របាយការណ៍៖ វៀតណាម​នៅ​កំពង់ឆ្នាំង​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស

ដោយ យន់ សាមៀន
2014-03-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ផ្ទះ​ជនជាតិ​វៀតណាម បឹង​ទន្លេសាប កំពង់ឆ្នាំង ៦១០
៧-មីនា-២០១៤៖ ផ្ទះ​របស់​ជនជាតិ​វៀតណាម នៅ​លើ​បឹង​ទន្លេសាប ម្ដុំ​ស្ពាន​តាម៉ៅ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ RFA/Chin Chetha

របាយការណ៍​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច​ស្ដីពី​ជនអន្តោប្រវេសន៍​រស់​នៅ​លើ​ភូមិ​បណ្ដែត​ទឹក នៅ​លើ​បឹង​ទន្លេសាប នា​ខេត្ត​កំពង់ឆ្នាំង ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ មីនា រក​ឃើញ​ថា ជនអន្តោប្រវេសន៍​វៀតណាម កំពុង​ជួប​ផល​លំបាក​ទាំង​សេដ្ឋកិច្ច និង​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «មនុស្ស​តែលតោល​នៅ​លើ​ពិភពលោក (Limbo on Earth)» ដែល​បាន​សិក្សា​ទៅ​លើ​ជនអន្តោប្រវេសន៍​វៀតណាម ចំនួន​ប្រមាណ ៥​ពាន់​នាក់ រស់​នៅ​ក្នុង​ឃុំ​ផ្សារឆ្នាំង នៅ​ខេត្ត​កំពង់ឆ្នាំង បង្ហាញ​ថា ជនអន្តោប្រវេសន៍​ទាំង​នោះ​បាន​បាត់បង់​សិទ្ធិ​ជា​ពលរដ្ឋ។

របាយការណ៍​ដែល​មាន ២០​ទំព័រ បាន​សិក្សា​ទៅ​លើ​ក្រុម​ជនអន្តោប្រវេសន៍​វៀតណាម សហគមន៍​តូច​មួយ​ក្នុង​ចំណោម​សហគមន៍ ជនអន្តោប្រវេសន៍​វៀតណាម ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច លោក អាង ចន្ទរិទ្ធ មាន​ប្រសាសន៍​ថា ជនអន្តោប្រវេសន៍​វៀតណាម ទាំង​នោះ ដែល​មួយ​ចំនួន​បាន​កើត និង​រស់​នៅ​កម្ពុជា ចាត់​ទុក​ប្រទេស​កម្ពុជា ដូចជា​ប្រទេស​ដើម​កំណើត​របស់​ខ្លួន ប៉ុន្តែ​ពួកគេ​បាត់បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​ទទួល​បាន​ការ​អប់រំ សេដ្ឋកិច្ច សង្គម និង​នយោបាយ។

លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​បាន​បដិសេធ​មិន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម ដែល​បង្ក​ជា​ឧបសគ្គ​ជា​ច្រើន​ដល់​ការ​រស់​នៅ​របស់​ពួកគេ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ត្រូវ​ផ្ដល់​លិខិត​កំណើត​ដល់​កូន​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រស់​នៅ​កម្ពុជា ដើម្បី​ឲ្យ​មាន​លទ្ធភាព​ទទួល​បាន​ឱកាស​ល្អ​សម្រាប់​ថ្ងៃ​អនាគត។

លោក អាង ចន្ទរិទ្ធ បន្ត​ថា ក្រៅ​តែ​ពី​បញ្ហា​ជីវភាព និង​ការ​គាប​សង្កត់​ពី​អាជ្ញាធរ ជនអន្តោប្រវេសន៍​វៀតណាម ទាំង​នោះ ក៏​បន្ត​រង​គ្រោះ​ផ្នែក​នយោបាយ​ផង​ដែរ។ របាយការណ៍​បន្ត​ថា ជនអន្តោប្រវេសន៍​វៀតណាម ប្រមាណ ៩៧​ភាគរយ នៅ​តំបន់​នោះ មិន​បាន​ចូល​រួម​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ឡើយ ដោយសារ​តែ​អាជ្ញាធរ​ទាមទារ​ឲ្យ​ពួកគេ​ផ្តល់​អត្តសញ្ញាណប័ណ្ណ។

