ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ជាមួយការពរពោះលើកដំបូង ដែលគ្រោងសម្រាលបុត្រជាផ្លូវការក្នុងពេលដ៏ខ្លី តារាចម្រៀងអ្នកនាងទូច ស្រីលក្ខណ៍ ដែលមានឈ្មោះដើមថា យ៉ែម លក្ខិណា បានបញ្ជាក់ប្រាប់ថា មានអារម្មណ៍ភ័យៗគួរសម បន្ទាប់ពីបានទទួលកំហិតពីសំណាក់ស្វាមី និងក្រុមគ្រួសារ ឲ្យទៅសម្រាលកូននៅក្នុងប្រទេសហូឡង់។ នៅក្នុងពេលនេះ អ្នកនាងកំពុងបង្កើនការថែទាំសុខភាព ខណៈដែល កូនក្នុងផ្ទៃ កំពុងចម្រើនវ័យបានជាង៥ខែ។
អ្នកនាង ទូច ស្រីលក្ខណ៍បានប្រាប់VOD បន្ទាប់ពីបានទម្លាយពាក់ព័ន្ធនឹងរឿងពពោះនេះថា អ្នកនាងបានរៀបចំចាត់ចែងឯកសារគ្រប់គ្រាន់ជាបណ្ដើរៗអស់ហើយ ដើម្បីអាចចេញទៅសម្រាលកូនដំបូង នៅអំឡុងយ៉ាងយូរក្នុងពាក់កណ្ដាលខែ៥ ឬដើមខែ៦នាពេលដ៏ខ្លី នៅក្នុងប្រទេសហូឡង់។ ការចាកចេញនេះ មិនមែនត្រឹមតែកំណត់ឡើយ ពីសំណាក់រដ្ឋាភិបាលហូឡង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដាក់កំហិតពីសំណាក់ឪពុកម្ដាយក្មេក និងស្វាមីរបស់អ្នកនាងទៀតផង។ ប្រសិនបើអ្នកនាងមិនទៅសម្រាលកូននៅក្នុងប្រទេសហូឡង់ ស្របតាមការកំណត់ទេ នោះកូនដំបូងរបស់អ្នកនាង នឹងបាត់បង់សិទ្ធិបានទទួលជាសញ្ជាតិដោយស្វ័យប្រវត្តិ ក្រោយពេលប្រសូត្រឡើង។ អ៊ីចឹងហើយ ទើបអ្នកនាងទូច ស្រីលក្ខណ៍ ហាក់មិនសូវស្រលះចិត្តឡើយ ក្នុងពេលដែលបានដឹងថា កាលកំណត់ក្នុងការត្រៀមខ្លួនសម្រាលកូន ដែលត្រូវធ្វើឡើងនៅក្នុងទឹកដីកំណើតរបស់ស្វាមី កាន់តែខិតជិតដល់។ អារម្មណ៍ភ័យច្រើនជាងអរ ពាក់ព័ន្ធនឹងការសម្រាលកូនដំបូងនោះ គឺដោយសារតែនាងត្រូវឡើងទៅកាន់ទីនោះ ឃ្លាតឆ្ងាយពីម្ដាយ និងសាច់ញាតិ ដែលហាក់ដូចជាត្រូវបាត់កម្លាំងចិត្តមួយយ៉ាងធំ ក្នុងអំឡុងនៃការសម្រាកសម្រាលបុត្រ។

