កាលពីម្សិលមិញ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជាបានប្រគល់វត្ថុស័ក្ដិសិទ្ធិមួយចំនួននៃព្រះពុទ្ធជាម្ចាស់ជូនដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងជំនួបឯកជនមួយរវាងលោកទាំងពីរនៅក្នុងរាជធានីភ្នំពេញ នេះបើយោងតាមជំនួយការរបស់នាយករដ្ឋមន្ត្រី។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជំនួបនៅឯវិមានសន្ដិភាព ដែលជាការិយាល័យរបស់លោក ហ៊ុន សែន លោក អៀង សុផាល្លែត បានមានប្រសាសន៍ថា ឯកអគ្គរដ្ឋទូតឥណ្ឌា ឌីណេស ប៉ាតណាអីុក (Dinesh Patnaik) បានប្រគល់វត្ថុស័ក្ដិសិទិ្ធចេញពីពុទ្ធស្ថានចំនួនបីក្នុងចំណោម “ពុទ្ធស្ថានទាំងប្រាំបី” ដែលជាកន្លែងធម្មយាត្រាគួរជាទីគោរពសក្ការៈក្នុងប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់។
លោក អៀង សុផាល្លែត បានមានប្រសាសន៍ថា “ពុទ្ធគយា គឺជាកន្លែងព្រះពុទ្ធត្រាស់ដឹង សារនាថ គឺជាកន្លែងព្រះអង្គសម្ដែងព្រះធម៌ ហើយកុសិនារា គឺជាកន្លែងព្រះអង្គចូលបរិនិព្វាន”។ លោកថ្លែងថា ក្នុងចំណោមវត្ថុស័ក្ដិសិទិ្ធទាំងនោះរួមមាន “ស្លឹកព្រះពោធិព្រឹក្ស” កន្លែងដែលគេជឿថា ព្រះពុទ្ធជាម្ចាស់បានសម្រេចការត្រាស់ដឹងនៅទីនោះផងដែរ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណឯកឧត្តម ឌីណេស ផងដែរចំពោះការជូនវត្ថុស័ក្ដិសិទ្ធទាំងនេះដល់សម្ដេចដើម្បីឲ្យគ្រួសារសម្ដេចទទួលបានសេចក្ដីសុខនិងសំណាងល្អ”។ លោកបានបដិសេធមិនបញ្ជាក់លម្អិតថា តើលោក ហ៊ុន សែន ទទួលបានអ្វីខ្លះទៀតឲ្យប្រាកដនោះទេក្រៅពីស្លឹកព្រះពោធិព្រឹក្ស។
ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំនាក់ទំនងរឹងមាំជាមួយគណបក្សកាន់អំណាច បានមានសង្ឃដីកាថា វត្ថុស័ក្ដិសិទិ្ធទាំងនេះនឹងធ្វើឲ្យជំនឿរបស់ពុទ្ធបរិស័ទលើប្ញទ្ធិអំណាចរបស់ព្រះពុទ្ធមានកាន់តែខ្លាំងឡើង។ ព្រះអង្គបានមានសង្ឃដីកាបន្តទៀតថា “មិនថា មានអ្វីកើតឡើងទេ យើងនឹងគោរពបូជាចំពោះវត្ថុស័ក្ដិសិទិ្ធទាំងនេះ ហើយយើងនឹងទទួលបានសេចក្ដីសុខនិងសំណាងល្អ”។
កាលពីម្សិលមិញលោក ហ៊ុន សែន ក៏បានជួបជាមួយឯអគ្គរាជទូតអង់គ្លេស ប៊ីល ឡងហ្គើស (Bill Longhurst) ផងដែរ ប៉ុន្តែគេមិនដឹងច្បាស់ថា តើលោកទទួលបានអំណោយអ្វីខ្លះនោះទេ។
លោក អៀង សុផាល្លែត បានមានប្រសាសន៍ថា “ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេសបានមានប្រសាសន៍ថា លោកមានក្ដីសោមនស្សរីករាយ ដែលបានក្លាយជាឯកអគ្គរាជទូតប្រចាំកម្ពុជា ហើយលោកមានចំណាប់អារម្មណ៍លើសេដ្ឋកិច្ច ការវិនិយោគកើនឡើងរបស់កម្ពុជា និងទេសចរអង់គ្លេសមកកាន់កម្ពុជា”៕ សុខុម
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
វាសុំវត្ថុសក្តិសិទ្ធិ ទុកសំរាប់ការពារខ្លួនវា កុំអោយធ្លាក់ពីអំណាច…តែសង្ឃឹមថា ព្រះមិនជួយការពារមនុស្សអាក្រក់ឡើយ វានឹងតៃហោង ហើយចុះនរកក្នុងពេលឆាប់ៗនេះ…!
