លោក រ៉ុង ឈុន នឹង​ចេញ​ទៅ​ក្រៅប្រទេស បើក​យុទ្ធនាការ​ ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​​

ដោយ៖​ បាន វិទ្យា​
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (រូបថត៖ តាត ឧត្តម)

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នឹង​ទៅ​បំពេញបេសកកម្ម​ក្រៅ​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ដល់​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤ ដើម្បី​ស្វែងរក​ការគាំទ្រ​ឲ្យ​ដោះលែង​សកម្មជន​មួយចំនួនឲ្យ​មាន​សេរី​ភាព​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​សហជីព​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​២៥​ខែ​មីនា ឲ្យដឹងថា ដំណើរ​បេសកកម្ម​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ប្រទេស​ចំនួន​ពីរ គឺ​កាណាដា និង​សហរដ្ឋអាមេរិក​។

លោក រ៉ុង ឈុន នឹង​ជួប​ជាមួយ​អង្គការ​សិទ្ធមនុស្ស​សហជីព និង​សហគមន៍​ខ្មែរ​នៅ​កាណាដា និង​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​សំឡេងគាំទ្រ​ក្នុង​ការដោះលែង​មេដឹកនាំ​សមាគម សកម្មជន​ដីធ្លី និង កម្មករ​ទាំង​២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ឲ្យមាន​សេរីភាព ដោយ​គ្មាន​លក្ខខណ្ឌ និង​ការដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០ ដុល្លារ​។​

​ការបំពេញ​បេសកកម្ម​នេះ មាន​រយៈពេល​៦​សប្តាហ៍ ហើយ​លោក រ៉ុង ឈុន នឹង​ធ្វើ​បទ​បង្ហាញ​ពី​ព្រឹត្តិការណ៍ ដែល​បាន​កើតឡើង​មក​លើ​កម្ម​ក​រ និង​ស្ថានភាព​នៃ​ការរំលោភ​សិទិ្ធមនុស្ស​នានា​នៅ​កម្ពុជា​ដល់​សហគមន៍​ខ្មែរ និង​មេដឹកនាំ​សហជីព​អន្តរជាតិ​៕

សូមសរសេរមកកាន់កញ្ញា បាន វិទ្យា​ តាមរយៈ vitcheaban77@gamail.com

What Next?

Recent Articles

4 Responses to "លោក រ៉ុង ឈុន នឹង​ចេញ​ទៅ​ក្រៅប្រទេស បើក​យុទ្ធនាការ​ ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​​"

  1. Bol says:

    និយាយថា ទៅដើរលំហែរវិញ វាត្រឹមត្រូវជាង ណា៎អាម្សៀរ។
    ស្ថានទូត ស្ថានកុងស៊ុលនៃបណ្តាប្រទេស ឬតំណាងរបស់អង្គការទាំងអស់នៅពេញរាជធានី គេឃើញ គេដឹងថា ពួកជាប់ឃុំឃាំងទាំងប៉ុន្មាន នោះគឺសុទ្ធក្រុមអនាធិបតេយ្យ វាត្រូវតែជាប់គុក, គេជួយមិនបាន។ វាអស់ត្រឹម លោក ស៊ូបឺឌី មកដល់ភ្នំពេញ ជួមិនបានផង, លោក ស៊ូបឺឌី ទទួលស្គាល់ស្ថានការណ៍ដ៏សែនគ្រោះថ្នាក់ដែលបង្កពីពួកឯងហ្នឹង រួចហើយ។
    តើឃើញ ស៊ូបឺឌី ស្ងាត់ដូចគេចុកទែ?
    តើឯងទៅជួបនរណា??
    ឲ្យពរដល់ឯងចុះ ក្រែងមានវាសនាបានជួបប្លង់តុងរបស់គេ!
    តែម៉ោវិញ កុំភ្លេចរាយការណ៍!

  2. បរិមី ព្រ:វិហារ says:

    សុំឱយឈុនទៅអំពាវនាវនិងទាមទា នៅ អេហ្សីប និងអ៊ុយក្រែនផង !

    យប់មិញនេះ តុលាការរបស់ប្រទេសអេហ្សីប បានសំរេចកាត់ទោសប្រហារជីវិតបាតុករចំនួន 529នាក់ ។ បាតុករទាំងនេះជាអ្នកគាំទ្រលោកអតីតះប្រធានាធិបតី មុស្សីុ ដែលបានផ្តួលរំលំអតីតះប្រធានាធិបតី មួរ៉ាក់ តាមរយះបាតុកម្ម នៃបដិវត្តផ្កាម្លិះនៅមជ្ឈឹមបូពា៌ ។ នេះហើយជាលទ្ធផលនៃមហាបាតុកម្មរបស់បដិវត្តផ្តួលរំលំរបបមួរ៉ាក់ ដែលលោកមូស្សីុចោទថា ជារបបផ្តាច់ការ និងបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីអាមេរិកាំង និងអឺរ៉ុបនោះ យើងរង់ចាំមើលថ្ងៃនេះនិងថ្ងៃស្អែក ថាតើអាមេរិកនិងអឺរ៉ុប អង្គការសិទិ្ធមនុស្ស ចេញមុខធ្វើអី្វខ្លះ ចំពោះការសំរេចរបស់តុលាការសំលាប់បាតុករចំនួន 529នាក់យ៉ាងរង្គាលបែបនេះ ? សុំបញ្ជូនពួកសែ្វងរកយុតិ្តធម៌និងមេៗបាតុកម្មនៅស្រុកខែ្មរទៅចូលរួមសង្កេតការណ៍នៅពេលប្រហារជីវិតបាតុករទាំង 529នាក់ផង ដើម្បីមានពិសោធន៍ខ្លះៗ ។
    Recently, there is a decision of Egypt court to kill 529 demonstrators of Musi supporters. It is vital recalled that Arab spring was a strongest support from the United States and it’s alliances, therefore we should wait and see how The US and EU, in particulars Human Right organizations can do with this decision to massively kill 529 demonstrators! It maybe good idea by sending all demonstrator heads in Cambodia to observe this killing process by the court decision.

  3. ប្រជាពលរដ្ឋ says:

    ប្រេសិទ្ធ សិទ្ធិមនុស្សអង្គការសហប្រជាជាតិ គាត់ និយាយជាមួយ មនុស្ស មិននឹកស្មាន ថា

    បើមនុស្ស ក្លាយជាសត្វ ឆ្កែ និយាយ ស្តាប់គ្នា មិនបាន , តើ គាត់ នៅ និយាយធ្វើ អី ទៀត !

  4. ។។ says:

    វាមិនបានការអាចម៌អីទេ។បើថាទៅដើរលេងទើបវាត្រូវ
    ជាង។