បើទោះជានៅមន្ទីរពេទ្យ របស់ប្រទេសហូឡង់ មានបច្ចេកវិទ្យាទំនើប និងមានវិធីសាស្ត្រថែទាំសុខភាពខ្ពស់ ប្រកបដោយភាពកក់ក្ដៅ ក៏ការសម្រាលកូន ដែលបានធ្វើឡើងនៅលើទឹកដីមួយ ដែលឆ្ងាយពីឪពុកម្ដាយ និងបងប្អូនរស់នៅឯស្រុកខ្មែរ គឺជារឿងមួយ ដែលអ្នកនាងមិនសូវសប្បាយចិត្ត។ អ្នកនាងកំពុងមានគម្រោងធានាយកម្ដាយអមដំណើរទៅជាមួយ ប៉ុន្តែនៅមិនទាន់ទទួលលទ្ធផលបែបណានៅឡើយទេ ក្នុងពេលដែលម្ដាយរបស់នាង ក៏ពិបាកដើរឆ្ងាយចោលផ្ទះយូរថ្ងៃ យូរសប្ដាហ៍ក្នុងអំឡុងនៃការសម្រាកសម្រាលកូននោះ។ ទោះយ៉ាងណា នៅពេលបញ្ជាក់ពីបញ្ហាសុវត្ថិ អ្នកនាងមានការជឿជាក់យ៉ាងខ្លាំង នៅពេលដឹងថា ខ្លួននឹងត្រូវប្រសូត្រកូនដំបូង នៅក្នុងទឹកដីទ្វីបអឺរ៉ុប។
កូនក្នុងផ្ទៃរបស់ទូច ស្រីលក្ខណ៍ មានវ័យជាង៥ខែហើយ ក្រោយពីបានពពោះតាំងពី ពាក់កណ្ដាលខែតុលា ឆ្នាំ២០១៣។ មកទល់ពេលនេះ ដំណើរវិវត្តកូនក្នុងផ្ទៃរបស់អ្នកនាង កំពុងតែមានសុខភាពល្អ និងមិនដែលធ្វើទុក្ខនោះទេ ពិសេសចាប់តាំងពីអ្នកនាងចេញចូលពិនិត្យសុខភាពទៀងទាត់។ ជាមួយនឹងសំណើរ មិនទាន់ឲ្យបញ្ជាក់ពីភេទរបស់កូន តារាចម្រៀងរូបនេះ ក៏ប្រយ័ត្នប្រយែងផងដែរ ទាំងសកម្មភាពដេក ដើរឈរ អង្គុយ និងការទទួលទានមិនខុសពីស្ត្រីពពោះទាំងឡាយ។ យ៉ាងណាមិញ អ្នកនាងមិនទាន់ដកខ្លួនពីការងារសិល្បៈនោះទេ ដោយនៅតែទទួលច្រៀងរាំជាធម្មតា មកទល់ពេលនេះ។
អ្នកនាងទូច ស្រីលក្ខណ៍ នឹងសម្រាលកូននៅអំឡុងពាក់កណ្ដាលខែកក្កដា ឬលឿនជាងនេះ ខណៈដែលស្វាមីរបស់អ្នកនាងបានទាក់ទងទៅកាន់មន្ទីរសម្ភព ដែលស្ថិតនៅក្នុងប្រទេសហូឡង់រួចហើយ។ អ្នកនាងនឹងសម្រាលព្យាបាលយ៉ាងហោច៣ខែ ដោយក្រោយសម្រាលកូនរួច មិនមែនត្រឹមតែកូនដំបូងរបស់អ្នកនាងនោះទេ ដែលទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិ ពោលគឺសូម្បីតែអ្នកនាង ក៏នឹងទទួលសិទ្ធិបែបនេះផងដែរ។ អ្នកនាងប្រាប់ថា បើការសម្រាលកូនដំបូងស្ថិតនៅក្នុងប្រទេសកម្ពុជាវិញ ពិតជាធ្វើឲ្យអ្នកនាងសប្បាយចិត្តខ្លាំងណាស់។ យ៉ាងណាក៏ដោយ ដើម្បីកូនក្នុងផ្ទៃ គឺអ្វីក៏អ្នកនាងអត់ទ្រាំនោះដែរ បើទោះជាការសម្រាលកូនដែលឆ្ងាយពីឪពុកម្ដាយ និងបងប្អូនស្រុកខ្មែរ គឺអ្វីដែលអ្នកនាងប្រាប់ថា ហាក់មិនស្រឡះចិត្តនោះក៏ដោយ៕
សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈvongsamalin@yahoo.com

Don’t worry Girl, just Open your Ass………………..!