ទាក់ទង​នឹង​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង លោក ពៅ ប៊ុនថន ថ្លែង​ថា បាន​បណ្ដាល​ឲ្យ​បរិស្ថាន ជា​ពិសេស​ទឹក​ទន្លេ​មាន​ការ​បំពុល​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា មន្ត្រី​បរិស្ថាន​បាន​ចុះ​អប់រំ​ពី​អនាម័យ និង​ហាមឃាត់​រាល់​សកម្មភាព​ផលិត ឬ​ការ​ជួសជុល​គ្រឿង​ម៉ាស៊ីន និង​បញ្ចូល​អាគុយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទឹក​ជា​រៀងរាល់ ១​សប្ដាហ៍​ម្ដង។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច លោក អាង ចន្ទរិទ្ធ ឱ្យ​ដឹង​ថា កន្លង​មក​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រស់​នៅ​លើ​ភូមិ​បណ្ដោយទឹក ក្នុង​បឹង​ទន្លេសាប បាន​បន្ត​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ពួកគេ​រស់​នៅ ដើម្បី​ជៀសវាង​ការ​បំពុល​បរិស្ថាន​បឹង​ទន្លេ​សាប។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​អាច​ស្វែង​រក​ដីធ្លី ដើម្បី​ផ្ដល់​ដល់​ក្រុម​សហគមន៍​ជនជាតិ​វៀតណាម ទាំង​នោះ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

16 Responses to "របាយការណ៍៖ វៀតណាម​នៅ​កំពង់ឆ្នាំង​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស"

  1. ការមិន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ជនអន្តោប្រវេសន៍ខុសច្បាប់ជាអ្នកស្នេហាជាតិ​ ។​

    ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់គួរបញ្ជួនទៅស្រុកគេវិញ ។​ អំពើល្មើសច្បាប់ភាគច្រើនគឺបង្កដោយជនអន្តោប្រវេសន៍ខុសច្បាប់

  2. កម្មករ កសិករ says:

    〉, អា ឆ្កែ ជន ក្បត់ជាតិ អាង ចន្ទរិទ្ធ អ្ហែងចង់ អោយជន អន្តោប្រវេសន៍ វៀតណាម មាន

    អត្តសញ្ញាណប័ណ្ណ « កាត » កម្ពុជា ផង ! ។

    〉, ប្រជាជនវៀតណាម ត្រូវបញ្ជូន អោយទៅ ប្រទេស វៀតណាម វិញ . បានត្រឹមត្រូវ ពី

    ព្រោះប្រទេសវៀតណាម គ្មាន សង្គ្រាម ទេ !

    〉,ប្រជាពលរដ្ឋកម្ពុជា សូម សរសើរ មន្ត្រី អាជ្ញាធរខេត្ត កំពង់ឆ្នាំង ដែលមិនចេញ

    អត្តសញ្ញាណប័ណ្ណ ​ « កាត » អោយជនជាតិវៀតណាម ខុសច្បាប់ទាំងនេះ ​! សំណូមពរ

    អាជ្ញាធរ ខេត្ត បញ្ជូន ជនជាតិ វៀតណាម ទាំងនេះ អោយទៅប្រទេស វា វិញ ទៅ !

  3. Bol says:

    លោក អាង ចន្ទរិទ្ធ បន្ត​ថា ក្រៅ​តែ​ពី​បញ្ហា​ជីវភាព និង​ការ​គាប​សង្កត់​ពី​អាជ្ញាធរ ជនអន្តោប្រវេសន៍​វៀតណាម ទាំង​នោះ ក៏​បន្ត​រង​គ្រោះ​ផ្នែក​នយោបាយ​ផង​ដែរ។ របាយការណ៍​បន្ត​ថា ជនអន្តោប្រវេសន៍​វៀតណាម ប្រមាណ ៩៧​ភាគរយ នៅ​តំបន់​នោះ មិន​បាន​ចូល​រួម​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ឡើយ ដោយសារ​តែ​អាជ្ញាធរ​ទាមទារ​ឲ្យ​ពួកគេ​ផ្តល់​អត្តសញ្ញាណប័ណ្ណ។
    ____________________________

    ល្អណាស់ ជាមួយនឹងរបាយការណ៍ដែលបានបង្ហាញថា ៩៧ % នៃជនជាតិ វៀតណាមនៅទីនេះ មិនមានសិទ្ធិបោះឆ្នោត។
    តាមរយៈរបាយការណ៍នេះ គេអាចឆ្លុះបញ្ចាំងបានថា តើការគ្រប់គ្រងនិងអនុវត្តច្បាប់ អន្តោប្រវេសន៍មានសភាពយ៉ាងណា ហើយ។
    ត្រង់នេះហើយ ក៏ជាសក្ខីភាព បង្ហាញពីភាពសុក្រិតនៃលទ្ធផលឆ្នោតគ្រប់អាណត្តិកន្លង ពិសេស អាណត្តិទី ៥ ដែល អ្នកសង្កតការណ៍ ICAPP និង CAPDI បានវាយតម្លៃ សន្និដ្ឋាន និងទទួលស្គាល់ យ៉ាងប្រាកដ។

    បណ្តាប្រទេសក្នុងពិភព សុទ្ធសឹងមានច្បាប់អន្តោប្រវេសន៍របស់គេ ដោយឡែកៗ។ វត្តមានជនជាតិវៀតណាម នៅលើដីកម្ពុជា និងនៅលើទឹកដីនៃបណ្តាប្រទេសក្នុងពិភពលោក ក៏មិនខុសពីវត្តមាននៃជនជាតិនានាដែលចាកចោលស្រុក ចោលប្រទេស មករស់លើដីខ្មែរ និងរស់នៅតាមបណ្តាប្រទេសនានាលើពិភពលោក នោះដែរ។ ហើយក៏មិនខុសពីជនជាតិខ្មែរ ដែលបាន និងកំពុងតែមានបំណងចាកចោលប្រទេសទៅធ្វើការ ឬ រត់ចោលស្រុកទៅសុំសិទ្ធិជ្រកកោនរស់នៅក្នុងប្រទេសដទៃ ជាពិសេស នៅអាមេរិក ឬ អូស្ត្រាលី ជាដើម។ សួរថា មនុស្សម្នាក់ៗ តែងស្រមៃពីអ្វីៗ គឺសេចក្តីសុខ។ បំណងប្រាថ្នាសេចក្តីសុខ នេះដែលបណ្តាលឲ្យមនុស្សសុខចិត្តចោលស្រុក ចោលបងប្អូន ដើរសុំសិទ្ធិជ្រកកោន។ ដូចនេះ តើអនុសញ្ញាសិទ្ធិមនុស្សរបស់ UN មានចែងពីករណីនេះ ទេ?
    ប្រាកដជាមាន ដើម្បីធានាសិទ្ធិមនុស្ស។ តែអ្វីជារឿងសំខាន់ ? គឺច្បាប់អន្តោប្រវេសន៍របស់ប្រទេសសាម៉ី។
    តែអ្វីដែលជារឿងអាក្រក់ជាទីបំផុតរបស់ខ្មែរ គឺមានជនជាតិខ្មែរច្រើនណាស់ ដែលបានរត់ចោលស្រុក ព្រោះតែស្រមៃសេចក្តីសុខលើដីអាមេរិក ។ ដើម្បីបានទទួលសិទ្ធិជ្រកកោនលើដីអាមេរិក អ្នកខ្លះ ក៏រៀបចំអាពាហ៌ពិពាហ៌ អ្នកខ្លះ ទៅក្នុងនាមជាអ្នកចម្រៀង អ្នកសិល្បៈ ទៅលួចលាក់ខ្លួន ឯអ្នកខ្លះទៀត បានប្រព្រឹត្តជាឲ្យក្លាយជាអ្នកមានទំនាស់ផ្នែកនយោបាយជាមួយរដ្ឋាភិបាល អ្នកទាំងនោះបានតែងតួជាអ្នករងគ្រោះនយោបាយ ដោយត្រូវសម្តែងថា ខ្លួនត្រូវរងការតាមសម្លាប់ ការចាប់ចងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ……. ជាដើម។ អាក្រក់ណាស់។ នេះហើយគឺជារឿងអន្តោប្រវេសន៍របស់មនុស្សគ្រប់ប្រទេស ដែលមានដូចគ្នា។

