CPP៖ ការសុំ​ផ្អាក​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ ជា​គំនិត​អត្តនោម័ត​របស់ CNRP

ដោយ៖​ តាំង វីដា​
ថ្ងៃចន្ទ ទី24 ខែមិនា ឆ្នាំ2014
http://vodhotnews.com

(រូបថត Google)

(រូបថត Google)

គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា ការសុំ​ផ្អាក​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ចម្រុះ​កំណែទម្រង់​ការបោះឆ្នោត គឺជា​គំនិត​អត្តនោម័ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចាប់បង្ខំ​ភាគី​ម្ខាង​ទៀត ឲ្យ​ឆ្លើយ​ជាមុន​ចំពោះ ប្រធានបទ​តែមួយ​។​

​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​២៤ ខែ​មីនា​នេះ គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ប្រាប់​ដល់​មតិ​ជាតិ និង​អន្តរជាតិ​ថា គណបក្ស​នេះ មិន​មាន​គំនិត​ផ្អាក​កិច្ចពិភាក្សា ឬ​បំពាន​លើ​សេចក្តីប្រកាស​រួម ចុះ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដែល​ក្របខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត ត្រូវ​ដាក់​ជូន​សិក្ខាសាលា​ថ្នាក់ជាតិ ផ្តល់​មតិ​ជា​មុន ទើប​គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ទាំងពីរ យក​មក​ពិគ្រោះ​ពិភាក្សា​ដើម្បី​សម្រេច​។​

​សេចក្តីថ្លែងការណ៍​បន្តថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ចំនួន​៣ លើក គឺ​ថ្ងៃ​ទី​៣ ទី​១០ និង​ទី​១៧ ខែ​មីនា មាន​ប្រធានបទ​ចំនួន ១៤ ដែល​​ត្រូវ​ដាក់ជូន​សិក្ខាសាលា​ថ្នាក់ជាតិ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បែរជា​មក​ចាប់​បង្ខំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវតែ​ឆ្លើយតប​ឲ្យបាន​ច្បាស់លាស់​ជា​មុន ចំពោះ​ប្រធានបទ​តែមួយ គឺ​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ដោយ​ដាក់​ជា​ស្ថាប័ន​ធម្មនុញ្ញ ហើយ​អនុម័ត​ដោយ​សំឡេង ២​ភាគ​៣ នៃ​សមាជិក​រដ្ឋសភា​ទាំងមូល ព្រមទាំង​បំផ្លើស​អំពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ឡើងវិញ ដែល​ប្រការ​នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទទួលយក​បាន​ឡើយ​។​

​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ដែល​ចេញផ្សាយ​រសៀល​ថ្ងៃ​ចន្ទ​ទី​២៤ ខែ​មីនា​នេះ ឲ្យដឹងថា ជំនួប​ចរចា របស់​គណៈកម្មការ​ចម្រុះ​បក្ស​ទាំងពីរ កន្លងមក បាន​ពន្យារ​ពេល​ច្រើន​ថ្ងៃ មិន​អាច​ដោះស្រាយ​បញ្ហា​ជា​អាទិភាព​ក្នុង​ក្របខ័ណ្ឌ​នៃ កំណែទម្រង់​ការបោះឆ្នោត​មួយ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ សំដៅ​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី និង​យុត្តិធម៌​បានឡើយ​។ គណបក្ស​សង្គ្រោះ​ជាតិ យល់ថា​មាន​តែ ជំនួប​កំពូល រវាង​គណបក្ស​ទាំង​ពីរ​ទេ ទើប​អាច​សម្រាច់​កិច្ចការ​នេះ​បាន​។​

​ជារួម ការចេញ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​ចរចា​លើ​ការកែទម្រង់​ការបោះឆ្នោត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ពុំ​ទទួលបាន​លទ្ធផល និង​ពុំ​បាន​ចេញ​សេចក្តីប្រកាស​រួម ដោយសារ​ការខ្វែងគំនិត​គ្នា​លើ​របៀបវារៈ​ចំនួន​ពីរ គឺ​ក្រុមការងារ​គណៈកម្មការ​ចម្រុះ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​ដាក់ គជប ជា​ស្ថាប័ន​ធម្មនុញ្ញ និង​ពន្លឿង​ជំនួប​ចរចា​រយៈពេល​បី​ថ្ងៃ​ម្តង ប៉ុន្តែ​ក្រុមការងារ​គណៈកម្មការ​ចម្រុះ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​៕

What Next?

