សំណុំ​រឿង ខេមរៈ សេរីមន្ត បន្ត​ឡើង​ដល់​តុលាការ​កំពូល

Wednesday, 19 March 2014
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

20140319_28a

តារា​ចម្រៀង ខេមរៈ សេរី​មន្ត ក្នុង​ឈុត​អាចារ្យ​ក្មេង។ រូប​ថត សេត គឹមសឿន

ភ្នំពេញៈ នៅពេល​នេះ សំណុំ​រឿង​របស់​តារាចម្រៀង​លំដាប់​កំពូល ខេមរៈ សេរីមន្ត នាយ​កុយ និង​ជន​រងគ្រោះ​ជាច្រើន​ទៀត ត្រូវ​បាន​បន្ត​ឡើង​ដល់​តុលាការ​កំពូល​ហើយ ក្រោយពេល​ដែល​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ក្រុង ព្រះសីហនុ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំមីនកូ និង​ក្រុមហ៊ុន​ដឹកជញ្ជូន SK សង​រាល់​ការ​ខូចខាត​ទាំងឡាយ​លើ​ជន​រងគ្រោះ ដែល​ការ​សម្រេច​របស់​សាលា​ដំបូង និង​ឧទ្ធរណ៍​នេះ​ត្រូវ​បាន​ក្រុមហ៊ុន SK សម្តែង​ការ​ខឹងសម្បា និង​បាន​ស្រែក​ថា ជា​រឿង​អយុត្តិធម៌​បំផុត​។

លោក អ៊ូ ប៊ុនរ៉ា តំណាង​មេធាវី​ក្រុមហ៊ុន​SK បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​បាន​ខកចិត្ត​ម្តង​រួច​មក​ហើយ​ចំពោះ​ការ​សម្រេច​របស់ សាលា​ដំបូង​ក្រុង​ព្រះសីហនុ ហើយ​នៅពេល​នេះ ក្រុមហ៊ុន​លោក​បាន​ខកចិត្ត​កាន់តែ​ធំ​ជាថ្មី​ម្តង​ទៀត​ចំពោះ​ការ​សម្រេច របស់​ឧទ្ធរណ៍ ដូច្នេះ​ហើយ​បាន​ជា​លោក​សម្រេច​ដាក់​បណ្តឹង​សារទុក្ខ​ទៅ​កាន់​តុលាការ កំពូល​ដើម្បី​ស្វែងរក​យុត្តិធម៌​។

លោក ប៊ុនរ៉ា និយាយ​ថា៖​«​នៅពេល​នេះ ខ្ញុំ​បាន​ដាក់​ពាក្យបណ្តឹង​សារទុក្ខ​ទៅ​កាន់​តុលាការ​កំពូល​រួច​ហើយ ព្រោះ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី របស់​ខ្ញុំ​ទេ។ តុលាការ​ហាក់​ដូចជា​មិន​បាន​ពិចារណា​រាល់​សំណួរ និង​ឯកសារ​របស់​ខ្ញុំ​ដែល​បាន​ដាក់​ជូន​ទេ ហើយ​រាល់​ការ​ទាមទារ​របស់​ជនរងគ្រោះ​ដូចជា សេរីមន្ត ទារ​ប៉ុន្មាន គឺ​តុលាការ​សម្រេច​ផ្តល់​ឲ្យ​ទាំងអស់ ពោល​គឺ​វា​គ្មាន​ការ​សម្របសម្រួល​ទាល់​តែ​សោះ​»។

