សង្គម​ស៊ីវិល​រិះគន់​ការ​ស៊ើប​អង្កេត​ករណី​ពុករលួយ​របស់​កូន​លោក ហោ ណាំហុង

ដោយ តាំង សារ៉ាដា
2014-03-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស្ថានប័ន​ប្រឆាំង​អំពើ​ពុករលួយ នា​រាជធានី​ភ្នំពេញ (RFA/Sok Serey)

ស្ថានប័ន​ប្រឆាំង​អំពើ​ពុករលួយ នា​រាជធានី​ភ្នំពេញ (RFA/Sok Serey)

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​បំបាត់​អំពើ​ពុករលួយ បាន​រិះគន់​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា មិន​បាន​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិតល្អន់​លើ​ករណី​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​កូន​ប្រុស លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។

តំណាង​សម្ព័ន្ធ​គណេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ បាន​រិះគន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា មិន​បាន​បើក​ការ​ស៊ើប​អង្កេត​ករណី​ពុករលួយ​ពាក់ព័ន្ធ​នឹង​លោក ហោ សុធន អគ្គលេខាធិការ​ក្រសួង​ការបរទេស និង​ជា​កូន​ប្រុស​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង ឲ្យ​បាន​ល្អិតល្អន់​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​ពី​មហាជន។

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ មីនា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​លើ​គេហទំព័រ​អះអាង​ថា អង្គភាព​នេះ​ទទួល​បាន​ពាក្យ​បណ្ដឹង​ជា​បន្តបន្ទាប់​ដែល​បាន​ចោទ​ប្រកាន់​ថា លោក ហោ សុធន ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន។

សេចក្ដី​ប្រកាស​ព័ត៌មាន​មិន​បាន​ស៊ើប​អង្កេត​ករណី លោក ហោ សុធន  ប៉ុន្តែ​បាន​សុំ​សេចក្ដី​បំភ្លឺ​ពី​កូន​ប្រុស​របស់​លោក ហោ ណាំហុង។

សេចក្ដី​ប្រកាស​ព័ត៌មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លើក​ឡើង​ថា លោក ហោ សុធន ជា​មន្រ្តី​ដែល​តែង​ទទួល​ការ​កោត​សរសើរ​ពី​តំណាង​ឯកអគ្គរាជទូត អគ្គកុងស៊ុល និង​មន្ត្រីរាជការ​នៅ​ទីស្តីការ​ក្រសួង​ដែល​គាំទ្រ​រូបលោក និង​ថ្នាក់ដឹកនាំ​ក្រសួង ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ និង​ដឹកនាំ​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព និង​យុត្តិធម៌។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​ការ​គ្រប់គ្រង​មន្ត្រី​រាជការ​ក្រសួង​ដែល​មាន​ការ​តែង​តាំង​មុខ​តំណែង​ក្នុង និង​ក្រៅ​ប្រទេស និង​ការ​ដំឡើង​ឋានន្តរសក្ដិ ឬ​ថ្នាក់​ស្របតាម​គោលការណ៍ និង​នីតិវិធី​ប្រកប​ដោយ​យុត្តិធម៌ និង​តម្លាភាព។

លោក ហោ ណាំហុង ក៏​មាន​ប្រុស​ពីរ​នាក់​ផ្សេង​ទៀត​បម្រើ​ការ​ជា​មន្ត្រី​ការទូត​ជាន់​ខ្ពស់​នៅ​បរទេស។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កម្ពុជា មាន​លក្ខណៈ​ជួយ​បិទ​បាំង​កំហុស​នៃ​ជន​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន។

លោក​បន្ត​ថា អង្គការ​របស់​លោក​ក៏​ធ្លាប់​បាន​ទទួល​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​លោក ហោ សុធន បាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ក្នុង​ការ​យក​ប្រាក់​កម្រៃ​សេវា​ទិដ្ឋាការ​ខ្ពស់ ការ​ទទួល​សំណូក​ពី​មន្ត្រី​ក្រោម​ឱវាទ ដើម្បី​ផ្ដល់​តំណែង​ការងារ​ទូត​នៅ​ក្រៅ​ប្រទេស និង​បញ្ហា​បក្សពួក​និយម។

