ដោយ អាន ស៊ីថាវ
2014-03-24
RFA
កំណត់ហេតុនៃកិច្ចប្រជុំក្រុមប្រឹក្សាកសិកម្ម និងជលផលរបស់សហភាពអឺរ៉ុប បានអះអាងនៅថ្ងៃទី២៤ មីនា ថា ផលិតផលត្រីរបស់កម្ពុជា ត្រូវបានហាមឃាត់មិនឲ្យនាំចូលទីផ្សាររបស់សហភាពអឺរ៉ុប។ ការហាមឃាត់នេះ ដោយសារតែធនធានជលផលកម្ពុជា ទាំងនោះមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ និងការក្លែងបន្លំនាវាដឹកជញ្ជូន ជាដើម។
សហភាពអឺរ៉ុប ជាប្រទេសដែលទិញត្រីច្រើនជាងគេនៅលើពិភពលោក ភាគច្រើននាំចូលមកពីប្រទេសនៅតំបន់អាស៊ី។ ស្របពេលជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏តែងតែព្រមានដល់ប្រទេសជាអ្នកនាំចូលត្រីទាំងនោះ ដោយជៀសវាងការនេសាទត្រីដោយខុសច្បាប់ ជាដើម។ បច្ចុប្បន្ន ប្រទេសមួយចំនួននៅតំបន់អាស៊ី ត្រូវបានសហភាពអឺរ៉ុប ផ្អាកមិនឲ្យនាំចូលធនធានជលផលរបស់ខ្លួនចូលទៅលក់ក្នុងទីផ្សារសហភាពអឺរ៉ុប។ ក្នុងនោះ ប្រទេសសមាជិកសហភាពអឺរ៉ុប ដែលមានចំនួន ២៨ប្រទេស បានហាមការនាំចូលត្រីពីប្រទេសកម្ពុជា ដោយសារតែប្រទេសនេះមានវិធានការតិចតួចលើការទប់ស្កាត់ការនេសាទត្រីខុសច្បាប់។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាកសិកម្ម និងជលផលរបស់សហភាពអឺរ៉ុប នៅថ្ងៃទី២៤ មីនា បង្ហាញថា បញ្ហានៃការនាំចូលធនធានជលផលរបស់ប្រទេសកម្ពុជា ត្រូវបានរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងការនេសាទដោយខុសច្បាប់។ បន្ថែមលើនេះ ក្រុមហ៊ុននាំចេញត្រីទៅសហភាពអឺរ៉ុប មួយចំនួនមិនបានចុះបញ្ជីពាណិជ្ជកម្ម និងមិនបានរាយការណ៍អំពីបរិមាណនាំចេញដល់មន្ត្រីរដ្ឋាភិបាល។
កំណត់ហេតុនៃកិច្ចប្រជុំដដែល បានរកឃើញថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ប្រទេសកម្ពុជា ពុំមានការប្ដេជ្ញាចិត្តលើការទប់ស្កាត់អំពើនេសាទខុសច្បាប់។ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាវិស័យកសិកម្ម និងជលផល ដែលពុំធ្លាប់ធ្វើពីមុនមករបស់សហភាពអឺរ៉ុប បានផ្អាកការនាំចូលត្រីពីប្រទេសកម្ពុជា។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល លោក ណៅ ធួក មិនអាចអត្ថាធិប្បាយបានឡើយ នៅថ្ងៃទី២៤ មីនា ដោយសារលោកកំពុងជាប់រវល់។
ទោះជាយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលបានអះអាងថា ការហាមឃាត់នេះនឹងធ្វើឲ្យប្រទេសកម្ពុជា បាត់បង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ និងការកៀរគរជំនួយបរទេស ជាដើម។
ប្រធានអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល លោក អ៊ុំ សាវាត មានប្រសាសន៍ថា បទល្មើសនេសាទ និងបញ្ហាដែលទាក់ទងនឹងឯកសារនាំចេញទៅសហភាពអឺរ៉ុប គឺពាក់ព័ន្ធនឹងការអនុវត្តច្បាប់បានតិចតួច ជាពិសេសច្បាប់ប្រឆាំងនឹងបទល្មើសនេសាទ៖ «ទាក់ទងនឹងការអនុវត្តច្បាប់ស្ដីពីការធ្វើនេសាទ រូបភាពដូចជាវែកចកអ៊ីចឹង។ ការចូលរួមពីសមត្ថកិច្ចជំនាញពីកន្លែងនេះ ដល់កន្លែងនោះវាកើតមានទៀត។ អ៊ីចឹង ហាក់ដូចជាការអនុវត្តច្បាប់មិនសូវមានប្រសិទ្ធភាព។ ប្រសិនបើសហភាពអឺរ៉ុប ពិនិត្យឃើញស្ថានភាពហ្នឹង ហើយចង់ យើងជំរុញការគោរពច្បាប់ វាជាការល្អមួយ ដើម្បីធ្វើយ៉ាងណារួមចំណែកអភិវឌ្ឍធនធានជលផល ឬដកហូតការនាំចេញឲ្យវាស្របច្បាប់»។