ខំ កសាងខ្លួន អោយល្អ កុំ ក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋ របស់ ខ្លួន , ម្ចាស់ទឹក ម្ចាស់ដី នឹង ថែ រក្សារ !
ដល់ពេលត្រូវដឺងខ្លួនហើយអាអើយ !!!
តាំង ពីឡើង កាន់អំណាច មក ធ្វើអំពើអាក្រក់ រំលោភសិទ្ធមនុស្ស សិទ្ធ លំនៅដ្ឋាន សិទ្ធ ដី ធ្លី វ៉ៃ
បាញ់សម្លាប់ ប្រជាពលរដ្ឋ អស់ ជាច្រើន !
តើ វត្ថុ ស័ក្តិសិទ្ធិ ណា ដែលជួយ មនុស្ស អាក្រក់ នោះ . គឺ ទៅមិនរួច ទេ នេះគ្រាន់តែជាការ លួងចិត្ត
បណ្តោះអាសន្ន តែប៉ុណ្ណោះ !
ដីនេះគេយគមកឲ្យកប់Hunsenយើងដិង???
ធម្មតាទេវត្ថុសគ្គសិទ្ធត្រូវប្រគល់ជូនជនណាដែលល្អ ដែលមេត្តាធម៌ដល់មនុស្សដូចគ្នាគេមិនចេះតែ ប្រគល់ឲ្យយអ្នកដ៍ទៃនោះទេ។ បើប្រគល់ដល់ជនអាក្រក់វានិងកាន់តែធ្វើឲ្យយអាប់អោនដល់ព្រះពុទ្ធ ព្រោះព្រះពុទ្ធមិនចូលចិត្តមនុស្សអាក្រក់ព្រៃផ្សៃនោះទេ។ ការធ្វើអំពើរល្អបើទោះបីជាគ្មានវត្ថុសគ្គសិទ្ធ មកជួយក៍មនុស្សលោកគាំទ្រជួយអ្នកនោះដែរ។ ហើយប្រសិនបើប្រព្រឹត្តអំពើរអាក្រក់ហើយនោះបើ ទោះបីជាមានវត្ថុសគ្គសិទ្ធក៍ដោយក៍មិនអាចជួយបានដែរ ព្រោះបាបកម្មបច្ចុប្បន្នត្រូវបានមនុស្សទូទៅ គេកាត់ទោសជំនួសយមបាលហើយ។
VATHOK SAR SIT TOK CHAM KOD TRA AMPEUR KHOR KHOV ROBORS A KVAK THEIM TEAT HEUY JAMM BOK SAROB PEL KROY
មានរបស់ដែលគេហៅថា កាប់មិនមុត,ដុតមិនឆេះ,បាញ់មិនត្រូវទេ?សំដាចម៏ត្រុវការណាស់ពេលអស់អំណាចទៅ…..។
ឈ្មោះជា នាយករដ្ឋមន្ត្រី បំផ្លាញជាតិ . បាតដៃ ប្រលាក់ឈាម !
ទេវត្តា នឹង ដាក់ទោស មិនអាច រួចខ្លួនបានទេ !