Recent Articles

13 Responses to "CPP៖ ការសុំ​ផ្អាក​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ ជា​គំនិត​អត្តនោម័ត​របស់ CNRP"

  1. Anonymous says:

    កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ដោយ​ដាក់​ជា​ស្ថាប័ន​ធម្មនុញ្ញ និង​ពន្លឿង​ជំនួប​ចរចា​រយៈពេល​បី​ថ្ងៃ​ម្តង CPPមិនព្រមហេតុអ្វី ?????????????

  2. Judge says:

    Please stop childplay gentlemen!
    Why not looking into the merit of proposal?
    What can go wrong if NEC comes under constitutional rules?
    What to focus is it beneficial to Cambodians, for FAIR AND TRANSPARENCY?
    If you cannot honor services to Cambodians please get out!
    It is not the time to serve each side party interest, but Cambodians.
    Please do the RIGHT things by Cambodians, if you need RESPECT.
    Otherwise you are only a bunch of CROOKS!!!.

  3. នាយសូរិយា says:

    CPP មិនព្រម ??????? ពីព្រោះចង់បោកគេបន្ត//////// ​តែគេលែងអោយបោក

    -​​ ការបាត់កោះត្រល់នរណាជាអ្នកទទួលខុសត្រូវ​????????????
    – ហេតុអ្វីផ្តល់សិទ្ឋិកាន់កាប់ដិតាមព្រំដែន​​99ឆំា្ន គោលបំណងអ្វី​​????????? តើជាគំនិត​ មហាបណ្ឌិតណា????????

  4. កម្មករ កសិករ says:

    ុ​​ សូមយល់ស្រប មតិ លោក Anonymous និង នាយសូរីយា មានគំនិត ជួយប្រទេសជាតិ !

  5. កម្មករ កសិករ says:

    បក្ស ប្រជាជន ជាមាស ស្រោបដែក . ចង់យក ដែក អ៊ឹម សួរស្តី . ទេព និថា ដាក់ខាងក្នុង បន្លំ !

  6. បរិមី ព្រ:វិហារ says:

    យប់មិញនេះ តុលាការរបស់ប្រទេសអេហ្សីប បានសំរេចកាត់ទោសប្រហារជីវិតបាតុករចំនួន 529នាក់ ។ បាតុករទាំងនេះជាអ្នកគាំទ្រលោកអតីតះប្រធានាធិបតី មុស្សីុ ដែលបានផ្តួលរំលំអតីតះប្រធានាធិបតី មួរ៉ាក់ តាមរយះបាតុកម្ម នៃបដិវត្តផ្កាម្លិះនៅមជ្ឈឹមបូពា៌ ។ នេះហើយជាលទ្ធផលនៃមហាបាតុកម្មរបស់បដិវត្តផ្តួលរំលំរបបមួរ៉ាក់ ដែលលោកមូស្សីុចោទថា ជារបបផ្តាច់ការ និងបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីអាមេរិកាំង និងអឺរ៉ុបនោះ យើងរង់ចាំមើលថ្ងៃនេះនិងថ្ងៃស្អែក ថាតើអាមេរិកនិងអឺរ៉ុប អង្គការសិទិ្ធមនុស្ស ចេញមុខធ្វើអី្វខ្លះ ចំពោះការសំរេចរបស់តុលាការសំលាប់បាតុករចំនួន 529នាក់យ៉ាងរង្គាលបែបនេះ ? សុំបញ្ជូនពួកសែ្វងរកយុតិ្តធម៌និងមេៗបាតុកម្មនៅស្រុកខែ្មរទៅចូលរួមសង្កេតការណ៍នៅពេលប្រហារជីវិតបាតុករទាំង 529នាក់ផង ដើម្បីមានពិសោធន៍ខ្លះៗ ។
    Recently, there is a decision of Egypt court to kill 529 demonstrators of Musi supporters. It is vital recalled that Arab spring was a strongest support from the United States and it’s alliances, therefore we should wait and see how The US and EU, in particulars Human Right organizations can do with this decision to massively kill 529 demonstrators! It maybe good idea by sending all demonstrator heads in Cambodia to observe this killing process by the court decision.

  7. ប្រជាពលរដ្ឋ says:

    បើ មិនប៉ះ សាច់ វា . វា មិនដឹងឈឺទេ ពួកអា ក្បត់ ឧត្តមគតិ មានភ្នែក ធ្វើខ្វាក់ មានត្រចៀក ធ្វើ ថ្លង់

  8. says:

    ខ្ញុំយល់ស្របក្នុងការផ្អាកចរចាជាមួយបក្សផ្តាច់ការពីព្រោះពួកផ្តាច់ការ
    មិនមានបំនងល្អទេហើយក៏ពុំមានចេតនាចង់រកដំណោះស្រាយដែរ។

  9. i,khmer says:

    CPP = Corupted People Parties!!!