    តែចំពោះជនជាតិវៀតណាមចំនួនប៉ុន្មាន ដែលកំពុងមានវត្តមានលើទឹកដីកម្ពុជា គឺត្រូវតែអនុវត្តច្បាប់អន្តោប្រវេសន៍។ តែបើមិនអនុវត្តច្បាប់នេះ សួរថា តើយើងចង់ឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាចំពោះ គេ? យើងមិនមែននិយាយការពារគេ ឡើយ ។ តែក៏គួរគិតពីទិដ្ឋភាពខាងលើ ដែរ។ ឬក៏ចង់ឲ្យរដ្ឋាភិបាលអនុវត្តវិធានការឃោរឃៅព្រៃផ្សៃ ដូចរបបសេនាប្រមុខលន់ នល់ ឬ ខ្មែរក្រហមប៉ុល ពត ឬយ៉ាងណា? ត្រឹមត្រូវណាស់ ,
    បើយើងចង់ធ្វើយ៉ាងណាចំពោះជនជាតិណាមួយដែលកំពុងរស់នៅលើដីយើង, នុះ រដ្ឋាភិបាល ឬប្រជាជនរបស់ជាតិនោះ នឹងធ្វើអ្វីមួយឆ្លើយតបនឹងទង្វើរបស់យើង ដូចគ្នា។

    ការបង្ហាញរបស់លោក អាង ចន្ទរិទ្ធិ នេះ ជាអ្វី ដែលគាត់កំពុងតែនិយាយពីសិទ្ធិមនុស្ស និងច្បាប់អន្តោប្រវេសហើយ។
    យើងក៏គួរតែគិតថា

    ល្មមហើយ ! មកដល់សម័យនេះហើយ យើងត្រូវយកច្បាប់មកនិយាយ និងអនុវត្ត គឺមិនត្រូវយកអារម្មណ៍មនោគមន៍វិជ្ជាចង្អៀតចង្អល់ មកនិយាយ ដែលនាំឲ្យបែកបាក់តែជាតិឯងនោះទេ។

    យើងដឹង! គឺដឹងថា ទស្សនៈរបស់យើង មិនត្រូវនឹងចិត្តក្រុមមនុស្សជ្រុលនិយមមួយក្តាប់នោះ ឡើយ! តែជេរចុះ!!

  4. រាស្ត្រខ្មែរ says:

    អាង ចាន់រិទ្ធ ឯងថាគេរំលោភសិទ្ធយួន ឯងការពារយួន ក្បាលឯងយួនដែរមែនទ ? ទឹកដីកម្ពុជា ជាទឹកដីពួកអាយួនទាំងនោះមែនទេ? ម៉េចក៏មិនដេញវាអោយទៅស្រុកវិញទៅ
    ពួកវារស់នៅលើទឹក ទន្លេសាប បំផ្លាញមច្ឆាជាតិ បំពុលបរិស្ថាន ៣០ ឆាំហើយ ពួកវាឆ្អែតហើយ ត្រីស្ទើដាច់ពូជអស់ហើយ ពេលនេះដល់ពួកវាទាមទារឡើងគោកដើម្បីលេប កម្ពុជាហើយ
    បងប្អូនមានចាំទេ កាលពីបាត់បង់កម្ពុជាក្រោម ដំបូងពួកវារស់នៅបង្កប់ខ្លួនកុងព្រៃ តែពេលនេះពួកវារស់នៅលើទូក វាគ្រាន់តែបំភ័ន្តភែកយើងទេតើ

