ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នឹងចេញបម្រាមដល់បណ្ដាស្ថានីយវិទ្យុ និងទូរទស្សន៍នៅក្នុងស្រុកទាំងអស់ មិនឲ្យចាក់ផ្សាយបទចម្រៀងវ៉ុលចូលឆ្នាំថ្មីរបស់ផលិតកម្មTown ក្រោមហេតុផលថា បទចម្រៀង រងការរិះគន់ពីមហាជនមួយចំនួននាពេលកន្លងមក។
លោក ខៀវ កាញារីទ្ធ លើកឡើងបែបនេះ បន្ទាប់ពីផលិតកម្មថោន បានចេញផ្សាយបទចម្រៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមួយចំនួន ដែលមានចំណងជើងប្លែកៗ រួមមានពូកអូនប៉ុណ្ណា បបរក្ដៅ ដួលគងចំប៉ាន់ រាំឡកលេចខ្យល់ អាប៉ូយកូនឱ និងឈឺកន្លែងពកជាដើម។
លោក ខៀវ កាញារីទ្ធ សរសេរឆ្លើយតបតាមរយៈសារអេឡិចត្រូនិកខ្លីមួយទៅសារព័ត៌មានSabayថាក្រសួង នឹងស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មិនឲ្យចាក់បទចម្រៀងរបស់ផលិតកម្មTownទេ ដោយសារតែ ការប្រើប្រាស់ពាក្យពេចន៍មិនគប្បី ដែលមហាជនយល់ថា ប៉ះពាល់ដល់វប្បធម៌ខ្មែរ។

VOD មិនទាន់អាចទាក់ទង លោក ខៀវ កាញារីទ្ធ ដើម្បីបញ្ជាក់បន្ថែមលើបញ្ហានេះនៅឡើយទេ។
ប្រធានគ្រប់គ្រងទូទៅប្រចាំផលិតកម្ម Town លោក មាស សុខរតនៈ ប្រាប់VODថា លោក មិនទាន់ទទួលដំណឹងនេះនៅឡើយទេ តែលោកថា ផលិតកម្ម ក៏មិនប្រឆាំងនឹងបម្រាមរបស់ក្រសួងដែរ ព្រោះក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រៀបដូចជាឪពុកម្ដាយ។ លោកបន្ដថា អ្វីដែលផលិតកម្មផលិត គឺគ្រាន់តែចង់បម្រើអារម្មណ៍របស់ទស្សនិកជនសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំខាងមុខនេះ មិនមានបំណងធ្វើឲ្យប៉ះពាល់វប្បធម៌ខ្មែរទេ «បងក៏អត់ដឹងនិយាយថាម៉េចដែរ ព្រោះមូលហេតុអីយើងធ្វើក្នុងនាម លក្ខណៈមួយផលិតឡើង គឺថាសម្រិតសម្រាំង យើងគិតមើលដែរ ព្រោះថាវាយើងចង់ធ្វើឲ្យគេចាប់អារម្មណ៍ តែបើថាអ្វីដែលយើងធ្វើទៅ គឺថាពាក់ព័ន្ធជាមួយនិងក្រសួង ព្រោះថាក្រសួងមន្ទីរ ដូចជាម៉ែឪរបស់យើងអ៊ីចឹង បើម៉ែឪយើងហាមឃាត់ មិនឲ្យអ្នកផ្សេងៗប៉ុស្តិ៍ផ្សេងៗ វិទ្យុផ្សេងៗចាក់ បងក៏ព្រមទទួលដែរ ព្រោះមូលហេតុអី យើងជាកូនចៅរបស់គាត់ យើងធ្វើឡើងដោយឆន្ទៈមួយ គឺយើងចង់ផលិតនូវបទចម្រៀងថ្មី ថាវាប៉ះពាល់ធ្ងន់ធ្ងរ បងមិនដឹងធ្វើម៉េចដែរ»។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរសត្យា មានប្រសាសន៍ថា កន្លងមកក្រសួង បានអំពាវនាវឲ្យអ្នកនិពន្ធស្វែងរកនូវអ្វីដែលថ្មីគប្បីចម្លងពីស្នាដៃរបស់គេ ប៉ុន្ដែកុំឲ្យប្រាស់ចាកពីក្រមសីលធម៌របស់ខ្មែរ។ លោកបន្ដថា លោកអំពាវនាវម្ដងហើយម្ដងទៀត ឲ្យផលិតកម្មទាំងអស់ ស្វែងរកនូវស្នាដៃថ្មីៗ តែសូមគោរពក្រមសីលធម៌សង្គម ពីព្រោះវិស័យសិល្បៈរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យអប់រំ «ពីមុនៗមក សិល្បៈ វាមិនទាន់រីកចម្រើន ឥឡូវដូចអៀនបន្តិចហើយ ការស្លៀកពាក់ធ្វើស្រី ហើយវាធ្វើនោមលើឆាក ឆាចអ៊ីចឹងទៅ ហ្នឹងគេចេះតែសើច ប៉ុន្តែបើយើងគិតទៅថា តំលៃនៃការសម្តែងរបស់យើង មានភាពថ្លៃថ្នូរឬអត់? ហើយបើយើងគិតយេនដឺវិញ យើងគោរពភេទដែរអត់ អត់ទេ កុំតែឃើញគេសើច យើងថាល្អអ៊ីចឹងអត់ទេ ជួនកាលគេសើចអ៊ីចឹង កម្រិតអ្នកសើចហ្នឹង វាទាបពេក ក្មេងក្មាំងអ៊ីចឹង គ្នាចេះតែសើចអ៊ីចឹង គ្នាចេះតែសើចទៅ អ៊ីចឹងដល់អ្នកមានកម្រិតអ្នកទស្សនាតែម្តង គេមិនសើចទេ ជួលកាលគេសើចដែរ ប៉ុន្តែគេសើចដោយហួសចិត្ត ហើយគេទិទាន»។
កាលពីថ្ងៃទី១៨ខែមីនា ផលិតកម្ម Town ក៏បានចេញលិខិតជូនដំណឹងជាផ្លូវការមួយព្រមានទារសងជំងឺចិត្តជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក ចំពោះជនទាំងឡាយណាដែល លួចចម្លងចម្រៀងស្នា ដៃរបស់ខ្លួន យកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត ហើយប្ដឹងសមត្ថកិច្ចចាត់ការតាមច្បាប់ជាធរមានចំពោះអ្នកប្រព្រឹត្តទៀតផង៕
សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com

ពកអូនប៉ុណ្ណាជាបទអាកញ្ញារឹតចូលចឹត្ដបំផុត ព្រោះអា១នេះសូម្បីទៅរតនគីរីក៏វាដើររកស្រីដែរ អានេះវាងាប់លើពកហើយ អាថោក !!!
សូមគាំទ្រចំពោះវិធានការរបស់ក្រសួងពត៌មាន។
នេះហើយ ជាចំណុចដែលយើងទាំងអស់គ្នាចង់បាន។
យើងបានឃើញថា ក្នុងពេលដែលវិស័យសិល្បៈជំនាន់ថ្មីកំពុងប្រជែងគ្នាលើទីផ្សា គឺភាគច្រើន ទាំងផលិតកម្មថតថាស ទាំងទូរទស្សន៍ និងសិល្បករ យើង គាត់ពុំសូវមានសម្បជញ្ញៈអ្វីបន្តិចសោះពីភាពថ្លៃថ្នូរនៃវប្បធម៌ខ្មែរ។ គាត់ចូលចិត្តធ្វើអ្វីឲ្យតែទាក់ទាញបាន ឧទាហរណ៍ថាជាសំណើច ឬជាទឹកភ្នែក….។ គាត់ចូលចិត្តនិយាយពាក្យចំអេសចំអាស ដូចជាត្រកូលខាត់នេះ ទាំងស្រីទាំងប្រុស វាសឹងតែស្រាតខោ ស្រាតសំពត់ខ្លួនឯងទៅហើយ។ សិល្បករខ្លះទៀត ប្រើពាក្យ អា ម៉ឹង ង៉ែងហង លើឆាក ឬក៏សម្តែងកាយវិការដែលមិនគួរសម្តែងជាសាធារណៈ។ យើងទទួលស្គាល់ថា ក្នុងសង្គមពិតជាមាន តែសុំថាលើឆាកវិញ វាត្រូវតែរកគម្រូល្អមកជំនួស ទើបត្រូវ។
