ថាវរ៉ា ពេជ្រ បង្ហោះ​រូបថត​ប៉ង​លេបថ្នាំ​សម្លាប់​ខ្លួន​ដើម្បី​ទាក់ទាញ​ប្រជាប្រិយ

Tuesday, 25 March 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

20140325_20A

តារា​សម្តែង និង​ម៉ូដែល​នាង ពេជ្រ ថាវរ៉ា ដែល​យក​លេស​នៃ​ការ​ប៉ង​លេប​ថ្នាំ​សម្លាប់​ខ្លួន​ដើម្បី​ប្រជា​ប្រិយ​ភាព​។ រូបថត សហ​ការី

ភ្នំពេញៈ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​កក្រើក​នៅក្នុង​បណ្តាញ​សង្គម ខណៈ​ហ្វេសប៊ុក​តារា​ម៉ូដែល និង​សម្តែង​រាង​ខ្ពស់ ថាវរ៉ា ពេជ្រ បែរ​ជា​បង្ហោះ​រូបថត ដៃ​កាន់​ថ្នាំពេទ្យ​ពេញ​ទូក​ដៃ អម​ជាមួយ​សារ​រៀបរាប់​ថា៖​«ឈប់ call ឈប់​ជួប ឈប់​នឹក ឈប់​គិត ឈប់​រំឭក ឈប់​ផ្ញើសារ ឈប់​គ្រប់​យ៉ាង ព្រោះ​អូន ត្រឹម​ជា​មនុស្ស​កំដរ​»។

មិត្តភក្តិ​របស់ ថាវរ៉ា ពេជ្រ ក្នុង​ហ្វេសប៊ុក ដែល​បាន​ឃើញ​រូបភាព ក្នុង​ដៃ​មាន​កាន់​ថ្នាំពេទ្យ ជាច្រើន​គ្រាប់ ហាក់​មាន​បំណង​ចង់​ធ្វើ​អត្តឃាត​ខ្លួន​ឯង ដោយ​ការ​លេប​ថ្នាំ ដើម្បី​បំបាត់​ទុក្ខសោក ដែល​ខ្លួន​កំពុង​ជួប​ប្រទះ មិន​អាច​ដោះស្រាយ​បាន អម​ជាមួយ​សារ​រៀបរាប់​ពី​ទុក្ខព្រួយ និង​បណ្តាំ​នោះ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ហើយ​បាន​សរសេរ Comment ជា​សំណួរ​ថា នេះ​ជា​ការ​សម្តែង​ក្នុង​រឿង​មែន​ទេ? អ្នក​ខ្លះ​ទៀត​បាន​សួរ​ថា តើ​បង​កើត​អីហ្នឹង​? កុំ​គិត​ខ្លី​ពេក។


ឆ្លើយឆ្លង​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ ថាវរ៉ា ពេជ្រ បាន​បញ្ជាក់​ថា៖​«មួយ​រយៈ​នេះ​ពិតជា ជួប​នូវ​វិបត្តិ​ផ្លូវចិត្ត ជាច្រើន​មែន​»​។ ថាវរ៉ា ពេជ្រ បាន​លើក​ឡើង​ថា៖​«​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​២១ រំលង​ពីរ​បី​ថ្ងៃ​មុន​នោះ ខ្ញុំ​ពិតជា​មាន​ចេតនា​ចង់​លេប​ថ្នាំ​នោះ​ឲ្យ​អស់​មួយ​ទូកដៃ​នោះ​មែន លេប​ដើម្បី​គេង​លក់​មិន​ចង់​ដឹង​អ្វីៗ​ទាំងអស់​។ តែ​ការ​លេប​នោះ​ដោយសារ​តែ​ខ្ញុំ​លេប​មួយ​គ្រាប់​ផឹក​ទឹក​ម្តងៗ ផឹក​ទឹក​អស់​ចំនួន​ជិត​២​លីត្រ​នោះ ធ្វើឲ្យ​ខ្ញុំ​លេប​បាន​ត្រឹម​តែ​ចំនួន​៣០ គ្រាប់​ប៉ុណ្ណោះ ក៏​តឹង​ពោះ​មិន​អាច​លេប​បាន​ច្រើន​ជាង​នេះ​»។