  5. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ដល់ពេលយួនឡើងចាងវាយក្បាល ហ៊ុន សែន ហើយនៀក
    ថាកុំធ្វើគុណជាមួយពូជអាក្រពើល្មើសគុណសត្វយួននេះឱ្យសោះ
    អាស្ដេច ជ័យជេដ្ឋាទី២ ជាគំរូហើយ យួនប្លន់ទឹកដីកម្ពុជាក្រោមអស់ទាំងស្រុង ។
    អាកញ្ចាស់ ហ៊ុន សែន សុខចិត្តក្បត់ជាតិខ្មេរ ខំជួយពួកអាឆ្កែយួនមកនៅក្នុងទឹកដីខ្មែរ
    ប៉ុន្មានអាទិទ្យមុនមានអាកំពូជឆ្កែយួនធ្វើការស្ថានទូត វាយប្រហារប្រជាជនខ្មែរ
    ឥឡូវមានអាពូជឆ្កែយួនពាក់ឈ្មោះខ្មែរ អាង ចាន្ធរិទ្ធ វាយប្រហារអាជ្ញាធរ
    បន្តិចទៀតមានរឿងអាក្រក់បន្តៗទៀតជាមិនខាន អារដ្ឋាភិបាលយួនវានិងបញ្ជា
    ឱ្យបក្ខពួកយួនធ្វើការក្នុងក្រសួងនានា ដូចអា បុករុកសំអុយខ្មែរគ្មានថ្ងៃសុខទេ
    ព្រោះវាចង់លេបយកទឹកដីខ្មែរទាំងអស់ហ្នឹង តំរិះជិះកឯងហើយប៉ិកញ្ចាស់ ហ៊ុន សែន ។

  6. កំហែងឬទ្ធិ says:

    បើ​ខ្មែរ​ចូល​ដី​វៀតណាម​ខុស​ច្បាប់​វិញ​គេ​ដេញ​ដូច​ឆ្កែ​ឆូល​របង​គេ កុំ​ថា​ឡើយ​ដល់​ទៅ​ចូល​ទៅ​ក្នុង​ទឹក​ដី​គេ​ឆ្ងាយ​អី​ សូម្បី​តែ​ខ្មែរ​ដើរ​លើ​ដី​ខ្មែរ​សោះ ទាហាន​របស់​វៀតណាម​ហាម​ឃាត់​ខ្មែរ​ដើរ​លើ​ដី​របស់​ខ្លួន​ទៅ​ហើយ។

    អ្នក​ដែល​រស់​នៅ​លើ​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​រស់​នៅ​ក្នុង​ទឹក​ដី​ដើម​របស់​គេ​វិញមិន​ថា​ឡើយ​អ្នក​នោះ​ជា​ជាតិ​អ្នី ប្រទេស​ណា​ក៏​គេ​ធ្វើ​ដូច្នោះ​ដែរ ដូច​ជា​ប្រទេស​មហា​អំណាច​សហរដ្ឋអាមេរិក, កាណាដា, អូស្ត្រាលី…។ល។ ការ​បញ្ជូន​​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ទៅ​ទឹក​ដី​ដើម​កំណើត​​​មិន​មែន​ជា​ការ​រើសអើង​ពូជ​សាសន៍​ទេ។

  7. សែនសែន says:

    នៅមានអាឆ្កែយួនឈ្មោះ bol មួយទៀតកំពុងព្រុសជួយពូជយួនគ្នាវា
    មកនៅក្នុងស្រុកខ្មែរខុសច្បាប់ អាជ្ញាធរមិនចាប់បញ្ជូនទៅវិញ ពួកអាយួនល្មើសច្បាប់ឯងគួរអរគុណខ្មែរ
    ឥឡូវវាបែរជានាំទុក្ខនាំរឿងឱ្យខ្មែរទៅវិញ ពូជអាសត្វក្រពើយួនថោកទាបនេះ ថោកទាំងពូជមែន ។