ទាំង​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា នៅ​មិន​ទាន់​អាច​បំភ្លឺ​បន្ថែម​អំពី​ករណី​ពុករលួយ​ក្នុង​កិច្ចការ​ទូត​នេះ​បាន​ទេ​កាល​ពី​ថ្ងៃ​អង្គារ ទី​១៨ មីនា។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា លោក​គ្មាន​ជំនឿ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ថា​អាច​លុប​បំបាត់​អំពើ​នេះ​ដែល​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​នោះ​ឡើយ។ ប៉ុន្តែ​កន្លង​មក អង្គភាព​នេះ​ក៏​បាន​ចាត់ការ​លើ​មន្ត្រី​ពន្ធដារ និង​មន្ត្រី​រដ្ឋាភិបាល​តូចតាច​មួយ​ចំនួន ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​ខ្លះ​និយាយ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាច​ចាប់​តែ​ត្រី​តូច​ក្នុង​បឹង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ចាប់​ត្រី​ធំ​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់ និង​ជា​ខ្សែ​បណ្ដោយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច​គ្នា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

8 Responses to "សង្គម​ស៊ីវិល​រិះគន់​ការ​ស៊ើប​អង្កេត​ករណី​ពុករលួយ​របស់​កូន​លោក ហោ ណាំហុង"

  1. រដ្ឋាភិបាលឆ្កួត says:

    ពួកអាមន្រ្តីធំៗវាមិនដែលមានទោសទេ
    បើពួកអាមីអាថោងទើបមានទោសពីព្រោះពូកគាត់
    មិនមានខ្សែទុយ៉ូរដូចអស់លោកទេ។

  2. Hun Nal says:

    យើងគួរតែប្តូរឈ្មោះ អង្គភាពប្រឆាំងអំពើពុករលួយនេះចេញទៅ…ដាក់ថា អង្គភាពបិទបាំងអំពើពុរលួយអ្នកធំវិញ ទើបត្រឹមត្រូវ…!
    ព្រោះសព្វថ្ងៃ សកម្មភាពអង្គភាពនេះ វាឥចឹង!

  3. កម្មករ កសិករ says:

    , អង្គភាព ប្រឆាំងអំពើពុករលួយ គាត់ធ្វើតាម មេ បញ្ជា !

    នេះហើយ របប ឡើងឋានះ តាមខ្សែ ! ( ស ទៅ ជា ខ្មៅ . ​ ខ្មៅ ទៅ ជា ស ! )

  4. khmer angkor says:

    this government created A-C-U for fake not the real one.funny king-dom of cambodia evrybody in cmbodia know that from the top to buttom even the world .why don’t a-c-u ask hun-sen how much money he have? and his 20 associated men ? 1$billion each ,blood suckers.

  5. អាចម៏មាន់ឡើងថ្លៃ says:

    សូមពិនិត្យលើការបន្តលិខិតឆ្លងដែនរាជការផង ។លិខិតឆ្លងដែនផ្លូវការដែលអស់សុពលភាពត្រូវបានបន្តឲ្យតែ១ឆ្នាំនិងយកកម្រៃក្រៅផ្លូវការពី៧០ទៅ១០០ដុល្លារអាមេរិក តើលោកហោ ណាំហុង ណិងអង្គភាពពុករលួយដឹងទេ????
    នេះជាការបង្កការលំពាកដល់មន្តី្ររាជាការដែលមានប្ារក់ខែតិចតួច!!!!!

  6. Chourn says:

    បើស្ថាបន័ប្រឆាំងអំពើរពុករលួយមិនចាត់ការមន្ត្រីធំៗរបស់បក្សប្រជាជនទេគេលែងហៅស្ថាបន័ប្រឆាំង អំពើរពុករលួយហើយ ត្រូវប្តូរមកជាស្ថាបន័សម្របសម្រួលអំពើរពុករលួយវិញទើបត្រូវតាមស្ថានការ ណ៍ជាក់ស្តែង។ បើមិនកំចាត់អំពើរពុករលួយទេនោះ នោះការអភិវឌ្ឃប្រទេសជាតិកុំថាឡើង៣០ឆ្នាំ ទោះបីជា១០០០ឆ្នាំទៅមុខទៀតក៍ប្រទេសខ្មែរមិនរីកចំរើននោះទេ។

  7. o says:

    HOR NAM HONG HEUY KONN KONN VEA TING ORS SOT TE JKORT EMBASADER KADOY MER VEA EIY ORT JES EIY PHORNG PORK A JKORT A KVAK YO TA MONUS JKORT TVE KA OY VEA PROS KHLORN VEA KOR JKORT DER

  8. ជីង ចក់ says:

    ឃើញមុខ ប្រធាន​ អង្គភាព ប្រឆាំងអំពើរពុករលួយ ចង់តែក្អួត