​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លើក​ពេល​ជួប​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ រឿង​បាតុកម្ម

ដោយ៖​ សុទ្ធ គឹម​សឿន​
ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014
http://vodhotnews.com

រូបលោក ម៉ម សូណង់ដូ ក្នុងសន្និសីទសារព័ត៌មានគ្រោងដាក់លិខិតទៅក្រសួងព័ត៌មាន សុំបង្កើតហ្វ្រេកង់ទូរទស្សន៍ នាពេលកន្លងទៅ (រូបភាពដោយ ណាត សុភាព)

រូបលោក ម៉ម សូណង់ដូ ក្នុងសន្និសីទសារព័ត៌មានគ្រោងដាក់លិខិតទៅក្រសួងព័ត៌មាន សុំបង្កើតហ្វ្រេកង់ទូរទស្សន៍ នាពេលកន្លងទៅ (រូបភាពដោយ ណាត សុភាព)

​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ស្នើសុំ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ពន្យា​ពេល​ជួបពិភាក្សា ករណី​សុំ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​នៅតាម​ខេត្ត ទៅ​ថ្ងៃ​ទី​២៤ ខែ​មីនា វិញ ដោយសារ​ថ្ងៃនេះ​លោក​ជាប់រវល់​។

​អភិបាលរង​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង គ្រោង​ជួប​លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ នៅ​ព្រឹក​នេះ ដើម្បី​ពិភាក្សា​ពី​គម្រោង​ធ្វើ​បាតុកម្ម​របស់​ប្រធាន​ស្ថានីយ៍​វិទ្យុ​នេះ ដែល​គ្រោង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃ​ទី​៣១​ខែ​មីនា ខាងមុខនេះ​។​

​ប៉ុន្តែ​លោក ម៉ម សូណង់ដូ មានប្រសាសន៍ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា លោក​បាន​ស្នើសុំ​អភិបាលរង​រាជធានី  ពន្យា​ពេល​ណាត់ជួប​នេះ ទៅ​ថ្ងៃ​ទី​២៤ ខែ​មីនា​វិញ ដោយសារ​ថ្ងៃនេះ​លោក ជាប់រវល់​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​។​

​កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៤ កន្លងទៅ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​អ្នកគាំទ្រ ប្រមាណ ៣០០​នាក់ ធ្លាប់បាន​ធ្វើ​បាតុកម្ម​ម្តង​រួចមកហើយ ដើម្បី​ទាមទារ​ហ្វ្រេ​កង់ ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ហែ​ក្បួន​ទៅមុន​ក្រសួង​ព័ត៌មាន ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រើប្រាស់​គ្រាប់​បែកផ្សែង បាញ់​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ ដើម្បី​បំបែក​ការតវ៉ា​របស់​ពួកគេ​នៅ​មុខ​ក្រសួង​ព័ត៌មាន ធ្វើឲ្យ​ពលរដ្ឋ​ជាច្រើន​នាក់ រងរបួស​ធ្ងន់ និង​ស្រាល​៕

សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

One Response to "​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លើក​ពេល​ជួប​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ រឿង​បាតុកម្ម"

  1. ង្វៀង ធីទ័រ says:

    សុំ និង តវ៉ា ទាមទារ រហូតក្រុមទេវទត្តអោយយើង ព្រោះវិទ្យុ និង ទូរទស្សដែលនិយាយការពិត ឬមិនគាំទ្រវា វាថាអស់ហ្រេកង់ អស់នេះ អស់នោះ ឥចឹងហើយ…បើយួន ចិន សុំវិញ គឺok ,yes យ៉ាងលឿនតែម៉ង…!