GMAC ព្រមាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី CLEC ករណី​ថា​រោងចក្រ​មួយ​ចំនួន​ចាក់សោរ​ទ្វារ បង្ខំ​កម្មករ​ធ្វើការ​ថែម​ម៉ោង​​

ដោយ៖​ សុទ្ធ គឹម​សឿន​
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ស្នាក់ការសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (រូបថត៖ តាំង វីដា)

​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ទៅលើ​មន្ត្រី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ​(CLEC) ប្រសិនបើ​មន្ត្រី​រូបនោះ មិន​បំភ្លឺ និង​កែតម្រូវ​ទៅ​លើ​អត្ថបទ​មួយ ដែល​ចោទ​រោងចក្រ​កាត់ដេរ​មួយចំនួន ថា​បាន​ចាក់សោ​ទ្វារ​រោងចក្រ បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​បន្ថែម​ម៉ោង​។​

​យោងតាម​លិខិត​របស់​លោក ខេន លូ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤ ផ្ញើជូន​លោក យ៉េង វិរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​លើកឡើង​ថា នៅក្នុង​អត្ថបទ​ព័ត៌មាន​មួយ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ លោក មឿន តុលា ប្រធាន​ផ្នែក​ការងារ​របស់​មជ្ឈមណ្ឌល​នេះ បាន​ចោទប្រកាន់​ទៅ​លើ​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​មួយចំនួន ថា​បាន​ចាក់សោ​ទ្វារ​រោងចក្រ មិន​ឲ្យ​កម្មករ​ទៅផ្ទះ ដើម្បី​បង្ខំ​ពួក​គាត់​ធ្វើការ​បន្ថែម​ម៉ោង ហើយ​បាន​យក​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ដាក់​ពង្រាយ​តាម​រោងចក្រ​ដើម្បី​គម្រាម​កម្មករ​។

លិខិត​ដដែល​បន្តថា ការចោទប្រកាន់​នេះ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា និង​ជា​ចេតនា​មួយ​ដើម្បី​ញុះញង់​ឲ្យ​កម្មករ​និ​យោជិក​ចូលរួម​ក្នុង​ការតវ៉ា​ទាមទារ​។

​លិខិត​របស់​ប្រធាន​សមាគម GMAC បានទាមទារ​ឲ្យ​លោក​មឿ​ន តុលា ឆ្លើយបំភ្លឺ និង​បង្ហាញ​ភស្តុតាង​ចំពោះ​ការចោទប្រកាន់​នេះ ហើយ​ប្រសិនបើ​ពុំ​មាន​ការឆ្លើយតប និង​កែតម្រូវ​ការចោទប្រកាន់​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេនោះ សមាគម នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។​

​ទាក់ទង​នឹង​ករណី​នេះ វី​អូ​ឌី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី លោក មឿន តុលា ប្រធាន​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​នេះ បានទេ​។ ចំណែក លោក យ៉េវ វិរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បដិសេធ​អត្ថាធិប្បាយ​៕

​សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

3 Responses to "GMAC ព្រមាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី CLEC ករណី​ថា​រោងចក្រ​មួយ​ចំនួន​ចាក់សោរ​ទ្វារ បង្ខំ​កម្មករ​ធ្វើការ​ថែម​ម៉ោង​​"

  1. ៉Hun Nal says:

    ពួកហ្អែងបានតែអ្នកទាន់ខ្សោយទេ តែឋងមិនទៅចាប់ ម៉ម បុ៊នហេងផងទៅ?

  2. Bol says:

    រកឲ្យឃើញ , ដាក់បន្ទុក, ចាប់អាអាត់ធន់ ដាក់គុកទៅ វាបានសុខហើយ។
    នៅអារ៉ុង ឈុន មួយទៀត , តែឲ្យវាដើរលេងសិនទៅ។

  3. sambo says:

    ឯចំណែកពួកអាបាញ់កម្មករក៏ត្រូវរកមុខឪ្យឃើញដែរនិងត្រូវបញ្ជ្ូនទៅICCជាមួយមេវាដែរព្រោះជិតដល់ថ្ងៃអន្សារហើយ តែបើត្រូវធ្វើយ៉ាងណាៗប្រាប់អាឆ្គួតBolឪ្យវាដឹងផង។