
Ah norouk Phdey mi kanhchas Bun Seng Ly
Mi kanhchas jit ngoab Bun Seng Ly
Ah chhker kvac Hun Sen
Mi mok khmouch chhao reu sat chomlek Bun Sam Heng
Ah chhker Mi chhker kon chao vea teng oss
Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss
——————————————————–
Anonymous
March 8, 2014 at 11:55 am
ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?
———————————————————–
Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong
———————————————-
Anonymous
March 17, 2014 at 8:19 am
លោក veng sreng ល្មម ឈប់ជេរ គេ ទៅ ការ ដែលជេរ គេ របៀបនេះ វា គ្មានតម្លៃ អ្វី ទេ !
———————————————–
Chos ah Hun kvac nis vea mean domlay reu??? vea samlab bong phaown kammakor nov plov Veng Sreng neng nov wat Stung Mean Chey nos?? Nis min ton niyay ompi bot oucret 100000 yang robos vea phong!!!
Ah chhker samre kvac nis tver ahkroc ban ahkroc sam mok vea heuy