បានឃើញថា សព្វថ្ងៃនេះ ទាំងអស់គ្នា ទាំងក្រុមហ៊ុនផលិតកម្មភាពយន្ត ចម្រៀង ស្ថានីយទូរទស្សន៍ និងសិល្បករភាគច្រើន រួមមានទាំងអ្នកចម្រៀង អ្នកកំប្លែងមួយចំនួននោះ បានខិតខំប្រឌិតច្នៃពាក្យចុងជួន និងភាសា ច្នៃសាច់រឿង សូម្បីតែឈ្មោះបទចម្រៀងក៏គួរឲ្យខ្ពើមអើមនឹងស្តាប់ដែរ ដូចជា រូបភាពមួយនៃរឿង « ពូជខ្ញុំ វាអញ្ចឹង »។ ក្នុងឈុតមួយនេះគេឃើញតួស្រីសើយសំពត់ឡើង ហើយស្រែកង៉ោកង៉ាកដាក់គ្នា និងបន្លឺពាក្យថា « ពូជអញ វាអញ្ចឹង » ។ សូមជំទាវរដ្ឋមន្ត្រីវប្បធម៌ និងឯកឧត្តមរដ្ឋមន្ត្រីទូរទស្សន៍ ជួយមើលផង, តើវាគួរដែរឬទេ? តាមរូបភាពនេះ បង្ហាញថា ខ្មែរចូលចិត្តតែភាពពាលាអញ្ចឹង គួរឲ្យខ្ពើម។ វាកោតតែអ្នកនិពន្ធចវតែនឹកឃើញទៅកើត។
នេះហើយ បានយើងឃើញថា លោកស្រីជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌បានអង្គុយតុមូលនៃទូរទស្សន៍ CNC ជជែកគ្នាពីបញ្ហាខ្សែភាពយន្តខ្មែរក្នុងគោលបំណងលើកស្ទួយឡើងវិញ។
តែសួរថា លើកស្ទួយយ៉ាងម៉េច , បើសុទ្ធតែរបៀបហ្នឹង? បើកវីបទចម្រៀង មិនចេះអក្សរភ្លេងសោះ អ្នកភ្លេងក៏មិនចេះអក្សរភ្លេង គឺចេះតែចាប់ខ្ទង់ ហើយស្តាប់ភ្លេងរបស់គេ និងត្រាប់តាមតែប៉ុណ្ណោះ។ អ្នកនិពន្ធមិនស្គាល់វប្បធម៌ខ្មែរ អ្នកកវីមិនចេះចម្រៀងដើមរបស់ខ្មែរ ពុំមានគ្រឺះចេញពីសាលាវិចិត្រសិល្បៈសោះ តែចូលចិត្តតាំងខ្លួនថា ជាគ្រូអស់ទៅហើយ យ៉ាងនេះ។ សូម្បី ណុប ប៉ាយារិទ្ធ សុទ្ធតែជាគ្រូ???
គួរឲ្យគោរព និងសរសើរចំពោះទូរទស្សបាយ័នដែលមានកម្មវិធី « ពានរង្វាន់សម្តេចតេជោ » សម្រាប់គាំទ្រសិល្បៈចម្រៀងមហោរី និងកំណាព្យខ្មែរ។ យើងបានស្តាប់ប្រសាសន៍លោកសាស្ត្រាចារ្យ យ៉ាន់ បូរិន យ៉ាងច្បាស់ ដែលលោកបានសំដែងការសោកស្តាយ ព្រួយបារម្ភ និងបានសំណូមពរឲ្យគ្រប់ស្ថានីយទូរទស្សន៍ជួយលើកស្ទួចសិល្បៈចម្រៀងមហោរី ឲ្យបានរស់ឡើងសម្រាប់ជាកេរ្តដំណែលខ្មែររាប់រយឆ្នាំទៀត។ យើងសូមគាំទ្រណាស់ និងសុំឲ្យប្រសាសន៍របស់លោកសាស្ត្រាចារ្យបានជ្រួតជ្រាបទៅក្នុងចិត្តរបស់អ្នកនិពន្ធ និងកវីទាំងអស់ ព្រមទាំងជ្រួតជ្រាបជ្រៅទៅក្នុងចិត្តរបស់ប្អូនយុវជនសម័យថ្មីយើងផង។
សូមប្អូនៗ សាកអង្គុយ ឬគេងមើល ស្តាប់ភ្លេង ស្តាប់លំនាំបទចម្រៀង និងស្តាប់ខ្លឹមសារប្រយោគពាក្យពេជន៍កាព្យឃ្លោងនៃចម្រៀងបុព្វបរសខ្មែរយើងទៅមើល , យើងនឹងរំជួលចិត្តមើលឃើញអ្វីទាំងអស់, យើងនឹងដឹងថា ខ្មែរយើងមានអ្វីៗច្រើនណាស់ដែលផ្សាភ្ជាប់ជាមួយនឹងប្រាសាទបុរាណ ដ៏ល្បីល្បាញនៃយើង ហើយយើងពិតជានឹងកាន់តែមានមោទនភាពជាមួយជាតិខ្មែរ ណាស់។