    Most of you dumb fucking CPP old generation, who love to keep your pinky nail long (for picking nose or ear and teeth after eating noodle)…..and alway carry pens in shirt pocket indicated that they are CPP official with computer illiterate??!(just for writing not typing…)??!

    (JOKE)…..You so dumb, that when you came from a market, you carry your groceries from your 570 home forgetting to ask me (your chauffeur) to assist….cause you used to be a poor dumb fuck from Prey Veng…..ha…ha….ha???

  10. លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​សង្គម​ឯករាជ្យ​មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ​កែទម្រង់​នីតិវិធី​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត និង​ផ្លាស់ប្ដូរ​សមាសភាព គ.ជ.ប. គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ប្រទេស​ជិត ៣០​ឆ្នាំ​មក​ហើយ​នេះ ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ដ៏​ធំធេង​របស់​ក្រុម​ខ្លួន៖ «មិន​ងាយ​បាន​ដោះស្រាយ​ចេញ​ទេ ពីព្រោះ​ផល​ប្រយោជន៍ ជា​ពិសេស​របស់​គណបក្ស​កាន់​អំណាច​ខ្លាំង​ណាស់ គឺ​វា​ក្រាស់​ខ្លាំង​ពេក​ទៅ គឺ​កាល​ណា​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត នឹង​បាត់បង់​ការ​ត្រួតត្រា ដល់​បាត់បង់​ការ​ត្រួតត្រា សន្លឹក​ឆ្នោត​ជាក់ស្ដែង​អាច​កាន់​តែ​ចុះ​អ៊ីចឹង​ទៅ ប្រហែលជា​អាច​បាត់​បង់​អំណាច បាត់​បង់​អំណាច​អាច​បាត់បង់​ការ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ…»។

  11. វាសនាខ្ញុំអនាគតខ្ញុំ says:

    ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ ដ៏​អសមត្ថភាព​និង​​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់តែ​ធំ​រវាង​អ្នកមាន​និង​អ្នកក្រ​ក្លាយទៅជា​វិបត្តិ​យ៉ាង​ធំ​ក្នុង​សង្គមជាតិ​។ ជាការ​ពិត​កូនចៅ​របស់​មេដឹកនាំ និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​រៀនសូត្រ​តាម​សាលា​ល្អៗ និង​ចេញទៅ​រៀន​នៅក្រៅ​ប្រទេស រីឯ​កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ​រាប់ម៉ឺន​រាប់សែន​នាក់​ត្រូវ​បោះបង់​ការសិក្សា​ដោយសារតែ​ជីវភាព​ឪពុកម្ដាយ​មានការ​ខ្វះខាត​សព្វបែបយ៉ាង​។ ជម្រើស​តែមួយគត់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​នៅក្នុង​ការបោះឆ្នោត​មុន​អាណត្តិ​នាពេល​ឆាប់ៗ​ខាងមុខ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ត្រូវតែ​បោះឆ្នោត​ទម្លាក់ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​ចេញពី​អំណាច​ឲ្យ​ខាងតែបាន​។ ប្រសិនបើ​ទុក​ឲ្យ​ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កាន់អំណាច​តទៅទៀត គឺ​ប្រទេស​កម្ពុជា ជំពាក់​បំណុល​បរទេស​កាន់តែច្រើន មាន​គម្លាត​កាន់តែ​ធំ​រវាង​អ្នកមាន​និង​អ្នកក្រ ហើយ​ធនធានធម្មជាតិ​ក៏ត្រូវ​រលាយ​សាបសូន្យ​អស់​គ្មាន​សល់​ដែរ​៕

  12. sambo says:

    បើចង់ឪ្យប្រទេសយើងមានការជឿនលឿនគ្រប់វិស័យ និងថែរក្សាទិកដីយើងឪ្យបានគង់វង់ កំណែទំរង់បំបាត់ការជួលដីឪ្យបរទេសដល់ទៅ៩៩ឆ្នាំ យកភ្នំបូកគោនិងប្រសាទអង្គវត្តមកគ្រប់គ្រងដោយរដ្ឋាភិបាលផ្ទាល់ ពិសេសគឺទាមទារកោះត្រល់មកវិញ គឺត្រូវតែបណ្តេញហ៊ុនសែនឪ្យចុះចេញជាដាច់ខាត។

  13. ?? says:

    Mr BOROMAI PREASVIHEAR running every where like a chicken with no head do you know why??????????????????? because he trying to protect his father DEKCHO HUN SEN