  8. sarika says:

    ត្រូវធ្វើឧ្យច្បាស់លាស់រឿងអន្តោប្រវេសន្តយួន។រាប់ឧ្យប្រាកដ៌ហើយប្រកាសដល់ពិភពលោកឧ្យជួយយកពួកនេះទៅនៅផង។ ព្រោះកម្ពុជាមិនមែនជាតំបន់ដីបំរុងសំរាប់ជនជាតិយួនឡើយ។ ដីក៌រួមតូច (របូតបាត់កោះត្រល់) យួនក៌មកនៅច្រើន គិតមេចហ្នឹង?

  9. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ដល់ពេលយួនឡើងចាងវាយក្បាល ហ៊ុន សែន ហើយនៀក
    ថាកុំធ្វើគុណជាមួយពូជអាក្រពើល្មើសគុណសត្វយួននេះឱ្យសោះ
    អាស្ដេច ជ័យជេដ្ឋាទី២ ជាគំរូហើយ យួនប្លន់ទឹកដីកម្ពុជាក្រោមអស់ទាំងស្រុង ។
    អាកញ្ចាស់ ហ៊ុន សែន សុខចិត្តក្បត់ជាតិខ្មេរ ខំជួយពួកអាឆ្កែយួនមកនៅក្នុងទឹកដីខ្មែរ
    ប៉ុន្មានអាទិទ្យមុនមានអាកំពូជឆ្កែយួនធ្វើការស្ថានទូត វាយប្រហារប្រជាជនខ្មែរ
    ឥឡូវមានអាពូជឆ្កែយួនពាក់ឈ្មោះខ្មែរ អាង ចាន្ធរិទ្ធ វាយប្រហារអាជ្ញាធរ
    បន្តិចទៀតមានរឿងអាក្រក់បន្តៗទៀតជាមិនខាន អារដ្ឋាភិបាលយួនវានិងបញ្ជា
    ឱ្យបក្ខពួកយួនធ្វើការក្នុងក្រសួងនានា ដូចអា អាង ចាន្ធរិទ្ធ បុករុកសំអុយខ្មែរគ្មានថ្ងៃសុខទេ
    ព្រោះវាចង់លេបយកទឹកដីខ្មែរទាំងអស់ហ្នឹង តំរិះជិះកឯងហើយប៉ិកញ្ចាស់ ហ៊ុន សែន ។

  10. ✫♥* says:

    ធ្វើគុណនិងប្រជាជនខ្មែរខ្លួនឯង ទឹកដីនៅគង់វង់ តកូន តចៅ ជារៀងរហូត
    ធ្វើគុណជាមួយសាសន៍មីកន្ទបអាកន្ទប បាត់បង់ទឹកដី រស់ក្រោមអំណាចពួកវាជិះជាន់ដូចកម្ពុជាក្រោមយ៉ាងវេទនា !
    ហ៊ុន សែន និងពួកធ្វើការក្នុងជួរដ្ឋាភិបាលកំពុងកាន់អំណាចត្រូវយល់ឱ្យច្បាស់ មិនមែនតែកូនចៅខ្មែរដទៃទេដែល
    ត្រូវរស់នៅក្រោមអំណាចសាសន៍គេ នៅពេលបាត់បង់ទឹកដីអស់នោះ ពួកកូនចៅអ្នកទាំងអស់ក៍ត្រូវរស់នៅក្រោមអំណាច
    សាសន៍ដទៃដែរ !!!

  11. ឯកឧត្តមំ សមំ រង្សំ says:

    ទៅនៅស្រុកពួកឯងវិញទៅ អាយួន

  12. ប្រជាពលរដ្ឋ says:

    អា ឆ្កែ អាង ចន្ទរិទ្ធ នរណារ រំលោភសិទ្ធ នរណារ ? ហេតុអី បានជា អ្ហែង ចង់ ធ្វើ

    អត្តសញ្ញាណប័ណ្ណអោយជនជាតិ វៀតណាម ខុសច្បាប់ !