មេធាវី​តំណាង​ក្រុមហ៊ុន SK បាន​បញ្ជាក់​បន្ថែម​ថា៖ «​នៅក្នុង​បណ្តឹង​ទៅ​ឧទ្ធរណ៍ ខ្ញុំ​បាន​ដាក់​នូវ​ឯកសារ និង​ការ​ចោទសួរ​ជាច្រើន តែ​តុលាការ​ហាក់​ធ្វើ​មិន​ដឹង មិន​បាន​ស៊ើបអង្កេត​សូម្បី​បន្តិច។ សេរីមន្ត មាន​លទ្ធភាព​ទាមទារ​រហូត​ដល់​ទៅ​ជាង​៨​ម៉ឺន​ដុល្លារ ខណៈ​រថយន្ត​របស់​គេ Range Rover ឆ្នាំ​២០០៦ មាន​តម្លៃ ៦៦.០០០​ដុល្លារ តែ​រថយន្ត​ខ្លះ​ឆ្នាំ​២០០៩ មាន​តម្លៃ​ត្រឹម​តែ​ជិត​៤​ម៉ឺន​ប៉ុណ្ណោះ ដូច្នេះ​តុលាការ​គួរ​តែ​ធ្វើការ​វាយតម្លៃ​រឿង​នេះ​ដែរ​។ ខ្ញុំ​បាន​ដាក់​ការ​ចោទ​សួរ​ថា តើ​អ្នក​បើកបរ​របស់ ខេមរៈ សេរីមន្ត មាន​ពាក់មី (ប័ណ្ណ​បើកបរ)​ទេ​? នៅពេល​យើង​សួរ​ចំណុច​នេះ គ្មាន​ការ​បញ្ជាក់​ទេ បើ​គាត់​គ្មាន​ប័ណ្ណ​បើកបរ​គាត់​គ្មាន​សិទ្ធិ​បើកបរ​លើ​ផ្លូវ​ទេ។ មួយ​ទៀត គឺ​រថយន្ត​របស់​គាត់​មាន​ភ្លើង​ឡាស៊ែរ តែ​គេ​មិន​បាន​ពិចារណា​អ្វី​ទាំងអស់​»។


ជាថ្មី​ម្តង​ទៀត​លោក ប៊ុនរ៉ា បាន​និយាយ​ថា៖ «​ខ្ញុំ​ដាក់​ពាក្យ​ចូល​ឧទ្ធរណ៍​សង្ឃឹម​ថា​ជាថ្មី​ម្តង​ទៀត លោក ប៊ុនរ៉ា បាន​និយាយ​ថា៖​«ខ្ញុំ​ដាក់​ពាក្យ​ចូលឧទ្ធរណ៍​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌ តែ​អ្វីៗ​នៅ​ដដែល ដូច្នេះ​តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​សូម្បី​បន្តិច​ដល់​កូនក្តី របស់​ខ្ញុំ។ យ៉ាង​ហោច​ណាស់ ក៏​សាលាឧទ្ធរណ៍​គួរ​ពិចារណា​សម្រួល​ដល់​តម្លៃ​សំណង​ដែរ តែ​គ្មាន​ទេ។ នៅពេល​នេះ ខ្ញុំ​កំពុង​រង់ចាំ​មើល​នីតិវិធី​នៅ​តុលាការ​កំពូល​»។

ជុំវិញ សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ជាង​មួយ ឆ្នាំ​មក​នេះ ហើយ​កំពុង​ស្ថិត​នៅក្នុង​កណ្តាប់​ដៃ​តុលាការ​កំពូល​នោះ នាយ កុយ ដែល​កូនប្រុស​ម្នាក់​របស់​លោក​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នោះ​បាន​ឲ្យ ដឹង​ថា នៅពេល​នេះ រូប​លោក ខេមរៈ សេរីមន្ត រួម​នឹង​ជនរងគ្រោះ​ដទៃ​ទៀត​ទើប​តែ​ទទួល​បាន​ប្រាក់​សំណង​ពី​ក្រុមហ៊ុន ធានារ៉ាប់រង​កាំមីនកូ ក្នុង​សំណង​ម្នាក់​ចំនួន ៤០០០​ដុល្លារ​អាមេរិក​។

នាយ កុយ បាន​និយាយ​ថា៖​«​ក្រោយ​ការ​ប្រកាស​របស់​សាលាឧទ្ធរណ៍ នៅពេល​នេះ យើង​ទើប​តែ​ទទួល​បាន​ប្រាក់​សំណង​ពី​កាំមីនកូ រីឯ​ក្រុមហ៊ុន SK គេ​ប្រហែល​ជា​មិន​យល់ព្រម​ទេ ហើយ​គេ​ក៏​ប្រហែល​ជា​នឹង​បន្ត​ឡើង​ទៅ​តុលាការ​កំពូល​ទៀត ដូច្នេះ​ខ្ញុំ​កំពុង​រង់ចាំ​មើល​ការ​ធ្វើការ​របស់​មេធាវី​របស់​ខ្ញុំ​»។

តំណាង មេធាវី SK បាន​ឲ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស ធ្វើការ​រក​ឃើញ​ភ្លើង​ឡាស៊ែរ​នៅ​ជាប់​នឹង​រថយន្ត​របស់​ខេមរៈ សេរីមន្ត ដែល​គេ​ថា នោះ​ជា​មូលហេតុ​មួយ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​។ តែ​លោក ខេមរៈ ភារុណ ធ្លាប់​បញ្ជាក់​ថា ភ្លើង​ឡាស៊ែរ​នោះ គឺ​នៅ​ក្រោម​កាង​រថយន្ត ដូច្នេះ​មិន​អាច​ចាំង​បាន​៥០​ម៉ែត្រ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ។

