ដោយ៖ ឃុត សុគន្ធ
ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014
http://vodhotnews.com
សមាគមការពារសិទ្ធិមនុស្សអាដហុក នៅព្រឹកថ្ងៃពុធនេះ បើកយុទ្ធនាការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីជំរុញឲ្យតុលាការសើរើរឿងបណ្តឹងដីធ្លីចាស់ៗ ដែលជាប់គាំងយូរឆ្នាំមកហើយ និងពុំទាន់មានដំណោះស្រាយ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅសមាគមអាដហុក លោក ចាន់ សុវ៉េត ប្រាប់VODនៅព្រឹកថ្ងៃពុធនេះថា រឿងទំនាស់ដីធ្លីជាច្រើនរបស់ពលរដ្ឋនៅទូទាំងប្រទេស តុលាការមិនទាន់បានដោះស្រាយ។ លោកបន្តថា ការបើកយុទ្ធនាការដាក់ពាក្យបណ្តឹងនេះគឺ ដើម្បីឲ្យប្រជាពលរដ្ឋ អាចយកពាក្យបណ្តឹងរឿងទំនាស់ដីដែលបានជាប់គាំងយូរឆ្នាំមកហើយ ដាក់ទៅតុលាការម្តងទៀត ដើម្បីឲ្យភាគីពាក់ព័ន្ធដោះស្រាយ។
នៅម៉ោង២រសៀលនេះ សមាគមអាដហុក នឹងបើកសន្និសីទសារព័ត៌មានស្តីពីការជាប់គាំងនៃបណ្តឹងរបស់ពលរដ្ឋ ករណីរឿងដីធ្លីនេះ។
លោក ចាន់ សុវ៉េត ឲ្យដឹងថា របាយការណ៍សមាគមអាដហុក រកឃើញថា បណ្តឹងដែលបានជាប់គាំងទូទាំងប្រទេស មានជាង ១០០ករណី ដែលជាបពាក់ព័ន្ធនឹងដីសង្គមកិច្ច និងការរឹបអូសយកដី៕
សរសេរមកកាន់ លោកឃុត សុគន្ធ តាមរយៈsokun@vodhotnews.com
ខំទៅពួកអា អាដហុក ក្រែងបានភាគផលខ្លះយកទៅផឹកសុីស្រីញីអូនបង
ឬចិញ្ចិមប្រពន្ឋចុង !!!