ក្នុង ជំនួប​រៀបរាប់​ពី​ទង្វើ​បែប​អគតិ គិត​ខ្លី​នោះ តារា​ភាពយន្ត និង​ម៉ូដែល ថាវរ៉ា ពេជ្រ បញ្ជាក់​ថា ថ្នាំ​ដែល​នាង​លេប​ក្នុង​ចេតនា លែង​ចង់​ដឹង​ឮ​រឿងរ៉ាវ​ជុំវិញ​ខ្លួន​នោះ ជា​ថ្នាំ ប៉ាណាដុល ប្រភេទ​ថ្នាំ​បំបាត់​អាការ​ឈឺក្បាល មិនមែន​ជា​ថ្នាំ​អី​ផ្សេង​នោះ​ឡើយ។

នាង បាន​ត្អូញត្អែរ​ថា៖​«​មួយ​រយៈ​នេះ ខ្ញុំ​អត់​សូវ​សប្បាយ​ចិត្ត ខ្ញុំ​មាន​អារម្មណ៍​ហត់នឿយ​នឹង​ការងារ រឿងរ៉ាវ​ក្នុង​គ្រួសារ​និង​ជីវិត​ស្នេហា​ផ្ទាល់​ខ្លួន ព្រម​ទាំង​ការ​រកស៊ី​ក៏​ពុំសូវ​មាន​ភាព​កាក់កប​។ កត្តា​ទាំង​នេះ​ហើយ ជំរុញ​ចិត្ត​ដ៏​រឹងមាំ​របស់​ខ្ញុំ​ឈាន​ដល់​ការ​លេប​ថ្នាំ ក្នុង​ចេតនា​ឲ្យ​ចប់ លែង​ចង់​ដឹងឮ​អ្វីៗ​គ្រប់​បែប​យ៉ាង​ជុំវិញ​ខ្លួន​»។

យ៉ាងណា មិញ ក្រៅពី​បង្ហាញ​ហេតុផល​មិន​សប្បាយ​ចិត្ត និង​មុខ​ជំនួញ​មិន​សូវ​កាក់កប មិនមាន​លុយកាក់​កាន់​ពេញៗ​ដៃ បើ​ទោះ​ជា​រាល់​ថ្ងៃ​នាង​ខំ​ទាំង​ការ​រកស៊ី​លក់​សម្លៀកបំពាក់ និង​ការ​សម្តែង​ទាំង​យប់ ថ្ងៃ ហើយ​ក្រុម​គ្រួសារ​មិន​សូវ​យល់​ចិត្ត​នោះ តារា​វ័យ​២៥​ឆ្នាំ ថាវរ៉ា ពេជ្រ បញ្ជាក់​ថា៖​«ក្នុង​ចំណោម​រឿង​ដែល​រៀបរាប់​ខាង​លើ​នេះ វា​ជា​រឿង​បន្ទាប់បន្សំ​ទេ វា​មិនមែន​តែ​ប៉ុណ្ណឹង​ដល់​ថ្នាក់​ឲ្យ​ខ្ញុំ​លេបថ្នាំ​សម្លាប់​ខ្លួន​ទេ អ្វី​ដែល​ធំ​ជាង​នោះ គឺ​ស្នេហា​»។

ក្នុង​ពាក្យសម្តី​ស្ទាក់ស្ទើរ ដោយ​ក្រែង​ភាពអាម៉ាស់​ផង នាង​បាន​ប្រាប់​ថា៖​«មួយរយៈ ប្រមាណ​ជាង​កន្លះ​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់ពី​ចែក​ផ្លូវ​ស្នេហា​ចាស់​ពី​ថៅកែ​យានដ្ឋាន ជួសជុល​រថយន្ត​នោះ ខ្ញុំ​ក៏​បាន​ជួប​ស្នេហ៍​ថ្មី​ជា​អ្នក​ជំនួញ​វ័យក្មេង​នៅក្នុង​ស្រុក ហើយ​ក៏​កំពុង​មើល​ចិត្ត​គ្នា តែ​គេ​ដូចជា​មិន​សូវ​ឈឺឆ្អាល យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ ពេល​ខ្ញុំ​មាន​ទុក្ខ គេ​ច្រើន​ធ្វើ​មិន​ដឹង​មិន​ឮ​ហីៗ​។ ដោយ​ទង្វើ​មិន​សូវ​យល់ចិត្ត​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់ រួមជាមួយ​សង្គម​គ្រួសារ ទើប​បាន​ជា​ខ្ញុំ​លេប​ថ្នាំ​នេះ​ឲ្យ​លង់លក់​តែ​ម្តង​»។