    តើ អាង ចន្ទរិទ្ធ អែង ជាជន បង្កប់ របស់ យួន ឬ !

    > . ប្រទេសកម្ពុជា ជាប្រទេស ក្រ ជាង ប្រទេស វៀតណាម !

    > . ហេតុអី ជនជាតិ វៀតណាម មកនៅ ប្រទេសកម្ពុជា យ៉ាងសន្ធឹកសន្ធាប់ ទូរទាំងប្រទេស !

    . ហេតុអី ទូត វៀតណាម នៅគ្រប់ ខេត្ត នៃ ប្រទេសកម្ពុជា ! បើ ប្រទេស ផ្សេងៗ មានទូត តែ មួយ !

    。。សូមអរគុណ អាជ្ញាធរ ខេត្ត កំពង់ឆ្នាំង ដែលស្រឡាញ់ ទឹកដី កម្ពុជា មិន ធ្វើ​ តាម មនុស្ស ក្បត់ !

    ,, សូមប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ជួយពិចារណា !!

  13. ជាត says:

    ហេ​ ហេ ចុះយួនធ្វើបាបខ្មែរនៅកម្ពុជាក្រោម តើមានអ្នកធ្វើរបាយការណ៌ទេ? ចុះករណីយួន ដួង ងៀប ធ្វើបាប និងប្រមាទខ្មែរ តើមានអ្នកឈឺឆ្អាលទេ???

  14. កម្ពុជា says:

    អ្នកដែលថាគេល្ងង់ គេភ្លើ និងយាយដូចមនុស្សមិនបានទទួលការអប់រំ គ្នានការវិភាគអីបន្តិចសោះ។អាងអី អាងជេ អសុរេះ មិនសមជាពូជខ្មែរសោះ ពូជខែ្មរ ពូជអ្នកថ្លៃថ្នូរ មិនមែនជេមិនខ្មាស់មាត់អញ្ចឹងទេលោកអើយ។មនុស្សគ្រប់រូបរស់នៅចង់បានសេចក្តីសុខដូចគ្នា។ខ្ញុំសូមគាំទ្រនូវ មតិ និងគំនិតរបស់Bol។

  15. ខ្មាស់គេណាស់លោកអើយចេះតែនិយាយទៅរួច ។ តើនៅស្រុកខ្មែរ នេះ មានជនជាតិយួនណាម្នាក់

    ត្រូវអត់បាយ ឬ

    ដើរសុំទានគេស៊ីតាមផ្លូវតាមផ្សារដែរឬទេ(យើងមិននិយាយពីពពួកយួននៅភូមិចុងឃ្នាសខេត្តសៀមរាប

    ដែលតោងទូករយើងរយោងសុំលុយរបៀបកាលីបពីជនជាតិបរទេសដែលមិនមែនជាជនជាតិខ្មែរ

    ហើយមានទាំងមន្រ្តីខ្មែរ ដែលរង់ចាំទទួលផលប្រយោជន៏ពីពួកនោះផង)

    នេះ បើប្រៀបជាមួយជនជាតិខ្មែរ ?

    ហើយតើមានដែរលឺរដ្ធាភិបាលយួន ឬ អង្កការក្រៅរដ្ធាភិបាលយួន ឬ

    បរទេសណាម្នាក់ថ្កោលទោសឬក៏ឈឺឆ្អាល ពីការរំលោភសិទ្ធទៅលើជនជាតិខ្មែរ​

    ដែលកំពុងរស់ស្រុកយួនដែរឬទេ?

  16. លោក អាង ចន្ទរិទ្ធគឺលោកវិញទេដែលកំពុងតែបង្កអោយមានការរើសរអើងជាតិសាសន៏កាន់តែខ្លាំងឡើងៗទៅវិ

    ញនោះទេ ចំពោះរបាយណ៏របស់លោក វាប្រៀបបានភ្លើងដែលកំពុងតែឆេះ ហើយ

    លោកយកសាំងទៅ ចាក់ស្រោចពីលើថែមទៀត ។