លោក អ៊ុំ សាវាត បញ្ជាក់ទៀតថា ក្រៅពីបញ្ហាអនុវត្តន៍ច្បាប់ ក៏មានអ្នកប្រកបអាជីវកម្មមួយចំនួន បានសូកប៉ាន់ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ដើម្បីទទួលបានកិច្ចសន្យា ឬកិច្ចព្រមព្រៀងអាជីវកម្ម។ កត្តានេះ ក៏ជំរុញឲ្យការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសនេសាទកាន់តែអន់ខ្សោយ។
ក្រៅពីបញ្ហានេះ សហភាពអឺរ៉ុប បានរកឃើញដដែលអំពីការនាំចូលត្រីពីប្រទេសកម្ពុជា នោះមានជាប់ពាក់ព័ន្ធនឹងកប៉ាល់ដែលមិនមែនជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ប៉ុន្តែមានដោតទង់ជាតិរបស់ប្រទេសកម្ពុជា។ ការរកឃើញនេះ គឺជាផ្នែកមួយនៃការជួញដូរត្រីដោយខុសច្បាប់ ដែលសហភាពអឺរ៉ុប បានហាមឃាត់មិនឲ្យលក់ក្នុងទីផ្សាររបស់ខ្លួនឡើយ។
ទោះជាយ៉ាងក៏ដោយ រដ្ឋាភិបាលមិនមានសិទ្ធិគ្រប់គ្រងកប៉ាល់ដែលដោតទង់ជាតិរបស់កម្ពុជា ឡើយ ដោយសារតែកម្ពុជា បានលក់សិទ្ធិចុះបញ្ជីកប៉ាល់ទៅឲ្យក្រុមហ៊ុនរបស់កូរ៉េខាងត្បូង មួយត្រង់តម្លៃ ៦លានដុល្លារអាមេរិក កាលពីឆ្នាំ២០០៣។
របាយការណ៍របស់រដ្ឋបាលជលផល បានបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញត្រីត្រង់បរិមាណតិចតួចប៉ុណ្ណោះទៅសហភាពអឺរ៉ុប ដោយសារបច្ចេកទេសនាំចូលមានភាពស្មុគស្មាញ ប៉ុន្តែការនាំចេញក្រៅពីទីផ្សារអឺរ៉ុប មានតម្លៃយ៉ាងហោចណាស់ជាង ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋអះអាងថាជនជាតិវៀតណាមនេសាទខុសច្បាប់នៅកំពង់ឆ្នាំង
- ពលរដ្ឋនៅស្រុកកោះធំចោទអាជ្ញាធរជួយជនជាតិវៀតណាមចូលនេសាទក្នុងទន្លេបាសាក់
- ពលរដ្ឋកំពង់ចាមបារម្ភពីត្រីងាប់ពាសពេញបឹងដោយគ្មានមូលហេតុ
- ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលមិនបង្ក្រាបបទល្មើសនេសាទ
- ពលរដ្ឋនៅកំពង់ឆ្នាំងប្រតិកម្មរឿងវៀតណាមនេសាទខុសច្បាប់
- សង្គមស៊ីវិលចាត់ទុកឃាតកម្មលើអ្នកកាសែតជាការប្រមាថលើសេរីភាពបញ្ចេញមតិ
- មន្ត្រីបក្សប្រឆាំងថាអង្គការក្រៅរដ្ឋាភិបាលមួយកាងបទល្មើសនេសាទនៅកំពង់ឆ្នាំង
- ពលរដ្ឋនៅព្រៃវែងបារម្ភពីការចិញ្ចឹមត្រីឆ្ដោរខុសច្បាប់របស់ជនជាតិវៀតណាម
- អ្នកនេសាទនៅខេត្តភាគឦសានប្រទេសបារម្ភខ្លាចត្រីប៉ាសេអ៊ីផុតពូជ

ធ្វើត្រឹមត្រូវស្របច្បាប់មិនហ៊ាន ហ៊ានតែដើរខុសច្បាប់ …. គេមិនឱ្យនាំចូលលក់ក្នុងប្រទេសគេ ទើបសមមុខ ពួកអាមន្ត្រីថោក !!!
ចុះអា ណៅ ធួក វារវល់អីក៏រវល់ម្ល៉េះ នៅជាប់គ្នាដូចឆ្កែជាមួយមីប្រពន្ធឬ ?—–
ដោយសាររដ្ឋាភិបាលខុសច្បាប់ ដែលបង្កើតឡើងដោយធ្វើរដ្ឋប្រហារធម្មនុញ្ញទេដឹង បានជាគេមិនអោយនាំចូល?
ប្រទេសមួយដែលមិនគោរពច្បាប់មិនអាចរីកចំរើនបានទេ (បើបង្កើតច្បាប់ហើយគ្មានអំណាចគ្រប់គ្រោងអ្នកដែលមិនគោរពច្បាប់នោះ មិនចំាបាច់បង្កើតវាទេ)