ប្អូនៗ គ្រប់គ្នា យើងមិនបដិសេធវប្បធម៌ចម្រៀងបរទេសទេ តែយើងត្រូវលើកកំពស់វប្បធម៌ជាតិយើងឲ្យខ្ពស់សិន សឹមយើងងាកទៅទទួលវប្បធម៌សិល្បៈរបស់បរទេស ក្នុងកម្រិតណាមួយទាបបានហើយ។ យើងបានឃើញហើយថា កវីជំនាន់លោកពៅ ស៊ីផូ ក៏ទទួលយកនូវឧបករណ៍ភ្លេង និងចង្វាក់ភ្លងបរទេសដែរ។ តែគេចេះ ធ្វើឲ្យចំរៀង និងភ្លេងខ្មែរ បានក្លាយជាចម្រៀងទំនើបចម្រុះពិរោះម្យ៉ាង និងមានអាយុកាលរហូតដល់ថ្ងៃនេះ និងទៅមុខទៀត។ ឃើញទេ ដោយសារយើងមិនបានគិតដល់វប្បធម៌ជាតិយើង ទើបបានជាចម្រៀងដ៏ល្បីៗរបស់ប្អូនជំនាន់នេះ ចេញបាន៣ខែ ក៏ស្លាប់មុនម្ចាស់។
ល្អណាស់ នៅពេលដែលយើងបានឃើញប្អូនៗជាច្រើន បានយកចិត្តទុកដាក់រៀនច្រៀងចាប៉ី អាយ៉ៃ និងចម្រៀងមហោរី ឬ រៀនសំដែង ល្ខោនយីកេ បាសាក់ ជាដើម។ យើងរៀន យើងច្រៀង ទោះបីល្អ ឬមិនល្អ ព្រោះយើងមិនបានចូលសាលា។
ជាមួយនេះ យើងសំណូមពរចំពោះក្រសួងវប្បធម៌ សូមមេត្តាមើលផងនិងជួយធ្វើយ៉ាងណា កុំឲ្យបាត់គ្រឹះដើម។
តែនិយាយតាមត្រង់ ថា ក្នុងវេទិកាជជែកពីកុនខ្មែរ នៃទូរទស្សន៍ CNC ថ្ងៃមុននេះ យើងដូចជាលំបាកស្តាប់ពីអ្វី ដែលលោកជំទាវរដ្ឋមន្ត្រីមានប្រសាសន៍ បន្តិច។ សូមនិយាយឲ្យត្រង់ទៅចុះ សូមលោកជំទាវកុំខឹងណា៎! លោកជំទាវនិយាយ ដូចជាមិនមានលក្ខណៈជាខ្មែរ សោះ និងពុំមានលក្ខណៈជាអ្នកដឹកនាំថ្នាក់រដ្ឋមន្ត្រី នោះទេ។ តែលោកជំទាវមានកាយវិការរបៀបជា ពិធីការិនី ទៅវិញ។ សូម្បីលោកជំទាវមានប្រសាសន៍ ដូចជាមិនចំប្រធានបទសោះ។
បើលោកជំទាវបានឮ សូមយកទៅពិចារណាចុះ។ និងសូមកុំខឹង និងចង់រកមុខអ្នកនិយាយនេះ!
លោក បុល bol អែង និយាយ នេះ ត្រឹម ត្រូវ គួរ អោយ ចង់ស្តាប់ !
Town production is make our khmer culture to upside down, So pleased do not accept this production and kept it for our bad production in Cambodia.
How about you, Ah thoak Bol! Most of the times, I’ve seen your comments full of provocation, indecency, immorality and disgusting languages. Why don’t you look at your own before insulting the others, Ah Noruok ! . Don’t let me see your fucking face or I’ll cut your fucking head off, you’re dick head ! .
គាំ(ទវិធានការនេះ។។។