ឧទ្ធរណ៍​នឹង​ជម្រះ​រឿង​សំណើ​សុំ​សម្ភារៈ​សមាគម IDEA វិញ

Wednesday, 19 March 2014
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

Vorn-pov

លោក វន ពៅ ប្រធាន​សមាគម​ IDEA ក្នុង​ការបង្ក្រាប​នៅ​មុខ​រោងចក្រ​យ៉ាក​ជីន ថ្ងៃទី​២ មីនាដោយទាហាន​ឆ័ត្រ​យោង​៩១១។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃទី​២៤ មីនា ខាង​មុខនេះ នឹង​ជម្រះ​លើ​សំណើ​សុំរ៉ឺមក ពីរ​គ្រឿង​ និង​សម្ភារៈ​បំពង​សម្លេងមកវិញ​​ ដែល​ទាហាន​ឆ័ត្រ​យោង​៩១១ បាន​ចាប់​យក​កាលពី​ពេល​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ទាមទារ​ឡើង​ប្រាក់ខែ​ កាលពី​ដើមខែ​មករាកន្លង​ទៅ​ នៅ​រោងចក្រ​យ៉ាក​ជីន ក្នុង​ខណ្ឌ​ពោធិសែន​ជ័យ។

សំណើ​ស្នើ​សុំ​រឺម៉ក​ពីរ​គ្រឿង មីក្រូ​ហ្វូន​២ អំភ្លឺ​មួយ និងទូរស័ព្ទមួយ​ចំនួន ព្រម​ទាំង​លុយ​កាក់​ដែល​បាត់​បង់ ក្នុង​ការ​បង្ក្រាប​ដោយ​ទាហាន​ឆ័ត្រយោង​ កាលពី​ថ្ងៃទី​២ មករានេះ ជាសំណើ​របស់​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅកាត់ IDEA តែ​ត្រូវ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​សម្រេច​បដិសេធមិន​ព្រម​ប្រគល់ឲ្យ​វិញ​ កាលពី​ជាង​មួយ​ខែ​មុន​មក​ ហើយ​ទើ​បពេលនេះ​មន្ត្រី​សមាគម​ បាន​ទទួល​នូវ​ដីកា​កោះ​ឲ្យ​ចូល​ជម្រះ​នៅថ្ងៃចន្ទ សប្តាហ៍​ក្រោយ។ នេះ​បើតាម​លោក សុខ ឈុន​អឿង ប្រធាន​ស្តី​ទី​ IDEA ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃពុធ​ទី​១៩ មីនានេះ​។

យើងចៅក្រម​ ប៉ាន់​ គឹម​លាន​ ព្រះ​រាជ​អាជ្ញា​នៃ​មហាអយ្យ​ការ​អម​សាលាឧទ្ធរណ៍ ក្នុង​លិខិត​ដីកាកោះ​ចុះ​ថ្ងៃទី​១២ មីនា បាន​ឲ្យ​លោក សុខ ឈុនអឿង ចូល​មក​ជម្រះ​នៅ​ថ្ងៃទី​ ២៤ មីនា វេលាម៉ោង​២​រសៀល ដែល​មាន​ចៅក្រម​ជំនុំ​ជម្រះ​ លោក សេង ស៊ីវុត្ថា លោក​ ញូង ធុល​ លោក ឃុន លាង​ម៉េង​ និង​ក្រឡាបញ្ជី លោក​ពេជ្រ​ ផល្លា​សម្ផស្ស​។

ការ​បង្ក្រាប​នៅ​មុខ​រោងចក្រ​យ៉ាក​ជីន ថ្ងៃទី​២ មីនា បាន​ចាប់​ខ្លួន​មនុស្ស​១០ដាក់​ដាក់​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់​ចាម​មក​ទល់​ពេលនេះ ដែល​ក្នុង​នោះ​មាន​លោក វន ពៅ ប្រធាន​សមាគម​ IDEA ម្នាក់ដែរត្រូវគេ​ចោទ​ថា​បាន​បង្ក​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ និង​ប្រើ​ហិង្សា​៕


What Next?

Recent Articles

One Response to "ឧទ្ធរណ៍​នឹង​ជម្រះ​រឿង​សំណើ​សុំ​សម្ភារៈ​សមាគម IDEA វិញ"

  1. ក្បាច់សាមកុក says:

    ពូកអាល្ងង់ ដូចកង្កែបក្នុងអណ្តូងចឹង ទាហ៊ានសម័យអាខ្វាក់ ដូចខួរក្បាលកូនង៉ៃតចឹង អា អត់ចេះកីត ។ អាឯងវាយគេដើម្បីអាណា ? ហ៊ុន សៃន …. ឫ ប្រទេសជាតិ ។ ទាហ៊ានសម័យនេះថោកណាស់ ដឹងទេ ព្រោះ អា​ ហ៊ុន សៃន ថាជានាយករដ្ឋមន្ត្រីថោក ។