ប៉ុន្តែ​យ៉ាង ណា នាង​អះអាង​ថា៖​«ខ្ញុំ​លេប​ថ្នាំ​ច្រើន​គ្រាប់ តែ​ពេល​នោះ​មិនមែន​ខ្ញុំ​ចង់​សម្លាប់​ខ្លួន​ទេ ពេល​នោះ​គឺ​ខ្ញុំ​ចង់​ឲ្យ​ដេក​លក់ស្រួល មិន​ចង់​គិត​ច្រើន​នៅ​យប់​នោះ តែ​ប៉ុណ្ណោះ​ទេ​»។

ថាវរ៉ា បញ្ជាក់​ថា៖​«ក្រោយ​ពេល​លេប​ថ្នាំ​នោះ ខ្ញុំ​មាន​អាការៈ​ធេញធោង មិន​ដល់​ថ្នាក់​ក្អួត​បែក​ពពុះ​មាត់​អី​ទេ តែ​ពិបាក​ក្នុង​ខ្លួន​ពេក​ខ្ញុំ​ក៏​ទៅ​យក​ទឹកឃ្មុំ និង​ក្រូចឆ្មារ​ច្របាច់​ផឹក​បន្សាប​ដោយ​ខ្លួន​ឯង ធម្មតា​ទៅ អត់​អី​ទេ»។

យ៉ាង ណា​មិញ​ទង្វើ​នេះ នាំឲ្យ​មាន​ការ​រិះគន់​ថា ពេជ្រ ថាវរ៉ា ធ្វើ​ឡើង​ដើម្បី​ល្បី​ទាក់ទាញ​ប្រជាប្រិយភាព ជា​ជាង​ការ​មាន​រឿង​ចង់​សម្លាប់​ខ្លួន ដែល​នោះ​ជា​ទង្វើ​មិន​គប្បី​ឡើយ៕


What Next?

Recent Articles

8 Responses to "ថាវរ៉ា ពេជ្រ បង្ហោះ​រូបថត​ប៉ង​លេបថ្នាំ​សម្លាប់​ខ្លួន​ដើម្បី​ទាក់ទាញ​ប្រជាប្រិយ"

  1. boys says:

    មិនលេបឲ្យងាប់ទៅមីថោកទាប!!

  2. boys says:

    ចាំបាច់ថតធើអី??

  3. កម្មករ កសិករ says:

    , , ពួក មី ឆ្កែ រស់ នាំ ធ្ងន់ ផែន ដី !

  4. Anonymous says:

    Rest In Peace!!!

  5. Anonymous says:

    ស្គាល់រស់ជាតិព្រះមេរុហើយនាងមិនចង់ស្លាប់ទេ ព្រោះអាកញ្ញារឹតវាពូកែកកេរនឹងបឺតគ្រប់គៀនកោះធ្វើឲ្យនាងរមួលខ្លួនធាក់ក្បាលអាកញ្ញារឹតជាច្រើន
    ជើងដួល
    ដាច់ផ្ងារហៀរទឹករំអិលពេញមុខ……ហា៎! ហា៎! ហា៎! អាកញ្ញារឹត អាថោកទាប !!!

  6. cilantro says:

    That is because you are so pretty,,, you become greedy yourself and trying to use your beauty to cook the men you love to get more benefits,,but no way baby girl,,,man today is getting smarter than it used to,,,

    let me tell you, it doesn’t matter how much you’re pretty but you can’t have more than one husband at the same time,,, otherwise you’ll end up yourselves being a lonely girl with a full hand of suicide capsules,,

    and stop using your beauties to make money,,,use your smartness and your efforts okay,,,

  7. i want to suck and lick her dirty pussy, before penetrate my dick into her pussy

  8. KCT says:

    I don’t understand Khmer righting ?