លោក ភារុណ បាន​បញ្ជាក់​ថា៖ «បើ​តាម​ផ្លូវ​ច្បាប់ មន្ត្រី​ប៉ូលិស​មិន​អាច​មាន​សិទ្ធិ​ទៅ​ដោះរើ​ផ្នែក​ណា​មួយ​នៃ​រថយន្ត របស់​យើង​បាន​ទេ បើ​គ្មាន​ដីកា​ពី​តុលាការ ឬ​ក៏​ក្រុម​ការងារ​ចម្រុះ​នោះ។ ប៉ុន្តែ​ស្ងាត់ៗ ស្រាប់តែ​ប៉ូលិស​ទៅ​ដោះ​រើភ្លើង​ស្តុប​រថយន្ត​របស់​យើង កាហតៗ ហើយ​និយាយ​ថា នោះ​ជា​ភ្លើង​ឡាស៊ែរ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់»។

លោក បន្ថែម​ថា៖​«​ចំណុច​នេះ យើង​មិន​អាច​ទទួល​យក​បាន​ទេ តែ​យើង​មិន​អាច​និយាយ​ថា គេ​ធ្វើ​នោះ​ក្នុង​បំណង​អ្វី​ច្បាស់​ដែរ តែ​ខ្ញុំ​គិត​ថា ប្រហែល​ជា​មាន​ឥទ្ធិពល​ពី​ខាង​ក្រុមហ៊ុន​បង្កគ្រោះ​ហើយ​មើល​ទៅ​»។

រីឯ ការ​លើក​ឡើង​ថា អ្នក​បើកបរ​របស់ ខេមរៈ សេរីមន្ត គ្មាន​ពាក់មី (​ប័ណ្ណ​បើកបរ​) នោះ មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី ខេមរៈ សេរីមន្ត បាន​ទេ​៕


What Next?

Recent Articles

6 Responses to "សំណុំ​រឿង ខេមរៈ សេរីមន្ត បន្ត​ឡើង​ដល់​តុលាការ​កំពូល"

  1. sl says:

    yol sr0b chea mouy Veng Sreng

    ————————————————

    Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
    —————————————————————
    sl

    Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:

    Ah norouk Hun Neang
    Mi norouk Di Pok
    Ah norouk Phdey mi kanhchas Bun Seng Ly
    Mi kanhchas jit ngoab Bun Seng Ly
    Ah chhker kvac Hun Sen
    Mi mok khmouch chhao reu sat chomlek Bun Sam Heng
    Ah chhker Mi chhker kon chao vea teng oss

    Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss

    ——————————————————–

    Anonymous
    March 8, 2014 at 11:55 am

    ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?

    ———————————————————–

    Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong

    ———————————————-

    Anonymous
    March 17, 2014 at 8:19 am

    លោក veng sreng ល្មម ឈប់ជេរ គេ ទៅ ការ ដែលជេរ គេ របៀបនេះ វា គ្មានតម្លៃ អ្វី ទេ !

    ———————————————–

    Chos ah Hun kvac nis vea mean domlay reu??? vea samlab bong phaown kammakor nov plov Veng Sreng neng nov wat Stung Mean Chey nos?? Nis min ton niyay ompi bot oucret 100000 yang robos vea phong!!!
    Ah chhker samre kvac nis tver ahkroc ban ahkroc sam mok vea heuy

  2. boys says:

    នាក់ខាងលើសរសេរដូចCrazy….

  3. សំឡាញ់! says:

    No money no justic.

  4. ? says:

    No money no justice that meant huge corruption.

  5. អព្យាក្រឹត្យ says:

    អ្នកបើកបរ មាន ឬគ្មានប័ណ្ណបើកបរ​? តុលាការគួរស៊ើបសួរខាងក្រសួងសាធារណៈការ​ ទៅដឹងហើយ ? ឆែកតែមួយភ្លែតសោះ ហេតុអីមិនធ្វើ? មានអាថ៌កំបាំងអី?

  6. i,khmer says:

    Khemarak Serey monn……you need to do somthing for the unjustice khmer poor people, especially the factory workers that they love you so much….. so that they all remember you….after you go five feet under ground!!?
    but it’s too bad!!! I don’t think you could fucking read this message…..